ពលករខ្មែរជាង១៦ម៉ឺននាក់ត្រូវថៃបញ្ជូនមកខ្មែរវិញដែល​ពុំធ្លាប់​មាន

ដោយៈ តារា កម្ពុជា ថ្ងៃទី 14 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 08:24 នាទី ចំនួនអានៈ 1776

នាថ្ងៃទី១៤ ខែធ្នូ ២០១២ ជាពេលវេលាកំណត់ ដែលរដ្ឋាភិបាលថៃ សម្រេចបញ្ជូនពលករខុសច្បាប់ ភូមា ឡាវ និងដោយឡែកពលករខ្មែរ ខុសច្បាប់ចំនួនជាង ១៦ម៉ឺននាក់ ប្រឈមទៅនឹងការបញ្ជូន ត្រឡប់មកស្រុកកំណើតវិញ ជាលក្ខណៈទ្រង់ទ្រាយធំ ក៏ប៉ុន្តែសេចក្តីសម្រេច ទំនងជា ពន្យារពេល។

លោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារ នៃមជ្ឈមណ្ឌលអប់រំច្បាប់ស្រាប់ សហគមន៍ បានថ្លែងឲ្យដឹងថា ថៃទំនងជាពន្យារពេលថ្ងៃកំណត់ ក្នុង ការបញ្ជូនពលករខ្មែរខុសច្បា ប់ជាលក្ខណៈទ្រង់ទ្រាយធំ ប្រសិនណាបើពួកគេ មិនបានបំពេញបញ្ជីជាពលករ ស្របច្បាប់ទេនោះ។លោកថា លោកមានការព្រួយបារម្ភ បើសិនជាថៃពិតជាបញ្ជូន ពលករខ្មែរខុសច្បាប់ ជាលក្ខណៈទ្រង់ទ្រាយធំមែន លើបញ្ហាសិទ្ធិមនុស្ស និងភាពគ្មាន ការងារធ្វើរបស់ពួកគេ នៅពេលដល់ស្រុកកំណើតវិញ “យើងខ្លាចអាជ្ញាធរថៃ ធ្វើអីមួយខុសឆ្គង លើសិទ្ធិមូលដ្ឋានរបស់ពួកគេ ព្រោះមនុស្សបញ្ជូនមក ច្រើនពេកដល់ទៅ១៦ម៉ឺននាក់ និងខ្លាចយើងគ្មានគម្រោង សមាហរកម្មណាមួយ ធានាពួកគាត់ឲ្យមានការងារ ក្នុងស្រុកទាន់ពេលវេលា”។

តាមសេចក្តីរាយការណ៍នានាបានឲ្យដឹងថា ច្រកតាមព្រំដែនថ្ងៃនេះ មិនទាន់មានភាគីថៃ បញ្ជូនពលករខ្មែរ ជាលក្ខណៈទ្រង់ទ្រាយធំនៅឡើយទេ។

រីឯសារព័ត៌មានថៃ Bangkok Post បានរាយការណ៍ឲ្យដឹងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ថា ក្រុមជំនួញ ម្ចាស់ក្រុមហ៊ុន សហគ្រាសថៃ បានស្នើឲ្យ រដ្ឋាភិបាលពន្យារពេល បញ្ជូនពលករខុសច្បាប់ ដើម្បីបញ្ចៀសការខ្វះនូវ កម្លាំងពលកម្មតាមរោងចក្រ សហគ្រាស ក្រុមហ៊ុនថៃជាដើម។លោក Phumin Harinsut ប្រធានស្តីទីសភាពាណិជ្ជកម្មថៃ បានថ្លែងឲ្យដឹងថា ក្រុមអ្នកជំនួញថៃបានស្នើ ឲ្យនាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា ពន្យារពេលបញ្ជូនពលករខុសច្បាប់ ជាលក្ខណៈទ្រង់ទ្រាយធំ។

ប្រមុខរាជរដ្ឋាភិបាលខ្មែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានអំពាវនាវជារឿយៗ និងជាថ្មីម្តងទៀត កាលពីថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១២កន្លងទៅថ្មីៗនេះ សូមឲ្យពលករខ្មែរនៅតាមទីជនបទ ដែលមានជីវភាពគ្រួសារខ្វះខាត និងក្រខ្សត់នោះ កុំធ្វើចំណាកស្រុក ព្រោះវា មានភាពប្រថុយប្រថានជាច្រើន ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិត ហើយគួរងាកមកស្វែងរកការធ្វើក្នុងប្រទេស ដែលកំពុងខ្វះ ខាតកម្លាំង និងមានប្រាក់ឈ្នួល ប្រហាក់ប្រហែលនឹងប្រទេសជិតខាង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុម​ចលនា​យុវជន​​គណបក្ស​សមរង្ស៊ី​​គ្រោង​ធ្វើ​ការ​តវ៉ា​​នៅ​ថ្ងៃទី​៨វិច្ឆិកា   អាន1849ដង លោកសៀងណាំដឹកឈើធ្វើសាលប្រជុំជិត២ឆ្នាំហើយនៅតែមិនគ្រប់   អាន1706ដង លោក នួន ពុធ្ធារ៉ា អភិបាលក្រុងសៀមរាប មិនយកចិត្តទុកដាក់រឿងបរិស្ថាន   អាន1814ដង លោក ឈួនហៃ មិន​ញញើត​ចំណាត់​ការ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ   អាន1780ដង សង្ស័យលោកប្រាក់ចាន់ធឿនដឹកឈើធ្វើផ្ទះជិត១ឆ្នាំមិនគ្រប់ព្រោះលក់ចេញក្រៅ   អាន1771ដង ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្?...    អាន2362ដង ចាងហ្វាងកាសែតម្នាក់ត្រូវបានតុលាការចេញដីកាកោះឱ្យចូលបំភ្លឺ   អាន1884ដង លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលលមេត្តាចាក់ការលោក ស៊ិន សុភីផង   អាន1864ដង អបអរសាទរ ការប្រកួតកីឡាវាយសី ដណ្ដើមពានរង្វាន់ ៧មករាលើកទី២១ នៅខេត្តសៀមរាបថ្ងៃទី២៨-២៩ ខែមក?...    អាន2437ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង លើកដៃសំពះសុំអោយសម្តេច ហ៊ុនសែន ជួយផ្តល់យុត្តិធម៌   អាន1669ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35730នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    78063នាក់
ខែនេះ    225336នាក់
ឆ្នាំនេះ   2969640នាក់
សរុប   56568536នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:59