មន្រ្តីក្រសួងការងារ ចាប់រំលោភកូនក្រមុំអ្នកភូមិទាំងថ្ងៃមិនត្រូវបានឃាត់ខ្លួន

ដោយៈ ខេត្តកណ្តាល ថ្ងៃទី 03 ខែ 06 ឆ្នាំ 2013 វេលាម៉ោង 08:25 នាទី ចំនួនអានៈ 1515

បុរស​ជា​មន្រ្តី​បំ​រើ​ការ​ងារ​នៅ​ក្រ​សួង​ការ​ងារ​បាន​ចាប់​រំ​លោភ​កូន​ក្រ​មុំ​អ្នក​ភូមិ​ចុង​បង្គោល ស្រុក​អង្គ​ស្នួល ខេត្តក​ណ្តាល​ ទាំង​ថ្ងៃ​ខណៈម្តាយ​ជន​រងគ្រោះមិន​នៅផ្ទះ ។

ប្រភព​ព័ត៌​មាន​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​កើត​ហេតុ​ក្រោយ​ពី​នាង​ងូត​ទឹក​រួច​កំ​ពុង​ដើរ​សំ​ដៅ​ទៅ​ចូល​ផ្ទះ​វិញ​​ក៍​លោក សឿងសុខយន្ត ជាមន្រ្តី​បំ​រើ​ការ​ងារ​នៅ​ក្រ​សួង​ការ​ងារ​ នៅ​ផ្ទះ​ជាប់​គ្នា​បាន​ស្ទុះ​មក​ខ្ទប់​មុខ​នាង​មិន​អោយ​នាង​ស្រែក ដោយ​យក​ដាវ​មក​គំ​រាម​សម្លាប់​ និង​ធ្វើ​សកម្ម​ភាព​ចាប់​រំ​លោភ​រហូត​បាន​សម្រេច​ ហើយ​ក៍​រត់​គេច​ខ្លួន។

ក្រោយ​ពីកើត​ហេតុ​នាង​បាន​ដើ​រ​តែ​ម្នាក់​ឯងទាំង​យោលយោគ​​ទៅ​ប្តឹង​ចាស់​ទុំ​ក្នុង​ភូមិ​ម្នាក់​ឈ្មោះ ​ទេព ឆន​អោយ​ជួយ​តែ​បែ​ជា​គេ​សម្រប​សម្រួល​ដោយ​ជន​សង្ស័យ​អោយ​លុយ​១០០​ដុល្លារ​ជា​ថ្នូរ​ទៅ​ជន​រង​គ្រោះដើម្បី​បញ្ចប់​រឿង​ តែ​ក្រោយ​ពី​អា​ណា​ព្យា​បាល​ជន​រង​គ្រោះ​ត្រ​ឡប់​មក​ផ្ទះ​វិញ​ដឹង​រឿង​នោះ​ក៏​ប្រ​គល់​លុយ​នោះ​ឲ្យ​ទៅ​លោក​ ទេពឆន នោះ​វិញ​ និង​រៀប​ចំ​ពាក្យ​បណ្តឹង​ទៅ​អង្គ​ការ​លី​កាដូ​ និង​សមត្ថ​កិច្ច​នគរ​បាល​ស្រុក។​

ប្រភព​ព័ត៌​មាន​បាន​បន្ត​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​មាន​ការ​ប្តឹង​ផ្តល់​ជន​សង្ស័យ​មិន​ត្រូវ​បាន​ឃាត់​ខ្លួន​នោះ​ដោយ​ភា​គី​ខាង​ជន​សង្ស័យ​សម្រប​សម្រួល​បង់​ប្រាក់​ជំ​ងឺ​ចិត្ត​ឲ្យ​ទៅ​គ្រួ​សារ​ជន​រង​គ្រោះ និង​រត់​ការ​ជា​មួយ​នគរ​បាល​ស្រុក​អង្គ​ស្នួល​ដើម្បី​បញ្ចប់​រឿង។​

អធិការ​ស្រុក​អង្គ​ស្នួល លោក មានសំណាង ​បាន​អោយ​ដឹង​ថា​ សំ​ណុំ​និង​ពាក្យ​បណ្តឹង​រឿង​ខាង​លើ​នៅ​ហ្នឹង​ដៃ​សមត្ថ​កិច្ច​នគរ​បាល​ហើយ​ក៍​កំ​ពុង​រៀប​ចំ​បញ្ចូន​ទៅស្ថា​ប័ន​តុ​លា​ការ​ទោះ​ជា​ភា​គី​ទាំង​២​សម្រប​សម្រួល​ក៏​ដោយ​ព្រោះ​ការ​សម្រប​សម្រួល​គ្នា​នោះ​គ្រាន់​តែ​នៅ​ក្រៅ​ច្បាប់​ប៉ុណ្ណោះ។​ លោកបាន​បញ្ជាក់​ថា ​ការ​យឺត​យាវ​ក្នុង​ការ​បញ្ចូន​សំ​ណុំ​រឿង​ទៅ​តុ​លា​ការ​នោះ​ដោយ​សារ​តែ​មាន​សំ​ណុំ​រឿង​ច្រើន​ហើយ​ត្រូវ​បញ្ចូន​ទៅ​ម្តង​មួយៗ ។​

ជុំវិញ​បញ្ហានេះ​ក្រុម​អ្នក​ច្បាប់​បាន​ឲ្យ​ដឹង​ថា​ ទាក់​ទង​នឹង​ករណី​ចាប់​រំ​លោភ​នេះ​ទោះ​ជា​មាន​ការ​ដោះ​ស្រាយ​គ្នា​ក្រៅ​ផ្លូវ​ច្បាប់​ក៍​ពិត​មែន តែ​វា​ជា​រឿង​ព្រហ្ម​ទណ្ឌ​អចញ្ចឹង​​វា​ជា​ដែន​សមត្ថ​កិច្ច​ របស់​មន្រ្តី​រដ្ឋ ដែល​មាន​កតព្វ​កិច្ច​ជា​អ្នក​ចាត់​វិ​ធាន​ការ​បន្ត​ទៅ​តាម​និ​តិ​វិ​ធី​ច្បាប់​ដែល​មាន​ចែង​ស្រាប់ ៕ ដោយ៖កក្កដា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

CCHR បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​អ្នក​សារ​ព័ត៌មាន   អាន1748ដង តម្រួតថៃបាញ់ខ្មែរម្នាក់ទៀតហើយរបួសធ្ងន់ច្រកអានសេះខេត្តព្រះវិហារ    អាន1615ដង កម្ម​វិធី​បុណ្យ​សព្វ​របស់​ លោករៀមវ៉ាន់រ៉ា អ្នក​សារ​ព័ត៌មានខេត្ត​សៀមរាប   អាន1702ដង នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់   អាន3320ដង បរិយាយថ្ងៃនេះ៖ អតីតព្រៃស្អាក បច្ចុប្បន្តក្លាយជាព្រៃស្អាត   អាន1760ដង លោកជំទាវ លី អ៊ុំអេង ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចក្តីហើយ   អាន1660ដង សមត្ថកិច្ចឃាត់ខ្លួនលោកម៉មសុណង់ដូនៅរាជធានីភ្នំពេញព្រឹកថ្ងៃទី១៥នេះ   អាន2003ដង នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវ​បានគេសង្ស័យថា ជាអ្នកនៅ​ពីក្រោយខ្នងប៉េអឹមរកស៊ីដឹកឈើក្រញូងម?...    អាន1691ដង វាយ​​កូនហើយ​យក​កាវវិទ្យា​សាស្រ្តបិត​ដៃ​ភ្ជាប់​​ជញ្ជាំង​ជាប់​គុគ​៩៩ឆ្នាំ   អាន1723ដង គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ខួប​ជ័យ​ជម្នះ ៧មករា   អាន1582ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35199នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77532នាក់
ខែនេះ    224805នាក់
ឆ្នាំនេះ   2969109នាក់
សរុប   56568005នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:37