មេ​បញ្ជាការ​ទ័ព​២​នាក់​នៅ​បន្ទាយមានជ័យ​រង​ការ​ប្ដឹង​ចោទ​ថា​ជួញ​ដូរ​ឈើ​គ្រញូង​និង​ពុក​រលួយ

ដោយៈ សៀមរាប ថ្ងៃទី 11 ខែ 01 ឆ្នាំ 2014 វេលាម៉ោង 01:03 នាទី ចំនួនអានៈ 1750

នាយ​ទាហាន​នាយ​ទាហាន​រង និង​ពល​ទាហាន​ជាច្រើន​នាក់ បាន​ប្ដឹង​មេ​បញ្ជាការ​ពីរ​រូប ដែល​ត្រូវ​ជា​បង​ប្អូន​ថ្លៃ​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ ពី​បទ​កេង​ប្រវ័ញ្ច​ទ្រព្យ​សម្បត្តិ​អង្គភាព ការ​កាត់​ប្រាក់​បៀវត្ស​កូន​ទាហាន និង​ចោទ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

នៅ​ក្នុង​ពាក្យ​បណ្ដឹង​នោះ ក៏​បាន​លើក​ឡើង​ដែរ​ថា មេ​បញ្ជាការ​ទាំង​ពីរ​នាក់​នោះ​បាន​ប្រព្រឹត្ត​នូវ​បទ​ល្មើស​ជួញ​ដូរ​ឈើ​គ្រញូង នៅ​ជួរ​ព្រំដែន​ខ្មែរ​ថៃ តាម​រយៈ​ការ​យក​រថយន្ត​អង្គភាព​ទ័ព​ធ្វើ​អាជីវកម្ម រួម​ទាំង​ការ​ប្រើ​អំណាច​យក​ដី​នៅ​ក្នុង​អង្គភាព​ទ័ព​លក់​យក​ប្រយោជន៍​ផ្ទាល់​ខ្លួន។

នៅ​ក្នុង​សំណុំ​ឯកសារ​ពាក្យ​បណ្ដឹង​កម្រាស់ ១៦​ទំហំ ដែល​រៀប​ចំ​ឡើង​ដោយ​នាយ​ទាហាន​នាយ​ទាហាន​រង និង​ពល​ទាហាន​ជិត ៤០​នាក់ បាន​បង្ហាញ​ថា មេ​បញ្ជាការ​មេ​បញ្ជាការ​រង​ពីរ​នាក់ បាន​រក​ស៊ី​ជួញ​ដូរ​ឈើ​គ្រញូង​ខុស​ច្បាប់ នៅ​តំបន់​ជាយ​ដែន​ខ្មែរ​ថៃ និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​អង្គភាព​ទ័ព​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ។

នៅ​ក្នុង​ពាក្យ​បណ្ដឹង​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​ចោទ​ថា លោក​ឧត្ដមសេនីយ៍ ភ្លន់ តារា និង​លោក​វរសេនីយ៍​ឯក កែវ សេងលន មាន​ឋានៈ​ជា​មេ​បញ្ជាការ និង​ជា​មេ​បញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ បាន​រួម​គំនិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​អង្គភាព និង​ទៅ​លើ​កង​កម្លាំង​ក្រោម​ឱវាទ​ជា​ច្រើន​ករណី។

ប្រភព​ពី​កូន​ទាហាន​ទាំង​នោះ​បញ្ជាក់​ថា រយៈពេល​កន្លង​ទៅ ពួក​គាត់​បាន​ដាក់​ពាក្យ​បណ្ដឹង​នោះ​ទៅ​ខុទ្ទកាល័យ លោក ហ៊ុន សែន ប្ដឹង​ទៅ​ក្រសួង​ការពារ​ជាតិ ប្ដឹង​ទៅ​អគ្គ​មេ​បញ្ជាការ ប្ដឹង​ទៅ​យោធភូមិ​ភាគ​៥ ប្ដឹង​ទៅ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​បន្ទាយមានជ័យ និង​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល ដើម្បី​ឲ្យ​ស្ថាប័ន​កំពូលៗ​ទាំង​នេះ​អន្តរាគមន៍​ដោះស្រាយ ប៉ុន្តែ​ពួក​គាត់​ពុំ​ទទួល​បាន​ភាព​យុត្តិធម៌​នោះ​ឡើយ។

ពួក​គាត់​បន្ត​ថា ក្នុង​រយៈពេល​កន្លង​មក មាន​ក្រុម​អធិការកិច្ច​របស់​ក្រសួង​ការពារ​ជាតិ បាន​ចុះ​ទៅ​ស្រាវជ្រាវ​ក្នុង​ករណី​នេះ ហើយ​នាយ​ទាហាន​នាយ​ទាហាន​រង និង​ពល​ទាហាន​ដែល​រងគ្រោះ​ទាំង​នោះ ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​សម្រុះ​សម្រួល​ជាមួយ លោក ភ្លន់ តារា និង​លោក កែវ សេងលន ប៉ុន្តែ​ទាហាន​ជា​អ្នក​រងគ្រោះ​ទាំង​នោះ​បាន​បដិសេធ។ លទ្ធផល​ចុង​ក្រោយ គឺ​មាន​ទាហាន​ក្រោម​ឱវាទ​ជិត ២០​នាក់ ត្រូវ​បាន​គេ​ដក​ចេញ​ពី​អង្គភាព​ទាំង​អយុត្តិធម៌៖ «កាល​ហ្នឹង​អំណាច​លុយ​ស្រស់​តែ​ម្ដង លុយ​ហ្នឹង​គេ​សូកប៉ាន់​មន្ត្រី​ថ្នាក់​លើ អធិការ​កិច្ច​ក្រសួង​ការពារ​ជាតិ តាម​ដែល​ដឹង គឺ​លោក នាង ផាត ជា​អ្នក​រត់​ការ​ជួយ​មេ​ស៊ុប​ហ្នឹង ដើម្បី​ដក​អ្នក​ដែល​ប្ដឹង​នោះ គឺ​លោក នាង ផាត ជា​នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​បួន និង​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ គាត់​ហ្នឹង​ជា​អ្នក​ចាត់​ចែង​ឲ្យ​ដក​នាយ​ទាហាន​បំបែក​រូបភាព​ចោល​តែ​ម្ដង»

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​សុំ​ប្រតិកម្ម​ពី លោក ភ្លន់ តារា ជា​មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹង​រង​ខេត្ត​បន្ទាយមានជ័យ ជុំវិញ​បញ្ហា​នេះ ប៉ុន្តែ​លោក​បាន​ចុច​ទូរស័ព្ទ​បិទ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​នោះ​ឡើយ។

យ៉ាង​ណា​ក៏ដោយ នៅ​ក្នុង​ពាក្យ​បណ្ដឹង​ដែល​មាន​ភ្ជាប់​ជាមួយ​ឯកសារ​តារាង​ប្រាក់​បៀវត្ស​ប្រចាំ​ខែ ចាប់​តាំង​ពី​ឆ្នាំ​២០០៥ រហូត​ដល់​ឆ្នាំ​២០១០ រួម​និង​ស្នាម​មេដៃ​ទាហាន​ចំនួន ៣៩​នាក់ ធ្វើ​ជា​ភស្តុតាង​ផង​នោះ បញ្ជាក់​ថា ការ​កាត់​ប្រាក់​បៀវត្ស​កូន​ទាហាន គឺ​ថ្នាក់​ដឹក​នាំ​អង្គភាព​ទ័ព​មួយ​នេះ​ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​នោះ​ឡើង។

អ្នក​សម្រប​សម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា យល់​ថា ករណី​ទាំង​នេះ​ជា​កំហុស​ធ្ងន់ធ្ងរ និង​ជា​អំពើ​ផ្ទុយ​ពី​ច្បាប់។ ការ​កាត់​ប្រាក់​ខែ​កូន​ទាហាន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ និង​ប៉ះពាល់​ដល់​ស្មារតី​របស់​កងទ័ព​ដែល​មាន​កាតព្វកិច្ច​បម្រើ​ជាតិ​មាតុភូមិ។

ទន្ទឹម​គ្នា​នេះ លោក​បាន​ជំរុញ​ឲ្យ​ក្រសួង​ការពារ​ជាតិ គួរ​ពិនិត្យ​ស្រាវជ្រាវ​បញ្ហា និង​ភាព​មិន​ប្រក្រតី​ដែល​បាន​កើត​មាន​ឡើង​នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ នោះ​ឡើយ​វិញ ដើម្បី​រក​យុត្តិធម៌​ជូន​ដល់​កង​ទាហាន​ទាំង​នោះ​ដែល​ជា​អ្នក​រងគ្រោះ៖ «បើ​សិន​មាន​កើត​ឡើង​ត​ទៅ​ទៀត ឬ​កន្លែង​ផ្សេង​កើត​មាន​ដូច​គ្នា​អី យើង​ឃើញ​ថា បាន​ប៉ះពាល់​អារម្មណ៍​គាត់​យ៉ាង​ខ្លាំង ទី​១។ ទី​២ យើង​ឃើញ​ថា ទាហាន​ជា​អ្នក​ការពារ​ជាតិ​ប្ដូរ​សាច់​ប្ដូរ​ឈាម ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ អ៊ីចឹង​កុំ​ឲ្យ​គាត់​ខ្វះខាត​ថវិកា​របស់​គាត់ គួរ​តែ​បើក»

នៅ​មាន​រឿង​អាស្រូវ​ផ្សេង​ទៀត ដូច​ជា​ការ​លួច​លាក់​ចំនួន​ទ័ព​ខ្មោច និង​ការ​ប្រមូល​បង​ប្អូន​សាច់ញាតិ​បក្ខពួក​របស់​ខ្លួន ចូល​បម្រើ​ទ័ព រួច​ផ្ញើ​តាម​អង្គភាព​ចំណុះ និង​នៅ​ក្នុង​បញ្ជាការដ្ឋាន។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​មេ​បញ្ជាការ​អង្គភាព​ផ្ទាល់​ជួប​ការ​លំបាក ក្នុង​ការ​ប្រើប្រាស់​កម្លាំង​នៅ​ពេល​ថ្នាក់​លើ​ត្រូវ​ការ។ ក្រៅ​ពី​នេះ នៅ​មាន​រឿង​កាត់​ប្រាក់​របប​គោល​នយោបាយ​ជំហាន​ដំបូង​របស់​យោធិន​ពលី គ្រួសារ​យោធិន​ពលី យោធិន​គ្រប់​អាយុ​ចូល​និវត្តន៍ និង​យោធិន​បាត់​បង់​សមត្ថភាព ដែល​ត្រូវ​ផ្ទេរ​ទៅ​សង្គម​កិច្ច​ចំនួន​ពីរ​លើក។

ក្នុង​នោះ លើក​ទី​១ នៅ​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០០៩ មាន​យោធិន​ពិការ និង​គ្រួសារ​យោធិន​ពលី​ចំនួន ៧៣៤​នាក់ ដែល​ត្រូវ​ផ្ទេរ​ចេញ​នោះ ត្រូវ​បាន​កាត់​ប្រាក់​ម្នាក់ៗ​ចំនួន ២៥​ម៉ឺន​រៀល និង​លើក​ទី​២ នៅ​ខែ​តុលា ឆ្នាំ​២០១០ យោធិន​គ្រប់​អាយុ​ចូល​និវត្តន៍ និង​យោធិន​បាត់​បង់​សមត្ថភាព​ចំនួន ១៥៩​នាក់ ដែល​ត្រូវ​ផ្ទេរ​ចេញ​នោះ ត្រូវ​បាន​គេ​កាត់​ប្រាក់ ១២​ម៉ឺន​រៀល​ក្នុង​មនុស្ស​ម្នាក់ និង​កិបកេង​របប​អង្ករ​សរុប​អស់​ចំនួន ១៥៩​ការុង​ថែម​ទៀត។

ក្រុម​ទាហាន​រងគ្រោះ​ទាំង​នោះ​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង ចំពោះ​រឿង​អយុត្តិធម៌​ដែល​បាន​កើត​មាន​ឡើង​ចំពោះ​ពួក​គាត់​ជា​កូន​ទាហាន នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ។ រហូត​មក​ពេល​នេះ ពួក​គាត់​នៅ​តែ​ទទូច​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​នៅ​ឡើយ៖ «ចង់​ឲ្យ​ស្ថាប័ន​ណា​ដែល​មាន​ប្រសិទ្ធភាព​ចុះ​ស៊ើប​អង្កេត​ស្រាវជ្រាវ​ឲ្យ​ជាក់​លាក់ ហើយ​មុន​នឹង​ការ​ស្រាវជ្រាវ​ត្រូវ​ដក​មនុស្ស​នេះ​ទៅ​បញ្ឈរ​ជើង​សិន បាន​ព័ត៌មាន​ច្រើន គាប​សង្កត់ ពាក់ព័ន្ធ​ច្រើន​ទៅ​បទ​ឧក្រិដ្ឋ​យក​កម្លាំង​ទៅ​កាប់​គ្រញូង​នៅ​ថៃ។ ថៃ បាញ់​ងាប់ ហើយ​មនុស្ស​នេះ​អ្នក​ដែល​ការពារ​នៅ​ពី​ក្រោយ​ខ្នង​មួយ គឺ​ផ្កាយ​បី ប៊ុន សេង មេ​ភូមិ​ភាគ​នៅ​រាល់​ថ្ងៃ​តាម​ការពារ​ជាប់ ហើយ​រាល់​ថ្ងៃ បើ​មេ​ភូមិ​ភាគ​គេ​នៅ​ការពារ មិន​អាច​ដោះដូរ​បាន​ទេ ហើយ​នៅ​លើ​ក្រសួង​ការពារ​ជាតិ គឺ​លោក នាង ផាត ជា​អ្នក​នៅ​ការពារ​ពី​ក្រោយ»

នៅ​ក្នុង​ពាក្យ​បណ្ដឹង​នោះ​បន្ត​ថា មេ​បញ្ជាការ​ទាំង​ពីរ​រូប​នេះ​បាន​ប្រព្រឹត្ត​បទ​ល្មើស​ជា​ច្រើន​ផ្សេង​ទៀត នៅ​តាម​ច្រក​របៀង​ខ្មែរ​ថៃ។ ក្នុង​នោះ​ដូច​ជា ការ​យក​គ្រឿងចក្រ​ក្នុង​អង្គភាព​ជា​ច្រើន​គ្រឿង ទៅ​ប្រើប្រាស់​ជា​លក្ខណៈ​ឯកជន​ផ្ដាច់​មុខ​របស់​ខ្លួន ការ​ដឹក​ឈើ​គ្រញូង​ពី​តំបន់​ព្រំដែន​ចូល​មក​ផ្ទៃ​ក្នុង​ជា​ញឹកញាប់។ ក្នុង​ពាក្យ​បណ្ដឹង​នោះ​ចោទ​ថា ជាក់​ស្ដែង​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១០ លោក​វរសេនីយ៍ឯក កែវ សេងលន បាន​យក​រថយន្ត​អង្គភាព​ចំនួន ២​គ្រឿង ទៅ​ដឹក​ឈើ​គ្រញូង​ពី​កងវរសេនាតូច​៥០៥ ឈរ​ជើង​នៅ​ភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ចូល​ទៅ​ក្រុង​ស្រីសោភ័ណ តែ​ត្រូវ​សមត្ថកិច្ច​ស្រុក​ថ្មពួក ចាប់​បាន។

នៅ​ថ្ងៃ​ទី​៤ និង​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១០ លោក​ឧត្ដមសេនីយ៍ត្រី ភ្លន់ តារា បាន​បញ្ជា​ឲ្យ​កង​កម្លាំង​កងវរសេនាតូច​៥០៥ នាំ​គ្នា​ដឹក​ឈើ​គ្រញូង​ចេញ​ពី​ទឹក​ដី​ថៃ ចំនួន ៦​រថយន្ត ចូល​ទៅ​ក្រុង​សិរីសោភ័ណ ដើម្បី​ធ្វើ​អាជីវកម្ម​ផ្ទាល់​ខ្លួន។ ក្នុង​ពាក្យ​បណ្ដឹង​នោះ​បន្ត​ការ​ចោទ​ប្រកាន់​ថា លោក​ឧត្ដមសេនីយ៍ត្រី ភ្លន់ តារា ប្រើ​អំណាច​រឹបអូស​យក​ដី​ធ្លី​អង្គភាព​ទ័ព​ជា​ច្រើន​កន្លែង​ទៅ​លក់ ដោយ​ពុំ​បាន​យក​ប្រាក់​ពី​ការ​លក់​ដី​នោះ​ទៅ​កសាង​អ្វី​សោះ​ឡើយ​នៅ​ក្នុង​អង្គភាព។

ទន្ទឹម​គ្នា​នេះ នៅ​ក្នុង​ពាក្យ​បណ្ដឹង​ក៏​ចោទ​ដែរ​ថា មេ​បញ្ជាការ​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ បាន​កិបកេង​អំណោយ​របស់​កង​កម្លាំង​ទ័ព​គ្រប់​អង្គភាព ក្នុង​តំបន់​ប្រតិបត្តិការ​សឹង​រង​ខេត្ត​បន្ទាយមានជ័យ យក​ទៅ​ចែក​ជូន​បង​ប្អូន​នៅ​ឯ​ស្រុក​កំណើត​របស់​ខ្លួន។ អតីត​ទាហាន​ក្រោម​ឱវាទ​ទាំង​នោះ លើក​ឡើង​ថា អំពើ​ពុក​រលួយ និង​ការ​ប្រព្រឹត្ត​ល្មើស​ច្បាប់​ដែល​ប្រព្រឹត្ត​ដោយ​មេ​បញ្ជាការ​របស់​ពួក​គេ​នេះ បាន​បង្ក​ឲ្យ​មាន​ភាព​ស្មុគស្មាញ ការ​ប្រកាន់​បក្ខពួក ការ​បែក​បាក់​សាមគ្គី​ផ្ទៃ​ក្នុង ការ​មិន​ចុះ​សម្រុង​គ្នា​ក្នុង​ការ​បំពេញ​ភារកិច្ច។ បញ្ហា​នេះ ក៏​បាន​ធ្វើ​ឲ្យ​កង​កម្លាំង​ទ័ព​ធ្លាក់​ទឹក​ចិត្ត​ក្នុង​ពេល​បំពេញ​ភារកិច្ច​ការពារ​បូរណភាព​ទឹក​ដី​ជូន​ជាតិ​មាតុភូមិ​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ ប្រភពដើមពី វិទ្យុអាស៊ីសេរី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព “ក” នៅមណ្ឌលសៀមរាប   អាន1557ដង ដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ឈួសឆាយមិនពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ទេ   អាន12789ដង ប្រធានមន្ទីរបរិស្ថានខេត្តដឹកនាំកម្លាំងចុះដាំដើមឈើនៅតំបន់បឹងពារាំង   អាន1855ដង ព្យាករណ៍កម្ពស់​ទឹក​ជំ​នន់ថ្ងៃ​ទី​២៩​ខែតុលា​ឆ្នាំ២០១២   អាន1713ដង តើអ្នកធ្លាប់មានបញ្ជាសុដន់ដែរឬទេ? ខាងក្រោមជាមូលហេតុខ្លះនៃការឈឺសុដន់ និងការការពារ   អាន2749ដង មន្ទីរសំរាកព្យាបាលពន្លឺជ័យត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងពេញទំហឹង    អាន1703ដង លោក ម៉ៅសារ៉េត ប្រើរថយន្តទាហ៊ានដឹកឈើអត់ច្បាប់ឆ្លងខេត្តគ្មានខ្លាចអ្វីទាំងអស់   អាន1753ដង សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល   អាន2395ដង សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្...    អាន2384ដង រដ្ឋាភិបាល​សម្ពោធ​វិមាន​ព្រះ​បរម​រូប​សម្ដេច​ឪ   អាន1921ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35105នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77438នាក់
ខែនេះ    224711នាក់
ឆ្នាំនេះ   2969015នាក់
សរុប   56567911នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:30