លោកស៊ីមកំពុងប្រើរថយន្តយីឌុបដឹកឈើលើសទម្ងន់បំផ្លាញផ្លូវថ្នល់

ដោយៈ សៀមរាប ថ្ងៃទី 17 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 09:29 នាទី ចំនួនអានៈ 1586

សកម្មភាព​ដឹកជញ្ជូន​ឈើ​នៅ​ពេល​យប់​របស់​មេឈ្មួញដុះស្លែ​ម្នាក់​ឈ្មោះ​លោក ស៊ីម មាន​វ័យ​ប្រ​ហែល​ជាង​៣០​ឆ្នាំត្រូវ​ជា​កូន​ប្រុស​បង្កើត​របស់​លោក​ថៅកែ ស៊ូ ដែលជា​អ្នក​មាន​មួយ​រូប​ដោយ​សា​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ និង​ឈើ​លេខ​២អស់​រយៈពេល​ជា​យូឆ្នាំណាស់​មក​ហើយ ដោយ​ត្រូវ​រូវ​គ្នា​ជា​មួយ​​​មន្ត្រី​ជំ​នាញ​​តាម​ដង​ផ្លូវ នឹង​មាន​ខ្នង​បង្អែក​ពី​មន្រ្តីរាជ​ការ​ធំៗតាម​បណ្តារ​ខេត្ត​នានាទៀត​ផង។

ប្រ​ភព​បាន​រាយ​ការ​ណ៍ថា ជារៀង​រាល់​យប់​លោក​ស៊ីម​បាន​ប្រើ​រថ​យន្ត​យីឌុប​គ្រប​កៅ​ស៊ូ​ប៉ាតង់​ជិត​ដឹក​ឈើ​ពី​ខេត្ត​កំ​ពង់​ធំ ​យក​មក​លក់​នៅ​ខេត្ត​សៀម​រាប នឹង​មួយ​ចំ​នួន​ទៀត​យក​ទៅ​លក់​នៅ​ឯ​ខេត្ត​បន្ទាយ​មាន​ជ័យ។ ប្រ​ភព​បន្ត​ថា លោក​ស៊ី​ម​ពុំ​ដែល​រក​ស៊ី​ត្រឹម​ត្រូវ​ ឬ​ស្រប​ច្បាប់​មួយ​រយ​ភាគ​រយ​នោះទេ ឈើ​ដែល​នៅ​ក្នុង​រថ​យន្ត​ទាំង​នោះគឺ​តែង​តែ​ផ្ទុក​លើស​ទម្ងន់​ដែល​ច្បាប់​បាន​កំ​ណត់។ ប្រភព​បន្តទៀតថា ដោយ​អំ​ណាច​និងទឹក​ប្រាក់​របស់​លោក​ស៊ូជា​ឪពុក​បាន​ធ្វើ​អោយ​លោក​ស៊ី​ម​រក​ស៊ី​ទាំង​ស្រប​ច្បាប់ ​និង​មិន​ស្រប​ច្បាប់​បាន​ដោយ​រលួន មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​មាន​អំណាច​ក្នុង​ការ​បញ្ជា​អោយ​សមត្ថ​កិច្ច​ខេត្ត​សៀម​រាប​ចេញ​មុខ​កាង​រាល់​ពេល​រថ​យន្ត​ដឹកឈើ​​ត្រូវបាន​អ្នក​កាសែត​តាម​ប្រម៉ាញ់រូប​ភាព​ម្តងៗ។

ប្រភព​ពី​អ្នក​សារ​ព័ត៌មាន​ជិត​៣០​នាក់​នៅ​ក្នុង​ខេត្ត​សៀម​រាប​បានអោយ​ដឹង​ថា នៅ​ពេល​ពួក​គាត់​សុំ​ថត​រូប​ឡាន​ដឹក​ឈើ​របស់​លោក​ស៊ីម និង​សុំ​មើល​ច្បាប់​ដែល​រដ្ឋ​បាល​ព្រៃ​ឈើ​ចេញ​អោយ​ក្នុង​ការ​ដឹក​ឈើ​ទាំង​នោះ​លោក ស៊ីម​ បាន​និ​យាយ​ក្អេង​ក្អាង​ថា អ្នក​កាសែត​ក្មាន​សិទ្ធ​មើល​ច្បាប់​ដឹក​ឈើ​របស់​គាត់ទេ។ ប្រភព​បន្តថា លោក​ស៊ីម​តែង​តែ​ទូរ​ស័ព្ទ​ប្តឹង​ទៅ​ស្នង​ការ​ខេត្ត និង​ស្ថា​ប័នតុលាការ​ ក្នុង​ការ​គំរាម​កំ​ហែង​អ្នក​កា​សែត ដោយ​មូល​បង្កាច់ថា ​អ្នក​កា​សែត​ដេញ​តាម​ជំ​រិត​ទា​ប្រាក់​ពី​ឡាន​ដឹក​ឈើ​របស់​គាត់ នៅ​ពេល​មាន​អ្នក​កាសែត​ណា​ហ៊ាន​តាម​ថត​រូប ឬ​តាម​សុំ​មើល​ច្បាប់​រថ​យន្ត​ដឹក​ឈើ​របស់​គាត់នៅ​ពេល​យប់​ម្តងៗ​។

ប្រភព​ពី​មេព្រៃ​ម្នាក់​​​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លួច​ខ្សឹម​ប្រាប់​ថា អ្នក​ដឹក​ឈើ​ពេល​យប់​ ហើយ​គ្រប់​ជិត​មិន​អោយ​គេ​ឃើញ​គឺ​ជា​អ្នក​រក​ស៊ី​មិន​ស្រប​ច្បាប់​ទេ។ គាត់​បាន​បន្ថែមថា អ្នក​ដែល​រក​ស៊ី​ត្រឹម​ត្រូវ​ស្រប​ច្បាប់​គឺ​រកស៊ី​ពេល​ថ្ងៃ បើ​ដឹក​ឈើ​គឺ​ដាក់​ឈើ​ដឹក​ដោយ​បើ​ក​ចំហរអោយ​គេ​មើល​ឃើញ​ ម្យ៉ាង​ទៀត​ច្បាប់​ដែល​រដ្ឋ​បាល​ព្រៃឈើ​ចេញ​អោយ​ត្រូវ​ថត​ចំ​លង​ជូន​គ្រប់​ស្ថា​ប័ន​ពាក់​ព័ន្ធ សូម្បី​តែ​អ្នក​កាសែត​ក៏អាច​ដឹក​លឺ​បាន​ដែរ ព្រោះ​អ្នក​កាសែត​ជា​អ្នក​នាំសារ​ទាំង​នេះ​ជូន​ប្រ​ជា​ពលរដ្ឋ​ និង​ថ្នាក់​ដឹក​នាំ ជៀស​វាង​អ្នក​រក​ស៊ី​មាន​ការ​ឃុប​ឃិត​ពុក​រលួយ​ជា​មួយ​មន្រ្តី​ជំ​នាញ​ និងសមត្ថ​កិច្ច​ដោយ​លាក់​បាំង​ព័ត៌​មាន​ពិត​ប្រាកដ។

មជ្ឈ​ដ្ឋាន​ទូ​ទៅ​រិះ​គន់​ថា បើ​លោក​ស៊ីម​ពិត​ជា​រក​ស៊ី​ត្រឹម​ត្រូវ​តាម​ច្បាប់​មែន ចាំ​បាច់​បង់​លុយ​អោយ​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​ធ្វើ​អី ហើយ​ចាំបាច់​ប្តឹង​អ្នក​នេះ​ ប្តឹង​អ្នក​នោះ​ធ្វើ​អី ដឹក​ឈើ​ដោយ​បើ​ក​ចំ​ហរ​អោយ​គេ​មើល​ឃើញ ហើយ​ថត​ចំ​លង​ច្បាប់​ដឹក​ឈើ​អោយ​អ្នក​កាសែត​ជួយ​ចុះ​អោយ​ថា ឈើដែល​ដឹក​​នេះ​មាន​ច្បាប់​ត្រឹមត្រូវ​​ សូម​អោយ​ប្រ​ជា​ពលរដ្ឋ​ជួយ​ទិញ ដើម្បី​លុប​បំ​បាត់​ពួក​ដឹក​ឈើ​ខុស​ច្បាប់ នេះ​ក៏​វា​ជា​ការ​ជួយ​ផ្សាយ​ពាណិជ្ជ​កម្ម​មួយ​ដ៏ល្អ​ផង​ដែរ កុំ​ធ្វើ​លឹប​លលាក់​មុខ​លាក់​ក្រោយ​ដូច​សត្វ​ពង្រួលបែប​នេះ។

យើង​ពុំអាច​សុំ​ការ​បំ​ភ្លឺពី​លោក ដង្ខៅ​ស៊ីម បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ ព្រោះ​ទូរស័ព្ទ​ចូល​២​ដង​មិន​មាន​អ្នក​លើក​ទទួល។

លោក យឹម-ស៊ីវន នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​ប្រាសាទ​បាគង​ និង​ក្រុង​សៀម​រាប​ បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​ល្ងាច​ដដែល​នេះ​ថា ឈើ​ខាង​លើ​នេះ​មាន​ច្បាប់។ លោក​បន្ថែម​ថា រវល់​ជាប់​ការ​ខ្មួយ​ស្តាប់​មិន​សូវ​លឺ​សុំ​សួរ​ទៅ​លោក​ ម៉ុង-ប៊ុន​លីម នាយ​ផ្នែកវិញ។

​លោក​ ម៉ុង-ប៊ុនលីម នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​ ដំ​បូង​បាន​អោយ​ដឹង​តាម​ទូរ​ស័ព្ទទាំង​ចំ​អក​ឡក​លើយ​ថា ” បើចង់​ដឹក​គេ​មាន​ច្បាប់​ប៉ុន្មាន​មេ្តច​មិន​ឆែក​មើល​ខ្លួន​ឯង​ទៅ “។ បន្ទាប់​មក​ទើប​លោក​ឆ្លើយ​ថា តាម​លោក​ដឹង​ឈើ​ដែល​តែង​ដឹក​ដោយ​លោក​ ស៊ីម​ នេះជា​ឈើ​ក្រុម​ហ៊ុន​មួយ​ដែល​មាន​ឈ្មោះថា សុខ​ទំរីង ដឹក​ចេញ​ពី​ខេត្ត​កំពង់​ធំ មាន​ច្បាប់​ប្រហែល​ពី២៨ទៅ៣០​ម៉ែត្រ​គូប​ក្នុង​មូយ​រថ​យន្ត។

សូម​បញ្ជាក់ថា រាល់​ពេល​មាន​រថយន្ត​ដឹក​ឈើ​ឆ្លង​កាត់​ខេត្ត​សៀម​រាប​ម្តងៗ​ អ្នក​សារ​ព័ត៌​មាន​មិន​អាច​សុំ​ខាង​មន្ត្រី​ជំនាញ​អោយ​មក​ត្រួត​ពិនិត្យ​ច្បាប់​បាន​ទេ ដោយ​មន្រ្តី​ជំនាញ​ទាំង​តូច​ទាំង​ធំ​អស់​នោះ​គ្រាន់​តែ​ឆ្លើយ​ថា ឈើ​គេ​មាន​ច្បាប់​ តែ​ច្បាប់​ពិត​ប្រាកដ​គេ​សរសេរ​យ៉ាង​ណា​ក៏​ពុំដែល​បាន​ឃើញ​បាន​ទទួល​ដោយ​ផ្ទាល់​ដៃ​យក​មក​ចុះ​ផ្សាយ​ដែរ ទង្វើ​បែប​នេះ​ហើយ​ដែល​ធ្វើ​អោយ​គេ​សង្ស័យ​ថា លោក​ស៊ីម​កំ​ពុង​យក​ដៃ​បាំង​មេឃ​ឆ្លង​សមុទ្រ ដោយ​ឃុប​ឃិត​ជា​មួយ​មន្ត្រី​ជំ​នាញ៕ ដោយ​៖ ផ្លុង-រ៉េត​ (បើអ្នក​ស្រលាញ់​ព្រៃឈើ ហើយ​ស្អប់ខ្ពើម​អំពើ​ពុក​រលួច​សូម​ជួយ​ចែក​រំ​លែក​អត្ថ​បទ​នេះ​តាម​បណ្តាញ​សង្គម​របស់​អ្នក)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

វិវាទដីធ្លីនៅស្រុកពួក ទិញខ្លះ រលោភយកថែមខ្លះ   អាន2141ដង សេរីភាព​សារព័ត៌មាន​កម្ពុជា និងពិភពលោក ឆ្នាំ២០១២ធ្លាក់​ចុះ​បំផុត    អាន1916ដង ឈ្មួញនាំចូល ជ្រូក និងមាន់ តាមច្រករបៀង ឃុំអូរបីជាន់ គ្មានសមត្ថកិច្ចជំនាញ ទប់ស្កាត់ និងបង្?...    អាន1675ដង ប៉ូលីសអន្តោប្រវេសច្រកអូយ៉ាដាវបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទាំងព្រឹក   អាន1607ដង តើវាសនាលោក ម៉ម-សូណង់ដូ ទៅជាយ៉ាងណាព្រឹកនេះ?   អាន1759ដង ព្រះចៅអធិការស្តីទីមួយអង្គដង្ហោយហៅរកយុត្តិធម៌   អាន1562ដង គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់   អាន2414ដង បង្រ្កាបករណីជួញដូរផ្លូវភេទតាមសណ្ឋាគារឃាត់ខ្លួនបានស្រីៗ៦នាក់    អាន1565ដង ប្អូនស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ចុះ​ចេញពីផ្ទះទៅ​តាម​ប្រុស​ស្ន?...    អាន1786ដង នាង​ក្រ​មុំ​ជិះ​ម៉ូតូ​អាយ​ខណ​ឈប់​អោយ​ចោរ​ប្លន់​យក​ម៉ូតូ​ដោយ​ជោគជ័យ   អាន1769ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39833នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    82166នាក់
ខែនេះ    229439នាក់
ឆ្នាំនេះ   2973743នាក់
សរុប   56572639នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:19