អង្គការសង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​ស្នើឲ្យ​រដ្ឋាភិបាល ​ដក​កំលាំង​ប្រដាប់​អាវុធ​ចេញ​ពី​ភ្នំពេញ

ដោយៈ ភ្នំពេញ ថ្ងៃទី 22 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 08:58 នាទី ចំនួនអានៈ 1778

ក្រុម អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ ជាថ្មីម្តងទៀត ស្នើឲ្យរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដកកងកំលាំងប្រដាប់អាវុធ និងរថ ពាសដែក ចេញពីរាជធានីភ្នំពេញឲ្យចូលទៅបន្ទាយវិញ ដើម្បីដោះស្រាយពី ភាពមិនប្រក្រតីនៃការបោះឆ្នោតដោយសន្តិវិធី ។

ការអំពាវនាវនេះ ធ្វើឡើង កាលពីល្ងាចថ្ងៃទី២១ ខែសីហានេះ នៅពេលដែល សង្គមស៊ីវិល ប្រជាពលរដ្ឋ ដូនជីតាជី និងព្រះសង្ឃ ប្រមាណ៣០០នាក់ ជួប ជុំគ្នាក្នុងរាជធានីភ្នំពេញ ដើរដង្ហែជុំវិញវត្តភ្នំ ដោយមានកាន់ធូប ផ្កាឈូក និង ទង់សាសនា បួងសួង សុំបន្ទន់ចិត្តរដ្ឋាភិបាល បោះបង់ការប្រើកងកំលាំងប្រ ដាប់អាវុធ និងឈប់បំភិតបំភ័យប្រជាពលរដ្ឋ ដែលមិនសុខចិត្តនឹងលទ្ធផល បោះឆ្នោត។

ក្រុមប្រជាពលរដ្ឋបាន អំពាវនាវឲ្យអាជ្ញាធររបស់រដ្ឋាភិបាល បញ្ឈប់សកម្មភាពបង្ខំពួកគាត់ឲ្យចុះហត្ថលេខា ទទួលស្គាល់លទ្ធផល បោះឆ្នោត និងបញ្ឈប់ការចាប់ខ្លួនយុវជន ឬប្រជាពលរដ្ឋដែលជូនផ្កាឲ្យសមត្ថកិច្ច។

ឆ្លើយតបទៅនឹងការអំពាវនាវនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានប្រាប់បណ្តាញព័ត៌មានរដ្ឋាភិបាល មិនទាន់អាចដក កងកំលាំងប្រដាប់អាវុធ នៅពេលនេះនោះទេ ដោយសារបាតុកម្មនឹងអាចកើតមាន។ លោកថា កងកំលាំងទាំងនោះ ជាអ្នកការពារ កុំឲ្យផ្ទុះហិង្សា និងមិនប្រកាន់បក្សណាឡើយ ។

គួររំលឹកថា អង្គការសង្គមស៊ីវិលជាង៤០ នៃបន្ទប់ស្ថានការណ៍បោះឆ្នោត កាលថ្ងៃទី២១ ខែសីហា ក៏បានចេញសេចក្តីថ្លែងការណ៍ ជំរុញឲ្យរដ្ឋាភិបាល ដកកងកំលាំងប្រដាប់អាវុធ និងគ្រឿងយុទ្ធភណ្ឌយោធា ដែលដាក់ពង្រាយនៅរាជធានីភ្នំពេញនោះ ទៅកន្លែង ដើមវិញ។ ក្រុមសិទ្ធិមនុស្សទាំងនេះ បញ្ជាក់ទៀតថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និងគណៈកម្មការសន្តិសុខ ទទួលបន្ទុកការបោះឆ្នោត គឺជាអ្នកមានសមត្ថកិច្ច រក្សាសន្តិសុខ និងសុវត្ថិភាពអំឡុងពេលបោះឆ្នោត ពោលមិនមែនកងទ័ពនោះទេ។  ពួកគេក៏ទាមទារឲ្យរដ្ឋាភិបាល ត្រូវលើកលែងការចោទប្រកាន់ទាំងស្រុងទៅលើយុវជន និងយុវតី ៤នាក់ដែលជូនផ្កាដល់កងកំលាំង ប្រដាប់អាវុធនោះផងដែរ ៕ ប្រភពពី ខ្មែរម្ចាស់ស្រុក

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់   អាន2237ដង អ្នកកាសែតបីរូបទារប្រាក់ពីម្ចាស់គ្រឿងចក្រប្រាំពាន់ដុល្លារមិនបាន រាយការណ៍កុហក់ចៅហ្វាយខ?...    អាន1833ដង ព្រះចៅអធិការស្តីទីមួយអង្គដង្ហោយហៅរកយុត្តិធម៌   អាន1561ដង បុរស​ជនបរទេស​ម្នាក់ បាន​ទៅ​លោតទឹក​សម្លាប់ខ្លួន​នៅលើ​ស្ពាន​ជ្រោយចង្វា   អាន1709ដង ធំក្លិនស្អុយរលួយចេញពីមេបញ្ជាការប៉េអឹមស្រុកបសេដ្ឋ   អាន1695ដង សេចក្ដីជូនដំណឹង ស្ដីអំពី ការបើកកិច្ចប្រជុំគណកម្មាធិការអចិន្ត្រៃព្រឹទ្ធសភា   អាន2369ដង អង្គ​កឋិនទាន​ក្រសួង​ព័ត៌មាន​ ដង្ហែ​ទៅ​ខេត្ត​សុរិន្ទ​ ប្រទេស​ថៃ​ ប្រមូល​ប​ច្ឆ័​យ​បាន​ច?...    អាន1690ដង តំណាងរាស្រ្តគណបក្ស​សង្គ្រោះជាតិ​ទៅ​ស្បថ​មុខ​ប្រាសាទអង្គរ​វត្ត   អាន1810ដង អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោល?...    អាន2561ដង ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប   អាន2520ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34626នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    76959នាក់
ខែនេះ    224232នាក់
ឆ្នាំនេះ   2968536នាក់
សរុប   56567432នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:12