ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​រឿង​បោះ​ឆ្នោត​ត្រូវ​បរាជ័យ

ដោយៈ ទេពសុរាវី ថ្ងៃទី 04 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 01:10 នាទី ចំនួនអានៈ 1799

ការ​បង្កើត​គណៈកម្មការ​ចម្រុះ​ដើម្បី​ត្រួត​ពិនិត្យ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ត្រូវ​បរាជ័យ បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ច្រាន​ចោល​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​ឲ្យ​ដាក់​បញ្ចូល​សមាសភាព​អង្គការ​សហប្រជាជាតិ​ជា​អាជ្ញាកណ្ដាល។

កិច្ច​ប្រជុំ​រវាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ជាមួយ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ពិភាក្សា​អំពី​អាណត្តិ​តួនាទី និង​ភារកិច្ច​របស់​គណៈកម្មការ​ពិសេស​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ត្រូវ​បាន​លើក​ពេល​ដោយ​គ្មាន​ថ្ងៃ​កំណត់។ ការ​លើក​ពេល​នោះ ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ​មិន​ចូល​រួម​កិច្ច​ប្រជុំ ដោយ​អះអាង​ថា សមាសភាព​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ដែល​បាន​ស្នើ​ឡើង​មាន​លក្ខណៈ​ចង្អៀត និង​ផ្ទុយ​ពី​គោលបំណង​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

ការ​បង្កើត​គណៈកម្មការ​ចម្រុះ​ដើម្បី​ត្រួត​ពិនិត្យ​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​ឆ្នោត​ត្រូវ​បរាជ័យ បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ច្រាន​ចោល​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​ឲ្យ​មាន​ការ​ដាក់​បញ្ចូល​សមាសភាព​អង្គការ​សហប្រជាជាតិ​ជា​អាជ្ញា​កណ្ដាល។

សេចក្ដី​ជូន​ដំណឹង​របស់ គ.ជ.ប ចេញ​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​រវាង គ.ជ.ប ជាមួយ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ពិភាក្សា​អំពី​អាណត្តិ​និង​តួនាទី ព្រមទាំង​ភារកិច្ច​របស់​គណៈកម្មការ​ពិសេស មិន​អាច​ប្រព្រឹត្ត​ទៅ​បាន ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ឃើញ​ថា សមាសភាព​គណៈកម្មការ​ចំពោះ​កិច្ច​ដែល​ស្នើ​សុំ​ឡើង​មាន​លក្ខណៈ​តូច​ចង្អៀត។ តូច​ចង្អៀត​គឺ គ.ជ.ប ចង់​ត្រឹម​តែ​ឲ្យ​មាន​សមាសភាព​ចូល​រួម​តែ​ពី​ខាង​ភាគី គ.ជ.ប ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

រី​ឯ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ចង់​បាន​គណៈកម្មការ​ចំពោះ​កិច្ច​ស្រាវជ្រាវ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត ត្រូវ​មាន​លក្ខណៈ​ទូលំទូលាយ​ជាង​នេះ គឺ​មាន​ន័យ​ថា មាន​សមាសភាព​ចូល​រួម​ឲ្យ​បាន​ច្រើន រួម​មាន​សមាសភាព​ពី​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ អង្គការ​សង្គម​ស៊ីវិល អ្នក​សង្កេតការណ៍​ជាតិ អន្តរជាតិ ដោយ​មាន គ.ជ.ប ជា​អ្នក​សម្របសម្រួល និង​អង្គការ​សហប្រជាជាតិ​ជា​អាជ្ញា​កណ្ដាល។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បញ្ជាក់​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ថា ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​បង្ក​ឡើង​ដោយ គ.ជ.ប និង​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​តាម​គំនិត​លោក ភាគី​បង្ក​បញ្ហា​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ទេ។ គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ពិសេស​មួយ ដើម្បី​ធានា​និង​រក​ឲ្យ​ឃើញ​នៃ​ភាព​មិន​ប្រក្រតី​ដោយ​ទាមទារ​ឲ្យ​មាន​ការ​រួម​ពី​អង្គការ​សហប្រជាជាតិ​ជា​អាជ្ញា​កណ្ដាល។

លោក យឹម សុវណ្ណ៖ «ឲ្យ​មនុស្ស​បង្កើត​បញ្ហា​ដដែលៗ​មក​ដោះស្រាយ​ម៉េច​ចេញ អ៊ីចឹង​ចង់​ឲ្យ​មាន​គណៈកម្មការ​ចម្រុះ​ថ្មី អង្គការ​សហប្រជាជាតិ​ជា​អាជ្ញា​កណ្ដាល ហើយ គ.ជ.ប ជា​អ្នក​សម្របសម្រួល​ដើម្បី​ស្រាវជ្រាវ​រក​បញ្ហា​ទៅ​ដោះស្រាយ​ទាំង​អស់​គ្នា​ទៅ។ គ.ជ.ប មិន​ធ្វើ​អ្វី​ខុស គណបក្ស​ប្រជាជន​មិន​ធ្វើ​អ្វី​ខុស​ទេ គឺ​មិន​ចាំបាច់​ខ្លាច​ទេ គួរ​តែ​ឲ្យ​អង្គការ​សហប្រជាជាតិ​ដោះស្រាយ​ទៅ។ យើង​មិន​ព្រម​មាន​ន័យ​ថា យើង​ធ្វើ​អ្វី​ខុស»

អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​កិច្ច​ប្រជុំ​ជាមួយ គ.ជ.ប ក្នុង​ការ​បង្កើត​គណៈកម្មការ​ពិសេស​នេះ​ម្ដង​ទៀត ប្រសិន​បើ គ.ជ.ប ពិចារណា និង​សម្រេច​ឲ្យ​មាន​សមាសភាព​ចូល​រួម​ពី​អង្គការ​ជាតិ អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ។

អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា សំដែង​ការ​សោកស្ដាយ​ដោយ​បញ្ជាក់​ថា គ.ជ.ប នៅ​តែ​មាន​សុឆន្ទៈ​បង្កើត​គណៈកម្មការ​នេះ។ ប៉ុន្តែ​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​សុំ​ឲ្យ​មាន​សមាសភាព​ពី​អង្គការ​ជាតិ អន្តរជាតិ​ចូល​រួម និង​អង្គការ​សហប្រជាជាតិ​ជា​អាជ្ញា​កណ្ដាល​នោះ​វា​ហួស​ពី​សមត្ថកិច្ច​របស់ គ.ជ.ប៖ «គ.ជ.ប​នឹង​បន្ត​ធ្វើ​ការងារ​របស់​ខ្លួន​ទៀត ហើយ គ.ជ.ប នៅ​តែ​មាន​សុឆន្ទៈ​បង្កើត​គណៈកម្មការ​នេះ»

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) កាលពី​ថ្ងៃ​ទី​២ ខែ​សីហា បាន​ជំរុញ​ឲ្យ​កម្ពុជា ដោះស្រាយ​ពាក្យ​បណ្ដឹង​របស់​គណបក្ស​នយោបាយ​ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ដោយ​ត្រឹមត្រូវ​និង​មាន​តម្លាភាព។

អ្នក​វិភាគ​សង្គម​ឯករាជ្យ លោក កែម ឡី ធ្លាប់​មាន​ប្រសាសន៍​ថា ក្នុង​ដំណាក់កាល​នេះ គឺ​សំខាន់​ណាស់​សម្រាប់​វត្តមាន​របស់​ស្ថាប័ន​អន្តរជាតិ ពីព្រោះ​ដើម្បី​ជៀសវាង​ការ​មិន​ទុក​ចិត្ត ហើយ​លោក​មិន​មាន​សង្ឃឹម​ទេ ប្រសិន​បើ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ដែល​ឋិត​នៅ​ក្រោម​យុត្តាធិការ​របស់ គ.ជ.ប នោះ៕ ប្រភពពីអាស៊ីសេរី

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សមត្ថកិច្ចចំរុះចុះរឹបអូសឈើក្រញូងបានជាង៣តោននិងរថយន្ត២គ្រឿង   អាន1745ដង ពលរដ្ឋចោទថា ឧកញ្ញ៉ា សុខគង់ កំពុងបើកដៃអោយក្រុមឈ្មួញកាយយកថ្មនៅភ្នំបូកគោជិតរលាយអស់ហើយបើស?...    អាន1545ដង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង   អាន2613ដង ដើមរាំងទឹក២៦ដើមធំៗត្រូវបានលោកឧកញ៉ាម្នាក់ដកទំាងឬសពីព្រៃលិចទឹកក្បែរបឹងអភិរក្ស   អាន1906ដង តុលាការផ្តន្ទាទោស ម៉ម សូណង់ដូ ចំនួន ២០ ឆ្នាំ   អាន1564ដង ក្រុមអ្នកតវ៉ាបន្តទាមទារឲ្យដោះលែងលោកម៉មសូណង់ដូ    អាន1853ដង បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ   អាន2306ដង ផ្នែករដ្ឋបាលព្រៃឈើជីក្រែងតែងមានភាពអាថ៌កំបាំងរាល់ពេលបង្រ្កាបបទល្មើស   អាន1797ដង អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ   អាន2243ដង លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែ?...    អាន2332ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35330នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77663នាក់
ខែនេះ    224936នាក់
ឆ្នាំនេះ   2969240នាក់
សរុប   56568136នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:44