ការចិញ្ចឹមត្រីឆ្តោគឺជាអាជីវកម្មមួយដែលរដ្ឋហាមឃាត់ ព្រោះការដាក់ចិញ្ចឹម ក្នុងបែឱ្យបំផ្លាញត្រីធម្មជាតិផ្សេងទៀត ដើម្បីយកទៅលក់របៀបនេះ ធ្វើឱ្យបាត់បង់កំណកំណើតត្រីផ្សេងទៀត ពោលគឺបាត់តុល្យភាពផលនេសាទ ។
យោងតាមហេតុផលនេះ ហើយទើបផ្នែករដ្ឋបាលជលផល ក៏ដូចជាអាជ្ញា ធរដែនដីតែងតែចុះត្រួតពិនិត្យជាប្រចាំ ។ ជាក់ស្តែងនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១២ វេលាម៉ោង៩និង៣០នាទីព្រឹកក្រុមចម្រុះដែលដឹកនាំ ដោយលោក ឃួន សៅរុំ អភិបាលរងស្រុកបរិបូរណ៍ បានចុះត្រួតពិនិត្យទីតាំងចិញ្ចឹមត្រីឆ្តោលូចលាក់ចំនួន ០៦ បែ ដែលស្ថិតនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
ម្ចាស់ចិញ្ចឹមត្រីឆ្តោទាំងនោះ ភាគច្រើនជាជនជាតិវៀតណាម ហើយសរុបទាំង៦បែនេះមាន ត្រីឆ្តោ ចំនួន៤៩០០ក្បាល ។ កម្លាំង ចម្រុះក៏បានស្រង់ត្រីទាំនោះព្រលែងចូលទន្លេ ហើយក៏បានណែនាំដល់ជនជាតិវៀតណាមទាំងនោះត្រូវឈប់ចិញ្ចឹមត្រីឆ្តោ តទៅទៀត ពីព្រោះការចិញ្ចឹមត្រីឆ្តោជាអំពើល្មើសច្បាប់ ដែលរដ្ឋហាមឃាត់យ៉ាងតឹងរ៉ឹងបំផុត ។
កន្លងមកសមត្ថកិច្ចចម្រុះដែលរួមមានអាជ្ញាធរដែនដី, រដ្ឋបាលជលផល, កងរាជអាវុធហត្ថ និងនគរបាលបានធ្វើការបង្ក្រាបទៅលើ ទីតាំងចិញ្ចឹមត្រី ឆ្តោខុសច្បាប់យ៉ាងសកម្មស្ទើរ ទូទាំងប្រទេស ។ ប៉ុន្តែមជ្ឈដ្ឋានជាទូទៅបានធ្វើការកត់សម្គាល់ថាក្រោយពីការបង្ក្រាប យ៉ាងក្តៅទឹកប្រហែលមួយដណ្តើមចង្រិតប៉ុណ្ណោះ ក៏ស្រាប់តែកើតមានកន្លែងចិញ្ចឹមត្រីឆ្តោផុសឡើងព្រោងព្រាតស្ទើរលើសដើមថែម ទៀត។ សួរថា ការកើតឡើងនូវករណីដូចបានបញ្ជាក់ខាងលើនេះ បណ្តាលមកពីមូលហេតុអ្វី ?
យ៉ាងណាក៏ដោយ “ខ្មែរម្ចាស់ស្រុក” សូមរួមចំណែកលើកទឹកចិត្តចំពោះអាជ្ញាធរស្រុកបរិបូរណ៍ ដែលជំនះគ្រប់ឧបសគ្គក្នុងការចុះ បង្ក្រាប បទល្មើសទីតាំងចិញ្ចឹម ត្រីឆ្តោដូចខាងលើនេះ ៕ ប្រភពពី ខ្មែរម្ចាស់ស្រុក
ថ្ងៃនេះ | 39102 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 81435 | នាក់ |
ខែនេះ | 228708 | នាក់ |
ឆ្នាំនេះ | 2973012 | នាក់ |
សរុប | 56571908 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:58 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net