អ្នកកាសែតម្នាក់ត្រូវបានចាប់ខ្លួនក្នុងករណីឆបោក

ដោយៈ សៀមរាប ថ្ងៃទី 24 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 12:43 នាទី ចំនួនអានៈ 1514

អ្នកកាសែត នៅក្នុងអង្គភាព ដំណឹងកម្ពុជា ម្នាក់បានត្រូវតុលាការ ឃុំខ្លួនដាក់ពន្ធនាគារ នាព្រឹកថ្ងៃទី ២៣ខែឧសភា ឆ្នាំ២០១៣ បន្ទាប់ពីអ្នកកាសែតរូបនោះ ចូលខ្លួនទៅបំភ្លឺករណីឆបោកប្រាក់។

            អ្នកកាសែត អង្គភាពដំណឹងកម្ពុជា រូបនោះមានឈ្មោះ ទៀ ចំរើន អាយុ៥២ឆ្នាំ ទីលំនៅ ភូមិកំពង់ឃ្លាំង ឃុំ កំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

            ទាក់ទងនឹងការចាប់ខ្លួនអ្នកកាសែតខាងលើនេះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប លោកទី សុវិនថាល់ បានឲ្យដឹងថា លោកហេង ផេង តំណាងអាយ្យកា សម្រេចឃាត់ខ្លួននៅនឹងតុលាការ ហើយបញ្ជូនទៅ ចៅក្រមស៊ើបសួរភ្លាមៗតែម្តង ពេលរូបគាត់ចូលបំភ្លឺករណីឆបោកប្រាក់។ ការឃាត់ខ្លួននេះ គឺមានបណ្តឹងពីជន រងគ្រោះ។ លោកបន្តថា អ្នកកាសែតរូបនេះ បានប្រព្រឹត្តិនូវអំពើឆបោក ជាច្រើនករណីមកហើយ ដោយប្រើ រូបភាពយកឈ្មោះចៅក្រម ឈ្មោះតំណាងអាយ្យកា ធ្វើជាដើមទុន បើទោះបីជាស្ថាប័នតុលាការ ផ្តល់ឪកាស ឲ្យកែប្រែ​គំនិតក៏ដោយ។

            លោកទី សុវិនថាល់ ឲ្យដឹងទៀតថា ជននេះបានដើរបោកប្រាស់យកលុយពី ក្រុមគ្រួសារអ្នកនេសាទ ខុសច្បាប់ដែលជាប់ពន្ធនាគារ  ដោយអះអាង ថា រូបគេអាចជួយដោះស្រាយបាន តាមរយៈចាយលុយជាមួយ ចៅក្រមឬតំណាងអាយ្យកា។ ក្រៅពីជនរងគ្រោះជាច្រើនគ្រួសារ រូបគេថែមទាំងបោក កូនខ្លួនឯងទៀត។នេះជា ទង្វើដែលមិនអាចអនុគ្រោះបានឡើយ។ ប៉ុន្តែលោកពុំបានបញ្ជាក់ពីអត្តសញ្ញាណ ម្ចាស់ដើមបណ្តឹងទេ។

            ក្រោយពេលឃាត់ខ្លួនអ្នកកាសែតរូបនោះ ព័ត៏មានធ្លាយថារូបគាត់ (អ្នកកាសែត) តែងតែនៅប្រចាំមុខ តុលាការ ចាំរត់ការរឿង(គួរជេរឿង) ហើយមានជនរងគ្រោះច្រើនណាស់ ដែលបានចំណាយប្រាក់លើគាត់ តែ លទ្ធផលគ្មាន។

            លោកឆោម ស៊ីថា ចាងហ្វាងការផ្សាយ កាសែតដំណឹងកម្ពុជា បានថ្លែងតាមទូរសព្ទ័ថា លោកទើបតែដឹង រឿងនេះទេ។ តែលោកនឹងសាកសួរសិនថា បើរូបគាត់ត្រូវចាប់ខ្លួន ក្នុងពេលបំពេញភារកិច្ច តាមវិជ្ជាជីវៈ លោក អាចរកវិធីដោះស្រាយ តែបើប្រព្រឹត្តិប្រាសចាក ពីតួនាទី លោកមិនអាចដោះស្រាយទេ។ លោកបន្តថា កូនចៅ លោករូបនេះ កន្លងមកតែងដើរបោកប្រាស់ពួកនេសាទ អះអាងថាខ្លួនមានខ្សែអ្នកនេះអ្នកនោះ លុះពេលលោក ដឹងលោកបានព្រមានជាច្រើនដងឲ្យបញ្ឈប់រាល់សកម្មភាពទាំងនោះ។ តែលើកនេះមិនដឹងថាគេធ្វើអ្វីទៀតទេ តែ បើការចាប់ខ្លួននេះ ពិតជាករណីនោះមែន លោកមិនអាចដោះស្រាយឡើយ។

            លោកចាងហ្វាងបញ្ជាក់ថា តាមពិតតាការ​សម្គាល់ខ្លួនរបស់គាត់ បានផុតកំណត់ទៅហើយ ហើយរូប លោកក៏មិនបានចេញថ្មីឲ្យទៀតដែរ ពីព្រោះមួយរយៈនេះ គាត់ធ្វើអ្វីមិនបានឆ្លងកាត់ចាងហ្វាងទេ ចឹងទេបើគ្មាន កាត ពីអង្គភាពទុកថាមិនមែនកូនចៅលោកទៀតឡើយ។

            ជាការកត់សម្គាល់ ខេត្តសៀមរាបនាពេលបច្ចុប្បន្ន គេសង្កេតឃើញមានការប្រើប្រាស់ កាតកាសែត ជាច្រើន ក្នុងនោះត្រឹមតែឈ្មួញរកស៊ីឈើខុសច្បាប់ ក៏ប្រើប្រាស់កាតកាសែតដែរ មិនដឹងថាលោកចាងហ្វាង បានគិតពីផលប៉ះពាល់ដល់របបសារព័ត៏មានដែរឬយ៉ាងណា?។

            គួររំលឹកថា កាលពីថ្ងៃទី១៩ឧសភាថ្មីៗនេះ អ្នកកាសែតជាតិសច្ចៈមួយរូបឈ្មោះហ៊ុន គឹមហេង ត្រូវបាន ចាប់ខ្លួន បញ្ជូនទៅដាក់ពន្ធនាគារ ពីបទជួញដូរគ្រឿងញៀន ៕អង្គរតូច

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​...    អាន2194ដង ទើបតែឡើងស្នងការរងបានប៉ុន្មានថ្ងៃ ប្រើរថយន្តស្ទួចដឹកឈើ ត្រូវបានគេរិះគន់ពេញបណ្តាញសង្គម   អាន1770ដង លោកម៉មសូណង់ដូត្រូវបាន​គាំទ្រ​បន្ត​តួនាទី​ប្រធាន សមាគម​អ្នកប្រជាធិបតេយ្យ   អាន1735ដង គណបក្សសង្គ្រោះជាតិប្រកាសធ្វើមហាបាតុកម្មទួទាំងប្រទេស   អាន1580ដង កំហឹង​អ្នក​បោះឆ្នោត​បាន​ឈាន​ទៅ​ដល់​ការ​ដុត​រថយន្ត​ប៉េអឹម២គ្រឿង​នៅ​ស្ទឹង​មានជ័យ   អាន1598ដង ព្រៃលិចទឹកតំបន់ហាមឃាត់ត្រូវបានជនមិនស្គាល់មុខឈូសឆាយរលាយហិនហោច   អាន1655ដង ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ស្នងការនៃស្នងការដ្ឋានន?...    អាន2107ដង ពរលរដ្ឋខ្មែររិះគន់ថា៖ ចំណីអាហារនៅកម្ពុជាទាញសញ្ញាអាសន្នពីសុវត្តិភាពខណៈលោកម៉ក់ពេជ្ជរិទ?...    អាន1691ដង នាង ណូហ្សូម៉ីសាសាគឺ ថតស្រាតល្បីពេញពិភពលោក   អាន2595ដង និស្សិតស្រីសាលាន័រតុនត្រូវចោរបាញ់របួសធ្ងន់ប្លន់យក ទូរស័ព្ទអាយហ្វូន    អាន1805ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38459នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80792នាក់
ខែនេះ    228065នាក់
ឆ្នាំនេះ   2972369នាក់
សរុប   56571265នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:32