សេរីភាព​សារព័ត៌មាន​កម្ពុជា និងពិភពលោក ឆ្នាំ២០១២ធ្លាក់​ចុះ​បំផុត

ដោយៈ ភ្នំពេញ ថ្ងៃទី 03 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 02:26 នាទី ចំនួនអានៈ 1916

ឆ្នាំ​២០១២​បានបញ្ចប់​ជាមួយ នឹង​ការសម្លាប់​អ្នកកាសែត នៅក្នុង​ពិភពលោក មាន​ចំនួន​ច្រើន​បំផុត ហើយ​នៅ​កម្ពុជា​វិញ ក៏មាន​អ្នកកាសែត មួយរូប​ត្រូវបាន​សម្លាប់ យ៉ាង​សាហាវ​ផងដែរ ដោយ​ធ្វើអោយ​សេរីភាព​សារព័ត៌មាន ដាំ​ក្បាល​សំ​យ៉ុង​ចុះ ហើយ​រំលេច​ចេញ អំពី​គ្រោះថ្នាក់ ដែល​អ្នកសារព័ត៌មាន ប្រឈមមុខ នៅក្នុង​បេសកកម្ម របស់​ពួកគេ ដើម្បី​បុព្វហេតុ​ផលប្រយោជន៍ សាធារណ​:​និង​ប្រជាធិបតេយ្យ​។​

របាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន អន្តរជាតិ IPI បាន​បង្ហាញថា មានអ្នក កាសែត ​ចំនួន​១៣២​នាក់ បាន​ត្រូវ​សម្លាប់​នៅ​ឆ្នាំ​២០១២​។ ​នេះ​ជា​តួលេខ​ ដ៏​ខ្ពស់បំផុត ​ហើយ​មាន​ចំនួន​ច្រើនជាង​ឆ្នាំ​២០១១​ចំនួន​៣០​នាក់​។ 

នៅ​ប្រទេស​កម្ពុជា​យើង​វិញ របាយការណ៍ របស់​ក្លឹប​អ្នកកាសែត​កម្ពុជា បាន​បង្ហាញថា មាន​អ្នកកាសែត​ម្នាក់ ត្រូវបាន​សម្លាប់​ញាត់ ក្នុង​គូទ​រថយន្ត​ចំណែក​នាយក​សម្បុក​ឃ្មុំ ត្រូវបាន​ចាប់ខ្លួន និង​ក្រោយមក ត្រូវ​តុលាការ​ផ្តន្ទាទោស អោយ​ជាប់ពន្ធនាគារ រហូត ដល់​២០​ឆ្នាំ ពីបទ​បង្កើត តំបន់អប្បគមន៍ ប្រឆាំង​រដ្ឋាភិបាល​។ ទោះបី​ហេតុផល​ណា ក៏ដោយ ការស្លាប់​របស់​អ្នកយកព័ត៌មាន និង​ការចាប់ខ្លួន លោក ម៉ម សូណង់ដូ នឹង​ធ្វើអោយ​ស្រអាប់​ដល់​សេរីភាព​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ក្លឹប​អ្នកកាសែត​កម្ពុជា បាន​សម្តែង​ការព្រួយបារម្ភ យ៉ាង​ប្រយ័ត្ន​ប្រ​យ៉ែ​ង ចំពោះ​ដំណើរ​ថយក្រោយ នៃ​សេរីភាព​សារព័ត៌មាន​។​

​ដោយមាន​តួនាទី​ផ្សព្វផ្សាយ​ព័ត៌មាន​ជូន​សាធារណជន​ទូទៅ​នោះ សារព័ត៌មាន ត្រូវគេ​យល់ថា មាន​ឥទ្ធិពល នៅក្នុង​សង្គម​ប្រជាធិបតេយ្យ ដោយ​អាច​លើកទឹកចិត្ត អោយ​មនុស្ស គិត​តាមផ្លូវ​ណាមួយ អំពី​អ្នកនយោបាយ ឬ ក៏​រដ្ឋាភិបាល របស់​ប្រទេសមួយ ដោយ​ផ្អែកលើ​ព័ត៌មាន ដែល​ពួកគេ​ទទួលបាន​។​

​ជាមួយនឹង​ភាព​ជោគជាំ​ដោយ​ព័ត៌មាន​អំពី​បុគ្គលិក​ណាមួយ អ្នកនយោបាយ​ណាមួយ គណបក្ស​ណាមួយ​ដែល​ផ្តល់អោយ​ដោយសារ​ព័ត៌មាន សាធារណជន​នឹងត្រូវ​ដឹក​នាំអោយ​ឆ្ពោះទៅរក​ការ​វាយ​ត​ម្លែ​ជា​វិជ្ជមាន​ឬ​ អវិជ្ជមាន​តាម​ព័ត៌មាន​ដែល​ពួកគេ​ទទួលបាន​។ ដូច្នេះ​ជា​លទ្ធផល វា​ក៏​ប៉ះពាល់​ដល់​ការសម្រេចចិត្ត​នៅក្នុង​ការបោះឆ្នោត​។ នេះ​ជាការ​បារម្ភ របស់​អ្នកនយោបាយ នៅក្នុង​ប្រទេស​ដែល​លទ្ធិប្រជាធិបតេយ្យ ក្មេងខ្ចី​។​

​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល​សេរីភាព​សារព័ត៌មាន នៅមានកម្រិត​ទាប​។ អ្នកនយោបាយ​មាន​ភាព​ញញើត នឹង​ផ្តល់​អំណាច ពេញលេញ ដល់​សារព័ត៌មាន​ដោយ​បារម្ភ​ថា​សារព័ត៌មាន​នឹង​បោកបក់​អោយមាន​ការបះបោរ ជម្លោះពូជសាសន៍ និង​សង្គ្រាម​ជាដើម​។ 

​នៅលើ​ជ្រុងជ្រោយ​ខ្លះ ការបារម្ភ​បែបនេះ​សម​ហេតុផល​ជាពិសេស នៅពេលដែល​សារព័ត៌មាន មិនទាន់​រឹងប៉ឹង ទាំង​លើ​ទិដ្ឋភាព វិជ្ជាជីវៈ និ ង​សីលធម៌​។ ប៉ុន្តែ​នៅលើ​ទិដ្ឋភាព មួយទៀត នោះ ការ​រឹតត្បិត​សេរីភាព​នេះ​កើតចេញពី​ការ​សម្លឹង​ឃើញ​សារព័ត៌មាន ជាការ​គំរាមកំហែង ដល់​អំណាច របស់​អ្នកនយោបាយ ដែល​គិតថា សារព័ត៌មាន ផ្តោតអារម្មណ៍ ច្រើន​ហួសហេតុ ទៅលើ​ព័ត៌មាន អវិជ្ជមាន ជាជាង ព័ត៌មាន វិជ្ជមាន​។ 

​វា​ជា​និន្នាការ​សាកល​មួយ ដែលថា អ្នកនយោបាយ​សម្លឹង មក​មើល​សារព័ត៌មាន ជាការ​គំរាមកំហែង ជាជាង​ការជួយ ជ្រោមជ្រែង បើទោះបីជា​ពួកគេ​ទាំងពីរ ប្រភេទ​នេះ មាន​បេសកកម្ម ដូចគ្នា គឺ​ដើម្បី​ផលប្រយោជន៍​សង្គម​ក្តី​។​

​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក តូ​នី​ប្លែ​រ ធ្លាប់​បង្ហាញ​ការខឹង​សម្បារ បែបនេះ ចំពោះ​សារព័ត៌មាន នៅ​ប្រទេស​អង់គ្លេស ដោយ​និយាយថា សារព័ត៌មាន ងុប​ង​ល់ តែ​រឿង អវិជ្ជមាន​។ 

​ សារព័ត៌មាន​លើក​ហេតុផល​ថា ដើម្បី​កែប្រែ​សង្គម​អោយ​ឆ្ពោះទៅរក​ភាពប្រសើ​វា​ជាការ​ចាំបាច់​ដើម្បី​ធ្វើ​ សេចក្តីរាយការណ៍ តាម​និន្នាការ អវិជ្ជមាន បែបនេះ​។ ប៉ុន្តែ អ្នក​រិះគន់​សារព័ត៌មាន​វិញ​គិតថា​នេះ​គ្រាន់តែ​ជា​គំនិត​ដែល​ផ្តោត​សំខាន់​ ដើម្បី​លក់​ដំណឹង​បែប​នោះ​តែប៉ុណ្ណោះ ខណ​:​ដែល​អ្នក​អាន អ្នក​ស្តាប់ និង អ្នកទស្សនា​ចូលចិត្ត​អ្វីដែល ធ្វើអោយ​កន្ត្រាក់ ដល់​អារម្មណ៍​របស់​ពួកគេ​។ សារព័ត៌មាន​ត្រូវ​ចោទប្រកាន់ថា គិតគូរ​ហួសហេតុ ទៅលើ​ចំណូល ជាជាង ផលប្រយោជន៍​សង្គម​។ ឥឡូវ​ឆ្នាំ​២០១២​បាន​លាចាក​យើង​ទៅហើយ​។ 

​យើង​ ធ្វើដំណើរ​ចូលឆ្នាំ​២០១៣ ជាមួយនឹង​ក្តី​សង្ឃឹមថា​ចំនួន​អ្នកកាសែត ដែល​ត្រូវ​សម្លាប់ នឹងត្រូវ​ថយចុះ នៅក្នុង​ពិភពលោក ហើយនឹង​គ្មាន អ្នកកាសែត​ណា​ម្នាក់ នឹងត្រូវ​សម្លាប់ នៅក្នុង​ប្រទេស​កម្ពុជា​ឡើយ នៅ​ឆ្នាំ​២០១៣​នេះ​។ ប៉ុន្តែ​រឿង​ល្អៗ នឹងមិន​ងាយ កើតឡើង​ឡើយ ដរាបណា តួអង្គ​ទាំងឡាយ មិនទាន់​យល់​គ្នា​អោយ​ច្បាស់លាស់ ហើយ​ដកថយ មួយ​ជំហាន​ម្នាក់​។​

​សារព័ត៌មាន​ប្រហែលជា​ទាមទារ អោយ​សម្លឹងមើល សង្គម​គ្រប់​ជ្រុងជ្រោយ ជាង​នេះ ដោយ​ធ្វើអោយមាន​តុល្យភាព ជាង​មុន នៅក្នុង​ការ ថ្លឹងថ្លែង​សារព័ត៌មាន ជា​ធុរកិច្ច ដែល​ស្វែងរក​ផលចំណេញ និង បេសកកម្ម បម្រើ​ផលប្រយោជន៍ សង្គម​។ និយាយ​តាមន័យ​ត្រង់នោះ សារព័ត៌មាន​ប្រហែល ជា​ទាមទារ អោយមាន​ការផ្សព្វផ្សាយ តាមរបៀប​មួយ ដែល​គ្រប់​ទិដ្ឋភាព សង្គម​ទាំង​វិជ្ជមាន និង​អវិជ្ជមាន​។ តាមរយ​: សេចក្តីរាយការណ៍ ដែល​មិនសូវ​ខ្មៅ ដូច​មុន អ្នកនយោបាយ ប្រហែលជា​មិនសូវ​ខ្លាច នឹង​ផ្តល់​សេរីភាព​ជាង​មុន​ឡើយ​។ 

​ប៉ុន្តែ​ផ្ទុយទៅវិញ អ្នកនយោបាយ​មិនត្រូវ​សម្លឹង​ឃើញ​សារព័ត៌មាន​ជាការ​គំរាមកំហែង​អំណាច​ឡើយ​។ សារព័ត៌មាន ដែល​វិជ្ជាជីវៈ ធ្វើ​សេចក្តី រាយការណ៍ ដោយ​គ្រាន់តែ ផ្អែកទៅលើ ការពិត​ប៉ុណ្ណោះ​។ វា​គ្មាន​ហេតុផល​អ្វីដែល​មេដឹកនាំ​ត្រូវការពារ​មន្ត្រី​ខិលខូច​នោះឡើយ​។ ការ​អោប ក្រសោប មន្ត្រី​ខិលខូច​នឹងធ្វើ​អោយ​សង្គម​មិនអាច​រីកចម្រើន​ទៅមុខ​ហើយនឹង​ប៉ះពាល់​ ដល់​សេចក្តីទុកចិត្ត​របស់​ប្រជាជន​។ ដូច្នេះ ការ​លាត ត្រដាង ដោយសារ​ព័ត៌មាន​អំពី​អ្នកនយោបាយ ឬ​មន្ត្រី​ខិលខូច មិនមែន​គ្រាន់តែ ធ្វើអោយ​សង្គម កាន់តែ​ផូរផង់​ទេ ប៉ុន្តែ​វា​ថែមទាំង​ជួយ ជ្រោមជ្រែង ដល់​ការជឿទុកចិត្ត ពី​សាធារណជន​ចំពោះ​រដ្ឋាភិបាល គណបក្សនយោបាយ ឬ​អ្នកនយោបាយ​ទៅវិញ​។ ការលាង​សម្អាត ខ្លួន ចេញពី​ភក់ជ្រាំ ជា​អ្វីដែល​មនុស្ស​គ្រប់គ្នា​ត្រូវធ្វើ​ហើយ​វារឹតតែ​ចាំបាច់​ទៀត​សម្រាប់​ អ្នកនយោបាយ​។​

​សូមអោយ​ឆ្នាំ​២០១៣​នេះ ក្លាយជា​ឆ្នាំ​មួយ ដែលមាន​ការយល់​គ្នា កាន់តែច្បាស់ រវាង​សារព័ត៌មាន និង អ្នកនយោបាយ ហើយ​សេរីភាព សារព័ត៌មាន​ស្គុះស្គាយ ជាមុន​នៅក្នុង ប្រទេស​កម្ពុជា និង ពិភពលោក​៕​ ដោយ: គ្រី​ទិច - CEN

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ស៊ើបអង្កេត៖ លោក អ៊ំអមរ៉ា ស្នងការរងខេត្ត ទទួលរងការរិះគន់ថា ទទួលផលពីបទល្មើសព្រៃឈើ ហើយកាងរ?...    អាន1629ដង អគ្គិភ័យបានឆាបឆេះផ្ទះពីរខ្នង ក្នុងរដូវបុណ្យចូលឆ្នាំចិន និង វៀតណាម   អាន1522ដង ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​លោក សម រង្ស៊ី   អាន1512ដង អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោ...    អាន2378ដង ជំងឺល្មោភស្រា   អាន3157ដង គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង?   អាន932ដង សមត្ថិកិច្ច​ប៉ះ​ទង្គិច​នឹង​យុវជន​សម រង្ស៊ី​ពេល​ហែ​ក្បួន   អាន1620ដង រឿងក្តី​ឈូកបណ្ឌិតត្រឡប់ត្រឡិន​បាយបិណ្ឌជាបាយបាត   អាន1526ដង ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត?...    អាន4004ដង សុស រុង មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងដ៏ធំផង ?...    អាន1995ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39317នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81650នាក់
ខែនេះ    228923នាក់
ឆ្នាំនេះ   2973227នាក់
សរុប   56572123នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:04