ក្រុមអ្នកពិសោធន៍ នៅមហាវិទ្យាល័យរ៉ុគ្ល័រនៃប្រទេសប៉ូញឡូញ បានបង្ហើបបង្ហាញដល់បណ្តាបុរសទាំងឡាយថា ប្រសិនបើអ្នកចង់ជ្រើសរើសស្រ្តីជាគូអនាគត់នោះ គួរធ្វើនៅអំឡុងរដូវរងា។
ក្រុមអ្នកពិសោធន៍បានសិក្សា រកឃើញថា ការពិតបុរសនាំគ្នាយល់ឃើញថា ស្រ្តីមានរូបរាងនិងប្រកបទៅដោយមន្តស្នេហ៍បំផុតនៅក្នុងរដូវរងាដែលទិន្នន័យនេះក្រៅពីប្រយោជន៍ក្នុងការជ្រើសរើសគូស្រករហើយនោះ វាថែមទាំងអាចធ្វើអោយយល់ពីហេតុផលដែលបង្កអោយកើតមានរឿង សាហាយស្មន់ រាលដាលខ្លាំងជាងគេនៅរដូវរងានេះផងដែរ។
ក្រុមអ្នកជំនាញ ទោះបីមិនទាន់អាចរកហេតុផលមកអធិប្បាយ អោយបានច្បាស់លាស់បានក្តី ក៏ប៉ុន្តែគំនិតយល់ឃើញមួយ ដែលពោលថា រដូវរងាធ្វើអោយស្រ្តីមិនសូវបង្ហាញខ្លួនប្រាណ។ ដូច្នេះប្រសិនបើមានអ្នកណាម្នាក់ ហានបង្ហើបបង្ហាញអោយឃើញសាច់នោះ ទើបក្លាយជាអ្នកដែលមានមន្តស្នេហ៍ជាងគេនោះឯង។
ក្រុមពិសោធន៍បានធ្វើការសិក្សាដោយអោយ បុរស១១៤នាក់មើលរូបភាពស្រ្តីដែលថតក្នុងរដូវខុសគ្នា រួចហើយអោយពួកគេដាក់ពិន្ធុ រូបដែលគិតឃើញថា មានមន្តសេ្នហ៍ជាងគេបង្អស់។
លទ្ធផលបានបង្ហាញថា ក្រុមបុរសម្នាក់បានដាក់ពិន្ធុថារូបរាងនិងទ្រង់ទ្រាយ ដើមទ្រូងស្រ្តីទាក់ទាញមានមន្តស្នេហ៍បំផុតក្នុងរដូវស្លឹកឈើជ្រុះនិងរដូវរងា។ ក៏ប៉ុន្តែស្រកចុះនៅរដូវក្តៅ និងសម្រាប់ផ្ទៃមុខវិញអាចរក្សាសម្ភស្សបានពេញ១ឆ្នាំ៕
ថ្ងៃនេះ | 42993 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 85326 | នាក់ |
ខែនេះ | 232599 | នាក់ |
ឆ្នាំនេះ | 2976903 | នាក់ |
សរុប | 56575799 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:19 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net