ម្តាយក្មេងស្រីអាយុ៤ឆ្នាំរងគ្រោះបានប្តីងគ្រូពេទ្យ ពីបទសម្លាប់មនុស្សដោយអចេតនា

ដោយៈ ផ្លុងរ៉េត សៀមរាប ថ្ងៃទី 09 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 01:00 នាទី ចំនួនអានៈ 1757

ម្តាយ​ក្មេង​ស្រី​អាយុ​​៤​ឆ្នាំ​រង​គ្រោះម្នាក់​រស់​នៅ​ឃុំ​ខ្វាវ ស្រុក​ជី​ក្រែង ខេត្តសៀម​រាប​ ​​បាន​ប្តីង​គ្រូ​ពេទ្យ​ ឈ្មោះ​ អឿម៉េង ​ពីបទ​សម្លាប់​មនុស្ស​ដោយអចេតនា​ បន្ទាប់​ពី​កូន​ស្រី​បាន​ស្លាប់​បាត់​បង់​ជី​វិត​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ​ ឆ្នាំ​២០១២។

អ្នក​ស្រី​ អាង​មេសា ដែល​ជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​អោយ​ដឹង​ថា កូន​ស្រី​របស់​គាត់​ឈ្មោះ ចាង​ស្រី​ហេង​អ៊ុន ហៅ​សុម៉ាវីន មាន​អាយុ​៤​ឆ្នាំ បាន​យក​ទៅ​ព្យា​បាល​នៅ​​ផ្ទះ​របស់​គ្រូពេទ្យ​ឈ្មោះ អឿ ម៉េង ក្បែរ​ផ្ទះ​របស់​អ្នក​​ស្រី នៅ​ពេល​កូន​ស្រី​រូប​នេះ​មាន​អាការៈគ្រុនក្តៅ។ អ្នក​ស្រី​បន្ត​ថា គ្រួពេទ្យ​បាន​ចាក់​ថ្នាំ​រយៈ​ពេល​៣​ថ្ងៃ​ (ពី​ថ្ងៃ​ទី​១៩-២១) ក្នុង​១ថ្ងៃ​ចំ​នួន​៤​ម្ជុល រហូត​កូន​ស្រី​គាត់​ឈឺ​ជើ​ងមិន​អាច​ចាក់​ថ្នាំ​ទៀត​បាន គ្រូពេទ្យ​បាន​អោយ​ថ្នាំ​គ្រាប់​សំ​រាប់​លេប​រយៈពេល​២ថ្ងៃ (ថ្ងៃទី២២-២៣) ​បន្ថែម​ទៀត។ លោក​ស្រី​បន្តថា ដោយ​ឃើញ​អាការៈ​កូន​មិន​ធូ​ស្រាល​លោក​ស្រី​បាន​យក​កូន​ទៅ​ព្យា​បាល​នៅ​ពេទ្យ​ស្រុក​ជី​ក្រែង ហើយ​គ្រូពេទ្យា​បាន​អោយ​អ្នក​ស្រី​យក​កូន​មក​ព្យាបាន​នៅ​មន្ទីពេទ្យ​កុមារ។ អ្នក​បន្ត​ទៀត​ថា គ្រូពេទ្យ​នៅ​មន្ទីរ​ពេទ្យ​កុមារ​បាន​ប្រាប​ថា កូន​គាត់​មាន​ជម្ងឺ​គ្រុន​ឈាម ហើយ​បាន​ពុល​ថ្នាំ ដែល​ជាតិ​ថ្នាំ​ជ្រាប់​ចូល​ពេញ​ថ្លើម​និង​សួត រហូត​ដល់​ថ្ងៃ​ទី​២៦​ធ្នូ​កូន​គាត់​បាន​ស្លាប់​បាត់​បង់​ជី​វិត។ អ្នក​ស្រី​បន្ថែមថា គាត់​បាន​ដាក់​ពាក្យ​ប្តី​ទៅ​តុលាការ​ខេត្ត​សៀម​រាប អោយ​គ្រូពេទ្យ​ អឿ​ម៉េង​ សង់​ជំងឺចិត្ត​ចំ​នួន​៥​ពាន់​ដុល្លារ និង​ផ្តន្ទាទោស​តាម​ច្បាប់ ព្រោះ​គ្រូ​ពេទ្យ​មិន​បញ្ជូន​កូន​គាត់​មក​មន្ទីរ​ពេទ្យ​កុមារ ចេះ​តែ​ថា មិន​អី​ទេ។

ពាក់​ព័ន្ធ​ការ​ចោទ​ប្រ​កាន់​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​នេះ លោក​ អឿម៉េង បាន​ប្រា​ប់​ កម្ពុជាសុវណ្ណ​ភូមិ នៅ​ល្ងាច​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១២ថា លោក​ពិត​ជា​បាន​ព្យា​បាល​ក្មេង​ស្រី​ខាង​លើ​មែន តែ​នៅ​កំឡុង​ពេល​លោក ព្យាបាល​ ក្មេង​ស្រី​ខាង​លើ​មាន​អាការៈ គ្រុន​ធម្មតា​ទេ។ លោក​អឿម៉េង​បន្តថា ​ម្តាយ​ក្មេង​ស្រី​បាន​យក​កូន​ទៅ​ព្យា​បាល​ជា​មួយ​គ្រូ​ពេទ្យ​ឯក​ជន​ម្នាក់​ទៀត​នៅ​ឃុំ​កំពង់​ក្តី​ ដោយ​គ្រូន​ពេទ្យ​រូប​នោះ​បាន​អោយ​ថ្នាំ​យក​មក​លេប​បន្ថែម​។ លោក​អឿម៉េង​បន្តទៀត​ថា សាច់​ខាង​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​លោក​​បន្ទាប់​ពី​ថ្ងៃ​ដែល​ម្តាយ​គ្មេង​ស្រី​រង​គ្រោះ​បាន​យក​កូន​ទៅ​ព្យា​បាល​នៅ​ឃុំ​កំពង់ក្តីហើយ​ត្រ​ឡប់​មក​ផ្ទះ​វិញថា ” កាល​ពី​យប់​មិញ​ចៅ​ខ្ញុំ​ក្អួត​ពេញ​មួយ​យប់ ​ព្រោះ​​ម្តាយ​វា​បាន​ថ្នាំមក​ពី​ពេទ្យ​កំពង់​ក្តី​អោយ​ផឹក មិន​ដឹង​ជាគេ​អោយ​ថ្នាំ​អ្វី​ទេ “។ លោក​ អឿ​ម៉េ​ង​ បាន​បដិសេធ​មិន​ទទួល​យក​នូវ​ការ​ចោទ​ប្រ​កាន់​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ទេ ព្រោះ​លោក​ថា ម្តាយ​គ្មេង​រង​គ្រោះ​មិន​បាន​ព្យា​បាល​ជា​មួយ​លោ​ក​តែ​ម្នាក់​នោះ​ទេ គឺ​ម្តាយ​ក្មេង​ស្រី​នេះ​ បាន​យក​កូ​ន​ទៅ​ព្យា​បាល​ជា​មួយ​ពេទ្យ​ផ្សេង​ជា​បន្ត​បន្ទាប់​ កាល​គ្មេង​រង​គ្រោះ​នៅ​ព្យាល​ជា​មួយ​លោក​គឺ​មាន​អាការៈធូ​ស្រាល​ទេ។ លោក ​អឿ​ម៉េង បាន​បន្ថែមថា រឿង​លិខិត​អនុញ្ញាត (License)​ បើក​ព្យា​បាល​លោក​បាន​ដក់​ពាក្យ​សុំ​ទៅ​ខាង​មន្ទី និង​ក្រ​សួង​សុខា​ភិបាល ជិត​១ឆ្នាំ​ហើយ​តែ​លោក​ពុំ​ទាន់​​បានទៅ​ដក​យក​រហូត​មក​ដល់​ថ្ងៃ​នេះ។

យើង​ពុំ​អា​ច​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ គ្រុសសារ៉ាត់ ប្រ​ធាន​មន្ទីរ​សុខា​ភិបាល​ខេត្ត​សៀម​រាប​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​០៩នេះ ព្រោះ​ទូរ​ស័ព្ទ​ពុំ​អាច​ទំនាក់​ទំ​នង​បាន។

លោក​ អ៊ាប ប៊ុន​លឿន អនុប្រ​ធាន​មន្ទីរ​សុខា​ភិបាលខេត្ត​សៀម​រាប បាន​ប្រា​ប់​តាម​ទូរ​ស័ព្ទ​ទាំង​ការ​មិន​ទទួល​ខុស​ត្រូវ និង​ហាក់​គ្មាន​ក្រម​សី​ល​ធម៌ថា ក្មេង​ស្លាប់​នៅ​ពេទ្យកុមារ​ ទៅ​ប្តឹង​ពេទ្យ​កុមារ​ទៅ មេច​ទៅ​ប្តឹង​គ្រូប​ពេទ្យ​នៅ​ខ្វាវវិញ ហើយ​រយៈពេល​ប៉ុន្មាន​ថ្ងៃហើយ​ដែល​ក្មេង​មក​ព្យា​បាល​នៅ​ពេទ្យ​កុមារ។ លោក​ប៊ុន​លឿន​ បន្ត​ថា លោក ​អឿម៉េង ធ្លាប់​បាន​ដាក់​ពាក្យ​សុំ​បើក​កន្លែង​សំ​រាប​ព្យា​បាល​តែ​ដោយ​ឯក​សារ​មិន​គ្រប់​គ្រាន់​ ហើយ​ឃុំ​ខ្វាវ​នៅ​ឆ្ងាយពិបាក​ចុះ​ពិនិត្យ​ ទើប​ពុំ​ទាន់​បាន​ចេញ​អោយ។ លោក​ប៊ុន​លឿង​បន្ថែថា គ្រូ​ពេទ្យ​ឋានៈគលានុបដ្នាន​អាច​បើក​កន្លែង​ថែ​ទាំ​ជំ​ងឺ​បាន។ និយាយ​មិន​ទាន់​ចប់​ផង​ លោក​ប៊ុន​លឿន​ ថា ជាប់​លើក​ទូរ​ស័ព្ទ​មួយ​ទៀត ក៏​បិត​ទូរស័ព្ទ​បាត់​ទៅ។

មជ្ឈ​ដ្ឋាន​ទូទៅ​គេ​សង្កេត​ឃើញ​ថា ខេត្ត​សៀម​រាប​មាន​ការ​បើ​ក​គ្លីនិក ឬកន្លែង​សំ​រាក​ព្យា​បាល​ជា​ច្រើន​ ដែល​មិន​ស្រប​ច្បាប់ ដោយ​មាន​ការ​បើ​ភ្លើង​ខៀវ​ និង​ឃុប​ឃិត​ពី​សំ​ណាក់​អស់​លោក មន្ទីរ​សុខា​ភិបាល ខេត្ត​ ដែល​កន្លង​ទៅ​បណ្តាល​អោយ​មាន​មនុស្ស​ស្លាប់​ជា​ហូរ​ហែមិន​ចេះ​អស់​មិន​ចេះ​ហើយ។ ពល​រដ្ឋ​ឆ្ងល់ថា តើមាន​ច្បាប់​អនុញ្ញាត​ហើយ​ទើប​បើក​ព្យា​បាល​ ឬ​បើក​ព្យា​បាល​អោយ​មនុស្ស​ស្លាប់​ហើយ​ទើប​សុំ​ច្បាប់? លោក ម៉ម ប៊ុន​ហេង ប្រ​ធាន​ក្រសួង​សុខា​ភិបាលមេត្តាពិចារណាផង និង​ពិនិត្យ​ប្រ​ធាន​ អនុ​សប្រ​ធាន​ មន្ទីរ​សុខា​ភិបាល​ខេត្ត​សៀម​រាប​ផងទាន៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រថយន្តកាងឈើក្រញូងបំរុងគាបធ្វើឃាតរថយន្តអង្គរក្សស័ក្តិ៣   អាន1500ដង ជនដៃដល់ជិត១០នាក់ស្លៀកពាក់ប៉ារ៉ាតាំងខ្លួនជាប៉េអឹមដឹកឈើខុសច្បាប់ប្រើអំពើហឹង្សាលើអ្នកក?...    អាន1617ដង សាលាក្តី​ខ្មែរ​ក្រហម​តែងតាំង​លោក អាង ឧត្តម និង​លោក មីឆែល កាណាវ៉ាស ជា​មេធាវី​ការពារ​ក្តី?...    អាន1803ដង ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បើកដៃអោយខ្មែរ និងថៃ បាញ់កាំជ្រូវភ្នាល់ដាក់លុយយ៉ាង?...    អាន1910ដង មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងរងការចោទថាប្រើប្រព័ន្ធតុលាការគំរាមពលរដ្ឋ   អាន1870ដង ប្រជាពលរដ្ឋជាង៦៦០គ្រួសារ នៅសង្កាត់ជ្រាវទឹកភ្នែករហេករហាមព្រោះតែអាជ្ញាធរអប្សរា   អាន1752ដង រដ្ឋាភិបាលបដិសេធសំណើលោកសម រង្ស៊ី ត្រឡប់មកកាន់កម្ពុជាវិញ   អាន1698ដង ចំណងដៃថ្ងៃអាទិទ្យ៖ ចុច អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក?...    អាន3722ដង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកត្រពាំងផ្លុង លោក ស ថេន កាន់តែល្បីល្បាញខ្លាំងរឿងពុករល?...    អាន1990ដង រឹមសំអុនបើកដៃអោយក្រុមជនល្មើសរុញស៊ីបពេញឃុំកំពុងឃ្លាំង   អាន1689ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39366នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81699នាក់
ខែនេះ    228972នាក់
ឆ្នាំនេះ   2973276នាក់
សរុប   56572172នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:05