តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមកកាន់បិណ្ឌនៅខេត្ត សៀមរាបខណៈរដ្ឋសភាបើកអង្គប្រជុំលើកដំបូង

ដោយៈ សៀមរាប ថ្ងៃទី 23 ខែ 09 ឆ្នាំ 2013 វេលាម៉ោង 04:25 នាទី ចំនួនអានៈ 1560

តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៦៣​រូប​ក្រោម​អធិបតី​ភាព​របស់​ឯក​ឧត្តម​ សម-រង្ស៊ីប្រ​ធាន​គណបក្ស​ និង​ឯក​ឧត្តម​ គឹម-សុខា អនុ​ប្រ​ធាន​បក្ស បាន​មក​កាន់​បិណ្ឌ​ដាក់​បាត​នៅ​វត្ត​មុន្នី​សុវណ្ណ ហៅ​វត្ត​គង់​ម៉ុច ស្ថិត​ក្នុង​ក្រុង​សៀម​រាប​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ២០១៣ ដែល​ជា​ថ្ងៃ​បើក​អង្គ​ប្រ​ជុំ​រដ្ឋ​សភា​លើក​ដំ​បូង​នៅ​រាជធានី​ភ្នំពេញ។

ថ្លែង​ក្នុង​ឱកាស​​ដែល​ឯក​ឧត្តម​ សម-រង្ស៊ី ចូល​រួម​កាន់​បិណ្ឌ​ដាក់​បាតនេះ  ឯក​ឧត្តម​បាន​មាន​ប្រ​សាសន៍ប្រាប់​អ្នក​កាសែត​ថា ˝ យើង​អត់​ចាប់​អារម្មណ៍​ជា​មួយ​ការ​បើ​ក​ប្រ​ជុំ​រដ្ឋ​សភា​ថ្ងៃ​ទី​២៣​នេះទេ យើង​ធ្វើ​ពហិការ​មិន​ចូល​រួម ព្រោះ​យើង​នៅ​តែ​ស្មោះ​ត្រង់​ចំ​ពោះ​ប្រ​ជា​រាស្រ្ត យើង​គោរព​រដ្ឋ​ធម្ម​នុញ្ញដែល​ចែង​ចា ប្រ​ទេស​កម្ពុជា​ត្រូវ​អនុវត្ត​របប​នយោ​បាយ​ពហុ​បក្ស​ អ្វី​ដែ​ល​គេ​ធ្វើ​ព្រឹក​មិញ​នេះ (ការ​បើក​អង្គ​ប្រ​ជុំ​ដំ​បូង​នៅ​រដ្ឋ​សភា​) គឺ​វិល​ទៅ​រក​របប​គុម្មុនីស​ ដែល​រដ្ឋ​ធម្ម​នុញ្ញ​កាល​សម័យ​នោះ​គឺ បក្ស​គ្រប់​គ្រង​រដ្ឋ និង​សង្គម ឥលូល​បក្ស​គេ​គ្រប់​គ្រង​របៀប​គុម្មុនីស វិល​ថយ​ក្រោយ​ពេល​សម័យ​មុន​កិច្ច​ព្រម​ព្រៀង​ទី​ក្រុម​បារីសនៅ​ឆ្នាំ១៩៩១ ហើយ​វា​ជាការរំ​លោភ​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​បារីស​ផង រំ​លោភ​រដ្ឋ​ធម្ម​នុញ្ញនៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ផង ព្រោះ​វា​មិន​មែន​ពហុបក្ស វា​ជា​ឯក​បក្សដូច​កាល​សម័យ​គុម្មុនីស

គេ​សង្កេត​ឃើញ​ថា ក្រោម​វត្ត​មាន​របស់​ឯក​ឧត្តម​ សម-រង្ស៊ី ឯកឧត្តម​ គឹម-សុខា​ និង​តំ​ណាង​រាស្រ្តជា​ច្រើន​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ចូល​រួម​កាន់​បិណ្ឌ​នៅ​វត្ត​គង់​ម៉ុចនាព្រឹក​នេះ មាន​បង​ប្អូន​ប្រ​ជា​រាស្រ្ត​ខេត្ត​សៀម​រាប ទាំង​ប្រុសទាំង​​ស្រី​ ក្មេង​ចាស់ តាជី​យាយជី ព្រះសង្ឃ​ ​ដែល​គាំ​ទ្រ​គណបក្ស​នេះ បាន​មក​ទទួល​ស្វាគមន៍ គាំ​ទ្រ​រាប់​ពាន់​នាក់​។

ប្រ​ជា​រាស្រ្ត​ដែល​ជា​ម្ចាស់​ឆ្នោត​កំ​ពុង​តែ​តាម​ដាន​ស្ថាន​ការណ៍​នយោ​បាន​នៅ​ប្រ​ទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន ហើយ​ពួក​គាត់​សង្ឃឹម​ថា ភាព​យុត្តិ​ធម៌​និង​កើត​មាន​ឡើង​នៅ​ពេល​ខាង​មុខ គណបក្ស​ប្រ​ជា​ជន​ និង​គណបក្ស​ សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ធំៗ មាន​សំ​លេង​គាំ​ទ្រ​ច្រើន​ជាង​គេ និង​អាច​មាន​ច្រក​ចេញ​ក្នុង​ការ​កក​ស្ទះ​ផ្នែក​នយោ​បាយ ក្នុង​អាណត្តិទី០៥ ដែល​បាន​បោះ​ឆ្នោត​ជ្រើស​រើស​តំ​ណាង​រាស្រ្ត កាល​ពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ២០១៣​កន្លង​ទៅថ្មីៗនេះ៕ ដោយ៖ ផ្លុង-រ៉េត

 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ប៊ិច ជាមេកន្ទ្រាញនៅព្រំដែនវៀតណាម ស្រុកអណ្តូងមាស    អាន1723ដង ឃាតកម្មដ៏សាហាវលើអ្នកសារពត៌មាន    អាន1516ដង ក្រសូងពត៌មានព្រមានដល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង   អាន1735ដង លោក អ៊ុយ ទុយ មេភូមិកន្ត្រកអាងមានលុយ និងអំណាចធ្វើផ្ទះលើដីផ្លូវមិនគោរពច្បាប់នាំអោយរាស្ត្?...    អាន1704ដង ព្រះមហាក្សត្រ​លើក​លែង​ទោស​ឲ្យ​លោក សម រង្ស៊ី   អាន1752ដង លោក ឡុង​​ស្រេ​ង ​ល្បី​ឈ្មោះ​ក្លា​យ​ជាឧ​ត្តម​សេ​នី​យ​ត្រី ​អនុ​ប្រ​ធាន​នា​យ​ដ្ឋាន ​ន​គរ?...    អាន1776ដង មនុស្សបីនាក់ស្លាប់ដោយប៉ះគ្នាជាមួយរថយន្តហែសព គ្រួសារកើតទុក្ខមិនសុខចិត្ត   អាន1756ដង សមត្ថកិច្ចចាប់បានចោរកាច់សោម៉ូតូ២នាក់   អាន1639ដង ចោរ​គ្មានបេះដូងបាញ់យកប៉ូតូ​ពេល​កំពុង​ឌុបស្រី​ស្នេហ៍​   អាន1685ដង សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ជាទីគោរពដ៍ខ្ពង់ខ្ពស់! មេត្តាផ្តល់យុត្តិធម៌អំពី ការ?...    អាន1788ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39857នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    82190នាក់
ខែនេះ    229463នាក់
ឆ្នាំនេះ   2973767នាក់
សរុប   56572663នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:22