ជញ្ជីងថ្លឹងរថយន្ដ ស៊ូប៊ុណ្ណារ៉ុង អង្គុយរាប់ក្បាលឡានយកលុយ

ដោយៈ ចរិយា ខេត្តបាត់ដំបង ថ្ងៃទី 27 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 03:11 នាទី ចំនួនអានៈ 1616

​ក្រុម​អ្នករកស៊ី​ដឹកទំនិញ បាន​អះអាងថា ក្រៅ ពី​ឡាន​ខ្សែ​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ដែល បាន​បង់ប្រាក់​ប្រចាំខែ​សម្រាប់​ក្រុម​របស់ លោក ស៊ូ ប៊ុណ្ណា​រ៉ុង យ៉ាងហោចណាស់ ក៏​ក្នុង​១​ឡាន​ត្រូវ​បង់​ពី​១៥​ម៉ឺន​រៀល​ទៅ ៤០​ម៉ឺន​រៀល ឬ​លើសពីនេះ ប្រសិនបើ មន្ដ្រី​ទាំងនោះ​គាត់​ទាមទារ ។  អ្នកបើករថយន្ដ​ដឹក​អង្ករ​ម្នា​ក់បាន​និយាយថា គាត់​ជា​អ្នក ស៊ីឈ្នួល​ដឹក​អង្ករ​ពី​ខេត្ដ​បាត់ដំបង​ទៅ​រាជធានី​ភ្នំពេញ ក្នុង​១​ជើង​ទទួលបាន​ប្រាក់ ចំនួន​៨​ម៉ឺន​រៀល ហើយ​ថៅកែ​របស់គាត់  តែងតែ​ត្អូញត្អែរថា មន្ដ្រី​ឈរជើង​កន្លែង ជញ្ជីង​ថ្លឹង​រថយន្ដ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ភូមិ​ស្វាយ​ជំនីក ឃុំ​អន្លង់​វិល ចេះតែ​ជំរិត​បង្ខំ​ឱ្យ​ថៅកែ​គាត់​បង់ប្រាក់ ១​ឡាន​យ៉ាងតិច​ពី​១០​ទៅ​៣០​ម៉ឺន​រៀល ។​

ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏ដូចជា​អាជ្ញាធរ​ខេត្ដ​បាត់ដំបង គួរតែមាន​វិធាន​ការចុះពិនិត្យ​ឱ្យ បាន​ដិតដល់​ចំពោះ ភាពមិនប្រក្រតី​ជាច្រើន​របស់​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ខេត្ដ​បាត់ដំបង ដែល​តម្រូវឱ្យ​រថយន្ដ​ដឹកទំនិញ​លើស ទម្ងន់​ចូល​បង់ប្រាក់ និង​រាប់​ក្បាល​ឡាន ដឹកទំនិញ​យកប្រាក់​តា​ម​តែ​អំពើ​ចិត្ត ។ ក្រុម​អ្នករកស៊ី​ដឹកទំនិញ​បាន​លើក ឡើង​ពី​ផល​លំបាក ខណៈដែល​កម្លាំងចម្រុះ ដឹកនាំ​ដោយ​លោក ស៊ូ ប៊ុណ្ណា​រ៉ុង អនុ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ខេត្ដ​បាត់ដំបង បាន​យក​ទីតាំង​ជញ្ជីង​ថ្លឹង រថយន្ដ​នៅ​ចំណុច​ភូមិ​ស្វាយ​ជំនីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ ធ្វើជា​កន្លែង​អង្គុយ រាប់​ក្បាល​ឡាន​យកប្រាក់ ទាំង​រថយន្ដ​ផ្ទុក លើស​ទម្ងន់ និង​រថយន្ដ​ដឹកទំនិញ​មិន លើស​ទម្ងន់ ។​

​         ​លោក ខាន់ ម៉ា​ណេ ប្រធាន​មន្ទីរ​សា ធា​រណការ​និង​ដឹកជញ្ជូន​ខេត្ដ​បាត់ដំបង កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ចំពោះ​ករណី រាប់ ក្បាល​ឡាន​យកប្រាក់​នោះ ព្រោះ​ភារកិច្ច នេះ​ឋិត​នៅក្រោម​ការគ្រប់គ្រង​រប​ស់លោក ស៊ូ ប៊ុណ្ណា​រ៉ុង ដែលជា​អនុប្រធាន​។ ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​បាន រិះគន់ យ៉ាងខ្លាំង​ពីស​កម្ម​ភាពមិនប្រក្រតី ពុក រលួយ​របស់​ក្រុម​ជញ្ជីង​ថ្លឹង​ឡាន​របស់ លោក ស៊ូ ប៊ុណ្ណា​រ៉ុង បន្ទាប់ពី​ដាក់​កន្លែង ថ្លឹង​រថយន្ដ​នៅ​ចំណុច​ភូមិ​ស្វាយ​ជំនីក ឃុំ អន្លង់​វិល ស្រុក​សង្កែ ជាប្រចាំ​ទាំងយប់ ទាំង​ថ្ងៃ​មាន​ទម្លាប់​តែ​រាប់​ក្បាល​ឡាន​យក ប្រាក់ និង​មិនបាន​ថ្លឹង​រថយន្ដ​នោះ​ក៏ដោយ ទង្វើ​មិន​គប្បី​ជាច្រើន​ទៀត​ត្រង់​ថា លោក ស៊ូ ប៊ុណ្ណា​រ៉ុង បាន​បង្កើត​កន្លែង​ជញ្ជីង​ថ្លឹង រថយន្ដ​ចល័ត ដូចជា​យកទៅដាក់​នៅ ចំណុច​ភូមិ​អូរ​តា​គី និង​នៅ​កំណាត់​ផ្លូវជាតិ លេខ​១០​ពី​ខេត្ដ​ប៉ៃលិន​មក​ខេត្ដ​បាត់ដំបង​។

​ ករណី​ដែល​លោក ស៊ូ ប៊ុណ្ណា​រ៉ុង អង្គុយចាំតែ​រាប់​ក្បាល​ឡាន​យកប្រាក់​បង្កើត​អំពើ ពុករលួយ ដែលមាន​ចេតនា​បំផ្លាញ​ផ្លូវ ថ្នល់ អាច​នឹង​ងាយ​រង​ស្រុត​ប្រេះស្រាំ​ដោយ សារ​តែ​ការធ្វេសប្រហែស​មិន​ថ្លឹង​រថយន្ដ ដឹក​លើស​ទម្ងន់ គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ)   អាន2461ដង លោក ហ៊ុន សែន៖ អ្នក​នយោបាយ​គួរ​ប្រើប្រាស់​រូបមន្ត​ឈ្នះ​ឈ្នះ​ដើម្បី​សន្តិភាព   អាន1534ដង ឆែកឆេទីតាំងមួយកន្លែងសង្ស័យថាជាគ្រឿងផ្សំផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1753ដង អង្គភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​កោះហៅក្រុម​តុលាការខេត្ត ព្រះវិហាររឿងដោះលែងកូនអ្នកមាន?...    អាន1762ដង អង្គការលីកាដូ បន្ទោសអាជ្ញាធរថាប្រើកងទ័ពដែលមិនមានជំនាញទៅបង្ក្រាបករណីវិវាទដីធ្លី និងស្ន...    អាន2296ដង សង្គមស៊ីវិលបារម្ភពីការជួញដូរមនុស្សនិងកេងប្រវ័ញផ្លូវភេទនៅតំបន់ទេសចរណ៏    អាន1783ដង ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភ?...    អាន2160ដង ប្រជាពលរដ្ឋជាង៦៦០គ្រួសារ នៅសង្កាត់ជ្រាវទឹកភ្នែករហេករហាមព្រោះតែអាជ្ញាធរអប្សរា   អាន1752ដង ធីសុវណ្ណថាប៉ះជាមួយយ៉ុងខេមរា នៅក្បែតុលាការឬរាជធានីភ្នំពេញ(មានវីដេអូ)   អាន1842ដង ចន ច័ន្ទលក្ខិណា ប្រកាស ​ឲ្យបងប្អូនប្រជាពលរដ្ឋ​ គាំទ្រខ្លួនកុំឲ្យមានការ បញ្ចាំងភាពយន្តថៃ...    អាន3917ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34762នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77095នាក់
ខែនេះ    224368នាក់
ឆ្នាំនេះ   2968672នាក់
សរុប   56567568នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:18