បក្ស​​កាន់​​អំ​ណាច​​នៅ​​តែ​​រក្សា​​ជំហ៊រ​ថា​ ករណី​លោក ​សមរង្ស៊ី ជា​​រឿង​​តុលាការ

ដោយៈ ជខ កម្ពុជា ថ្ងៃទី 02 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 01:07 នាទី ចំនួនអានៈ 1766

ទោះ​បី​ជា​មាន​ការ​ព្យាយាម​ពី​សំណាក់​គណបក្សប្រឆាំង​ក្នុង​ស្វះស្វែង​រក​កិច្ចចរចា​ដើម្បី​បើក​ច្រក​ឲ្យ​លោក​សម រង្ស៊ី​ចូល​ស្រុក​វិញ​យ៉ាង​ណា​ក៏​ដោយ ក៏​គណបក្ស​កាន់​អំណាច​នៅ​តែ​រក្សា​ជំហរ​ម៉ឺងម៉ាត់​ដដែល​ថា នេះ​ជា​រឿង​របស់​តុលាការ។ ជំហរ​នេះ​ត្រូវ​បាន​អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក ខៀវ កាញារីទ្ធ បញ្ជាក់​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​សៅរ៍​នេះ នៅ​ពេល​ដែល​ក្រុម​អ្នកកាសែត​ចោទ​សួរ​អំពី​សំណុំរឿង​លោក​សម រង្ស៊ី។ យ៉ាង​ណា​ក៏​ដោយ លោក​សម រង្ស៊ី នៅ​តែ​សង្ឃឹម​ថា លោក​អាច​វិល​​មក​ធ្វើ​នយោបាយ​វិញ​នៅ​មុន​ការ​បោះឆ្នោត។

ទោះ​បី​ជា​ការ​បោះឆ្នោត​ខែ​កក្កដា ឆ្នាំ ២០១៣ កាន់​តែ​ខិត​ចូល​មក​ដល់​ក៏​ដោយ ក៏​នៅ​មិន​ទាន់​មាន​សញ្ញា​ណា​មួយ​ដែល​បង្ហាញ​ថា មេដឹកនាំ​បក្សប្រឆាំង លោក​សម រង្ស៊ី អាច​វិល​ត្រឡប់​ចូល​ស្រុក​វិញ​បាន​នៅ​ឡើយ។ គណបក្ស​កាន់​អំណាច​នៅ​តែ​រក្សា​ជំហរ​ដដែល គឺ​ករណី​លោក សម រង្ស៊ី ជា​រឿង​របស់​តុលាការ។ លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា ការ​ចរចា​ខាង​នយោបាយ​យឺត​ពេល​ទៅ​ហើយ​នៅ​ក្រោយ​ពេល​ដែល​តុលាការ​សម្រេច​ក្តី​រួច​ហើយ។ បើ​យោង​តាម​អ្នកនាំពាក្យ​រដ្ឋាភិបាល ការ​គំរាម​ធ្វើ​ពហិការ​មិន​ចូលរួម​ការ​បោះឆ្នោត​ពី​សំណាក់​បក្សប្រឆាំង​ដោយ​ភ្ជាប់​លក្ខខណ្ឌ​នៃ​វត្តមាន​របស់​លោក​សម រង្ស៊ី​នោះ គឺ​ជា​ការ​ខាតបង់​មួយ​សម្រាប់​ពួក​គេ។

លោក​សម រង្ស៊ី​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្សសង្គ្រោះជាតិ​បាន​រត់​ភៀស​ខ្លួន​ទៅ​ឯ​បរទេស​រយៈពេល​៣ឆ្នាំ​មក​ហើយ ​បន្ទាប់​ពី​លោក​បាន​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា វៀតណាម​ក្នុង​ខេត្ត​ស្វាយរៀង​កាល​ពី​ចុង​ខែ​តុលា ឆ្នាំ ២០០៩ ។ សំណុំរឿង​ដក​តម្រុយ​បង្គោល​ព្រំដែន និង​សំណុំរឿង​ផ្សព្វផ្សាយ​ផែនទី​ក្លែងក្លាយ​ដែល​រដ្ឋាភិបាល​បាន​ប្តឹង បាន​ធ្វើ​ឲ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា​ជាប់ទោស​ដោយ​កំបាំងមុខ​ជាង១០ឆ្នាំ​ក្នុង​ពន្ធនាគារ។ ទាំង​ការ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ ទាំង​កិច្ច​ខិតខំ​រកដំណោះស្រាយ​ផ្ទៃក្នុង​ជាមួយ​គណបក្ស​កាន់​អំណាច​នៅ​តែ​មិន​ទាន់​បាន​ទទួល​លទ្ធផល​នៅ​ឡើយ។

យ៉ាង​ណា​ក៏​ដោយ លោក​សម រង្ស៊ី​នៅ​តែ​មិនទាន់​អស់​សង្ឃឹម​ទេ។ ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ​កាល​ពី​ថ្ងៃសៅរ៍​សប្តាហ៍​មុន មេដឹកនាំ​បក្សប្រឆាំង​រូបនេះ​នៅ​តែ​សង្ឃឹម​ថា ក្រោម​ការ​ជំរុញ​ពី​សហគមន៍​អន្តរជាតិ ដំណោះស្រាយ​នយោបាយ​មួយ​នឹង​អាច​រក​ឃើញ​នៅ​មុន​ការបោះឆ្នោត ដែល​អនុញ្ញាត​ឲ្យ​រូប​លោក​វិល​មក​ប្រឡូក​ក្នុង​ឆាកនយោបាយ​ឡើងវិ​ញ។ ប៉ុន្តែ រហូត​មក​ទល់​ពេល​នេះ មិន​ត្រឹម​តែ​គ្មាន​ពន្លឺ​សម្រាប់​ដំណោះស្រាយ​នយោបាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​សម រង្ស៊ី​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះឆ្នោត​បាត់​ទៅ​ហើយ។ ការ​លុប​ឈ្មោះ​លោក​សម រង្ស៊ី ត្រូវ​បាន​ក្រុមប្រឹក្សាធម្មនុញ្ញ​សម្រេច​ទុក​ជា​បាន​ការ និង​បិទ​ផ្លូវ​តវ៉ា។ នេះ​ជា​ស្ថាន​ទម្ងន់​ថ្មី​មួយ​ទៀត​សម្រាប់​ជីវិត​នយោបាយ​លោក​សម រង្ស៊ី៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គយចល័តខេត្ដមណ្ឌលគិរី គាបសង្កត់ឈ្មួញរកស៊ី តូចតាចបង្ខំឱ្យបង់ប្រាក់   អាន1535ដង រាប់ពាន់នាក់ផ្លាស់ទីជម្រកដោយសារភាពវឹកវរនៅមីយ៉ាន់ម៉ា   អាន1782ដង សាលាដំបូងរាជធានីភ្នំពេញបើសវនាការសំណុំរឿងលោក ម៉ម សូណង់ដូនាពេលព្រឹកនេះ    អាន1607ដង លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង ចុះចែកអំណោយ នៅឃុំល្វា   អាន2213ដង អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​សាលា​ឧទ្ធរណ៍​ពន្លឿន​សំណុំ​រឿង​លោក ម៉ម សូណង់ដូ   អាន1546ដង នាយទុយ យំ​ពី​ទូតអាមេរិក​រហូតដល់​ផ្ទះ   អាន1708ដង ពលករខ្មែរជាង១៦ម៉ឺននាក់ត្រូវថៃបញ្ជូនមកខ្មែរវិញដែល​ពុំធ្លាប់​មាន   អាន1776ដង ក្រុ​ម​ហ៊ុ​ន​ឧក​ញ៉ា ​ទ្រី ​ភា​ព រ​ង​ការ​ចោទ​ប្រ​កាន់​ថាបាន​រំលោភ​ដីធ្លី​ប្រ​ជា​ពលរ​ដ្?...    អាន1818ដង លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែ?...    អាន4212ដង គណបក្សហ្វ៊ុនស៊ិនប៉ិច ប្តឹងរណឫទ្ធិលួចឧទ្ធម្ភាគចក្រលក់   អាន1806ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38612នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80945នាក់
ខែនេះ    228218នាក់
ឆ្នាំនេះ   2972522នាក់
សរុប   56571418នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:43