អាជ្ញាធរស្រុកថ្មពួក តម្រង់​សីលធម៌​ វិជ្ជាជីវៈ​ពេទ្យ​ឡើងវិញ

ដោយៈ មករា បន្ទាយមានជ័យ ថ្ងៃទី 04 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 08:25 នាទី ចំនួនអានៈ 1582

អាជ្ញាធរ និង​មន្ទីរ​សុខាភិបាលខេត្តបន្ទាយមានជ័យ បាន​ប្រជុំ​បន្ទាន់​មួយនៅ​មន្ទីរ​សុខាភិបាល​ខេត្ត កាលពី​ល្ងាច​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១២ ជាមួយ​ថ្នាក់ដឹកនាំ​មន្ទីរ និង​ការិយាល័យ​សុខាភិបាលក្នុង​មន្ទីរ និង​ការិយាល័យ​តាម​ស្រុក​/​ក្រុង ប្រធាន​/​អនុប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​/​ក្រុង ស្រុក មណ្ឌល​សុខភាព​ទាំងអស់​ទូទាំង​ខេត្ត ដើម្បី​តម្រង់ និង​ពង្រឹង​ក្រមសីលធម៌​វិជ្ជាជីវៈ មនសិកា​រ ស​ម្ប​ជ្ជ​ញ្ញៈ មន្ត្រី​សុខាភិបាល និង​ពេទ្យ​ឡើងវិញ ក្នុង​ខេត្ត បន្ទាប់ពី​ករណី​រឿងអាស្រូវគ្រូពេទ្យ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក មិន​ព្យាបាល​កុមារ​ម្នាក់ដែល​ពស់វែកដំបូក​ចឹក បណ្ដាលឲ្យ​កុមារ​នោះ​ស្លាប់​។ គ្រូពេទ្យ​ថាមាន​ថ្នាំ តែ​សម្រាប់​ទុក​ចាក់​ជូន​យុវជន​ស្ម័គ្រចិត្តសម្ដេច​តេ​ជោ ហ៊ុនសែន ដែល​ចុះ​វាស់វែង​ដី​ប៉ុណ្ណោះ​។

គួររំលឹកថា នៅ​យប់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១២ ឪពុកម្ដាយ​របស់​កុមារ​ឈ្មោះ សាមឿន តូ​ត អាយុ ៧​ឆ្នាំ នៅ​ភូមិ​ក្បាល​ទន្សោង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក បាន​ដឹក​តាម​រថយន្តឈ្នួល កុមារ​នេះដែល​ត្រូវ​ពស់វែកដំបូកបាន​ចឹក ពី​ល្ងាច​ក្នុង​បរិវេណ​ផ្ទះ ចំ​ត្រង់​ចង្អុលដៃ មក​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក ដើម្បី​សុំ​ពេទ្យ​ពិនិត្យ​សង្គ្រោះ​ព្យាបាល​បន្ទាន់​។ ប៉ុន្តែ​ប្រធាន​ពេទ្យ​ប្រចាំការ​វេន​យប់នោះ គឺ​លោក​វេជ្ជបណ្ឌិត ឥន្ទ ស​ត្ថា​រដ្ឋ ដែលមាន​អត្ត​ច​រិត អាកប្បកិរិយា មិនសូវ​និយាយស្ដី ស្ពឹក​ស្រពន់ និង​មិន​សហការ​រាយការណ៍ បាន​ឆ្លើយថា ខ្លួន​មិនចេះ​ព្យាបាល និង​ថាគ្មាន​ថ្នាំ​ព្យាបាល​ទេ ព្រោះថ្នាំ​មានតែ​សម្រាប់​ទុក​បម្រុង​ចាក់​សង្គ្រោះ​យុវជន​ស្ម័គ្រចិត្តសម្ដេច​តេ​ជោ ដែល​ចុះ​វាស់ដី ជូន​ពលរដ្ឋ​ប៉ុណ្ណោះ​។ ម្ដាយ​ក្មេងរងគ្រោះ បាន​អង្វរករ និង​សុំ​បង់​ជា​លុយ​ប៉ុន្មាន​ក៏ដោយ ដើម្បី​សង្គ្រោះ​ជីវិត​កូន​។

ប៉ុន្តែ​គ្រូពេទ្យ​នោះពុំ​ព្រម ហើយ​បញ្ជូន​កុមារ​រងគ្រោះចេញ ដោយ​ឲ្យ​អ្នកជំងឺ​ដឹក​តាម​រថយន្តឈ្នួ គ្មាន​ពេទ្យ​តាម និង​គ្មាន​ចាក់​ថ្នាំ ឬ​បន្តោក​សេ​រ៉ូម អ្វី​ឡើយ​។ ទីបំផុត​កុមារ​រងគ្រោះបាន​ស្លាប់​។​

​លោក​វេជ្ជបណ្ឌិត គឹម សំអុល ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក ក៏​ប្រាប់​សារព័ត៌មាន​ថា ពេទ្យ​មាន​ថ្នាំ​បម្រុង​ទុកសម្រាប់តែ​ចាក់​សង្គ្រោះ​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ដែល​ចុះ​វាស់វែង​ដីធ្លី​ប៉ុណ្ណោះ​។ ឯ​ថ្នាំ​សម្រាប់​ពលរដ្ឋ មាន​មិន​គ្រប់​ដូ​ស​ទេ​។ តែមាន​គ្រូពេទ្យ​ខ្លះលួច​និយាយថា ពេទ្យ​ពុំ​ហ៊ាន​ព្យាបាល​កុមារ​នោះទេ ហើយ​បាន​បញ្ជូន​កុមារ​នោះទៅកាន់​ពេទ្យ​ខេត្ត​។​

​លោក ប្លែក វា​រី អភិបាលស្រុក​ថ្មពួក មានប្រសាសន៍ថា ការបាត់​បង់ជីវិត​ក្មេងប្រុស​ម្នាក់នេះ អាជ្ញាធរ និង​មន្ត្រី​ជំនាញ​សុខាភិបាល សោកស្ដាយ​ពន់ពេក​ណាស់​ហើយ តែ​វារឹតតែ​សោកស្ដាយ​ជាង​នេះ គឺ​វា​បាន​ផ្សារភ្ជាប់ និង​ជះឥទ្ធិពល​ខូច​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ប៉ះពាល់​កិត្តិយស​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ដែល​ខិតខំ​ធ្វើ​ការងារ​ជូន​ពលរដ្ឋ និង​ពុំដែល​បានគិត ឬ​ធ្វើ ដែលថាទុក​ថ្នាំ​សម្រាប់​ពួកខ្លួនឲ្យមាន​តម្លៃ ជាង​ជីវិត​ពលរដ្ឋ និង​កូនចៅ​នោះឡើយ​។​

​លោក​អភិបាលស្រុកថ្ម​ពួក បាន​គូសបញ្ជាក់ថា “​វា​ដូចជា​ហែក​បេះដូង​ស្រុក​ថ្មពួក ដែល​ចាំបាច់កុំឲ្យ​មាន​ជាថ្មី និង​គ្រប់​ជំនាញ គ្រប់គ្នា​ទាំងអស់ ត្រូវតែ​រួមគ្នា ពង្រឹង​ការងារ​ឡើងវិញ​។ អាជ្ញាធរ​អត់​ជ្រៀតជ្រែក និង​គ្មាន​ចេតនា​លូកដៃ​ណែនាំជំនាញ​ណា​ទេ តែ​សូម​ចូលរួម​កែលំអ ដើម្បី​ទាំងអស់គ្នា​”​។​

​អ្នកស្រី នួ​ម សុភ័ណ អភិបាលរង​ស្រុក​ថ្មពួក ក៏បាន​មានប្រសាសន៍ថា “​ការគ្រប់គ្រង​ចាំបាច់ត្រួតពិនិត្យ វាយតម្លៃ និង​កែលំអ​ឡើងវិញ​ជាប្រចាំ ដូចជាគុណធម៌ ក្រម​វិជ្ជាជីវៈ​គ្រូពេទ្យ ត្រូវតែ​គោរព ហើយ​ទទួលខុសត្រូវ​ចំពោះមុខ​តួនាទី​ភារកិច្ច​។ សំខាន់​ជាង​នេះ គឺ​គោរព​ច្បាប់ គោរព​សិទ្ធិមនុស្ស មាន​ឆន្ទៈ មនសិ​ការ សតិ​ស​ម្ប​ជ្ជ​ញ្ញៈ សុភាពរាបសា ទន់ភ្លន់ រឹងប៉ឹង និង​ម៉ឺងម៉ាត់​”​។​

​មន្ត្រី​ក្រុមអធិការកិច្ច​របស់​ម​ន្ទីរ​សុខាភិបាលខេត្តបន្ទាយមានជ័យ ក៏បាន​ឲ្យដឹងថា ករណីនេះ ទាំង​វេជ្ជបណ្ឌិត គឹម សំអុល ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក ទាំង​វេជ្ជបណ្ឌិត ឥន្ទ ស​ត្ថា​រដ្ឋ ប្រធាន​ប្រចាំ​វេន​យប់ កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១២ មាន​កំហុស ដោយ​មិន​ទទួលខុសត្រូវ​វិជ្ជាជីវៈ ដោយមាន​អ្នកជំងឺ​ធ្ងន់មិន​រាយការណ៍ និង​មិន​សុំ​សហការ​ពី​អាជ្ញាធរ​ស្រុក ជាពិសេស​គ្រូពេទ្យ​នោះដឹងថា កុមារ​រងគ្រោះ ត្រូវ​ពស់​ចឹក ពុំ​ដឹង​ធ្វើ​ម៉េច ហើយ​បញ្ជូន​អ្នកជំងឺ​តាម​រថយន្តឈ្នួល មិន​ប្រើ​រថយន្ត​ពេទ្យ ដែលមាន ហើយ​ពុំបាន​ព្យាបាល​សង្គ្រោះ (​ចាក់​ថ្នាំ ឬ បន្តោក​សេរ៉ូម ឬ រុំ​របួស​) ជាដើម​។​

​អាជ្ញាធរ​ក៏បាន​អះអាងថា ថ្នាំ​បម្រុង​ទុកសម្រាប់​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ហ៊ុន សែន មានតែ ១០ ដប ហើយ​គ្មាន​ការណែនាំ​ពី​មន្ទីរ ឬ​ការិយាល័យ​សុខាភិបាល ឬ​នរណាថាដាច់ខាតត្រូវ​ទុក​បម្រុងសម្រាប់តែ​យុវជន​ស្ម័គ្រចិត្ត​ជាដាច់ខាត មិនអាច​យកមកប្រើ​កា​រ​សិនដើម្បី​សង្គ្រោះ​ជីវិត​ប្រជាជន​នោះទេ​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សាកលវិទ្យាល័យមួយក្នុងខេត្តសៀមរាបកំពុងទទួលការរិះគន់ពី សិស្ស និស្សិត និងមហាជន   អាន3340ដង លោកកាន់ ឆាយហុង បង្ខំឲក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយស្រេចតែចិត្ត   អាន1708ដង សុស រុង មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងដ៏ធំផង ?...    អាន1995ដង លោក ម៉ឹង យូ​ឡេង សប្បាយ​កើប​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​   អាន1755ដង អារីណាក្លឹប​ជា​ទី​តាំង​សម្រាប់ក្រុម​ក្មេង​ទំនើងបើក​ឆាក​ប្រ​យុទ្ធគ្នាជា​រៀង​រាល់យប់    អាន2073ដង ឈើមួយរថយន្តត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីចាប់បានទាំងព្រឹក   អាន1658ដង តុលាការផ្តន្ទាទោស ម៉ម សូណង់ដូ ចំនួន ២០ ឆ្នាំ   អាន1564ដង មន្ទីរសាធារណការណ៍ ចុះបិទចំណាំផ្លាតជូនពលរដ្ឋនៅសង្កាត់ជ្រាវជាងបីពាន់សន្លឹក   អាន1729ដង មេ​បញ្ជាការ​ទ័ព​២​នាក់​នៅ​បន្ទាយមានជ័យ​រង​ការ​ប្ដឹង​ចោទ​ថា​ជួញ​ដូរ​ឈើ​គ្រញូង​និង​ពុ?...    អាន1750ដង លោកឧត្តមសេនីយ៍ត្រីម្នាក់ថា៖ អ្នកកាសែតមួយចំនួនសរសេរព័ត៌មានបំភ្លើសនិងប្រើសម្តីគ្មានវិជ?...    អាន2008ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39795នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    82128នាក់
ខែនេះ    229401នាក់
ឆ្នាំនេះ   2973705នាក់
សរុប   56572601នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:17