លោក ហុង មន្រ្តីប៉េអឹមរកស៊ីដឹកឈើក្រញូងជិត១០ឆ្នាំសមត្ថកិច្ចទើបតែចាប់បាន

ដោយៈ សៀមរាប ថ្ងៃទី 08 ខែ 09 ឆ្នាំ 2013 វេលាម៉ោង 01:45 នាទី ចំនួនអានៈ 1819

សៀម​រាប​គឺ​ជា​ខេត្ត​មួយ​ក្នុង​ចំ​ណោម​ខេត្ត​មួយ​ចំ​នួន​នៅ​ប៉ែក​ឧត្តរ ដែល​សម្បូរ​បទ​ល្មើស​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​ឆ្លង​កាត់​ពេល​យប់ៗ និង​ជា​កន្លែង​ដែល​មេ​ឈ្មួញ​ធំ​ៗ​យក​ឈើ​មក​ស្តុក​ទុក​សំ​រាប់​ធ្វើ​ការ​នាំ​ចេញ​ទៅ​ខេត្ត​កំ​ពង់​ចាម​ ដើម្បី​លក់​ចេញ​ទៅ ប្រ​ទេស​វៀត​ណាម ដោយ​ឈ្មួញ​ទាំង​នោះ​​ត្រូវ​រូវ​គ្នា​ជា​មួយ​សមត្ថ​កិច្ច​ពាក់ព័ន្ធ​គ្រប់​លំ​ដាប់​ថ្នាក់​តាម​ដង​ផ្លូវទាំង​អស់។

កាល​ពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៣ មាន​ការ​បង្រ្កាប​បទ​ល្មើស​ឈើ​ក្រ​ញូង​ទ្រង់​ទ្រាយ​ធំ​ដែល​ពុំ​ធ្លាប់​មាន ដែល​ស្តុក​ទុក​ក្នុង​ព្រៃ​ជិត​២០​តោន ស្ថិ​ក្នុង​ភូមិ​​ទួល​​ក្រ​ឡាញ់ ឃុំ​​ខ្នារ​​ស​ណ្ដាយ ស្រុក​​បន្ទាយ​ស្រី ខេត្ដ​​សៀម​រាប កាល​ពី​​វេ​លា​​ម៉ោង ៥ និង ៣០ នា​ទី​​ល្ងាចដែល​ឈើ​ទាំង​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា ម្ចាស់​ឈើ​ជា​មន្ត្រីប៉េ​អឹម​ក្រុងឈ្មោះ​ លោក ហុង (ឈ្មោះ​ហៅ​ក្រៅ)។

ប្រ​ភព​ពី​ប្រ​ជា​ពល​រដ្ឋ​នៅ​ស្រុក​បន្ទាយ​ស្រី​បាន​បង្ហើប​អោយ​ដឹង​ថា លោក​ហុង​មិន​មែន​ទើប​តែ​រក​ស៊ីដឹក​ឈើ​ថ្មី​ៗ​នោះ​ទេ គឺ​រក​ស៊ី​ជិត​១០​ឆ្នាំ​មក​ហើយ តែ​មិន​ដែល​ឃើញ​មាន​សមត្ថ​កិច្ច​ណា​គេ​ធ្វើ​ការ​បង្ក្រាប​ទាល់​តែ​សោះ។ ពល​រដ្ឋ​បន្តថា រាល់​ពេល​លោក​ហុង​ដឹក​ឈើ​ក្រ​ញូង​ចូល​ខេត្ត​សៀម​រាប​គឺ​គាត់​បាន​បង់​លុយ​អោយ​មន្រ្តី​ជំ​នាញ​តាម​ដង​ផ្លូវ​អស់​ហើយ តែ​ការ​បង្ក្រាប​ឈើ​របស់​គាត់​ទ្រង់​ទ្រាយ​ធំ​បែប​នេះ គឺ​ប្រ​ហែល​មក​ពី​សមត្ថ​កិច្ច​កាច់​កុង​គ្នា ឬ​ចែក​លុយ​គ្នា​មិន​ស្មើ​តែ​ប៉ុណ្ណោះ។ ពល​រដ្ឋ​បន្ថែមថា ការ​ស្តុក​ទុក​ឈើ​ច្រើន​បែប​នេះ​គឺ​ទំ​នង​ជា​ទុក​នាំ​ចេញ​ដោយ​ដឹក​តាម​រថ​យន្ត​យឺ​ឌុប ដែល​បង្កប់​ក្រោម​ស្រូវ​អង្ក ឬ​ដាក់​ក្រោម​ដំ​ឡូង​មី ដើម្បី​បំ​ភាន់​ភ្នែក​សមត្ថ​កិច្ច​មួយ​ចំ​នួនដែល​មិន​បាន​បង់​លុយ​អោយ។

លុះ​ដល់​​ល្ងាច​​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ​២០១៣​ទើប​សមត្ថកិច្ច​ចំរុះ​បាន​រាប់ និង​ថ្លឹង​​ឃើញ​ឈើ​គ្រញូង​មាន​ចំនួន ១២៧០៤ដុំ និង ២១៨៧៩ គីឡូក្រាម ​ស្មើ ១៨​ម៉ែត្រគូប ២៣២ ផ្លាន​ ដែល​ជា​ប្រ​ភេទ​ឈើ​ក្រាកក់សុទ្ធ​មិន​មាន​ជាប់​ស្រាយ។

គេ​សង្កេត​ឃើញ​ថា ​រដ្ឋ​បាល​ព្រៃ​ឈើ​តាំង​ពី​លើ​ដល់​ក្រោម​នៅ​ខេត្ត​សៀម​រាប ពី​មួយ​ជំ​នាន់​ ទៅ​មួយ​ជំ​នាន់​ ហាក់​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្ក្រាប​បទ​លើ្ម​ព្រៃ​ឈើ​ជា​ដុំ​កំភួន​នោះ​ទេ ដូច​ពាក្យចាស់​ពោល​ថា ˝ដេក​សម​ដួល រមួល​សម​គ្រេច ឬ​ហៃ​អើៗ​ដូច​អា​ជ័យ​ធ្លាក់​ទឹក“ ។

បទ​ល្មើស​ដឹក​ឈើ​ក្រ​ញូង​ភាគ​ច្រើន​ចេញ​ដំ ណើរ​ពី​ខេត្ត​សៀម​រាប​នៅ​ម៉ោង​៨ល្ងាច​ដល់​ម៉ោង​២ទាប​ភ្លឺ តែ​ម៉ោង​នេះ​ជា​ម៉ោង​ដែល​មន្ត្រី​ជំ​នាញ​សំ​រាក​បិទ​ទូរ​ស័ព្ទ​អស់​ហើយ តែ​បើ​មាន​អ្នក​ខ្លះ​បើក​ទូរ​ស័ព្ទខល​​ចូល​ក៏​ឆ្លើយ​ថា ˝នៅ​ឆ្ងាយ មក​មើល​ម្តាយ​ឈឺ នៅ​តែ​ឯង​គ្មាន​កូន​ចៅ ឡើយ​មក​ប្រ​ជុំ​នៅ​ឯក្រុង​ភ្នំពេញ មាន​អ្នក​ខ្លះ​ឆ្លើយ​ឌឺថា ដេញ​ចាប់​វា​អោយ​បាន​ជំ​នួស​មេ​ព្រៃ​មើល ឬ​ទូរ​ស័ព្ទ​​ខល​ចូល​ហើយ​និយាយ​ស្តាប់គ្នា​មិន​បាន​ លឺ​ដាច់​ៗ និយាយ​ អាឡូ! អាឡូ!ៗៗៗៗៗៗៗៗរូច​ក៏បិទបាត់ទៅ“។

លោក​ ឃឹម​-ប៊ុន​សុង​ អភិ​បាល​ខេត្ត​ឡើង​ថ្មី ធ្លាប់​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរ​ស័ព្ទ​ថា រឿង​បង្ក្រាប​បទ​ល្មើស​ឈើ​ក្រ​ញូង​មិន​មែន​ជា​តួនាទី​របស់​លោកទេ វា​ជាតួ​នាទី​របស់​មន្ត្រី​ជំ​នាញ​និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​នៅ​ក្នុង​ខេត្ត​ទាំង​មូល៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ការដេញថ្លៃឈើប្រណីតចំនួន៤៩៦ម៉ែត្រគូបមិនប្រក្រតី   អាន1772ដង លោកសមរង្ស៊ីដកពាក្យបណ្ដឹងសំណុំរឿងលោក ហោណាំហុងចេញពីសាលាឧទ្ធរណ៏   អាន1582ដង មេឈ្មួញជើងខ្លាំងប្រចាំខេត្តស្ទឹងត្រែង ឈ្មោះ ធារ៉ា រកស៊ីដឹកឈើប្រណិតខុសច្បាប់ ឆ្លងដែនទៅល?...    អាន1716ដង ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ   អាន2192ដង បកស្រាយបំភ្លឺ៖ លោក ស៊ុន បូរ៉ា មេបញ្ជាការរង គ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទបានបដិសេធដាច់?...    អាន1544ដង ទោះជាសម្តេច ហ៊ុនសែន និងលោក យឹមឆៃលី ប្រកាសយ៉ាងណាក៏គ្មានអ្នកបង្ក្រាបការចិញ្ចឹមត្រីឆ្តោនៅ?...    អាន1607ដង ហេតុអ្វីចាំបាច់ លាងសម្អាតក្រោយ​ ពេលរួមភេទ?   អាន5425ដង ក្រសួង​ធនធានទឹក ​អំពាវនាវ​អោយ​ប្រជាជន ​រស់​នៅ​ក្បែរ​ស្ទឹង​ប្រុងប្រយ័ត្ន    អាន1589ដង មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់   អាន3221ដង ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់   អាន2436ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38889នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81222នាក់
ខែនេះ    228495នាក់
ឆ្នាំនេះ   2972799នាក់
សរុប   56571695នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:52