សាច់ញាតិដណ្តើមទូដែករហូតមានការប្តឹងគ្នាបន្ទាប់ពីភ្លើងឆេះផ្សារាត្រី

ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 11 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 04:32 នាទី ចំនួនអានៈ 1761

បន្ទាប់ពីភ្លើង​ឆេះផ្សា​រាត្រីកាល​ពីយប់​ថ្ងៃទី​៧ឈាន​ចូល​ទី៨ ខែ​ធ្នូ ឆ្នាំ២០១២ ដែល​បណ្តាល​អោយ​មនុស្ស​សរុប​៩​នាក់​បាន​បាត់​បង់​​ជី​វិត លុះ​ព្រឹក​ឡើង​លោក ប៊ុនម៉េង ដែល​ត្រូវជា ​បង បងថ្លៃ និង​ជា​ឪពុកមាសាកសព​បាន​យក​ទូដែក​១គ្រឿង ទូរទស្សន៍LCD១គ្រឿង កុំព្យូទ័រ១គ្រឿង និង​បង្វិច​គ្រឿង​អល័ង្គការមួយចំនួនមក​ផ្ទះ​របស់​ខ្លូន​ ដែល​ជា​ហេតុធ្វើ​អោយ​មានការ​ តវាពីសំណាក់​ឪពុកក្មេក​សាក​សព​រ​ហូត​​មាន​ការ​ប្តីផ្តល់​គ្នាដល់​ថ្ងៃ​នេះមិន​ទាន់ចប់។

លោក អ៊ាតាំង ដែល​ត្រូវជា​ឪពុក ឪពុកក្មេក និង​ជីតា ជន​រង​គ្រោះ​ខាង​លើ​​មួយក្រុម​គ្រួសារ​ដែលមាន​ប្ដី​ឈ្មោះ ហ៊ូ តឹក​អន​, អ៊ា ឡៃ​ហ៊ាង ដែលជា​ប្រពន្ធ​បាន​អះអាងថា ការដែល​លោក ប៊ុនម៉េង យក​ទូដែក​ចេញពីផ្ទះ​ឆេះ​របស់​សព ហ៊ូ តឹក​អន និង​សព​ប្រពន្ធ​ឈ្មោះ អ៊ា ឡៃ​ហ៊ាង គឺ​លោក ប៊ុនម៉េង មិនបាន​ពិ​ភាក្សា​​ជាមួយ​រូបលោក​ទេ​។ លោកអ៊ាតាំងបាន​បន្តថា លោកបាន​តាម​ទៅ​ដល់​ផ្ទះ​លោក ប៊ុនម៉េង ដើម្បី​ពិនិត្យ​ទូដែក និង​សំភារៈ​មួយចំនួនទៀតថា​មាន​អ្វី​ខ្លះ​ ប៉ុន្ដែ​លោក ប៊ុនម៉េង ចាក់សោរ​ទ្វាររបង​ជាប់ មិន​អោយ​លោក​ចូល​ ដូច្នេះ​លោក​ក៏​ត្រឡប់មក​កន្លែងភ្លើង​ឆេះវិញ។ 

ប្រភព​ពី​ប្រ​ជា​ពល​រដ្ឋ​នៅ​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា គេ​ឃើញ​លោក​ ភាគីខាង លោកអ៊ាង​តាំង​ និង​ភាគី​ខាង​លោក ប៊ុន​ម៉េង​ ដណ្តើម​ទ្រព្យ​សម្បត្តិ​ខាង​លើទៅ​វិញ​ទៅ​មក​។ ប្រ​ភព​បន្ត​ថា ឃើញ​ដូច្នេះ​ទើប​សមត្ថ​កិច្ច​តាម​ទៅ​សុំ​យក​វត្ថុតាង​ទាំង​នោះ​ដើម្បី​ធ្វើ​កំណត់​ហេតុ ថា​មាន​អ្វី​ខ្លះ​នៅ​សេស​សល់។

សមត្ថ​កិច្ច​បាន​ប្រាប់​ថា ខាង​សមត្ថ​កិច្ច និង​​លោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ដ​សៀមរាប ដែលមាន​វត្ដ​មាននៅ​កន្លែងកើតហេតុ​ដែរនោះ​ក៏បាន​ដឹង​រឿង​ទូ​ដែក ក៏បាន​ឯកភាពគ្នា​ជាមួយ​លោក អ៊ាតាំង ហៅ​លោក ប៊ុនម៉េង ធ្វើដំណើរ​ទៅផ្ទះ​​លោក ប៊ុនម៉េង ក្នុង​គោលបំណង​ធ្វើ​កំណត់ហេតុ​ឱ្យបាន​ត្រឹមត្រូវអំពី​របស់​ទាំង​នោះ ប៉ុន្ដែ​នៅពេល​ទៅដល់​ផ្ទះ​លោក ប៊ុនម៉េង ស្រាប់​តែ​លោក​ប៊ុនម៉េង​បាន​រា​រាំង​មិនឱ្យ​សមត្ថកិច្ច​ចូលទៅ​ត្រួតពិនិត្យ​របស់​ទាំង​នោះទេ ហើយ​លោក ប៊ុនម៉េង បាន​ចាក់សោរ​របង​ជាប់​មិនអោយ​​នរណា​ចូល​បានឡើយ​ ហើយ​ជិះ​រថ​យន្ត​ទៅ​បាត់។ សមត្ថ​កិច្ច​បន្តថា ដោយ​មាន​ពាក្យ​បណ្តឹង​ពី​លោក​ អ៊ាតាំង ទើប​​ព្រះរាជអាជ្ញា​ក៏​ដឹកនាំ​សមត្ថកិច្ច​នគរបាល​ជាច្រើនរូប ហើយក៏​មាន​ដីកាឆែកឆេរ​លំនៅដ្ឋាន​ ចេញ​ដោយ​លោក​ចៅក្រម គី រិទ្ធី ទើប​ឃើញ​ក្មេងស្រី​ជំទង់​ម្នាក់​បើក​សោរ​ឱ្យ​សមត្ថកិច្ច​ចូលទៅ​ឆែកឆេរ​តាម​សំរួល។ សមត្ថ​កិច្ច​បន្ថែមថា ទូ​ដែក និង​សំភារៈ​ទាំងអស់​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ស្នងការ នគរបាល​ខេត្ដ​សៀមរាប ដើម្បី​ទុក​ដោះស្រាយ​។

លោក​ ប៊ុនម៉េង បាន​បដិសេធថា លោក​ពុំ​បាន​យក​ទូដែក​ និង​សំ​ភារៈមក​ផ្ទះ​ដោយ​ចិត្ត​ឯង​នោះ​ទេ គឺ​មាន​ការ​ឯក​ភាព​ពី​លោក​ អ៊ាតាំង ដែរ។ លោក​ប៊ុនម៉េង​បាន​បន្ថែម​ថា លោក​យក​ទូដែក​ និង​សំ​ភារៈទាំង​នោះ​មក​ផ្ទះ​គឺ​ក្នុង​គោល​បំណង​ យក​ទៅ​ទុក​ជាស​វាង​បាត់​បង់​តែ​ប៉ុណ្ណោះ មិន​មែន​លោក​ចង់​បានទេ។

ក្នុង​ហេតុ​ការណ៍​ភ្លើង​ឆេះ​ផ្សា​រាត្រី​នេះ គេ​សង្កេត​ឃើញ​មាន​វត្ត​មាន​លោក សតណា​ឌី ស្នងការ​នគរបាល​ខេត្ដ​សៀមរាប បាន​ចុះ​សំ​ដែង​ការ​សោក​ស្តាយ​អា​ណិត​អាសូដល់​ជន​រង​គ្រោះ​ដែល​បាន​បាត់​បង់​ជី​វិត។ លោក​សត​ណាឌី​ បានដន្និដ្ឋាន​ជា​ជំ​ហ៊ាន​ដំបូង​ថា ករណី​ឆេះ​ផ្សារ​ខាងលើ គឺ​កើតឡើង​ដោយសារ​ទុសេ​ខ្សែភ្លើង ប៉ុន្ដែ​ទោះបី​យ៉ាងណា​ក៏​ដោយ លោក​កំពុងតែ​ពិនិត្យ​និង​ស្រាវជ្រាវ​បន្ដទៀត ក្រែង​មាន​​​មូលហេតុ​ផ្សេង​ណា​មួយ​​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុមអ្នកតវ៉ាបន្តទាមទារឲ្យដោះលែងលោកម៉មសូណង់ដូ    អាន1853ដង ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុងកម្ពុជា បានត្រាស់បង្គាប់   អាន1565ដង ទូតវៀតណាម៖ការបង្ខំឲ្យប្រជាជនឲ្យចេញពីទឹកក្នុងរយៈពេលខ្លីគឺមិនអាចទៅរួចឡើយ   អាន1790ដង មនុស្ស​ម្នាក់​ទៀត​ហើយ​ស្លាប់ក្នុង​ គ្លីនិកផ្សារ​អគ្គ​   អាន1614ដង ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព...    អាន2647ដង មេគយលោក ឆាយសុធា និង ហង្ស វណ្ណ សហការគ្នាប្រមូលុយបីទំនិញគេចពន្ធ   អាន1548ដង អនាគតពលរដ្ឋដែលបានទិញអចលនទ្រព្យមួយចំនួននឹងមានផលប៉ះពាល់ធ្ងន់ធ្ងរ   អាន1669ដង ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិ?...    អាន2289ដង សារព័ត៌មាន ដែលឯករាជ្យ និងប្រកប ដោយវិជ្ជាជីវៈមានតួនាទី យ៉ាងសំខាន់ ក្នុងការជួយ សង្គមជាតិ   អាន1660ដង រាស្ត្រ៖ មុនបោះឆ្នោតឃុំសង្កាត់ប្រើពាក្យបំផុសបំផុលអោយរាស្ត្រធ្វើផ្ទះយកសន្លឹកឆ្នោត តែបោ...    អាន1581ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34700នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77033នាក់
ខែនេះ    224306នាក់
ឆ្នាំនេះ   2968610នាក់
សរុប   56567506នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:15