លោក សំសុខា ប្រធានសាខាគយបើកស្ថានីយ៍លក់សាំងគេចពន្ធ និងបង់ពន្ធមិនគ្រប់

ដោយៈ ខេត្តកំពត ថ្ងៃទី 04 ខែ 04 ឆ្នាំ 2014 វេលាម៉ោង 01:23 នាទី ចំនួនអានៈ 1714

ប្រភពពតិ័មាន ពី​ខេត្តកំពត​បាន​ឲ្យ​ដឹងថា មួយថ្ងៃៗ​មាន​ឈ្មួញ ទាំង​តូច​ទាំង​ធំ រកស៊ី​ដឹកជញ្ជូន​ប្រេងសាំង​គេចពន្ធ តាម​រថយន្ត​និង​តាម​ទូក ចូល​ដែនសមុទ្រ​ខេត្ត​កំពត មិនដែល​មាន​នរណា​ហ៊ាន​ត្រួតពិនិត្យ ទិន្នន័យ​ជាក់ស្តែង ឈ្មួញ​ធំៗ​ ៦​នាក់​បច្ចុប្បន្ន កំពុង​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ប្រេងសាំង​គេចពន្ធ យ៉ាង​គគ្រឹកគគ្រេង មកពី​ចំណុច​កោះ​ខ្យង និង​កោះរ៉ុង ចូលមក​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដើម្បី​ដឹកជញ្ជូន​តាម រថយន្ត​កាមរី និង​រថយន្ត​ទួរីស មក​លក់​ចែកចាយ នៅ​ទូទាំង​ខេត្តកំពត​។

ជំនាញ​គយ​របស់លោក សំ សុខា ក៏បាន​ដាក់​ប៉ុស្តិ៍​ជជុះ តាម​ដងផ្លូវ​ជាច្រើន​កន្លែង​ផងដែរ ប៉ុន្តែ​មិនដែល​ឃើញ មាន​សកម្មភាព​ត្រួតពិនិត្យ ឬ​បង្ក្រាប​ការដឹកជញ្ជូន​ប្រេងសាំង​គេចពន្ធ ដ៏​អនាធិបតេយ្យ​នោះ​ម្តងណា​ឡើយ ព្រោះ​គេ​ដឹងថា​ឈ្មួញ​ធំៗ​ទាំង ៦​នាក់​នោះ បាន​ទំនាក់ទំនង​បង់លុយ ជាប់​ជាប្រចាំ​ឲ្យ​ជំនាញ​គយ របស់លោក សំ សុខា និង​ក្រុម​សមត្ថកិច្ច ពាក់ព័ន្ធ​ដទៃទៀត​។​

បច្ចុ​ប្បន្ន​នេះ លោក សំ សុ​ខា ជា​​ប្រ​ធាន​​សា​ខា​គយ​​និង​​រដ្ឋា​ករ ប្រ​ចាំ​​ខេត្ត​កំ​ពត ដែល​​សឹង​​ក្លាយ​ជា​ ​ស្តេច​ត្រាញ់​​ទៅ​ហើយ​នោះ កំ​ពុង យក​​កំ​ណែ​ទ​ម្រង់​​ស៊ី​ជ​ម្រៅ របស់​​រាជ​រដ្ឋា​ភិ​បាល ទៅ​ធ្វើ​ជា​​លេស​​ក្នុង​ការ កោស​រូស ​ឲ្យ​ក្រុម​ឈ្មួញ បង់លុយ​តាមតែ​អំពើ​ចិត្ត មិនដែល​ខ្វល់​ពី​ការ​រឹតបន្តឹង លើ​ការប្រមូល​ពន្ធ​ឲ្យ​បាន ១០០​ភាគរយ​នោះទេ ហើយ​មន្ត្រី​ជាច្រើន ក៏បាន​លួច​បង្ហើប​ឲ្យ​ដឹងផង​ដែរ​ថា លោក សំ សុខា បាន​បង្កើត​ទីតាំង​ស្តុក​ប្រេង ដ៏​ធំ​មួយកន្លែង​និង​ស្ថានីយ៍​លក់​សាំង នៅ​កណ្តាល​ក្រុង​កំពត ដែលមាន​តម្លៃថោក​ជាង​ស្ថានីយ៍​ដទៃ ក៏​ព្រោះតែ​គាត់​មានអំណាច ប្រមូល​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ប្រេងសាំង​គេចពន្ធ ឲ្យ​យកទៅលក់​ជូន​គាត់​ក្នុង​តម្លៃថោកៗ​។​

​ដោយឡែក សម្រាប់​ការដឹកជញ្ជូន​ទំនិញ ភាគច្រើន​ស្ករស គ្រឿងសំណង់ ចូល​តាម​ខេត្តកំពត គឺ​ជំនាញ​គយ របស់លោក សំ សុខា ជួយ​សម្របសម្រួល ឲ្យ​មានការ​បង់ពន្ធ តិចតួច​ប៉ុណ្ណោះ​ចូល​រដ្ឋ តាមរយៈ​ការឃុបឃិត លួច​បន្លំ​ពន្ធ​តាម​ជំនាញ​បច្ចេកទេស ពោលគឺ​ឈ្មួញ​ធំៗ​ដែលមាន​ទំនាក់ទំនង​ល្អ ជាមួយ​លោក សំ សុខា អាច​ធ្វើ​អ្វីៗ​តាមតែ​ទំនើងចិត្ត មិនដែល​ក្រែង​ញញើត ពី​ការកែទម្រង់​ស៊ីជម្រៅ​ស្អី​នោះទេ​។ ក្នុង​អំណាច​ជា​មេ​គយ ប្រចាំ​ខេត្តកំពត លោក សំ សុខា បាន​អួតអាង​ប្រាប់​គេឯង​ថា គាត់​ស្វែងរក​ផលប្រយោជន៍ តាម​គ្រប់​មធ្យោបាយ​យកទៅ ជួយ​លោក ប៉ែន ស៊ីម៉ន ចុះ​ពង្រឹង​មូលដ្ឋាន ​។​

​សម្រាប់​ការដឹកជញ្ជូន​ទំនិញ ឆ្លងកាត់​ព្រំដែន​ខេត្តកំពត ចេញទៅ​ស្រុក​យួន ដូចជា​ឈើ​ប្រណីត កសិផល ជាដើម សុទ្ធ​តែមាន​ទំនាក់ទំនង បង់លុយ​ជូន​លោក សំ សុខា ដូចជា​នៅ​ច្រក​ទាន់ហន់ ច្រក​ព្រែក​ចាក រួមទាំង​ច្រករបៀង​ជាច្រើន​កន្លែង​។ សូម្បីតែ​ការនាំ​គោ ចេញទៅ​លក់​នៅ​ស្រុក​យួន ក៏​ជំនាញ​គយ​របស់លោក សំ សុខា ចាំ​រាប់​ចំនួន​យកលុយហើយ​ការ​នាំចូល​ទំនិញ​ខុសច្បាប់​មួយចំនួន ដូចជា​ត្រី​ឆ្តោ ឬ​ប្រភេទ​ចំណីអាហារ ដែលមាន​ប្រឡាក់​ជាតិ​ថ្នាំ​គីមី មាន​ជាតិពុល នាំ​មកពី​ស្រុក​យួន ក៏​អាច​ដឹកជញ្ជូន​ឆ្លងកាត់ ទឹកដី​ខេត្តកំពត យកមក​លក់​ចែកចាយ ដល់​រាជធានី​ភ្នំពេញ យ៉ាង​រលូន​ល្អ ឲ្យ​តែ​បង់លុយ​ជូន​លោក សំ សុខា និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​ប្រចាំការ​តាម​ដងផ្លូវ យ៉ាង​ប្រសេចប្រសាច ពោលគឺ​មន្ត្រី​ទាំងនោះ មិនដែល​ខ្វល់ខ្វាយ​ពី​ការបង្ក្រាប ម្តងណា​ឡើយ ឲ្យ​តែ​ក្រុម​ឈ្មួញ​យល់ព្រម​បង់លុយ ទៅតាម​ការតម្រូវ​រប​ស់​ពួកគេ​។​

​ក្នុងនាម​ជា​មេ​គយ​ប្រចាំ​ខេត្តកំពត លោក សំ សុខា ក៏មាន​ជាប់​ពាក់ព័ន្ធ នឹង​សកម្មភាព​ប្រើ​គ្រឿងចក្រ ឈូសឆាយ​ដីព្រៃ រាប់សិប​ហិកតា យកទៅ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ហើយលោក សំ សុខា បាន​បើក​ស្ថានីយ៍​លក់​សាំង នៅ​កណ្តាល​ក្រុង​កំពត ដែលមាន​តម្លៃថោក​ជាង​គេ ហើយ​គេ​ដឹង​ថា​រៀងរាល់​យប់​ថ្ងៃ មាន​រថយន្ត​ដឹកជញ្ជូន​ប្រេង ប្រភេទ​កាមរី ឬ​រថយន្ត​ទួរីស ដែល​ដឹក​ប្រេង​តាម​ប៊ីដុង យកទៅ​ចាក់​ចូលក្នុង​ស៊ីទែន ស្តុក​ប្រេង​របស់លោក សំ សុខា ដើម្បី​លក់​ចែកចាយ​គ្រប់ច្រកល្ហក ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កងរាជអាវុធហត្ថចាប់ខ្លួនស្រ្តីមុខសញ្ញជួញដូរគ្រឿងញៀននៅក្រុងប៉ោយប៉ែត   អាន1791ដង រថយន្តដឹកឈើល្មើសច្បាប់មួយគ្រឿងជាប់សំណាញ់សមត្ថកិច្ចទាំងព្រឹក   អាន1553ដង ក្រុមអ្នកកាងបនល្បែងគំរាមកំហែង ប្រើហឹង្សា និងធ្វើអោខូចម៉ាស៊ីនថតរូបរបស់អ្នកកាសែត   អាន1587ដង ​ក្រសួង​ធនធាន​ទឹកជូនដំណឹងពី​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​ទឹក​ជំនន់​ទន្លេ​មេគង្គ   អាន1765ដង តុលាការប្រឆាំងបទបញ្ជានាយករដ្ឋមន្រ្តីហ៊ុនសែន?   អាន1523ដង ប្រធានមន្ទីរបរិស្ថានខេត្តដឹកនាំកម្លាំងចុះដាំដើមឈើនៅតំបន់បឹងពារាំង   អាន1856ដង លោក ចាន់សុផាត មេគយស្រុកមេមត់កំពុងតែប្រឹងបន្លំពន្ធនាំចេញឈើខុសច្បាប់   អាន1815ដង ដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ឈួសឆាយមិនពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ទេ   អាន12789ដង លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត   អាន2291ដង ប៊ុនសុខាយកឈ្មោះក្រុមហ៊ុននៅព្រះវិហារមកលួចដឹកឈើក្រញូងនៅឧត្តរមានជ័យ   អាន1676ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39178នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81511នាក់
ខែនេះ    228784នាក់
ឆ្នាំនេះ   2973088នាក់
សរុប   56571984នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:00