ចងកសម្លាប់ខ្លួន គេសង្ស័យថាខូចចិត្តព្រោះរឿងស្នេហា

ដោយៈ ភ្នំពេញ ថ្ងៃទី 06 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 04:46 នាទី ចំនួនអានៈ 1667

ស្រ្តីក្រមុំចាស់ឈ្មោះ រ៉ន-សេង វ័យ​២៨ឆ្នាំ ជា​កម្មការនីធ្វើការ​នៅ​រោង​ចក្រហ្វេសស្សិន​ បច្ចុប្ប​ន្ន​ស្នាក់​នៅ​ ភូមិ​ត្រ​ពាំង​រំចេក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ បាន​ចង់​ក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​ពោធិ៍ មុខ​ព្រះ នៅក្នុង​​វត្ត​វិហារកំពែង​ នៅ​វេលា​ម៉ោង​៥និង​៤០​នាទី​ព្រឹក​ ធ្វើ​អោមាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លំាងដល់​លោក​យាយ​លោកតា​ និង​ប្រ​ជា​ពល​រដ្ឋ​ដែល​នៅ​ទី​នោះ។

ប្រ​ភព​ពី​លោក​តា​លោក​យាយ​នៅ​ទី​នោះ​បាន​អោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែសីហា​ ឆ្នាំ២០១៣​នេះ ពួកគាត់​បាន​ក្រោក​ទៅ​សុំ​សីល ព្រោះ​ថ្ងៃ​នេះជា​ថ្ងៃសីល ក៏ស្រាប់​តែ​ប្រ​ទះ​ឃើញ​សាក​សព​នារី​រង​គ្រោះ​ចង​ក​ និង​ដើម​ពោធិ៍ នៅក្នុង​​វត្ត​ ​ក្នុង​អាស័យ​ដ្ឋាន​ខាង​លើ ក៏​នាំ​គ្នាឆោឡោ​ចោម​រោម​​មើល។

យោង​តាម​ប្រ​ភព​ពី​ស្រ្តី​ម្នាក់​ឈ្មោះ​ រ៉ង-អៀង អាយុ៣៥ឆ្នាំ បាន​អោយដឹង​ថា នាង​រ៉ន-សេង ជា​ប្អូន​ស្រី​របស់​គាត់ ដែល​ពួក​គាត់​មាន​ស្រុក​កំ​ណើត​នៅ ភូមិ​ចាន់និមិត្ត ស្រុក​ត្បូង​ឃ្មុំ ខេត្ត​កំ​ពង់​ចាម។ រ៉ង-អៀង​បាន​បន្ត​​ថា ប្អូន​ស្រី​របស់​គាត់​ទើប​តែ​មក​ធ្វើ​ការ​នៅ​រោង​ចក្រ​ខាង​លើ​បាន​ជាង​១​ខែ​ប៉ណ្ណោះ ហើយ​មុន​ថ្ងៃ​កើត​ហេតុ​ប្អូន​ស្រី​គាត់​បាន​រៀប​ចំ​ខោ​អាវ​ សុំ​ទៅស្នាក់​នៅ​ជិត​រោង​ចក្រ​វិញ។ រ៉ង​អៀង​បន្ថែម​ថា ពេល​ប្អូន​​គាត់​ចេញ​ដំ​ណើរ​ទៅ បាន​ស្ពាយ​វ៉ាឡូមួយ​ដែល​មាន​ពណ៍​ខ្មៅ និង​ខ្សែ​មួយ​កំ​ណាត់ ថា​យក​ទៅ​ចង​ហាល​ខោអាវ។ រ៉នអៀង​ បាន​បង្ហើប​បន្ថែម​ថា កាល​ពី​នៅ​ស្រុក​កំ​ណើរ​ប្អូន​ស្រី​របស់​គាត់​ធ្លាប់​មាន​សង្សា​ម្នាក់​ដែរ តែ​មិន​ដឹង​ជា​ស្ថាន​ភាព​ស្នេហា​គេ​ស៊ី​ជម្រៅ​ និង​ឈាន​ដល់​ចំ​ណុច​ណា​នោះទេ។

ប្រ​ភព​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា សមត្ថ​កិច្ច​កំ​ពុង​តែ​ធ្វើ​កោសល្យ​វិច័យ និង​បាន​រង​ឃើញ​នៅ​ក្នុង​វ៉ាឡូ​របស់​ស្រី្ត​ចង​កខាងលើ​ មាន​ខោអាវ និង​ឯកសារ​ហាត់​ក្បាច់គុណ។ប្រ​ភព​បន្ថែមថា សពនារី រង​គ្រោះ​សមត្ថកិច្ចបាន​ប្រ​គល់​អោយ​បងស្រីរបស់​នាង​ធ្វើបុណ្យទៅ​តាម​ប្រ​ពៃ​ណី​សាស​នា​នៅវត្តកំពែងតែម្តង។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​សាច់​សា​លោ​ហិត​របស់​ជន​រង​គ្រោះ​ខាង​លើ​ ដើម្បី​បញ្ជាក់​អំ​ពី​មូល​ហេតុ​ពិត​ប្រា​កដ​ក្នុង​ការ​ ដាច់​ចិត្ត​ចង​ក​សម្លាប់​ខ្លួន​ឯង​ឆៅៗ​បែប​នេះ​នោះទេ ព្រោះ​នាង​មាន​អាយុ​២៨​ឆ្នាំ​ហើយ​ ដែល​គេ​ចាត់​ទុក​ថា ជាមនុស្ស​វ័យ​ចំណាស់​គ្រាន់​បើ មិន​មែន​ជា​ក្មេង​ឈាម​រាវ​ឡើយ៕ ដោយ៖ សៀ-វិនិច្ឆ័យ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លិខិតអំពាវនាវ រក​ជន​ឆបោក​ម៉ូតូ   អាន1660ដង អាជ្ញាធរស្រុកពួក ចុះចាប់ត្រាក់ទ័រភ្ជួរស្រែរបស់ពលរដ្ឋកំហែងទាប្រាក់2500$ជាថ្នូរនឹងការដោះល?...    អាន1811ដង ផ្នែករដ្ឋបាលព្រៃឈើជីក្រែងតែងមានភាពអាថ៌កំបាំងរាល់ពេលបង្រ្កាបបទល្មើស   អាន1797ដង ក្រុមអ្នកតវ៉ាបន្តទាមទារឲ្យដោះលែងលោកម៉មសូណង់ដូ    អាន1853ដង ឃាត់ខ្លួនមេខ្លោងប្លន់រថយន្តមិនបានសម្រេច   អាន1660ដង រាស្ត្រ៖ មុនបោះឆ្នោតឃុំសង្កាត់ប្រើពាក្យបំផុសបំផុលអោយរាស្ត្រធ្វើផ្ទះយកសន្លឹកឆ្នោត តែបោ...    អាន1581ដង លោក​ហ៊ុន​សែន​​បកស្រាយ​ពីការ​ឡើង​ប្រាក់​ខែ​ដល់​គ្រូបង្រៀន   អាន1705ដង លោកម៉ៅពៅស្នងការខេត្តព្រះវិហារត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានបុគ្គលិក   អាន1728ដង អង្គការលីកាដូ បន្ទោសអាជ្ញាធរថាប្រើកងទ័ពដែលមិនមានជំនាញទៅបង្ក្រាបករណីវិវាទដីធ្លី និងស្ន...    អាន2297ដង ក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំចោទថា មេព្រៃទារប្រាក់៣ម៉ឺនដុល្លារជាថ្នូរក្នុងការដោះលែងរ?...    អាន1736ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38792នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81125នាក់
ខែនេះ    228398នាក់
ឆ្នាំនេះ   2972702នាក់
សរុប   56571598នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:47