លោក ប៉ែន​ សំ​អា​ត ​មាន​ជំនា​ញ​ប្រមូ​ល​លុយជួន​ថ្នាក់​លើ​និងត្រូវ​ឡើង​ជំនួ​សតំ​ណែង ​លោកប៉ែនស៊ីម៉​ន

ដោយៈ CCK សៀមរាប ថ្ងៃទី 31 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 02:00 នាទី ចំនួនអានៈ 1985

ប្រភពពី​ក្រុមអ្នកតាមដាន កំណែទម្រង់​ស៊ីជម្រៅ​របស់​គយ បាន​ឲ្យ​ដឹងថា ក្នុង​ការិយាល័យ​របស់​លោក ប៉ែន សំអាត កើតមាន​ភាព​អសកម្ម និង​អំពើពុករលួយ​ ដូចជា​ក្រុមហ៊ុន​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ធំៗ ប្រសិនបើ​ចង់បាន​បុព្វសិទ្ធិ​ពិសេស ក្នុងការ​បញ្ចុះតម្លៃ​ពន្ធ ឬ​បន្ធូរបន្ថយ សម្រាប់​ការបង់ពន្ធ ត្រូវតែ​សុំ​ទំនាក់ទំនង ឬ​រក​កិច្ច​អន្តរាគមន៍​ពី​លោក ប៉ែន សំអាត ។ក្រុម​ឈ្មួញ​មួយចំនួន បាន​លើកឡើងថា ប្រសិនបើ​មានការ​ផ្តល់​ភ្លើង​ខៀវ ពី​លោក ប៉ែន សំអាត ហើយ​នោះ គឺ​លោក លោក ប៉ែន ស៊ីម៉ន ដែលជា​អគ្គនាយក​គយ ចាំតែ​អូ​ខេ ប៉ុណ្ណោះ​។ ដូចដែល​មន្ត្រី​មួយចំនួន បាន​លើកឡើងថា ការិយាល័យ​របស់លោក ប៉ែន សំអាត គឺជា​សេនាធិការ​សំខាន់បំផុត សម្រាប់​ប្រមូល​ផលប្រយោជន៍ ទៅ​ផ្គត់ផ្គង់​ឆ្នាំងបាយ របស់លោក ប៉ែន ស៊ីម៉ន ដែលជា​អគ្គនាយក គយ​និង​រដ្ឋាករ​។​

​លោក ប៉ែន សំ​អាត គឺ​ជា​​ម​ន្ត្រី​​ដ៏​​មាន​អំ​ណាច ក្នុង​​អគ្គ​នា​យក​ដ្ឋាន​​គយ​​និង​​រដ្ឋា​ករ បន្ទា​ប់​ពី​​លោក ប៉ែន ស៊ី​ម៉ន ដែល​ជា​​បង​ប្រុស​​ប​ង្កើត​​របស់​ខ្លួន ដូច​ដែល​​ម​ន្ត្រី​​មួយ​ចំ​នួន បាន​​លើក​ឡើង​ថា លោក ប៉ែន សំ​អាត មិន​​ត្រឹម​តែ​​ជា​​អ្នក ​​រកលុយ​ជូន​លោក ប៉ែន ស៊ីម៉ន ប៉ុណ្ណោះ​ទេ គឺ​គាត់​ជា​បេក្ខភាព​តែមួយគត់ ដែល​ត្រូវ​ឡើង​ជំនួស​តំណែង​លោក ប៉ែន ស៊ីម៉ន ដែល​ជិត​ដល់​អាយុ​ចូលនិវត្តន៍​ផងដែរ​។ លោក ប៉ែន សំអាត មាន​ទេពកោសល្យ​ក្នុងការ រក​ចំណូល​ផ្គាប់ចិត្ត​ថ្នាក់លើ និង​ត្រូវជា​បង​បង្កើត​របស់ខ្លួន តាមរយៈ​ការសម្របសម្រួល បិទ​ភ្នែក​ឲ្យ​ក្រុម​អ្នករត់​ឯកសារ​គយ​កាលី​បៗ នាំចូល​ទំនិញ​តាមបែប​មិន​ប្រក្រតី បង់ពន្ធ​មិន​គ្រប់ ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ នៅពេលដែល​លោក ប៉ែន ស៊ីម៉ន ទទួលបាន​សិទ្ធិ​យ៉ាង​ពិសេស ក្នុងការ​កាន់តំណែង​ជា​អគ្គនាយក​គយ មួយ​អាណត្តិ​ជា​បន្តទៀត ជាការ​ធ្វើ​ឲ្យ​លោក ប៉ែន សំអាត មាន​សិទ្ធិអំណាច​បង្ក​ព្យុះ​ភ្លៀង តាមតែ​អំពើ​ចិត្ត​។ ក្រុម​ឈ្មួញ​មួយចំនួន បាន​លើកឡើងថា សម្រាប់​ការងារ​សំខាន់ៗ ដែល​ត្រូវ​ទំនាក់ទំនង​ដោយផ្ទាល់ ជាមួយ​លោក ប៉ែន ស៊ីម៉ន ដែល​ឈ្មួញ​សុំ​ការយោគយល់ លើ​ការបន្ធូរបន្ថយ​ពន្ធ គឺ​មេដឹកនាំ​គយ តែងតែ​ទម្លាក់​ការងារ​នេះ ឲ្យ​លោក ប៉ែន សំអាត សម្របសម្រួល ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង ដើម្បី​​បើក​ឲ្យ​មានការ បន្លំ​ពន្ធ​នាំចូល​ទៅតាម​បច្ចេកទេស​។​

​ ​កំណែទម្រង់​ស៊ីជម្រៅ គួរតែ​ចាប់ផ្តើម​ធ្វើការ​បោសសម្អាត ភាព​អសកម្ម​និង​អំពើពុករលួយ ក្នុង​ការិយាល័យ​របស់​លោក ប៉ែន សំអាត ដែលជា​សេនាធិការ​សំខា​ន់បំផុត ក្នុង​ការប្រមូល​ផលប្រយោជន៍ យកទៅ​ផ្គត់ផ្គង់​ឆ្នាំងបាយ របស់លោក ប៉ែន ស៊ីម៉ន ឡើងវិញ​ជាបន្ទាន់ ព្រោះ​គេ​ជឿជាក់ថា ក្រុមហ៊ុន​រកស៊ី​លួច​ពន្ធ បន្លំ​ពន្ធ​ធំៗ​សុទ្ធតែ​នៅក្រោម​ក្លៀក របស់លោក ប៉ែន សំអាត ទាំងអស់ ដូចជា​ក្រុមហ៊ុន​រកស៊ី​បន្លំ​ពន្ធ របស់​ក្រុម​អ្នកម៉ៅការ​ដឹកជញ្ជូន​ទំនិញ ក៏មាន​ទំនាក់ទំនង​យ៉ាង​ជិតដិត ជាមួយ​លោក ប៉ែន សំអាត ផងដែរ​។ មន្ត្រី​គយ​ពុករលួយ​ជាច្រើន សុទ្ធសឹង​ជា សេនាធិការ​ចាំ​ប្រមូល ផលប្រយោជន៍ សម្រាប់​ផ្គត់​ផ្គង់​ឆ្នាំងបាយ​របស់លោក ប៉ែន សំអាតហើយលោក មិនញញើត ពី​ចំណាត់ការ​របស់​អង្គភាព ប្រឆាំង​អំពើពុករលួយ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សង្ស័យលោកប្រាក់ចាន់ធឿនដឹកឈើធ្វើផ្ទះជិត១ឆ្នាំមិនគ្រប់ព្រោះលក់ចេញក្រៅ   អាន1772ដង លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ...    អាន2772ដង មន្រ្តីជលផលបើកឲ្យមានបទល្មើសនេសាទនៅសង្កាត់ចុងឃ្នាសខេត្តសៀមរាប   អាន1707ដង អាជ្ញាធរក្រុងតម្រូវឲ្យប្រជាពលរដ្ឋលក់ដូរនៅជាប់របងមន្ទីរពេទ្យបង្អែកប្ដូទីតាំង   អាន1785ដង លោក ទិត្យ ណារ៉ុង អធិការក្រុង ត្រូវបានតែងតាំងទៅជាស្នងការ ក្រោមការរិះគន់យ៉ាងទ្រហឹងអើងកងពី...    អាន1956ដង មនុស្ស​ម្នាក់​ទៀត​ហើយ​ស្លាប់ក្នុង​ គ្លីនិកផ្សារ​អគ្គ​   អាន1615ដង លោក សននី ប្រាប់ថា អ្នកគ្រប់គ្រងផ្សារក្រោមធំជាងគេគឺជាអ្នកផ្សេងមិនមែនរូបលោកទេ   អាន1809ដង ជនដៃដល់ជិត១០នាក់ស្លៀកពាក់ប៉ារ៉ាតាំងខ្លួនជាប៉េអឹមដឹកឈើខុសច្បាប់ប្រើអំពើហឹង្សាលើអ្នកក?...    អាន1617ដង អគ្គីភ័យទ្រង់ទ្រាយធំបានឆាបឆេះផ្ទះជួល១កន្លែងក្នុងក្រុងសៀមរាប   អាន1810ដង លោក សមរង្ស៊ី មកដល់ភ្នំពេញ អាមេរិកស្នើឲ្យចរចា   អាន1561ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39242នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81575នាក់
ខែនេះ    228848នាក់
ឆ្នាំនេះ   2973152នាក់
សរុប   56572048នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:02