CCHR ផ្តល់​អនុសាសន៍​ឲ្យរដ្ឋាភិបាល​អាណត្តិថ្មី បង្កើត​ទូរទស្សន៍​ជាតិ​ឯករាជ្យ​មួយ

ដោយៈ ភ្នំពេញ ថ្ងៃទី 14 ខែ 09 ឆ្នាំ 2013 វេលាម៉ោង 01:01 នាទី ចំនួនអានៈ 1817

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) ផ្តល់អនុសាសន៍ទៅរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មី ក្នុងការបង្កើតប្រព័ន្ធផ្សព្វផ្សាយជាតិឯករាជ្យមួយ ដើម្បីធានាថា ពលរដ្ឋទ​ទួលបាន​ព័ត៌មាន​ពិតប្រាកដនិងធានាការបោះឆ្នោតប្រព្រឹត្តទៅដោយ សេរី និងយុត្តិធម៌។

អនុសាសន៍ទាក់ទងនឹងការបង្កើតប្រព័ន្ធ ផ្សព្វផ្សាយជាតិឯករាជ្យនោះ មាន នៅក្នុងអនុសាសន៍ចំនួន១០ចំណុច ដែលCCHR ដាក់ក្នុងកំណត់ត្រាសង្ខេប និងត្រូវបានចេញផ្សាយនៅថ្ងៃទី ១០ ខែកញ្ញាកន្លងទៅនេះ។

CCHR លើកឡើងថា ខ្លួនគាំទ្រនូវការបង្កើតប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ ឯករាជ្យមួយ ដោយលុបចោលច្បាប់ណាដែលមាន លក្ខណៈរឹតបណ្តឹងទៅលើខ្លឹមសារ និង បង្កើតស្ថាប័នគ្រប់គ្រងការចាក់ផ្សាយ ឯករាជ្យមួយ ទទួលខុសត្រូវចំពោះការចេញអាជ្ញាប័ណ្ណ និងធានាឲ្យបានថាស្ថានីយផ្សព្វផ្សាយព័ត៌មាននោះ បំពេញការងារ ដោយ សេរី ។

ប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសទូរទស្សន៍ចំនួន១១ក្នុងស្រុក មាននិន្នាការគាំទ្រគណបក្សកាន់អំណាច។ ទូរទស្សន៍រដ្ឋ មានចំនួនមួយ គឺទូរទស្សន៍ទទក តែក៏ត្រូវបានរិះគន់ថា ព័ត៌មានមានភាពលម្អៀងដែរ។ ទូរទស្សន៍ទាំង១១នោះ មានដូចជា ទូរទស្សន៍CNC CTN បាយ័ន SEATV អប្សរា ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ប៉ុស្តិ៍លេខ៣ និងលេខ៩ជាដើម។

ប្រជាពលរដ្ឋ និងសង្គមស៊ីវិល បានរិះគន់ថា ទូរទស្សន៍ក្នុងស្រុកមួយចំនួនធំថា ផ្សាយព័ត៌មានមិនមានតុល្យភាពនិងមាននិន្នាការទៅ រកគណបក្សកាន់អំណាច។ តែទូរទស្សន៍ទាំងអស់នោះ លើកឡើងថា គេមានគោលការណ៍ផ្ទាល់ខ្លួនក្នុងការផ្សព្វផ្សាយ ។ ពលរដ្ឋ បានរិះគន់យ៉ាងខ្លាំងទៅលើអ្នកអត្ថាធិប្បាយតាមទូរទស្សន៍មួយចំនួន ដូចជាទូរទស្សន៍ស៊ីអ៊ិនស៊ី និងទូរទស្សន៍បាយ័នជាដើម ដែល ធ្វើឲ្យគេលែងចង់មើលទូរទស្សន៍ទាំងនោះទៀត។

កន្លងទៅ អង្គការចំនួន ៤០ នៃបន្ទប់ស្ថានការ៍ក្នុងថ្ងៃបោះឆ្នោត រកឃើញថា ប្រព័ន្ធផ្សព្វផ្សាយជាពិសេស ទូរទស្សន៍ និងវិទ្យុមាន ភាពលម្អៀងខ្លាំងបំផុតទៅកាន់គណបក្សប្រជាជនកម្ពុជា និងបានបំពេញតួនាទីមួយមួយកាន់តែអាក្រក់ទៅ សម្រាប់ការបោះឆ្នោតនៅ កម្ពុជា។ អង្គការទាំងនេះ ជំរុញឲ្យមានកំណែទម្រង់ប្រព័ន្ធផ្សព្វផ្សាយគោរពតាមគោលការណ៍សមធម៌ និងមានភាពសេរីដើម្បីឲ្យ ការបោះឆ្នោតក្រោយៗទៀត មានភាពសេរី និងយុត្តិធម៌ ។

ជាឧទាហរណ៍ កាលពីពេលប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ត្រឡប់មកពីប្រទេសបារាំងវិញ មិនមានទូរទស្សន៍ ក្នុងស្រុកណា ហ៊ានផ្សព្វផ្សាយពីការវិលមកដល់នោះទេ។ ទូរទស្សន៍ទាំងនោះ លើកឡើងថា គេមានកាលវិភាគនៃការផ្សព្វផ្សាយ។

មិនទាន់មានការឆ្លើយតបយ៉ាងណាពី មន្ត្រីរដ្ឋាភិបាល ទាក់ទងនឹងការបង្កើតប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ជាពិសេសទូរទស្សន៍ឯក រាជ្យមួយ នៅឡើយទេ ៕ប្រភពដើមពី ខ្មែរម្ចាស់ស្រុក

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រាជរដ្ឋាភិបាលចេញសារាចរណែនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ   អាន1754ដង ពលរដ្ឋថា៖ ភ្នំគូលេនអាចស្រុតរលំដោយសារការដ្ឋានបូមខ្សាច់នៅក្បែរជើងភ្នំ   អាន1901ដង តើអ្នកត្រូវដឹងអ្វីខ្លះពីពិធីចូលឆ្នាំខ្មែរ?   អាន3335ដង អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅជិតទូរទស្សន៍CTN   អាន1870ដង ក្រុមចោរលួចមាសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមក្រោយពីធ្វើសកម្មភាព    អាន1752ដង លោក សុខអាន ត្រូវបានសម្តេច ហ៊ុនសែន បន្ទោសរឿងដីនៅតាកែវ   អាន1570ដង រថយន្តយួយគ្រឿងក្រឡាប់ផ្ងាជើងខណៈរថយន្តមួយគ្រឿងទៀតបុកបញ្ច្រាសទិសគ្នា   អាន1587ដង ពរលរដ្ឋខ្មែររិះគន់ថា៖ ចំណីអាហារនៅកម្ពុជាទាញសញ្ញាអាសន្នពីសុវត្តិភាពខណៈលោកម៉ក់ពេជ្ជរិទ?...    អាន1692ដង ទំនៀមសែនក្រុងពាលី   អាន3027ដង ប៉ូលីសអន្តោប្រវេសច្រកអូយ៉ាដាវបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទាំងព្រឹក   អាន1607ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      43066នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    85399នាក់
ខែនេះ    232672នាក់
ឆ្នាំនេះ   2976976នាក់
សរុប   56575872នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:22