៖រថយន្តរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន២គ្រឿង ត្រូវបានក្រុមអ្នកបោះឆ្នោតដែលរកឈ្មោះមិនឃើញវាយកំទេច និងដុតបំផ្លាញខ្ទេចគ្មានសល់នៅវេលារសៀលថ្ងៃទី២៨ កក្កដា នេះ ខាងមុខវត្តស្ទឹងមានជ័យក្នុងរាជធានីភ្នំពេញ។
បើតាមសាក្សីមួយរូបដែលស្ថិតក្នុងហេតុការណ៍នោះបានឲ្យដឹងថា អំពើហិង្សាដែលឈានទៅដល់ការដុតរថយន្តរបស់កងរាជអាវុធហត្ថ២គ្រឿងនេះ ពីដំបូងឡើយគឺសារក្រុមអ្នកបោះឆ្នោតដែលរកឈ្មោះមិនឃើញក្នុងបញ្ជីបោះឆ្នោត ហើយបានទៅសាកសួរប្រធានការិយាល័យនៅក្នុងសាលាបឋមសិក្សាស្ទឹងមានជ័យ។ ជាមួយគ្នានោះដែរ ក៏មានបុរសម្នាក់បានចេញមុខមកឆ្លើយជំនួស ធ្វើឲ្យក្រុមប្រជាពលរដ្ឋផ្ទុះកំហឹង រហូតដល់មានអន្តរាគមន៍ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមកងរាជអាវុធហត្ថដែលមានគ្នាចំនួន២រថយន្តនោះ មិនអាចទប់ឈ្នះនឹងកំហឹងរបស់ប្រជាពលរដ្ឋបានឡើយ រហូតឈានទៅដល់ការដេញវាយក្រុមកងរាជអាវុធហត្ថទាំងនោះទៀត បណ្តាលឲ្យកងរាជអាវុធហត្ថទាំងនោះបាញ់កាំភ្លើងឡើងលើចំនួន១០គ្រាប់។
ភ្លាមនោះដែរ ភ្លើងកំហឹងប្រជាពលរដ្ឋក៏កាន់តែឆេះខ្លាំងឡើង រហូតនាំទៅដល់ការវាយកំទេចរថយន្តកងរាជអាវុធហត្ថទាំង២គ្រឿងនោះតែម្តងទៅ។
នៅមិនទាន់មានសេចក្តីរាយការណ៍អំពីការប៉ះពាល់ដល់អាយុជីវិតនោះទេ៕ ប្រភពពី ខ្មែរ៧មករា
ថ្ងៃនេះ | 35027 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 77360 | នាក់ |
ខែនេះ | 224633 | នាក់ |
ឆ្នាំនេះ | 2968937 | នាក់ |
សរុប | 56567833 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:28 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net