មន្រ្តីក្រោមឱវាតសម្តេចហ៊ុនសែនផ្គើនបទបញ្ជាមិនបង្រ្កាបបទល្មើសឈើក្រញូង

ដោយៈ សៀមរាប ថ្ងៃទី 27 ខែ 06 ឆ្នាំ 2013 វេលាម៉ោង 05:23 នាទី ចំនួនអានៈ 1704

សកម្ម​ភាព​​ឈ្មួញ​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់ពី​ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ​ ឆ្លងកាត់​ខេត្ត​សៀម​រាប កំពង់ធំ ឆ្ពោះ​ទៅកាន់​​ខេត្ត​កំពង់ចាម​ មាន​ការ​កើន​ឡើង​ជា​រៀង​រាល់​យប់​ ដោយ​មិន​មាន​ការ​បង្រ្កាប​ពី​មន្រ្តី​ជំ​នាញ​ ឬ​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​តាម​ដង​ផ្លូវ​ទាល់​តែ​សោះ​ ដែល​សកម្ម​ភាព​ទាំង​នេះ​ត្រូវ​មហា​ជន​រិះ​គន់​ថា ប្រ​សាស​ន៍​សម្តេច​ហ៊ុន​សែនអោយ​មន្ត្រី​ក្រោម​ឱ​វាត​បង្ក្រាបបទ​ល្មើស​​ឈើ​ក្រ​ញូង​​ហាក់​គ្មាន​ប្រ​សិទ្ធិភាព។

ប្រ​ភព​ច្បាស់​ការ​បាន​អោយ​ដឹង​ថា ឈ្មួញ​ដឹក​ឈើ​ក្រ​ញូង​ឈ្មោះលោក ពុំ​ នេះ​​ត្រូវ​ជា​ប្អូន​ប្រុស​របស់​ឈ្មួញ​ដឹក​ឈើ​ក្រ​ញូង​ឈ្មោះ​ តឿ (ឈ្មោះហៅក្រៅ) និង​ត្រូវ​ជា​ប្អូន​ជីតួត​មួយរបស់​ឈ្មួញ​ដឹក​ឈើ​ក្រញូង​ឈ្មោះ ចូច (អ្នក​លក់​សាំង​នៅ​ស្រុក​អន្លង់​វែង)។ ប្រ​ភព​បន្ត​ថា ក្រុម​ខ្សែ​ស្រ​ឡាយ​អ្នក​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូងខុស​ច្បាប់​​ខាង​លើ​នេះ​ រស់​នៅ​ក្នុង​ស្រុក​អន្លង់​វែង​ខេត្ត​ឧត្តរ​មាន​ជ័យ​។ ប្រ​ភព​បន្ត​ទៀត​ថា លោក​ពុំ បាន​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ស្ទើ​ជា​រៀង​រាល់​យប់​ ដោយ​គ្មាន​ការ​បង្រ្កាប​ពី​មន្រ្តី​ជំ​នាញ​ ឬសមត្ថ​កិច្ច​លេម​លើម​តាម​ដង​ផ្លូវ​នោះ​ទេ ដោយ​សារ​តែ​ឈ្មូន​ដឹក​ឈើ​ក្រ​ញូង​ក្បត់​ជាតិ​រូប​នេះ បាន​បង់​លុយ​ក្រោម​តុ​តាម​ដង​ផ្លូវ​អស់​ហើយ។

ជាក់​ស្តែង​ប្រ​ភព​បាន​រាយ​ការណ៍ថា កាល​ពី​យប់​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣ វេលា​ម៉ោង​១០ និង​៣៨​យប់​ មាន​ក្បូន​រថ​យន្ត​ប្រ​ភេទ​បាឡែន​ដឹក​ឈើ​​ក្រ​ញូង​ជា​ច្រើន​គ្រឿង​ និង​​មាន​រថ​យន្ត​ម៉ាក​ហៃ​ប្រីតពណ៍​ទឹក​ប្រាក់​ជា​អ្នក​បើក​បិត​គូទ​ពី​ក្រោយ​តាម​ដង​ផ្លូវ​លេខ​៦៧​ ពី​ស្រុក​អន្លង់​វែង​ខេត្ត​ឧត្តរ​មាន​ជ័យ​ ឆ្លង​កាត់​ខេត្ត​សៀម​រាប​ កំពង់​ធំ​ឆ្ពោះ​ទៅ​ខេត្ត​កំ​ពង់ចាម​តាម​ផ្លូវ​ជាតិ​លេខ​៦។

នៅ​យប់​ថ្ងៃទី​២៦ ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ​ខែ​មិថុនា​ ឆ្នាំ​២០១៣​ វេលា​ម៉ោង​១​និង​៣០​នាទី ក្បួន​ខ្សែ​រថ​យន្ត​បាឡែន​ដឹក​ឈើ​ក្រ​ញូងជា​ច្រើន​គ្រឿង​​របស់​លោក​ពុំ​បាន​ដឹក​ស្ទើ​រូង​ថ្នល់​ផ្លូវ​ជាតិ​លេខ​៦​ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​ប្រើ​រថ​យន្ត​ពាក់​ស្លាក​លេ​ខ​​ខេមរៈភូមិន្ទ​(ខម)ជា​អ្នក​នាំ​ផ្លូវ​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ទៀត​ផង។

អ្នក​យក​ព័ត៌មាន​យើង​បាន​សាក់​សួរ​បំ​ភ្លឺ​ករណី​ខាង​លើ​​ពី​លោក​ពុំ​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​មិថុនា​នេះ​ តែ​លោក​បាន​បដិសេធថា រថ​យន្ត​ដឹក​ឈើ​ក្រញូង​ខាង​លើ​នេះ មិន​មែន​ជា​របស់​លោក​ទេ។ លោក​ពុំ​បន្ត​ថា វា​ប្រ​ហែ​ល​ជា​រថ​យន្ត​ដឹក​ឈើ​ក្រញូង​របស់​លោក​ ត្រកួន ព្រោះ​លឺ​ថា​លោក​ត្រ​កួនដឹកឈើ​​ចេញ​កាល​ពី​យប់​មិញ។

លោក​តឿ​ធ្លាប់​បាន​បដិសេជ​តាម​ទូរ​ស័ព្ទ​ថា លោក​ពុំ​បាន​ដឹង​រឿង​ដឹក​ឈើ​ក្រ​ញូង​ខាង​លើ​នេះ​ទេ លោក​រវល់​ជាប់​ការ​ងារ​នៅ​ឯភ្នំ​ពេញ។

នៅ​ពេល​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ខាង​លើ​កំ​ពុង​ចរាចរណ៍​តាម​ដង​ផ្លូវ​ជាតិ​លេខ​៦ ពី​ចំ​ណុច​កែង​ផ្លូវ​ហៃ​វ៉េ​ ស្រុក​ប្រា​សាទ​បាគង​ឆ្ពោះ​ទៅ​ឃុំ​ដំ​ដែក​ ស្រុក​សូទ្រ​និគម អ្នក​យក​ព័ត៌​មាន​យើង​បាន​រាយ​ការណ៍​ជូន​លោក ម៉ុង-ប៊ុន​លីម ​នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើខេត្ត​សៀម​រាប លោក​ថា ជាប់​រវល់​នៅ​ឯខេត្ត​ព្រះ​សី​ហនុពុំ​អាច​ធ្វើ​ការ​បាន​ទេ។

អ្នក​យក​ព័ត៌មាន​យើង​ក៏​បាន​រាយ​ការណ៍ ជូន​ឯកឧត្តម​ ម៉ន-សាម៉ុន មេបញ្ជាការ​កង​រាជ​អា​វុធ​ហត្ថ​ខេត្ត​សៀម​រាប​ភ្លាម​ៗ​នៅ​ពេល​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​កំ​ពុង​ចរាចរណ៍តាម​ដង​ផ្លូវ​ខាង​លើ ហើយ​លោក​បាន​ឆ្លើយ​ថា បាទៗរួច​ក៏បិទ​ទូរ​ស័ព្ទ​បាត់​ទៅ។

ប្រ​ជាពល​រដ្ឋ​នៅ​ខេត្ត​ប៉ែក​ឧត្តរ​រិះ​គន់​យ៉ាង​ធ្ងន់​ៗថា មន្រ្តី​ក្រោម​ឱវាត​ទាំង​តូច​ទតាំង​ធំ របស់​សម្តេច​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន-សែន​ ហាក់​ផ្គើន​ទៅ​និង​បទ​បញ្ជា​ ដែល​សម្តេ​ច​ធ្លាប់​ប្រ​កាស​តាម​កញ្ចក់​ទូរ​ទស្សន៍ក្តែងៗ​អោយ​បង្ក្រាប​បទ​ល្មើស​ឈើ​ក្រ​ញូង​អោយ​ខាន​តែ​បាន​នោះ៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ដោះលែងឈ្មួញក្រៅផ្លូវច្បាប់   អាន1788ដង សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង   អាន2495ដង ប្រធានមន្ទីរបរិស្ថានខេត្តដឹកនាំកម្លាំងចុះដាំដើមឈើនៅតំបន់បឹងពារាំង   អាន1856ដង បុរស់ម្នាក់ជិះរថយន្តធុនត្រាប្រើកាំភ្លើងជ័រ និងអាវប៉េអឹមសក្តិ៤កន្លះកៀរថយន្តព្រះរាជអាជ?...    អាន1792ដង សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ...    អាន2379ដង គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច   អាន4378ដង តណ្ហាក្រាសនាំប្រុសសម្លាប់ប្តី និងចង​កូនព័តស្លាបសេកឃុំទុកក្នុងផ្ទះ   អាន1725ដង ផ្កាយ៣អង្គរក្សនាយករដ្ឋមន្ត្រីសុំច្បាប់ដឹកឈើទៅធ្វើផ្ទះមិនចេះអស់   អាន1506ដង កម្មករនាំគ្នាមកកូដកម្មមុខក្រសួងសង្គមកិច្ច ក្រោយពីនយោជករើសអើងសហជីព   អាន1768ដង ឧកញ្ញា គិតម៉េង បណ្តោយអោយលោក ជ័យ និងលោក សេង ជាមេការក្រុមហ៊ុនសំអាតបាតអាងទិញឈើខុសច្បាប់ចូល?...    អាន1726ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39923នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    82256នាក់
ខែនេះ    229529នាក់
ឆ្នាំនេះ   2973833នាក់
សរុប   56572729នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:25