សង្គម​ស៊ីវិល​ចោទ​អាជ្ញាធរ​នៅ​សៀមរាប​ថា​រារាំង​សមាជ​ពលរដ្ឋ

ដោយៈ សៀមរាប ថ្ងៃទី 25 ខែ 06 ឆ្នាំ 2013 វេលាម៉ោង 12:10 នាទី ចំនួនអានៈ 1718

សមាជ​​នេះ ក្នុង​គោល​បំណង​​បើក​ឱ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​សំដែង​កង្វល់​អំពី​ការ​លំបាក​ ដូចជា​បញ្ហា​​បាត់​បង់​ដីធ្លី និង​​បញ្ហា​បាត់បង់​ព្រៃឈើ ធនធាន​ធម្មជាតិ​ជាដើម និង​​ធ្វើ​ជា​ញត្តិ​នាំ​យក​កង្វល់​ទាំង​អស់​ទៅ​ប្រគល់​ជូន​​គណបក្ស​នយោបាយ​នានា។ ក៏​ប៉ុន្តែ​អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្ត​សៀមរាប មិន​​អនុញ្ញាត​ទេ។

សមាគម​ក្រៅ​រដ្ឋាភិបាល​មួយ​បាន​ចោទ​ប្រកាន់​ថា អាជ្ញាធរ​និង​សមត្ថកិច្ច​បាន​ព្យាយាម​រារាំង​សមាជ​ប្រជាពលរដ្ឋ​ដែល​​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទី​រួម​ខេត្ត​សៀមរាប ដោយ​បង្ក​ការ​លំបាក​មួយ​ចំនួន និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​ចូល​រួម​មាន​ការ​ភ័យ​ខ្លាច។

ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា អាយឌា (IDEA) លោក វន់ ពៅ បាន​មាន​ប្រសាសន៍​​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​មិថុនា ថា ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​ចំនួន ៥ មាន​ខេត្ត​​សៀមរាប ខេត្ត​ព្រះវិហារ កំពង់ធំ និង​ខេត្ត​ឧត្តរមានជ័យ បាន​ជួប​ជុំ​គ្នា​ដើម្បី​សំដែង​កង្វល់​បង្ហាញ​ឱ្យ​គណបក្ស​នយោបាយ​សំខាន់ៗ ដែល​នឹង​ចូល​រួម​ការបោះឆ្នោត​​ពេល​ខាង​មុខ បាន​ដឹង​ពី​ទុក្ខ​លំបាក ហើយ​នឹង​​ជួយ​ធ្វើ​ការ​ដោះស្រាយ​ទៅ​តាម​ការ​សន្យា។ ក៏​ប៉ុន្តែ​​អាជ្ញាធរ​ខេត្ត​សៀមរាប បាន​បដិសេធ​​មិន​អនុញ្ញាត​ច្បាប់​ឱ្យ​ធ្វើ​ពិធី​នោះ​ទេ។

លោក វន់ ពៅ បាន​បញ្ជាក់​ថា លោក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ខេត្ត​សៀមរាប ជា​ច្រើន​ថ្ងៃ​មុន​ការ​ប្រារព្ធ​ពិធី​នេះ ក៏​ប៉ុន្តែ​សាលា​ខេត្ត​សៀមរាប មិន​​អនុញ្ញាត​ឡើយ៖ «តាម​ពិត​កម្មវិធី​យើង​ត្រូវ​ធ្វើ​នៅ​តំបន់​អង្គរ​ឃ្យុងយូ កន្លែង​ខាង​កើត​រង្វង់​មូល​ហ្នឹង ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​សៀមរាប បាន​រារាំង​អត់​ឱ្យ​យើង​ធ្វើ ហើយ​អ៊ីចឹង​កម្មវិធី បាន​ហែ​ចេញ​ពី​ស្ពាន​នាគ​មក​ដល់​​ជិត​អង្គរ​ឃ្យុងយូ បាន​ពាក់​កណ្ដាល​ផ្លូវ​ទេ ត្រូវ​បាន​រារាំង​ដោយ​កម្លាំង​អាជ្ញាធរ​សមត្ថកិច្ច​របស់​ខេត្ត​សៀមរាប ហើយ​មាន​ឡាន​ទឹក​ប្រហែល​ជា ២០​គ្រឿង រង់ចាំ​ស្វាគមន៍​យើង​ទៀត។ នេះ​ជា​រឿង​មួយ​​ដែល​យើង​សោកស្ដាយ​មែន​ទែន​ចំពោះ​សមត្ថកិច្ច​ខេត្ត​សៀមរាប»

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ សមត្ថកិច្ច​បាន​រាយ​បណ្ដាក់​កម្លាំង​ជាង​មួយ​​រយ​នាក់ នៅ​តាម​ផ្លូវ​សាធារណៈ និង​ជុំវិញ​កន្លែង​ប្រារព្ធ​ពិធី​នោះ ដោយ​រឹត​បន្តឹង​ទៅ​លើ​ការ​ដឹក​ជញ្ជូន​បាយ​​និង​ទឹក​ដើម្បី​យក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ទាំង​នោះ​ផង។

បើ​ទោះ​បី​ជា​មាន​ការ​ចោទ​ប្រកាន់​ដូច្នេះ​ក៏ដោយ ក៏​អាជ្ញាធរ និង​មន្ត្រី​ប៉ូលិស​ខេត្ត​សៀមរាប បាន​​បដិសេធ​មិន​ធ្វើ​ការ​ពន្យល់​យ៉ាង​ណា​នៅ​ឡើយ។

អ្នក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​សៀមរាប លោក សួស ណារិន បាន​មាន​ប្រសាសន៍​ថា លោក​កំពុង​ឃ្លាំ​មើល​ការ​ធ្វើ​សមាជ​ប្រជាពលរដ្ឋ​នោះ។

លោក សួស ណារិន បញ្ជាក់​ថា តាម​លោក​សង្កេត​ឃើញ អាជ្ញាធរ​មិន​​បណ្ដោយ​ឱ្យ​សមាជ​នោះ​អាច​ធ្វើ​អ្វីៗ​សព្វ​បែប​យ៉ាង​បាន​ដោយ​ងាយ​ស្រួល​ឡើយ៖«គេ​បារម្ភ​ខ្លាច​យើង​ធ្វើ​អ្វី​ខុស​ ទៅ​នឹង​គោលការណ៍​ច្បាប់ ពីព្រោះ​ថា អាជ្ញាធរ​គេ​អត់​ឱ្យ​ធ្វើ តែ​យើង​ចេះ​តែ​បំពាន​ធ្វើ ហើយ​មាន​សកម្មភាព​រារាំង​ តាំង​ពី​ម្សិលមិញ។ តាំង​ពី​ស្គន់ តាំងពី​បន្ទាយស្រី តាំង​ពី​ស្អីៗ អត់​ឱ្យ​មក​ទេ ជីក្រែង​អី​នោះ»

ក្រុម​សមាគម​និង​ប្រជាពលរដ្ឋ​មួយ​ចំនួន មាន​ការ​សោកស្ដាយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​សាលា​ខេត្ត​សៀមរាប ដែល​មិន​អនុញ្ញាត​ឱ្យ​សមាជ​ប្រជាពលរដ្ឋ​មួយ​នេះ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​ងាយ​ស្រួល។ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា កន្លង​ទៅ សមាជ​ដូច​គ្នា​នេះ ​ធ្លាប់​បាន​ធ្វើ​ឡើង​នៅ​ខេត្ត​ព្រះសីហនុ ម្ដង​មក​ហើយ ក៏​ប៉ុន្តែ​អាជ្ញាធរ​ទី​នោះ​មិន​មាន​ការ​រារាំង និង​រំខាន​អ្វី​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ ប្រភពដើមពី អាស៊ីសេរី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ថៅកែដីឡូត្តិ៍ផ្នូខ្មោច និងអ្នកឃុបឃិតជិតបានឡើងតុលាការហើយ   អាន1655ដង លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន នៅតែប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយ...    អាន1160ដង ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ត្រគណបក្សប្រជាជន បានផ្តល់អំណោយដល់បងប្អូនអ្នកសា?...    អាន2167ដង ព្រះរាជអាជ្ញាបញ្ជាអោយប៉ូលីសដាក់បារាសចាប់ឈើក្រញូង៣រថយន្ត   អាន1952ដង លោកយ៉ានស៊ីវ័តនាយសង្កាត់រដ្ឋបាលព្រៃឈើ បើកដៃអោយឈ្មួញដឹកឈើ ឆ្លងកាត់ដោយរលូន   អាន1892ដង ក្រុមចោរលួចមាសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមក្រោយពីធ្វើសកម្មភាព    អាន1752ដង លោក ហុង មន្រ្តីប៉េអឹមរកស៊ីដឹកឈើក្រញូងជិត១០ឆ្នាំសមត្ថកិច្ចទើបតែចាប់បាន   អាន1819ដង ខ្សែភ្លើងឆក់ស្លាប់ជាងឈើម្នាក់ម្ចាស់សណ្ឋាគារPARK HYATTម្ចាស់ហាមឃាត់    អាន1605ដង ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អញ្ជេីញដឹកនាំកិច្ចប្រជុំផែនការការពារកិច្ចប្រជុំរដ្ឋមន្រ្?...    អាន1976ដង លោក សម រង្ស៊ី និង​គ្រួសារ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត   អាន1761ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39910នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    82243នាក់
ខែនេះ    229516នាក់
ឆ្នាំនេះ   2973820នាក់
សរុប   56572716នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:23