ដល់ថ្ងៃសន្យាត្រីឆ្តោនៅពេញស្រះមិនចាប់លក់ ឯជំនាញក៏មិនចុះបង្រ្កាប

ដោយៈ សៀមរាប ថ្ងៃទី 29 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 07:48 នាទី ចំនួនអានៈ 1601

ស្រះចិញ្ចឹម​ត្រីឆ្តោ៦ស្រះក្នុង​ដី​ឡូតែមួយ​ទំហំជិត​៣ហិចតា ស្ថិត​ក្នុង​ភូមិ​តាជេត ឃុំ​សំរោង​យា​ ស្រុក​ពួក​ ខេត្ត​សៀម​រាប ដែល​សមត្ថ​កិច្ច​ចុះ​ឆែក​ឆេ​កាល​ពី​ថ្ងៃទី​២៦ ខែ​វិច្ឆកា ឆ្នាំ២០១២ ហើយ​អោយ​ម្ចាស់​​ធ្វើ​កិច្ច​សន្យា​២ខែអោយ​ចាប់​ត្រី​លក់​​អោយ​អស់​ រហូត​មក​ដល់​ថ្ងៃ​កំណត់​ហើយ ត្រី​ក៏មិន​លក់នៅ​ពេញ​​ស្រះ ឯសមត្ថ​កិច្ច​​ក៏​មិន​ចុះ​បង្ក្រាបតាម​ផ្លូវ​ច្បាប់​ទៀត។

បន្ទាប់​ពី​សមត្ថ​កិច្ចចំ​រុះ​ចុះ​ឆែ​ឆេស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​ខាង​លើ​នៅ​ថ្ងៃ​ទី​២៦​ វិច្ឆកា​ ២០១២​រួច​ លោក​ សឿន​សេន ប្រ​ធាន​ការិយា​ល័យ​ប្រ​ឆាំង​បទ​ល្មើស​​សេដ្ឋ​កិច្ច​​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​សៀម​រាប បានធ្វើ​របាយ​ការណ៍​បញ្ជួន​អោយ​ទៅ​ខាង​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្ត​ដើម្បី​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​ តែ​ខណ្ឌ​បែ​ជា​​អោយ​ម្ចាស់​ស្រះចិញ្ចឹម​ត្រី​ឆ្តោដែ​ល​ជា​ជន​ជាតិ​វៀត​ណាម​ខាង​លើ ធ្វើ​កិច្ច​សន្យា​ពន្យា​ពេល​​២​ខែ​ចាប់​រាប់​ពី​ថ្ងៃ​ដែល​សមត្ថ​កិច្ច​ចុះឆែក​ឆេ(២៦​វិច្ឆការ​២០១២)រហូត​ដល់​ថ្ងៃ​កំ​ណត់​អោយ​ម្ចាស់​ចាប់​ត្រី​លក់​អោយ​អស់។

នៅ​ថ្ងៃ​ទី​២៨​ខែ​មករា​ ម្សិល​មិញ​អ្នក​យក​ព័ត៌​មាន​យើង​បាន​ចុះ​ទៅ​តាម​ដាន​ព័ត៌មាន​ពី​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​ខុស​ច្បាប់​ខាង​លើ​ម្តង​ទៀត បាន​សង្កេត​ឃើញ​ថា ម្ចាស់​ស្រះ​ចិញ្ចឹម​ត្រី​នេះ​មិន​បាន​ចាប់​ត្រី​លក់​អស់​ពី​ស្រះ​ដូច​កិច្ច​សន្យាទេ គឺ​ត្រី​ឆ្តោ​នៅ​កំ​ពុង​តែ​ហិច​ហែល​លេង​ពេញ​ស្រះ​យ៉ាង​សប្បាយ ក្នុង​ការ​ស៊ី​ត្រី​តូច​ៗ​រាប់​សិប​តោន​ដែល​ម្ចាស់​គេ​បាច​អោយជា​រៀង​រាល់​ថ្ងៃ។

មេ​ភូមិ​តា​ជេត​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា ប្រ​ជា​ពល​រដ្ឋ​អ្នក​ដើរ​ច្រូត​ស្មៅ​ នៅ​ភូមិ​ខាង​គាត់​ធ្លាប់ប្រាប់​​​ថា ពួក​គេ​​ធ្លាប់​លឺ​ជន​ជាតិ​វៀត​ណាម​ដែល​ជា​ម្ចាស់​ស្រះ ជា​កម្មករ និង​ជា​មេការ​ដើរ​អួត​អាង​ ប្រាប់​គេ​ឯង​​ថា ពួក​គេ​បាន​បង់​លុយ​អោយ​សមត្ថ​កិច្ច​២ពាន់​ដុល្លារ​ក្នុង​១​ស្ថា​ប័ន ទើ​ប​សមត្ថ​កិច្ច​និង​មន្រ្តី​ជំ​នាញ​មិន​ចាប់​កូន​ត្រី​ឆ្តោ​គេ​​យក​ទៅប្រ​​លេ​ង​ក្នុង​ទន្លេ​សាប​វិញ ហើយ​អោយ​ធ្វើ​កិច្ច​សន្យា​បន្ត​ចិញ្ចឹម​២ខែ​ទើប​អោយ​ចាប់​លក់។

អ្នក​យក​ព័ត៌​មាន​យើង​បាន​រាយ​ការ​ជូន​លោក​ ទី​សុវិន​ថាល់​ ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​សៀម​រាប តាម​ទូរ​ស័ព្ទ​កាល​ពី​រសៀល​ថ្ងៃទី​២៨​ម្សិល​មិញ ពាក់​ព័ន្ធ​និង​ករណី​ខាង​លើ​ តែ​លោក​ឆ្លើយ​ថា សូម​រាយ​ការ​ទៅ​មន្ត្រី​ជំ​នាញ​ចុះចាំ​មើ​ល​គេ​ចាត់​ការ​យ៉ាង​ណា។

អ្នក​យក​ព័ត៌មាន​យើង​បាន​រាយ​ការ​ជូន​លោក ព្រិនសាវិន នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្ត​សៀម​រាប​នៅ​រសៀល​ដដែល​នេះ តែ​លោក​ឆ្លើយ​ថា ចាំ​ឆែក​មើល​កិច្ច​សន្យា​សិន​ មិន​ដឹង​ដល់​ថ្ងៃ​ហើយ​នៅ។

មជ្ឈ​ដ្ឋាន​ទូទៅ​ឆ្ងល់​ថា កូន​ត្រី​ឆ្តោ​ដែល​ជន​ជាតិ​វៀត​ណាម​ចិញ្ចឹម​នេះ មាន​ទំហំ​តូច​ៗ​ដូច​គ្នា​និង​កូន​ត្រី​ឆ្តោ​ដែល​ខេត្ត​ផ្សេង​គេ​បង្ក្រាប​ដោយ​ចាប់​យក​ទៅ​ចាក់​លេង​នៅ​ទន្លេ​សាប ចុះ​ហេតុ​អ្វី​ក៏​ខេត្ត​សៀម​រាប​មិន​អនុ​វត្ត​តាម​គេ បែ​ជា​អោយ​ធ្វើ​កិច្ច​សន្យា​ពន្យា​ពេល​ដល់​ត្រី​ធំ​ រួច​អោយ​ចាប់​លក់​ទៅ​វិញ តើ​នេះ​វាបណ្តាល​មក​ពី​មូល​ហេតុ​អ្វីដែរ? ឬស៊ី​លុយ​គេ​មែន? ឬម្ចាស់​ស្រះ​មាន​ខ្សែ​មាន​ខ្នង​ជា​អ្នក​ធំ? តើ​លោក​ ណៅធួក និង​លោក យឹមឆៃលី បាន​ដឹង​ដែរ​ឬទេ ឬ​ដឹង​ហើយ​ធ្វើ​មិន​ដឹង???។ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកទំទាវបណ្ឌិត លី អ៊ុំអេង និងសាច់ញាតិចុះចែកអំណោយ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃ   អាន1643ដង សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង   អាន3739ដង Nokia ចេញទូរស័ព្ទដៃ Series X ប្រើប្រាស់ Android   អាន1755ដង រាប់ពាន់នាក់ផ្លាស់ទីជម្រកដោយសារភាពវឹកវរនៅមីយ៉ាន់ម៉ា   អាន1782ដង ផ្កាយពីរយោធាកាងបទល្មើសគ្រឿងញៀន   អាន1729ដង សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ)   អាន2461ដង មេឈ្មួនបំផ្លាញព្រៃឈើឈ្មោះ លួនស៊ុយ និងឈ្មោះ ប៉ូ ដឹកឈើគ្មានអ្នកបង្ក្រាប   អាន1481ដង លោក ទិត្យ ណារ៉ុង អធិការក្រុង ត្រូវបានតែងតាំងទៅជាស្នងការ ក្រោមការរិះគន់យ៉ាងទ្រហឹងអើងកងពី...    អាន1956ដង សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា   អាន2777ដង ឡានដឹកលើសទម្ងន់បំផ្លាញផ្លូវនិងស្ពានមន្រ្តីជំនាញគ្មានវិធានការ    អាន1646ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39910នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    82243នាក់
ខែនេះ    229516នាក់
ឆ្នាំនេះ   2973820នាក់
សរុប   56572716នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:23