អតីតនាយករដ្ឋមន្ត្រីថៃលោក អាប់ភីស៊ីត វេចាជីវ៉ា បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីម្សិលមិញថាលោកសុខចិត្តឲ្យមាការប្រហារជីវិតបើតុលាការរកឃើញថា រូបលោកពិតជាបានប្រព្រឹត្តអំពើឃាតកម្មដូចការចោទមែន ។
ការអះអាងបែបនេះបានធ្វើឡើងបន្ទាប់ពីនាយកនៃនាយកដ្ឋាន ស៊ើបអង្កេតពិសេសគឺលោក ថារិត ផេងឌីត បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៏ថា លោក អាប់ភីស៊ីត វេចាជីវ៉ា និង អតីតឧបនាយករដ្ឋមន្ត្រីរបស់លោកម្នាក់ទៀតគឺលោក ស៊ូថេប ថងស៊ូបាន បានជាប់ពាក់ព័ន្ធចំពោះការចេញបញ្ជាឲ្យមានការបាញ់សម្លាប់សមាជិកគណបក្សភឿថៃ ឬ ក្រុមអាវក្រហមអំឡុងការតវ់ាមួយក្នុងទីក្រុងបាងកក កាលពីខែ មេសា ដល់ខែ ឧសភា ឆ្នាំ ២០១០ ។
ប៉ុន្តែយ៉ាងណាក៏ដោយលោក អាប់ភីស៊ីត ដែលពេលនេះជាមេដឹកនាំបក្សប្រឆាំងបានហៅការចោទប្រកាន់នោះថា មានចរិតនយោបាយ គឺដោយសារតែបក្សកាន់អំណាចចង់ឲ្យលោកទទួលយកច្បាប់ផ្សះផ្សាជាតិ ។ គេរំពឹងថា ជនជាប់ចោទនឹងចូលស្ដាប់ការចោទប្រកាន់នៅសប្ដាហ៏ក្រោយ ៕ ប្រភពពី The Free Press Magazine
ថ្ងៃនេះ | 39441 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 81774 | នាក់ |
ខែនេះ | 229047 | នាក់ |
ឆ្នាំនេះ | 2973351 | នាក់ |
សរុប | 56572247 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:08 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net