ថៅកែជនជាតិកូរ៉េដោះស្បែកជើងគប់ក្បាលបុគ្គលិកហាងម៉ាស្សា

ដោយៈ សៀមរាប ថ្ងៃទី 25 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 10:02 នាទី ចំនួនអានៈ 1690

បុគ្គលិកបំរើការក្នុងហាងម៉ាស្សា យីហោ អាយស៏ស្ប៉ា ប្រមាណ១៣០នាក់ បានផ្ទុះកំហឹងនាំគ្នា ឡោម ពទ្ធ័ហាង បំរ៉ុងឃាត់ខ្លួនថៅកែ ប្រគល់ឲ្យប៉ូលិស ធ្វើឲ្យផ្អើលក្រុងទាំងយប់ បន្ទាប់ពីថៅកែហាង ជាជនជាតិកូរ៉េ ដោះស្បែកជើងគប់ក្បាលពួកគេ។ តែស្ថានការបានស្ងប់ទៅវិញនៅប៉ុន្មានម៉ោងក្រោយ ពេលប៉ូលិសទៅឃាត់ខ្លួន ថៅកែនោះបានមុន ហើយប្រាប់ពួកគេឲ្យទៅដាក់ពាក្យប្តឹង នៅព្រឹកថ្ងៃបន្ទាប់។

            ហេតុការណ៏ដែលនាំឲ្យមានការផ្ទុះកំហឹងនេះ បានកើតឡើងនៅម៉ោង១៩និង៣០នាទី ថ្ងៃទី២៤ខែ ឧសភាឆ្នាំ២០១៣ នៅក្នុងហាងម៉ាស្សាយីហោ អាយស៏ស្ប៉ា តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ត្រង់ចំណុចខាងកើតភូមិវប្បធម៏ កម្ពុជាប្រហែល៣០០ម៉ែត្រ។

            ថៅកែហាងម៉ាស្សាខាងលើ មានឈ្មោះស៊ុន អិនស៊ូ(son insoo) ភេទប្រុសអាយុ៤៥ឆ្នាំ ជាជនជាតិកូរ៉េ ជនរូប នេះបានដោះស្បែកជើង ដែលខ្លួនកំពុងពាក់ទៅគប់ក្បាលក្រុមបុគ្គលិករបស់ខ្លួន ជាជនជាតិខ្មែរ ដែល​ពួកគាត់ កំពុងត្រៀមខ្លួនចាំ ម៉ាស្សាឲ្យភ្ញៀវ។ ចំណែកជនរងគ្រោះដែលរងការវាយប្រហារពីថៅកែ ៤នាក់​ក្នុង​ចំ​ណោម​ ជាង១០០នាក់ ទី១ឈ្មោះហ៊ីន ឆាយឡាយ ប្រុសអាយុ១៩ឆ្នាំ ទី២ឈ្មោះហឿន ហ៊ីម ប្រុស ទី​៣​ឈ្មោះ​យ៉ាន់ ភារុន​ប្រុស និងទី៤ឈ្មោះឡាយ គុន្ធី ស្រី។

            នៅមុខស្នងការនគរបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ឧសភា ដែលមានវត្តមានថៅកែហាង និងស្ថាន ទូតកូរ៉េផងក្រុមបុគ្គលិកបានរៀបរាប់ថា ពួកគាត់មកដាក់ពាក្យបណ្តឹងទាមទារពីរចំណុច ទី១ឲ្យថៅកែ ជាជនជាតិ កូរ៉េ សុំទោសចំពោះមុខបុគ្គលិកទាំងអស់ និងទី២ទាមទារឲ្យថៅកែ សងជម្ងឺចិត្ត៤០០០ដុល្លារទៅជនរងគ្រោះ ៤នាក់។ ក្នុងករណីថៅកែ មិនទទួលយកទេ ពួកគាត់នឹងប្តឹងបន្តទៅតុលាការទៀត។ ពួកគាត់បន្តថា ដើមចម ដែលធ្វើឲ្យមានរឿងកើតឡើង ថៅកែបានហៅពួកគាត់១៥នាក់ឲ្យត្រៀមខ្លួនចាំម៉ាស្សាឲ្យភ្ញៀវ ក្នុងខណៈដែល ភ្ញៀវពុំទាន់មកដល់ ពួកគាត់ខ្លះទម្រេតខ្លួនលើកៅអី ខ្លះនៅអង្គុយជាធម្មតា ប៉ុន្តែថៅកែដ៏គ្មានមនុស្សធម៏ បែជា ដើរមកដោះស្បែកជើង គប់ក្បាលពួកគាត់ បណ្តាលឲ្យមនុស្ស៤នាក់រងរបួស។

            ក្រុមបុគ្គលិកបន្តថា ក្រោយឃើញថៅកែធ្វើទង្វើបែបគ្មានមនុស្សធម៏យ៉ាងនេះ ពួកគាត់ក៏ផ្ទុះកំហឹងហើយ ឡោមពទ្ធ័បំរ៉ុងឃាត់ខ្លួនថៅកែនោះប្រគល់ឲ្យប៉ូលីស តែសំណាងល្អប៉ូលីសមកឃាត់បានមុន។ តាមការពិត ថៅកែរូបនេះ ធ្លាប់បញ្ចេញសកម្មភាពបែបនេះច្រើនដងហើយ តែពួកគាត់ខំនាំគ្នាស៊ូទ្រាំ ព្រោះដើម្បីការងារ។តែ ពេលនេះប្រសិនបើ ពុំមានដំណោះស្រាយឲ្យបានត្រឹមត្រូវទេ ពួកគាត់មិនបញ្ចប់ឡើយ។

            នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល លោកវរសេនីយ៏ត្រី យិន សូ បានឲ្យដឹងថា ក្នុង ពេលកើតហេតុកម្លាំងរបស់លោក និងប៉ូលីសអន្តោនប្រវេសន៏បានចុះទៅដល់ ដោយបាននាំថៅកែហាងទៅ ស្នងការភ្លាមៗ និងបានសម្រួលស្ថានការ ឲ្យស្ងប់ទៅវិញផងដែរ។ លោកបន្តថា ក្រោយពេលសួរនាំនាព្រឹកថ្ងៃទី ២៥ ឧសភាបុរសជនជាតិកូរ៉េ បានសារភាពថារូបគេពិតជាបានធ្វើដូច្នេះមែន ដោយសាតែគេខឹងខ្លាំងពេក។

            លោកវរសេនីយ៏ត្រី ឲ្យដឹងទៀតថា នៅព្រឹកថ្ងៃដដែល ក្រុមបុគ្គលិកបានប្តឹងថៅកែរូបនោះ ពីបទហឹង្សា ដោយ ចេតនា និងទាមទារពីរចំណុច ទី១ឲ្យថៅកែសុំទោសចំពោះបុគ្គលិកទាំងអស់ ទី២ទាមទារជម្ងឺចិត្ត៤០០០ ដុល្លារសម្រាប់ជនរងគ្រោះ៤នាក់។

            លោកនាយរងបញ្ជាក់ចុងក្រោយនៅរសៀលថ្ងៃដដែលថា រឿងដែលកើតឡើងបានបញ្ចប់ហើយ ពួកគេ បានវិលទៅធ្វើការរៀងខ្លួនវិញ ដោយថៅកែហាងព្រមសុំទោសបុគ្គលិកទាំងអស់ ហើយជនរងគ្រោះ៤នាក់ ព្រមទទួលប្រាក់សំណង១៥០០ដុល្លារ។

បើ​យោង​តាម​ការ​សង្កេត​របស់​បុគ្គលិក​នៅ​តាម​ក្រុម​ហ៊ុន​ទេសចរណ៍​មួយ​ចំ​នួន និង​ពលរដ្ឋ​នៅ​​​ក្នុង​ខេត្ត​សៀម​រាប​បាន​លួច​បង្ហើប​ខ្លះ​ៗ​ថា ជន​ជាតិ​កូរ៉េ​មួយ​ក្រុម​តូច​ដែល​មក​បើក​ក្រុម​ហ៊ុន​រក​ស៊ី​នៅ​ខេត្ត​សៀម​រាប ហាក់​មាន​ចរិត​ក្អេង​ក្អាង ដូច​​​បើក​ឡាន​លឿន​បង្ករ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដល់​ពលរដ្ឋ​ក្នុង​ខេត្ត​ជា​ញឹក​ញាប់​ ចូល​ផឹក​ស៊ី​បបួល​​ស្រីខារ៉ាអូខេទៅ​ដេក​ជាមួយមិន​បានក៏​វាយទាត់​ធាក់នាង និង​បញ្ហាជា​ច្រើនទៀត។ អង្គរតូច+រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នកកាសែតម្នាក់ត្រូវបានចាប់ខ្លួនក្នុងករណីឆបោក   អាន1514ដង អ្នក​យក​ព័ត៌មាន​ប៉ុស្តិ៍​លេខ៣​ថៃ​សូម​ទោសខ្មែរ​​   អាន1545ដង ខ្សឹបដាក់ពាង៖ អ្នកណាទទួលខុសត្រូវចំពោះផ្លូវវង់តូចដាច់ខូចខ្ទេច    អាន1695ដង បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ   អាន2192ដង អង្គភាពប្រឆាំងអំពើពុករលួយគួរ ស៊ើបអង្កេតប្រធានមន្ទីរ សាធារណការខេត្តកំពង់ចាម   អាន1737ដង ប្រធានស្តីទីបណ្តាញសហគមន៍សុខដុមរមនារងការចោទថា ដកលុយចាយស្ងាត់ៗ គ្មានការឯកភាព   អាន1679ដង គណៈបញ្ជការឯកភាពខេត្ត បង្រ្កាបបានរថយន្តដឹកឈើ១គ្រឿងដំបូង   អាន1818ដង ប៉ូលីសអន្តោប្រវេសច្រកអូយ៉ាដាវបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទាំងព្រឹក   អាន1606ដង ឪពុកចុងអាកកូនអាយុ៣ឆ្នាំ   អាន1789ដង ភូមិគ្រឹះមួនប៊ីមអង្គរ ទើបបើក​ថ្មីនៅកណ្តាល​ទីក្រុង​សៀមរាប ទទួល​ទាំង​ភ្ញៀវជាតិ និង​ភ្ញៀ?...    អាន2616ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38531នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80864នាក់
ខែនេះ    228137នាក់
ឆ្នាំនេះ   2972441នាក់
សរុប   56571337នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:39