លោកទា-គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើបើកឡានបុកគេរួចរតគេចផ្អើលពេញទីក្រុង

ដោយៈ សៀមរាប ថ្ងៃទី 24 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 10:00 នាទី ចំនួនអានៈ 1854

លោក​​ ទា-គឹមសុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​ ផឹក​ស៊ី​ស្រ​វឹង​ធ្លាក់​ភ្នែក​ បើក​រថ​យន្ត​ រេ​ពេញ​ផ្លូវ​ដូច​ពស់​វែក​​វង្វេង​ព្រៃ​ ជ្រុល​​ទៅ​​បុក​ស្រ្តី​ម្នាក់​បណ្តាល​ឱ្យ​រង​របួស​ជា​ទម្ងន់  រួច​បើក​ឡាន​ទាំង​បែក​កង់​រត​គេច​(ស្មាន​ថា​ជន​រង​គ្រោះ​ស្លាប់)  រហូត​​ដល់​​ស្តុប​កោះ​​កេរ្តិ៍ ទៅ​មុខ​លែង​រួច​ ទើប​ប៉ូ​លីស​ព័ទ្ធ​ចាប់​បាន​ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រ​ជា​ពល​រដ្ឋ​ដែល​ កំ​ពុង​ធ្វើ​ដំ​ណើរ​តាម​ដង​ផ្លូវ​ស្មាន​ថា ​ប៉ូ​លីស​ដេញ​ចាប់​ចោរ​ប្លន់។​

រឿង​រាវ​ដ៏​កម្រ​ហើយ​សែន​រន្ធត់​នេះ​បាន​កើត​ឡើង​កាល​ពី​វេ​លា​ ម៉ោង​ ៣​និង៤០​នាទី ថ្ងៃទី​២៣​ ខែ​មីនា ​ឆ្នាំ ២០១៤​ ស្ថិត​នៅ​ចំ​នុច​ភ្លើង​ស្តុប​​ខាង​លិច​ស្តាត​ចាស់​ឈៀង​​ខាង​ជើង​​សារ​មន្ទីរ​ជាតិ​អង្គរ ស្ថិត​នៅក្នុង​ ភូមិ​ ស្វាយ​ដង្គំ​ សង្កាត់​ ស្វាយដង្គំ​ ក្រុងសៀមរាប។​

បើ​យោង​តាម​ប្រ​ភព​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ដំ​បូង​ពួក​គេ​ឃើញ​រថ​យន្ត​ម៉ាក​ឡង់​រ៉ូ​វែ (RANGE ROVER)​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 2Y-1112​ បើក​បរ​ក្នុង​ល្បឿន​លឿន​ដូច​ឡាន​ប្រ​ណាំង​រេ​ពេញ​ផ្លូវ​ពី​លិច​មក​កើត​ ហើយ​រេ​ចង្កូត​ទៅ​បុក​ ជា​មួយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ​ ពណ៌​ក្រហម​លាយ​ខ្មៅ ​ពាក់​ស្លាក​លេខ​ បន្ទាយ​មាន​ជ័យ​ 1A-0883​ ធ្វើ​ដំ​ណើរ​ពី​កើត​ មក​លិច​បញ្ច្រាស​ទិស​ដៅ​គ្នា​ បណ្តាល​ឱ្យ​ស្រ្តី​ម្នាក់​រង​របួស​ជា​ទម្ងន់​សន្លប់​ស្តូក​ស្តឹង​ ហើយ​បាន​បង​ប្អូន​បញ្ជូន​យក​ ទៅ​គ្លី​និក​ឯក​ជន​ដើម្បី​ជួយ​សង្គ្រោះ បន្ទាន់។

ប្រភព​ដដែល​បាន​បន្តថា​ ស្រ្តី​រង​គ្រោះ​ដែល​ត្រូវ​រថ​យន្ត​មេ​ព្រៃ​បុក​អោយ​របួស​ធ្ងន់​សន្លប់​បាត់​ស្មារ​តី​នោះ​មាន​ឈ្មោះ​ ហៃ-ហន អាយុ២៤ឆ្នាំ រស់​នៅ​ភូមិ​គោក​ស្នួល​ ឃុំពួក​ ស្រុកពួក ខេត្តសៀម​រាប ជា​បុគ្គ​លិក​សណ្ឋា​គារ​មួយ​កន្លែង​នៅ​ក្នុង​ក្រុង​សៀម​រាប។​

មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ ​លូច​ប្រាប់​អ្នក​កា​សែតថា លោក​ ទា-គឹមសុទ្ធ ​តែង​តែ​មាន​កម្ម​វិ​ធី​ស្ទើរ​រាល់​ថ្ងៃ​ គ្មាន​ថ្ងៃ​ទំនេរ​ម្តង​ណា​ឡើយ។​ ដោយ​សារ​តែ​ចំ​ណូល​លុយ​ច្រើន​ពី​បទ​ល្មើស​ផ្សេងៗ​ក្នុង​ខេត្ត​ ពិ​សេស​មាន​មិត្ត​ភ័គ្រ​ច្រើន​សុទ្ធ​តែ​ជា​ប្រ​ធាន​ក្រុម​ហ៊ុន​ដឹក​ឈើ​ខុស​ច្បាប់​មាន​ដូច​ជា ក្រុមហ៊ុន​សុខសំណាង​ ក្រុម​ហ៊ុន​សំ​រោង​រ័បប័រ និង​ក្រុម​ហ៊ុន​ក្រ​ញូង​ បេង ធ្នង់ គគី សុក្រំ ឈើ​លេខ​២ជា​ដើម ច្រើន​ណាស់​រាប់​មិន​អស់​ទេ……។ល។

លោកមន្ត្រីរដ្ឋបាលព្រៃឈើដដែលខាង​លើ​បាន​បន្តថា  ដូច្នេះហើយ​បាន​ជា​មេ​មាន​កម្ម​វិ​ធី​ផឹក​ស៊ី​មិន​ចេះ​ចប់​ ហើយ​សូម្បី​តែ​មាន​រឿង​ប៉ុណ្នឹង​ហើយ​នូវ​តែ​លោក​នាយ​ខ័ណ្ឌ​ មិន​ខ្លាច​ ព្រោះ​គាត់​មាន​មន្ត្រី​ប៉េ​អឹម​មួយ​ចំ​នួន​ចាំ​ជួយ​គាត់​ ហើយ​ខ្លាំង​ជាង​នេះ​ទៅ​ទៀត​លោក​ ទា-គឹមសុទ្ធ បាន​បញ្ចូន​បេស​ក​ជន​ពិ​សេស​របស់​លោក​ឈ្មោះ ម៉ែន-វុធី្ធ ហៅ ធីឡយ ដែល​ជា​ជំ​នួយ​ការ​ផ្ទាល់​របស់​លោក​ ទា-គឹមសុទ្ធ​ និង​ជាអ្នក​ប្រ​មូល​លុយ​សេដ្ឋ​កិច្ច​ពីបទ​ល្មើស​ព្រៃ​ឈើ​កំ​បាំង​មុខ​នា​នា​ក្នុង​ខេត្ត​សៀម​រាប​ និង​ជា​អ្នក​ដោះស្រាយ​កម្ម​វិធី​គ្រោះ​ថ្នាក់​ចរាចរណ៍ទៀត​ផង។ ហើយ​លោក​ ម៉ែន-វុធ្ធី ហៅ  ធី​ឡយ​ ក៏​ធ្លាប់​បាន​ គំ​រាម​ប្តឹង​អ្នក​កា​សែត​ជា​ច្រើន​ដង​ ច្រើន​នាក់​រួច​មក​ហើយ​។ បើ​​អ្នក​​កា​​សែត​​ ណា​​ហ៊ាន​​ចុះ​រឿង​អា​ស្រូវ​គេរ​ពី​​គាត់​ និង​មេ​របស់​គាត់​ គឺ​គាត់​នឹង​គំរាម​ប្តឹង​ភ្លាម​។

បើ​តាម​សម្តី​លោក​ វិរៈសេនី​យ៍ត្រី​ ឡែម​ សុវណ្ណ​ នាយ​រង​កា​រិ​យា​ល័យ​នគរ​បាល​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ បាន​ប្រាប់​ថា ពាក់​ព័ន្ធ ​និង​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​ មន្ត្រី​របស់​លោក​បាន​ យក​រថ​យន្ត​អ្នក​បង្ករ​ហេតុ​ និង​ម៉ូតូ​ជន​រង​គ្រោះ​មក​រក្សា​នៅ​គោល​ដៅ​ស្ពាន​ថ្ម​រួច​ហើយ​ដើម្បី​ដោះ​ស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់។

សូម​បញ្ជាក់​ថា ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​មាន​ការ​ភ្ញាក់​ផ្អើល​ពេញ​ក្រុម​សៀម​រាប​ បណ្តាល​អោយ​ពល​រដ្ឋ​រង​ចាំ​មើល​ថាតើ​ច្បាប់​ចាត់​ការ​យ៉ាង​ណា​ទៅ​លើ​អ្នក​មាន​លុយ​មាន​អំ​ណាចដូច​ជា​លោក ទា-គឹម​សុទ្ធនាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខាង​លើនេះ។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ ទា-គឹម​សុទ្ធ​បាន​ទេ​នៅ​រសៀល​ថ្ងៃទី​២៤​នេះ ព្រោះ​ទូរ​ស័ព្ទ​មិន​ចូល៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក​ ​តេង សួន​ សំងំ​​ប្រពឹត្តអំពើពុក​រលួយ​ប្រមូលលុយពី បទល្មើសលើផ្ទៃ​​ស​មុ​ទ្រគ្រប់ប្រភ?...    អាន1743ដង ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិ?...    អាន2289ដង អ្នកភូមិបឹងកក់ និងអ្នកបុរីកីឡាដាក់ញត្តិសុំឲ្យ ស្ថានទូតអាមេរិច ជប៉ុន សហភាពអឺរ៉ុបជួយ    អាន1709ដង គេច​ពី​ប្រ​ពន្ធ​កូនពី​អូស្រ្តាលី មក​រៀប​ការ​ស្រីក្មេង​នៅ​ស្រុក​ខ្មែរ   អាន1670ដង ព្រះសង្ឃ ២៥០០អង្គ នឹងសូត្រធម៌មុខបរមរាជវាំង   អាន1770ដង ជីវប្រវត្តិ​សង្ខេប​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ   អាន1552ដង ក្រុមចោរប្លន់ទូលក់មាសស្រុកពួកត្រូវបានសមត្ថកិច្ចបង្រ្កាប ដោយជោគជ័យ   អាន1772ដង ក្រសួង​ព័ត៌មាន​ស្នើ​៣​ចំណុច​ដល់​អង្គភាព​ផ្សព្វ​ផ្សាយ​ក្នុង​ថ្ងៃ​កាន់​ទុក្ខ   អាន1705ដង ព្រះយសមុនីវង្សី រិត សុីធីម បាននិមន្តចូលរួមនាំយកស្បៀងអាហារ ផ្តល់ជូនដល់អាជ្ញាធរចំនួន៤សង្?...    អាន2547ដង អាជីវករផ្សារខ្នល់ទទឹងថា ក្រុមហ៊ុនAZមានភាពមិនប្រក្រតីក្នុងការបណ្តេញពួកគាត់   អាន1823ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34800នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77133នាក់
ខែនេះ    224406នាក់
ឆ្នាំនេះ   2968710នាក់
សរុប   56567606នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:19