មេឈ្មួញឈ្មោះ ពន្លក ដឹកឈើក្រញូងឡើងកក្រើក ផ្លូវលេខ៦៧មេព្រៃរាប់ក្បាលឡានយកលុយ

ដោយៈ សៀមរាប ថ្ងៃទី 31 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 03:11 នាទី ចំនួនអានៈ 1712

មេ​ឈ្មួញ​ដឹក​ឈើ​ក្រញូង​ដ៏​ធំ​​មួយរូប​​ឈ្មោះលោក​ ពន្លក ​មាន​វ័យ​ប្រ​ហែល​ជាង​៣០​ឆ្នាំ ប្រើ​រថ​យន្ត​ឆ្លាម​ និង​បាឡែត​ដឹក​ឈើ​ក្រញូង​ឆ្លង​កាត់​ផ្លូវ​លេខ​៦៧​ ទាំង​យប់​ទាំង​ថ្ងៃ ​តែ​មន្រ្តី​ជំ​នាញ​ដែល​ដាក់​​ ស្នាក់​ការ​ដូច​ម្រាម​ដៃ​តាម​ដង​ផ្លូវក្នុង​ខេត​សៀម​រាប​​ មិន​បង្ក្រាប បែ​ជា​លេច​លឺ​ថាអង្គុយ​រាប់​ក្បាល​ឡាន​ឈើ​យក​លុយ​ដាក់​ហោ​ប៉ៅ​ ក្បត់​និង​ទួនាទី ប្រ​ឆាំង​និង​បទ​បញ្ជា​រាជ​រដ្ឋា​ភិបាល​ទៅ​វិញ។

ប្រ​ភព​ព័ត៌មាន​នៅ​យប់​ថ្ងៃទី៣០ខែមករាឆ្នាំ២០១៣នេះ បាន​រាយការណ៍​ថា មាន​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ម៉ាក​ឆ្លាម​ និង​បាឡែន​ចំ​នួន​៥គ្រឿង​បាន​ដឹក​ចេញ​ពី​ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ​ ឆ្លង​កាត់ខេត្ត​សៀម​រាប​តាម​ដង​​ផ្លូវ​លេខ​៦៧ (ផ្លូវ​ហៃវ៉េ) ឆ្ពោះ​ទៅ​ខេត្ត​កំ​ពង់​ចាម​។ ប្រ​ភព​បាន​អោយ​ដឹង​ថា មេឈ្មួញ​ដឹក​ឈើ​ក្រ​ញូង​រូប​នោះ​ឈ្មោះ​ ពន្លក ។ ប្រ​ភព​បន្ត​​ថា លោក ពន្លក ពី​មុន​មិន​មែន​ជា​អ្នក​មាន​ធំ​ដំ​​អី​ទេ តែ​ដោយ​សា​ការ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​បាន​ធ្វើ​អោយ​ ពន្លង មាន​លុយ​រាប់​លាន​ដុល្លារ​អាមេរីក។ ប្រ​ភព​បន្ថែមថា ជា​រៀង​រាល់​ថ្ងៃ​លោក​ពន្លក​ជិះ​រថ​យន្ត​ម៉ាក​ហេមមើពេញ​ខេត្ត​សៀម​រាប ឧត្ត​រមាន​ជ័យ​ កំ​ពង់​ធំ និង​កំ​ពង់​ចាម​​ សូម្បីតែ​ទៅ​លេង​បាល់​ ទៅ​ចូល​បន្ទប់​ទឹក និង​កន្លែង​ផ្សេងៗ ព្រោះ​រក​ចំ​ណូល​បាន​ច្រើន​ពី​ឈើ​ក្រ​ញូង​ មិន​មាន​ការ​បារម្ភពី​ឡាន​ស៊ី​ប្រង​ច្រើន​ឡើយ។

ក្រុម​អ្នក​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ធ្លាប់​បាន​រអូរទាំថា សព្វ​ថ្ងៃ​រកស៊ី​ដឹក​ឈើ​រក​លុយ​ចិញ្ចឹម​តែ​មេព្រៃ និង​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​តែ​ប៉ុណ្ណោះ។ ពួក​គេ​បន្ត​ថា ក្បាល​ឡាន​បាឡែន​ដឹក​ឈើ​ក្រ​ញូង​មួយ​គេ​បង់​លុយ​អោយ​មេ​ព្រៃ​តាម​ដង​ផ្លូវ​ចំ​នួន​២រយ​ដុល្លារ​អាមេរីក ក្នុង​មួយ​កន្លែង​ សរុប​ទៅ​ពី​ខេត្ត​ឧត្តរ​មាន​ជ័យ​​ដល់​ខេត្ត​កំ​ពង់​ចាម​បង់​អស់​ជិត​៥ពាន់​ដុល្លារឯណោះ​ក្នុង​ក្បាល​ឡាន​មួយ​គ្រឿង​។​ អ្នក​រក​ស៊ី​ទាំង​នោះ​បាន​និយាយ​ទាំង​អំ​នួត​ថា មេ​ព្រៃ​ និង​សមត្ថ​កិច្ច​គេ​ចាប់​តែ​ឡាន​ដឹក​ឈើ​មិន​បាន​បង់​លុយ​តែ​ប៉ុណ្ណោះ បើ​បង់​លុយ​អស់​ហើយ​គឺ​គ្មាន​អ្នក​ណា​ចាប់​ទេ មិន​តែ​ប៉ុណ្ណោះ​បើ​មាន​សមត្ថ​កិច្ច​ណា​រាយ​ការ​ណ៍អោយ​មេ​ព្រៃ​ចាប់​ មេព្រៃ​បាន​ទូរ​ស័ព្ទ​ប្រាប់​ដំ​ណឹង​ដល់​អ្នក​ដឹក​ឈើ​ អោយ​គេច​ ជ្រក ទៅ​មុខ​បន្ត​ ឬ​ឈប់​លាក់​ខ្លួន​សិន​ទៀត​ផង។

នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមករា ឆ្នាំ២០១៣​នេះ យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ថោង​សុខៃ នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​ លោក​ សេង​លន នាយ​រង​សង្កាត​រដ្ឋ​បាល​ព្រៃ​ឈើ​កន្ទួត​ខ្នា​ក្រៅស្រុក​បន្ទាយ​ស្រី លោក​ ម៉ុងប៊ុនលីម នាយ​ផ្នែករដ្ឋ​បាល​ព្រៃ​ឈើ​​ស្រុក​បន្ទាយ​ស្រី បាន​ទេ​ព្រោះ​ទូរ​ស័ព្ទ​ចូល​ពុំ​មាន​អ្នក​លើក​ទទួល។

លោក លីសុផា នាយ​រង​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ឃុំ​ស្រែ​ណូយ​បាន​ប្រាប់តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១​នេះ​ថា លោក​ពុំ​បាន​ដឹង​ពី​រថ​យន្ត​ដឹក​ឈើ​របស់​លោក ពន្លក​ ខាង​លើ​នៅ​យប់​ថ្ងៃទី​៣០​នេះ​ទេ ព្រោះ​លោក​មិន​បាន​​នៅ​ស្នាក់ការ​ លោក​រវល់​មក​ខេត្ត​សៀម​រាប​ឡើង​តុលាការ​ពាក់​ព័ន្ធ​​និង​ដី​ព្រៃដែល​មាន​រឿង​ចំ​រូង​ចំ​រាស។

លោក​ សេង​រឿត នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​វ៉ារិន​ បាន​បដិសេធ​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ដដែល​នេះថា លោក​ពុំ​បាន​ដឹង​ពី​សកម្ម​ភាព​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង៥​គ្រឿង​​នៅ​យប់​ថ្ងៃ​ទី​៣០​នេះទេ ហើយ​ក៏​មិន​មាន​កូន​ចៅ​ណា​គេ​រាយ​ការណ៍​អោយ​ដែរ។ លោក​ សេងវឿត បាន​បន្ថែម​ថា លោក​កំ​ពុង​រវល់​ជាប់​ប្រ​ជុំ​នៅ​រាជ​ធា​នី​ភ្នំ​ពេញ ឯមេ​ព្រៃ​ផ្សេង​ទៀត​នៅ​ខេត្ត​សៀម​រាប និង​មេព្រៃ​តាម​បណ្តា​ខេត្ត​ក្រុង​នានា ក៏​កំ​ពុង​ជាប់​ប្រ​ជុំ​ដែរ​។

យើង​ក៏​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ ពន្លក​ មេឈ្មួញរក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​ខុស​ច្បាប់ដ៏មហិ​មា​ខាង​លើ​នេះ​បាន​ទេ ព្រោះ​មិន​មាន​​លេខ​ទូរ​ស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំនង។

គេ​សង្កេត​ឃើញ​ថា រាល់​ពេល​មាន​រថ​យន្ត​ដឹក​ឈើ​ឆ្លង​កាត់​ មេ​ព្រៃ​ដែល​នៅ​តាម​ដង​ផ្លូវ​តែង​តែ បដិសេធ​ថា មិន​បាន​នៅ​ស្នាក់​ការ​ រវល់​ទៅ​នេះ​ ទៅ​នោះ​តែ​រហូត​ ដែ​ល​ជា​លេស​​មួយ​អោយ​ឈ្មួញ​ដឹក​ឈើ​ដឹក​ឆ្លង​កាត់​បាន​ដោយ​រលួន។ តើ​រដ្ឋា​ភិបាល​ចាត់​តាំង​ពួក​គាត់​​(មេព្រៃ) អោយ​មក​ធ្វើ​អ្វី​ដែរ? មក​ចាំបង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ ឬ​អោយ​មក​ចាំយក​លុយពី​អ្នក​ដឹក​ឈើ?

ពល​រដ្ឋ​នៅ​ខេត្ត​សៀម​រាប​ និង​ខេត្ត​ឧត្តរ​មានជ័យ សំនូម​ពរ​ទៅ​លោក​ ទា​គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​ លោក វណ្ណសូផាន់ណា នាង​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខាង​ជើង​បឹង​ទន្លេសាប លោក ឆេង​គឹមស៊ុន លោក ចាន់​សារុន និង​ជា​ពិសេស​ ​អង្គភាព​ប្រ​ឆាំង​អំពើ​ពុក​រលួយ មេត្តា​ដាក់​បញ្ជា​អោយ​កូន​ចៅ​ក្រោម​ឱវាត ទប់​ស្កាត់​ការ​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​ខុស​ច្បាប់​របស់​​មេ​ឈ្មួន​ដ៏ធំ​ឈ្មោះ​ ពន្លក ​ខាង​លើ​ផង ព្រោះ​ឈើ​ទាំង​នេះសុទ្ធ​​តែ​ជា​ឈាម​របស់​ពល​រដ្ឋ​ខ្មែរ​ ដែល​ត្រូវ​បាន​គេ​ប្រើ​អោយ​ទៅ​លួច​កាប់​ពី​ដី​ថៃ​ ដែល​ត្រូវ​ទាហ៊ាន​ថៃ​បាញ់​សំ​លាប់ស្ទើ​រ​ជា​រៀង​រាល់​ថ្ងៃលើ​ខ្នង​ភ្នំ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឃាត់ខ្លួន ជនជាតិចិន១៦៤នាក់ ពាក់ព័ន្ធករណី បើកល្បែងភ្នាល់តាមប្រព័ន្ធ Internet នៅក្នុងក្រុងសៀមរ?...    អាន1626ដង វាយ​​កូនហើយ​យក​កាវវិទ្យា​សាស្រ្តបិត​ដៃ​ភ្ជាប់​​ជញ្ជាំង​ជាប់​គុគ​៩៩ឆ្នាំ   អាន1722ដង ប្រ​ជាព​​ល​រដ្ឋ ​រ​ស់​នៅ​ក្បែ​របុ​រី ប៉េ​ង ​ហួត ​បឹង​ស្នោ ​រង​ការលិ​ចល​ង់ ខួ​បប្រាំង ​ខួ?...    អាន1599ដង បទល្មើសកាប់ឈើប្រណិតតំបន់ក្រៅបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២កើតពេញបន្ទុកគ្មានអ្នក?...    អាន1765ដង នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌   អាន2428ដង ផឹកស្រាស្រវឹងភ្នាល់គ្នាហែលទឹកលង់ទឹកស្លាប់ម្នាក់   អាន559ដង ឪពុកម្ដាយក្មេងពស់ចឹកព្រមទទួលប្រាក់ជំងឺចិត្ត ១៧លានរៀលតែគ្រូពេទ្យនៅជាប់បណ្តឹងអាជ្ញា   អាន1692ដង ស្រ្តីរងគ្រោះម្នាក់ចោទថា អ្នកលក់នុំបុ័ងមានគ្នា៤នាក់ព្រួតវាយនាង   អាន1877ដង ដីលក់   អាន1913ដង អង្គរក្សលោក ហ៊ីងប៊ុនហៀង រកស៊ីដឹកឈើគំរាមកំហែងអ្នកកាសែត ត្រូវបានមេព្រៃបង្ក្រាប   អាន1917ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      27796នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    70129នាក់
ខែនេះ    217402នាក់
ឆ្នាំនេះ   2961706នាក់
សរុប   56560602នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 14:15