ប៉ូលិស ប៉េអឹមកំពុងឡោមព័ទ្ធ​ក្រុម​ចោរ​ចាប់​ជំរិតធនាគារអេស៊ីលីដា

ដោយៈ កំពង់​ចាម ថ្ងៃទី 23 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 07:20 នាទី ចំនួនអានៈ 1740

តាមប្រភពព័ត៌មានបានឱ្យដឹងថា ចោរមានគ្នា២នាក់ប្រើកាំភ្លើងខ្លី១ដើម ឆ្មក់ចូលភ្ជង់បុគ្គលិ​កក្នុងអគារធនា​គារអេស៊ីលីដា ដែលប្រចាំការនៅទីនោះ៣នាក់ ដោយចាប់ចង និងសំឡុតសួររកលុយ ហើយចោរគំរាមថា កុំចង់រត់ទៅណាឱ្យសោះ... ពួកគេបានដាក់គ្រាប់បែកនៅតាមមាត់ទ្វារគ្រប់អស់ហើយ ប្រសិនបើហ៊ានរត់ គេនឹងចុចគ្រាបបែកឱ្យផ្ទុះ ។

បុគ្គលិកប្រុសម្នាក់ឈ្មោះអាង ម៉ាត់លី អាយុ២០ឆ្នាំមានស្រុកកំណើតនៅភូមិចាំនាង ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បាននិយាយឱ្យដឹង ខណៈរួចផុតពីកណ្តាប់ដៃចោរថា «នៅក្នុងអគារក៏ស្លាប់...រត់ក៏ស្លាប់ រូបគេក៏ប្រថុយរត់ចេញមកក្រៅតែម្តង ក្រែងបានរួចខ្លួន»... ពេលនោះប្រថុយ​រត់ចេញតាម​ទ្វារក្រោយ​លោតចេញពីជាន់ទី១ មកទើរលើដំបូលផ្ទះអ្នកភូមិជាប់គ្នានោះ រួចហើយស្រែកឆោឡោផ្អើលគេឯងតែម្តង... ភ្លាមៗនោះរូប​គេមានអារម្មណ៍ថា គេមានជីវិតម្តងទៀតហើយ គឺរួចផុតពីអន្លុងមច្ចុរាជ ហើយមិនបង្អង់​យូរក៏រហ័ស​រាយការណ៍ទៅសមត្ថកិច្ច ហើយពេលនេះប៉ូលិស-ប៉េអឹមស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានពង្រាយកម្លាំងឡោមព័ទ្ធពួកចោរទាំង២នាក់នោះយ៉ាងប្រុងប្រយ័ត្ន។

មកដល់វេលាម៉ោង១០ព្រឹកថ្ងៃដដែល ការចរចាគ្នារវាងប្រធាន ធនាគារអេស៊ីលីដា-សមត្ថកិច្ច ជាមួយពួក​ចោរមិនមាន ការប្រែប្រួលធំដុំនោះទេ ដ្បិតអីប្រធានធនាគារ សុខចិត្តលះបង់ប្រាក់ ដល់ទៅ១០ម៉ឺន ដុល្លារជាថ្នូរនឹងការសុំដោះលែង បុគ្គលិក២នាក់របស់ខ្លួនយ៉ាងណា ក៏ដោយ ក៏មិនទាន់មានការត្រូវរ៉ូវគ្នាដែរ... ដោយឡែកមន្ត្រីប៉ូលិស នៅខាងក្រៅអគារធនាគារ ដែលកំពុងឡោមព័ទ្ធ ចោរនោះបាននិយាយផងដែរថា មិនទាន់ដឹងថា ចោរត្រូវការអ្វីពិតប្រាកដនោះទេ ក្រៅតែពីទាមទារឱ្យ បញ្ជូនគ្រឿង​ញៀនទៅ​ឱ្យពួកគេ​ឱ្យបានលឿន... ត្រង់នេះគេសង្ស័យថា ពួកចោរទាំងនោះជា ពួកញៀនថ្នាំ ។

ប៉ូលិស និងប៉េអឹមច្រើននាក់បានធ្វើការឡោមព័ទ្ធចោរ២នាក់ចូលប្លន់ធនាគារ អេស៊ីលីដា នៅទីប្រជុំជន​ខាងត្បូងផ្សារបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៣ មករា ២០១៣ ​ដោយចាប់បុគ្គលិកធនាគារ២នាក់ឃាត់ឃាំងនៅក្នុងអគារធនាគារធ្វើ ជាចំណាប់ខ្មាំង ដើម្បីឱ្យ​សមត្ថកិច្ច​បើកផ្លូវ និងប្រគល់ទ្រព្យសម្បត្តិឱ្យពួកគេ ។

ការតថ្លៃគ្នាត្រូវបានគេដឹងថា ពួកចោរកំពុងបង្គាប់ឱ្យប៉ូលិសបញ្ជូនថ្នាំញៀនទៅឱ្យពួកគេ ប្រើប្រាស់​ក្នុងធនាគារ​ដើម្បីឱ្យពួកគេមានស្មារតីរឹងមាំតទៅ ទៀត... ពួកចោរគឺជាអ្នកញៀនថ្នាំ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សូ-វិបុល មេប៉េអឹមស្នាក់ការសន្តិសុខ អ.២០៦ ខេត្តឧត្តរមាជជ័យដឹកឈើខុសច្បាប់មានគ្នាជិត១០នាក់...    អាន1511ដង ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បើកដៃអោយខ្មែរ និងថៃ បាញ់កាំជ្រូវភ្នាល់ដាក់លុយយ៉ាង?...    អាន1909ដង សារជូនពរ លោក អនុសេនីយ៍ឯក យុទ្ធភូមិភាគ៤ ខាន់ ង៉ិក   អាន2357ដង បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ   អាន2192ដង ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​ពួក​ជម្លៀស​ចេញ​ពី​លំនៅ​ដោយសារ​ទឹក​ជំនន់    អាន1775ដង ទាហ៊ាន២នាក់ប្រើឈ្មោះកងពលលេខ៦ និងរថយន្តពណ៍ត្រេអ៊ី រកស៊ីដឹកឈើប្រណិតខុសច្បាប់   អាន1735ដង បើក​យុទ្ធនាការ​៤​ថ្ងៃ​ រកឃើញ​ឈើ ​១២១​ម៉ែត្រគូប ​រណាយន្ត៧ គ្រឿង​ក្នុង​តំបន់​ព្រៃឡង់​    អាន1695ដង ព្រៃលិចទឹកតំបន់ហាមឃាត់ត្រូវបានជនមិនស្គាល់មុខឈូសឆាយរលាយហិនហោច   អាន1832ដង កូនម៉ែជួយម៉ែផង គេរឹបអូសយកដីស្រែយើងអស់ហើយកូន   អាន4578ដង បញ្ជូន​ជនសង្ស័យ​កាង​ឈើ បោង ពុទ្ធា​រិ​ទ្ធ ​ទៅ​តុលាការខេត្ត​ពោធិ៍សាត់​   អាន1775ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35523នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77856នាក់
ខែនេះ    225129នាក់
ឆ្នាំនេះ   2969433នាក់
សរុប   56568329នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:50