រឿងក្តី​ឈូកបណ្ឌិតត្រឡប់ត្រឡិន​បាយបិណ្ឌជាបាយបាត

ដោយៈ khmer 7 ភ្នំពេញ ថ្ងៃទី 19 ខែ 06 ឆ្នាំ 2013 វេលាម៉ោង 12:04 នាទី ចំនួនអានៈ 1527

ករណី​អតីត​អភិបាលក្រុង​បាវិត​លោក​ឈូក​បណ្ឌិត​បាញ់រះ​លើ​កម្មការិនី​រោងចក្រ​នៅ​ក្រុង​បាវិត បណ្តាល​ឲ្យ​ទទួលរង​របួស​យ៉ាងធ្ងន់ធ្ងរ​កាលពី​ថ្ងៃទី​២០​កុម្ភៈ​២០១២​នោះ ដែល​តុលាការ​បាន​បើកសវនាការ​ជា​បន្តបន្ទាប់​តាំងពី​ថ្នាក់ក្រោម​រហូតមកដល់​ថ្នាក់លើ​ហើយ​បាន​បង្វែរ​មកក្រោម​វិញ​នោះ​ឥឡូវ​ហាក់បីដូចជា​មានការ​វិ​វ​ឌ្ឃ​ន៍​ប្រែប្រួល​យ៉ាងខ្លាំង​ស្ទើរ​រក​ស្មាន​មិនត្រូវ​ទាល់តែសោះ​ខណៈដែល​គេ​ដឹងថា​លោក​ឈូក​បណ្ឌិត ដែលជា​តួអង្គ​ក្នុង​រឿងក្តី​ដ៏​រសើប​មួយ​នេះ​សុខៗ​ស្រាប់តែ​ប្រែក្លាយ​ទៅជា​សាក្សី​ទៅវិញ គ្រា​ដែលមាន​សាក្សី​ជាច្រើន​បានបង្ហាញ​ថា​លោក​ឈូក បណ្ឌិត គឺជា​ជនដៃដល់​តែ​ម្នាក់​គត់​ដែល​បាន​បាញ់​កម្មការិនី​ឲ្យ​រងរបួស​នោះ​។​

គួរ​បញ្ជាក់ថា​នៅក្នុង​សំណុំរឿង​ដ៏​ក្តៅគគុក​នេះ​ត្រូវបាន​លើកយក​មក​បើកសវនាការ​នៅ​សាលាដំបូង​ខេត្តស្វាយរៀង​សារជាថ្មី​ទៀត​ដែលមាន​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១២​រហូតដល់​ថ្ងៃទី​១៤ ខែមិថុនា​ឆ្នាំ​២០១៣​។​ប៉ុន្តែ​ទោះបី​សវនាការ​នេះ​មាន​រយៈពេល​បី​ថ្ងៃ​ក៏ពិតមែន​តែ​គេ​មិនបាន​ឃើញ​វត្តមាន​របស់លោក​ឈូក បណ្ឌិត ដែលជា​ជនជាប់ចោទ​ឡើយ គេ បែរជា​ឃើញ​មុខ​ជនជាប់សង្ស័យ​ម្នាក់​ថ្មី​ទៀត​ដែលជា​មន្ត្រីប៉ូលិស​ក្រុង​បាវិត​ឈ្មោះ​ស ចាន់ថា គួរ​ឲ្យ​ចម្លែក​ជាទីបំផុត​។​

​នៅក្នុង​សវ​នា​ដែល​គួរ​ឲ្យ​ចង់​តាមដាន​ដោយ​យកចិត្តទុកដាក់​នោះគេ​ឃើញ​មាន​សាក្សី​ព្រោងព្រាត​មកពី​ស្ថាប័ន​ប៉ូលិស​និង​កងរាជអាវុធហត្ថ​ប្រមាណ​ជិត​២០ នាក់មក​ឆ្លើយបំភ្លឺ​ផ្សេងៗ​ពីគ្នា​ក្នុង​នោះគេ​បាន មាន​សាក្សី​ចំនួន​ពីរ​នាក់​បាន​ឆ្លើយ​ដាក់បន្ទុក​ទៅ​លោក​ស​ចាន់ថា អាច​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការបាញ់​លើ​កម្មការិនី​។​ចំណែក​សាក្សី​១១​នាក់​បាន​ឆ្លើយ​ដាក់បន្ទុក​លើ​លោក​ឈូក​បណ្ឌិត​រីឯ​សាក្សី​ដទៃទៀត​បាន​ឆ្លើយថា​មិនដឹង​ហេតុការណ៍​នោះ​ច្បាស់លាស់​។​

​ប៉ុន្តែ​ទោះបីយ៉ាងណា​នៅក្នុង​សវនាការ ភាគី​ជនរងគ្រោះ នៅតែ​បន្ត​ទាមទារ​ឲ្យ​ប្រធាន​ចៅក្រម​ជំនុំ​ជម្រះក្តី ផ្តន្ទាទោស​លោក​ឈូក បណ្ឌិត និង​ទាម​ទារជំងឺចិត្ត ចំនួន ៤​ម៉ឺន​ដុល្លារ​។​

អ្វីដែល​កាន់តែ​ចម្លែក​ជាងនេះទៀត​នោះ​ត្រង់​ថា​សំណុំរឿង​បាញ់​កម្មករ នេះ​ស្រាប់តែ​តុលាការ​បាន​ចោទ​ធ្វើការ​ចោទប្រកាន់​ទៅលើ​ជនសង្ស័យ​ម្នាក់​ផ្សេងទៀត គឺជា​នាយផ្នែក​ព្រហ្មទណ្ឌ​ក្រុង​បាវិត លោក ស ចាន់ថា ផ្ទុយ​ពី​ពេលមុន​ដែល​លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អះអាងថា មានតែ លោក ឈូក បណ្ឌិត ម្នាក់​ប៉ុណ្ណោះ​ដែលជា​ជនសង្ស័យ​ក្នុង​រឿងនេះ​។  ទាក់ទិន​ករណីនេះ ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿ​ន តុលា ដែល​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​សវ​នា​ការ​នេះ បាន​កត់សម្គាល់ថា ការសួរដេញដោល​ឡើងវិញ​នេះ មាន​លក្ខណៈ​បើកទូលាយ​ឲ្យ​មេធាវី​ការពារ​ក្តី​ជនរងគ្រោះ​មានឱកាស​ច្រើន​ក្នុងការ​សួរដេញដោល​ស​ក្សី​។ ប៉ុន្តែ​លោក​ថា​ចៅក្រម និង​ព្រះរាជអាជ្ញា​ហាក់​ព្យាយាម​ទាញយក​ចម្លើយ​ពីសា​ក្សី​ដើម្បី​ដាក់បន្ទុក​តែ​លើ​ជនជាប់ចោទ​ថ្មី​គឺ លោក ស ចាន់ថា ទៅវិញ​។​

​ទោះបី​បែបណា​អ្នកស្រី​កែវ នា​ដែលជា​ជនរងគ្រោះ​មួយរូប​បាន​និយាយថា ចម្លើយ​របស់​សាក្សី​បានធ្វើ​ឲ្យ​អ្នកស្រី​ស្ងប់ចិត្ត និង​មានជំនឿថា តុលាការ​នឹង​អា​ចរក​យុត្តិធម៌​ជូន​ពួកគេ​បាន​។ អ្នកស្រី​បញ្ជាក់ ថា​ដូច​ថា​ខ្ញុំ​មាន​អារម្មណ៍​ត្រេកអរ​ខ្លាំង ព្រោះ​បានឃើញ​ពួកគាត់​និយាយ​អញ្ចឹង​មក គឺ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ធូរ​។​

​ចំណែក​សាលក្រម​ក្នុង​សំណុំ​រឿងនេះ​ត្រូវបាន​គេ​ដឹងថា​នឹង​លើក​យកទៅ​ប្រកាស​នៅ​ថ្ងៃទី​២៥ មិថុនា ខាងមុខនេះ​។​

​គួរ​រំ​ឮ​ក​ឡើងវិញ​ថា​ព្រឹត្តិការណ៍​បាញ់​កម្មការិនី​យ៉ាង​សាហាវព្រៃផ្សៃ​នោះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១២ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត ជាប់​ព្រំដែន​វៀតណាម ដែល​បណ្តាល​ឲ្យ​កម្ម​ការី​នី​៣​នាក់​រងរបួស មានឈ្មោះ កែវ នា ប៊ុន ចិន្តា និង​នុត សា​ខន ។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ទន្ទឹង​ចាំមើល​ថា​តើ​លោក​ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត​ដែលជា​ជនជាប់សង្ស័យ​ក្នុង​សំណុំរឿង​បាញ់​កម្មការិនី​បីនាក់​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​នោះ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​ដែរ​ឬ​យ៉ាងណា​ខណៈដែល​មាន​សាក្សី​ជាច្រើន​បាន​អះអាងថា​អតីត​អភិបាលក្រុង​បាវិត​រូបនេះ​ជា​អ្នកប្រព្រឹត្ត​ដោយផ្ទាល់​នោះ ។​ជាពិសេស​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​សខេង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក៏​ធ្លាប់​បានបញ្ជាក់​កាលពីពេល​កន្លងមក​ថា​លោក​ឈូក បណ្ឌិត គឺជា​ជនសង្ស័យ​តែ​ម្នាក់​គត់​ដែល​បាន​បាញ់​កម្មការិនី​ឲ្យ​រងរបួស​នោះ​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ​គង់​ គឹម​នី​ អភិ​បាល​ស្រុក​ស្នូល​ចាប់​ខ្លួន​អ្នក​កា​សែត​ដើម្បី​ជា​ថ្នូ​នឹង​កញ្ចប?...    អាន1533ដង សម្តេចម៉ែយាងចូលរួមពិធីជួបជុំរបស់មហាជន នៅមុខព្រះបរមរាជវាំង   អាន1506ដង លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែ?...    អាន4212ដង លោក យ៉ាន់ស៊ីវ៉ាត់ និង រឹមស៊ុមអុន សប្បាយកើបលុយពីឈ្មួញដឹកឈើខុសច្បាប់ទាំងយប់ទាំងថ្ងៃ   អាន1788ដង ព្រះភក្ខុ សុខ តុញផុតពីគ្រោះថ្នាក់ហើយបន្ទាប់ពីបានវះកាត់ ដុំសាច់ចេញពីក្នុងពោះ   អាន1729ដង លោក ហុង មន្រ្តីប៉េអឹមរកស៊ីដឹកឈើក្រញូងជិត១០ឆ្នាំសមត្ថកិច្ចទើបតែចាប់បាន   អាន1819ដង សមាសភាព គ.ជ.ប. ត្រូវ​បាន​រដ្ឋសភា​អនុម័ត ដោយ​គ្មាន​សំឡេង​គណបក្ស​ប្រឆាំង   អាន1588ដង បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ   អាន2426ដង ឧកញ្ញា គិតម៉េង បណ្តោយអោយលោក ជ័យ និងលោក សេង ជាមេការក្រុមហ៊ុនសំអាតបាតអាងទិញឈើខុសច្បាប់ចូល?...    អាន1726ដង មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ដក​លោក ចម ប្រសិទ្ធ ចេញ​ពី​តំណែង   អាន1755ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39686នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    82019នាក់
ខែនេះ    229292នាក់
ឆ្នាំនេះ   2973596នាក់
សរុប   56572492នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:12