ក្រុមហ៊ុនដឹកសំរាម បោះសំរាមធ្លាក់ស្អុយពេញថ្នល់ក្នុងក្រុងសៀមរាប

ដោយៈ សៀមរាប ថ្ងៃទី 21 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 04:02 នាទី ចំនួនអានៈ 1593

ក្រុម​កម្ម​ករ​​ប្រ​មូល​​សំរាម​របស់​ក្រុម​ហ៊ុន ហ្គាអ៊ីយ៉ា ភី​អិលស៊ី (GA. E.A.Plc) បាន​លើក​ថង់​ ឬកញ្ឆេសំរាម​បោះឡើង​លើ​ឡាន​​ដឹក​សំ​រាម​ បណ្តាល​អោយ​សំ​រាម​ធ្លាក់​ពេញ​ថ្នល់​ ហើយ​ពួក​គេ​បាន​បោះ​វត្ថុ​ដាក់​សំ​រាម​ទាំង​នោះ​អោយ​​ម្ចាស់​វិញ​ រាយ​ប៉ាយពេញផ្លូវ​ យ៉ា​ង​អាណា​ធិបតេយ្យពេញ​ក្រុង​សៀម​រាប ដែល​បណ្តាល​អោយ​ក្រុម​ភ្ញៀវ​ទេស​ចរណ៍​រិះ​គន់​ថា ជា​ទី​ក្រុង​សំរាម។

គេ​សង្កេត​ឃើញ​រាល់​ពេល​រថ​យន្ត​របស់​ក្រុម​ហ៊ុន​ខាង​លើ​ដើរ​ប្រ​មូល​សំ​រាម​ម្តងៗ តៃ​កុង​រថ​យន្ត​នេះ​បាន​បើក​បរ​ក្នុង​ល្បឿន​មធ្យម ហើយ​អោយ​ក្រុម​កម្ម​ករ​ដែល​រត​លើក​ថង់​ ឬ​កញ្ឆេ​សំរាម​ បោះ​ឡើង​លើ​ឡាន​ ដែល​ជា​ហេតុ​ធ្វើ​អោយ​សំរាម​ធ្លាក់​រាយ​ប៉ាយ​ពេញ​ដី ព្រោះ​ជូន​បោះ​ទៅ​ចូល​ក្នុង​ឡាន​ តែ​ជូន​បោះ​ទៅចូល​ខ្លាះ​ចេញ​ក្រៅ​ខ្លះធ្លាក់​ពេញដី។ ចំ​ណែក​ឯកម្ម​ករ​ដែល​ឈរ​លើ​ឡាន​សំរាម​លើក​កញ្ឆេ​សំ​រាម​ចាក់​រួច​ បោះ​កញ្ឆេ ឬវត្ថុដាក់​សំ​រាម មក​អោយ​ម្ចាស់​វិញ​ រមៀល​រាយ​ប៉ាយ​ពេញ​មុខ​ផ្ទះ ដែល​ធ្វើ​អោយ​ភ្ញៀវ​ទេស​ចរណ៍​អស់​សំណើច ហើយ​លាន់​មាត់​ថា សៀមរាប​គឺ​ជា​ទី​ក្រុង​សំរាម មិ​ន​មែន​ទី​ក្រុង​អច្ឆរិយ្យ​ទេ។

សកម្ម​ភាព​ និង​ទង្វើ​ មិន​យក​ចិត្ត​ទុក​ដាក់របស់​ថៅ​កែ​ក្រុម​ហ៊ុន​ខាង​លើ​ ដែល​មិន​គួរ​កើត​មាន​នៅ​ក្នុង​ទី​ក្រុង​​តំបន់​ទេស​ចរណ៍​មួយ​​នេះ​ បាន​ក្លាយ​ជា​ទំលាប់​អាក្រក់​ជា​យូ​រ​ឆ្នាំ​មក​ហើយ​ តែ​ពុំ​មាន​ចៅ​ហ្វាយ​ក្រុង​ ឬ​ចៅ​ហ្វាយ​ខេត្ត​ និង​មន្ត្រី​ពាក់​ព័ន្ធ​ណា​មួ​យ​ធ្វើ​ដឹង​ ធ្វើ​លឺ​នោះ​ទេ។

ប្រ​ជា​ពលរដ្ឋ​នៅ​ក្រុង​សៀម​រាប​បាន​រិះ​គន់​ថា ថ្លៃ​សំរាម​ឡើង​ថ្លៃ​តែ​រហូត តែ​សំ​រាម​ ​ក្រុម​ហ៊ុន​ខាង​លើ​ មិន​ប្រ​មូល​អោយ​អស់​ ថែម​ទាំង​បោះ​ធ្លាក់​រាយ​ប៉ាយ​ ស្អុយ​ពេញ​ផ្លូវទៀត​ផង។ ពួក​គាត់​សុំ​អោយ​អាជ្ញា​ធរ​ ខេត្ត​ក្រុង ប្តូរ​ក្រុម​ហ៊ុន​ខាង​លើ​នេះ​ចេញ​ទៅ។

លោក​ អឿន-ពៅ អភិបាល​រង​ក្រុង​សៀម​រាប​ ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់​បាន​មាន​ប្រ​សាសន៍តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី២១ ខែ​ធ្នូ នេះ​ថា ខាង​សាលា​ក្រុង​ធ្លាប់​បាន​ធ្វើ​ការ​នែនាំ​ច្រើន​ដង​ហើយ​ ចំពោះ​​ក្រុម​ហ៊ុន​ដឹក​សំ​រាម​ខាង​លើនេះ ពាក់​ព័ន្ធ​រឿង​សំ​រាម​ធ្លាក់​តាម​ថ្នល់​។

អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បំ​ភ្លឺ​ពី​ថៅ​កែ ឬ​អ្នក​គ្រប់​គ្រង​​ក្រុម​ហ៊ុន​ ហ្គា អ៊ី យ៉ា ភីអិលស៊ី​ បាន​ទេ​នៅ​ព្រឹក​ដដែល​នេះ ព្រោះ​ទូរ​ស័ព្ទ​ចូល​មិន​មាន​អ្នក​លើក​ទទួល៕ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពីរនាក់បងប្អូនត្រូវទាហ៊ានថៃបាញ់សម្លាប់នៅលើខ្នងភ្នំ   អាន1700ដង នាង Ling Chi Ling តារាល្បី​បានបឺតមាត់ Huang Bo ផ្អើលពេញលើឆាក   អាន1745ដង ប្រ​​ជា​ព​ល​រដ្ធ​​ចោទ​​ប្រ​កា​ន់​​ម​ន្ត្រី​​២​រូប​​​ឈ្មោះ​​ សី​ ស៊ី​ល័យជា​នាយស​ង្កាត់...    អាន1532ដង របាយការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ទូទាំង​ប្រទេស​​ថ្ងៃ​ទី​១៩​តុលា​ឆ្នាំ២០១២   អាន1528ដង លោក ឃឹមប៊ុនសុង គួរតែពិនិត្យមើលបាឡុងហោះផង ជៀសវាងគ្រោះថ្នាក់ដល់ភ្លៀវទេសចរណ៍ ព្រោះធ្លាក់ញ?...    អាន1615ដង ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម​អោយ​លោក​កឹ​ម​សុខា​សុំ​អភ័យទោស   អាន1715ដង សង្គមស៊ីវិលបារម្ភពីការជួញដូរមនុស្សនិងកេងប្រវ័ញផ្លូវភេទនៅតំបន់ទេសចរណ៏    អាន1783ដង សុស រុង មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងដ៏ធំផង ?...    អាន1995ដង ក្រុមចោរប្លន់ទូលក់មាសស្រុកពួកត្រូវបានសមត្ថកិច្ចបង្រ្កាប ដោយជោគជ័យ   អាន1773ដង លោក ភោគវីរៈ បើកដៃអោយ​រទេះដឹកឈើ​ហែកឋិនទាន   អាន1707ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      36107នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    78440នាក់
ខែនេះ    225713នាក់
ឆ្នាំនេះ   2970017នាក់
សរុប   56568913នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 19:08