លោ​ក ​សា​រ៉ាក់ ​ខាន់ ​ប​ង្កើត​ឲ្យ​មាន​អំ​ពើ​ពុ​ករ​លួយ​និង​បក្ខ​ពួក​និ​មយ

ដោយៈ សៀមរាប ថ្ងៃទី 18 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 02:32 នាទី ចំនួនអានៈ 1746

មន្ត្រី​ជាច្រើន ​បានលើកឡើង​ទៀតថា អំពើ​បក្ខពួកនិយម​និង​ពុករលួយ​ដុះ​ស្លែ​ក្នុង​អង្គភាព​នេះ បាន​បំពាន​ទៅលើ​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ ព្រោះ​លោក សារ៉ាក់ ខាន់ ជា​អ្នកបង្កើត​ឲ្យ​មាន​អង្គភាព​នេះ និង​មាន​សិទ្ធិអំណាច​ចាត់ចែង​មន្ត្រី​ជំនិតៗ​របស់ខ្លួន​ឲ្យ​កាន់​ការងារ​លុយកាក់​ចាត់ចែង​គ្មាន​តម្លាភាព ធ្វើ​ឲ្យ​មន្ត្រី​ជាច្រើន​មិន​សប្បាយចិត្ត បើ​ពិនិត្យ​លើ​គោលការណ៍​កែទម្រង់​ស៊ីជម្រៅ​វិញ លោក សារ៉ាក់ ខាន់ កំពុងតែ​គិតគូរ​អភិវឌ្ឍន៍​ខ្លួនឯង ប្រមូល​បក្ខពួក​ឲ្យ​កាន់ការ​ងារ​ធំៗ​កាន់តែ​ច្រើនឡើងៗ តាមរយៈ​ការ​កម្ចាត់កម្ចាយ​មន្ត្រី​ដែលមាន​ទស្សនៈ​គំនិត​ផ្ទុយ​ពី​គាត់​រៀបចំ​ដាក់​ខ្សែស្រឡាយ​និង​បក្ខពួក​តាមតែ​ទំនើងចិត្ត​។ មន្ត្រី​មួយចំនួន​បាន​បញ្ជាក់ថា លោក ម៉ូ​វ ចរិយា ដែលជា​ប្រធាន​បញ្ញត្តិ​ករ ទូរគមនាគមន៍​កម្ពុ​ជា កាលពីមុន​ជាម​នុស្ស​ដែល​លោក សូរ ឃុន រៀបចំ​តែងតាំង តែ​ពេលនេះ​បែរជា​ផ្ទេរតំណែង​ឲ្យ ឡាយ ម៉ា​រី​វូ ជា​សមាជិក​ទី​១ នៃ​បញ្ញត្តិ​ករ ទូរគមនាគមន៍​កម្ពុ​ជា ហើយ​លោក សុង ឡេង ជា​ប្រធាន​លេខាធិការដ្ឋាន​គ្រាន់តែ​មកកាន់​តំណែង​ភ្លាមៗ​ខំប្រឹង​ប្រមែប្រមូល​ប្រណាំងប្រជែង​គ្នា ទិញ​រថយន្ត​ទំនើបៗ ចាយ​ថវិកាជាតិ​យ៉ាង​ខ្ជីខ្ជា​បំផុត​។​

លោក ប្រាក់ សុខុន កើតមាន​ភាព​អសកម្ម​និង​អំពើពុករលួយ​មិន​ចាញ់​ជំនាន់​លោក សូរ ឃុន ប៉ុន្មាន​ទេ ព្រោះ​មន្ត្រី​និយម​ប្រព្រឹត្ត​អំពើពុករលួយ​កិបកេង​ប្រមូល​ថវិកាជាតិ​យកទៅ​ច្រក​ហោ​ប៉ៅ​ផ្ទាល់ខ្លួន​នៅតែ​មានមុខ​កាន់តំណែង​ធំៗ​ក្នុង​ក្រសួង​នេះ​ដដែល ហើយ​មន្ត្រី​ជាច្រើន​ក៏បាន​នាំគ្នានិយាយពី​បញ្ហា​បក្ខពួកនិយម​និង​អំពើពុករលួយ​ដែល​កំពុង​កើតមាន​ក្នុង​អង្គភាព​បញ្ញត្តិ​ករ ទូរគមនាគមន៍​កម្ពុ​ជា ដែលមាន​សិទ្ធិ​គ្រប់គ្រង​ប្រាក់ចំណូល​ទៅលើ​សេវា​ទូរគមនាគមន៍​។​រឿង​ពិត ប្រាក់ចំណូល​ជាច្រើន​បាន​ហូរ​ចូល​ហោប៉ៅ​មន្ត្រី​ពុករលួយ​ជា​បក្ខពួក​របស់លោករ​ដ្ឋ​លេខាធិការ​សារ៉ាក់ ខាន់ ហើយ​គ្មាន​ភាពម្ចាស់ការ​គ្រប់គ្រង​ទៅលើ​ប្រាក់ចំណូល​នោះទេ ដែល​ទាមទារ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ពិនិត្យមើល​បញ្ហា​នេះ​ឡើងវិញ​ផង​ជាពិសេស​លោក ប្រាក់ សុខុន មិនគួរ​មើលរំលង​បញ្ហា​ដែល​កើតមាន​ក្នុង​អង្គភាព បញ្ញត្តិ​ករ ទូរគមនាគមន៍ នេះ​ទេ​។​

ក្រុមមន្ត្រី​បាន​បង្ហើប​ឲ្យ​ដឹង​ទៀតថា លោក ឡាយ ម៉ា​រី​វូ បានរៀបចំ​បញ្ជា​ទិញ​រថយន្ត​ម៉ាក​នីសា​ន់ ណាវ​រ៉ា មកប្រើប្រាស់​ផ្ទាល់ខ្លួន ហើយ​លោក សុង ឡេង បាន​ទិញ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស ៤៧០​ប្រណាំង​ជា​មួ​ួ​យ​លោក ម៉ូ​វ ចរិយា ដែល​ទិញ​រថយន្ត​ស៊េរី​ថ្មី ឡិច​ស៊ី​ស​៥៧០ ប៉ុន្តែ​ក្នុង​នាយកដ្ឋាន​ជាច្រើន​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ គ្មាន​រថយន្ត​ល្អៗ​ទំនើប​ប្រើប្រាស់​ដូច​ថ្នាក់ដឹកនាំ​ក្នុង​បញ្ញត្តិ​ករ ទូរគមនាគមន៍​ផង​ទេ​។

​ អំពើពុករលួយ​និង​ភាព​អសកម្ម​ដែល​កើតមាន​ក្នុង​អង្គភាព​បញ្ញត្តិ​ករ ទូរគមនាគមន៍ បានកើត​ឡើង​ដោយសារ​ការបើក​ភ្លើង​ខៀវ​ពី​លោក សារ៉ាក់ ខាន់ ធ្វើ​ឲ្យ​អង្គភាព​នេះ​រក​ចំណូល​ក្រោម​តុ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ពី​ប្រតិបត្តិ​ករ ក្រុមហ៊ុន​ឯកជន លើ​សេវា​រលក​វិទ្យុ អាកាស​ហ្វ្រេ​កង់​ពី​វិទ្យុ ក្រុមហ៊ុន​ទូរ​ស័ព្ទ ស្ថានីយ៍ទូរទស្សន៍ ដោយសារតែ​ឥទ្ធិពល​របស់លោក សារ៉ាក់ ខាន់ ដែល​បាន​បំពាន​លើ​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​តាមតែ​ទំនើងចិត្ត​មិនដែល​គិតគូរ​ពី​ការកែទម្រង់ ឬ​ភាព​ក្តៅក្រហាយ​របស់​មន្ត្រី​តូចតាច​នៅក្រោម​ឱវាទ​នោះទេ​។​មន្ត្រី​ជាច្រើន​បាន​សម្តែង​នូវ​ការឈឺចាប់​យ៉ាងខ្លាំង ពេលដែល​លោក​រដ្ឋលេខាធិការ សារ៉ាក់ ខាន់ គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដូចជា​ការជួយជ្រោមជ្រែង​ឲ្យ​លោក សុង ឡេង ពីមុន​ជា​អគ្គនាយករង​ប្រៃសណីយ៍​កម្ពុជា ធ្លាប់មាន​ប្រវត្តិ​មិនល្អ​ក្នុងការ​កេងប្រវ័ញ្ច បាត់ប្រាក់​ចំណូល​ពី​ការលក់​តែម​រាប់សិប​លាន បែរជា​ត្រូវបានតែងតាំង​ឲ្យ​កាន់តំណែង​ជា​ប្រធាន​លេខាធិការ​បញ្ញត្តិ​ករ ទូរគមនាគមន៍​កម្ពុ​ជា​ទៅវិញ​ ​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រាជរដ្ឋាភិបាលចេញសារាចរណែនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ   អាន1753ដង រដ្ឋាភិបាល​កំ​ណត់​ថ្ងៃ​ទី​១៥​តុលា​ជា​ថ្ងៃគោរព​វិញ្ញាណ​ក្ខន្ធ​សម្តេច​ឪ   អាន1721ដង ពលរដ្ឋចោទថាសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួលជម្រិតទាប្រាក់ពីអ្នកដឹកធ្យូងអុស ហើយឆ្លើយដាក់?...    អាន1583ដង ប្តីប្រធានមន្ទីព័ត៌មានខេត្តកំពង់ស្ពឺស្រវឹងប្រចណ្ឌប្រពន្ធវាយគេឯងពេញវង់ពិធី   អាន1719ដង អគ្គីភ័យទ្រង់ទ្រាយធំបានឆាបឆេះផ្ទះជួល១កន្លែងក្នុងក្រុងសៀមរាប   អាន1809ដង អគ្គីភ័យឆាប​ឆេះផ្ទះប្រជាពលរដ្ឋ៤០-​៥០ខ្នងបណ្តាល​អោយ​មនុស្ស៧នាក់រង​របួស   អាន1747ដង ប្រធា​ន​ស្នា​ក់កា​រសន្តិសុ​ខលេ​ខ ៧០​២ ​ឈ្មោះ ​មាន ​ប៊ុនធឿន ​ចាប់ក្មេ​ងប្រុស​ម្នាក់​វាយឲ...    អាន1567ដង និស្សិតពេទ្យ អូស្ត្រាលីចុះកម្មសិក្សា ជួយពង្រឹងការថែរទាំសុខភាព ជូនប្រជាពលរដ្ឋ   អាន1558ដង លោក ធឹងលាងស្រេង ដឹកឈើចូលសៀមរាបចង់បាក់ថ្នល់គ្មានសមត្ថកិច្ចណាបង្ក្រាប   អាន1528ដង កម្មករ​វីង​ស្តា​ផ្ទុះ​កូដ​កម្ម​ជាង​១០០០​នាក់​ទាមទា​លក្ខ័ណ​ការ​ងារ   អាន1768ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34411នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    76744នាក់
ខែនេះ    224017នាក់
ឆ្នាំនេះ   2968321នាក់
សរុប   56567217នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:05