យុគចិន្តា បក​ស្រាយ​​រឿង​​​​ក្តោប​​លុយទុក​​​ជាង១ម៉ឺន​ដុល្លារ​

ដោយៈ ភ្នំពេញ ថ្ងៃទី 30 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 11:19 នាទី ចំនួនអានៈ 1823

​ពិធី​ការិនី យុគ ចិន្តា នៃ​ស្ថានីយ៍​ទូរទស្សន៍ CTN ដ៏​ល្បី​ឈ្មោះ បាន​ចេញមុខ​មក​ធ្វើ​ការ​បកស្រាយ​ហើយ​ជុំវិញ​ការ​ចោទ​ប្រកាន់​ដែល​ថា នាង​បាន​កាន់កាប់​លុយ​របស់​សមាគម​សិល្ប​ករ​ខ្មែរ​ជាង​១​ម៉ឺន​ដុល្លារ ដោយ​មិន​ឱ្យ​សមាគម​ប្រើប្រាស់​ក្នុង​កម្មវិធី​មនុស្សធម៌​ផ្សេងៗ​នោះ។

ក្នុង​បទ​សម្ភាស​មួយ​ដែល​ធ្វើឡើង​នៅ​ក្នុង​បរិវេណ​សមាគម​សិល្បករ​ខ្មែរ​នា​ពេល​ថ្មីៗ​នេះ​ ពិធី​ការិនី​យុគ ចិន្តា បាន​អះអាង​ថា ប្រាក់​ដែល​សមាគម​មាន​នា​ពេល​សព្វ​ថ្ងៃ​នេះ គឺ​ស្ថិត​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​នាង និង​លោក​ យុត្ថារ៉ា ឆានី ចាប់​តាំង​ពី​អាណត្តិ​របស់​លោក​ អៀង ស៊ីធុល រហូត​មក​ដល់​អាណត្តិ​នេះ។ ហើយ​កាលពី​អាណត្តិ​មុន​ដើម្បី​ប្រើប្រាស់​ថវិកា​របស់​សមាគម​បាន ​គឺ​លុះត្រា​តែ​មាន​ការ​ចុះហត្ថលេខា​ពី​លោក​ មិញ សុធីវណ្ណ លោក យុ​ត្ថា​រ៉ា ឆា​នី នាង​សឿ សុធា​រ៉ា និង​រូប​នាង​ផ្ទាល់​សិន។​

នាង យុគ ចិន្តា បាន​បញ្ជាក់​ថា កាល​ក្នុង​អាណត្តិ​ដែល​គ្រប់គ្រង​ដោយ​លោក​ មិញ សុធី​វណ្ណ សមាគម​មាន​លុយ​តែ​៥០​ដុល្លារ​ប៉ុណ្ណោះ នៅ​ក្នុង​ធនាគារ ហើយ​ក្រោយ​មក​គ្មាន​លុយ​អ្វី​ទាំងអស់ ។ ដោយ​សារ​បែប​នេះ​ហើយ សមាគម​បាន​មូលមតិ​គ្នា​រៀបចំ​កម្មវិធី​រាត្រី​សមោសរ​មួយ ដើម្បី​ស្វែងរក​ប្រាក់​ដាក់​នៅ​ក្នុង​សមាគម​សម្រាប់​ទុក​ប្រើប្រាស់​ក្នុង​សកម្មភាព​ផ្សេងៗ។ ប្រាក់​ដែល​រក​បាន​នា​ពេល​នោះ​គឺ​មាន​ចំនួន​ជាង​៤​ម៉ឺន​ដុល្លារ។​

នាង យុគ ចិន្តា បាន​បន្ត​ថា ក្នុង​កាលៈទេសៈ​នោះ​ដោយសារ​ត្រូវ​មាន​ភារកិច្ច​ជួយ​ដល់​កងទ័ព​នៅ​សមរភូមិ​មុខ ក៏​ផ្ទេរ​ប្រាក់​ប្រមាណ​៧០​ភាគរយ យក​ទៅ​ទិញ​សម្ភារ​ជួយ​ដល់​កងទ័ព។ ចំណែក​លុយ​ដែល​នៅសល់​ជាង​មួយ​ម៉ឺន​ដុល្លារ​គឺ​ទុក​នៅ​ក្នុង​ធនាគារ​ក្រោម​ការគ្រប់គ្រង​របស់​នា​ង និង​លោក ​យុ​ត្ថា​រ៉ា ឆា​នី។

​លុះ​មកដល់​អាណត្តិ​ដែល​គ្រប់គ្រង​ដោយ​លោក​ សុះ ម៉ាច លុយ​ទាំងនោះ​គឺ​ត្រូវ​ផ្ទេរ​ទៅ​លោក​ ឆា​នី តែ​ដោយ​សារ​មាន​ការ​ពិគ្រោះ​គ្នា​ពី​ថ្នាក់​លើ​ឱ្យ​មាន​ការ​រក្សា​លុយ​ដែល​មាន​នោះ​នៅ​ក្នុង​សមាគម​កុំ​ឱ្យ​បាត់បង់​ ហេតុ​ដូច្នេះ​ហើយ​លុយ​ទាំង​នេះ​ត្រូវ​យក​មក​ប្រើប្រាស់​សម្រាប់​បង់ថ្លៃ​ទឹក ភ្លើង​នៅ​ក្នុង​សមាគម និង​មួយ​ចំណែក​តូច​ទៀត​គឺ​ប្រើប្រាស់​សម្រាប់​ជួយ​ដល់​សិល្បករ​ដែល​មាន​ជំងឺ និង​បាត់​បង់ជីវិត។​

​អ្នកនាង​ យុគ ចិន្តា បញ្ជាក់​ទៀត​ថា រាល់​ការ​ចំណាយ​ទាំងអស់​សម្រាប់​ប្រាក់​នៅ​ក្នុង​សមាគម​គឺ​ត្រូវ​មាន​ការ​ចុះ​ហត្ថលេខា​ពី​លោក​ ឆា​នី និង​រូប​នាង​ផ្ទាល់ ប៉ុន្តែ​នាង​មិនបាន​កាន់កាប់​ក្បាល​បញ្ជី​របស់​សៀវភៅ​ធនាគារ​ឡើយ សូម្បីតែ​លេខ​កូដ​ធនាគារ​ក៏​នាង​មិនបាន​ចាំ​ដែរ គ្រាន់​តែ​មាន​សិទ្ធិ​ចុះ​ហត្ថលេខា​ប៉ុណ្ណោះ។ ប៉ុន្តែ​ក្រោយ​ពី​សង្កេត​ឃើញ​ថា នៅ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​ការ​ចំណាយ​របស់​សមាគម​មាន​ចំនួន​ច្រើន ទើប​នាង​ និង​លោក​ ឆានី​ បាន​ពិគ្រោះ​យោបល់​គ្នា​ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​ប្រាក់​នោះ​ចេះ​តែ​ខើច​ទៅៗ។ ក្រោយ​មក​នាង​ក៏​សម្រេច​ចិត្ត​មិន​ចុះហត្ថលេខា​ដើម្បី​ដក​ប្រាក់​របស់​សមាគម​ប្រើប្រាស់​បន្ត​ទៀត​ឡើយ ដោយ​ត្រូវ​រង់ចាំ​ពិគ្រោះ​យោបល់​ពី​លោក​សុះ ម៉ាច ដែល​ជា​ប្រធាន​សមាគម។​

​ពិធី​ការិនី​រូប​នេះ​អះអាងថា លុយ​ដែល​សល់​មិន​បាត់បង់​ទៅ​ណា​ទេ គឺ​នៅ​ក្នុង​ធនាគារ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក ឆានី និង​រូប​នាង​ផ្ទាល់។

ចំពោះ​បញ្ហា​នេះ លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បករខ្មែរ​បាន​ឱ្យ​ដឹង​ថា កន្លង​មក​ការ​ប្រើប្រាស់​លុយ​នៅ​ក្នុង​សមាគម​ពិត​ជា​មាន​ការ​លំបាក​ដោយសារ​តែ​លោក​មិន​បាន​ដឹង​ច្បាស់​ថា លុយ​ដែល​នៅសល់​ក្នុង​សមាគម​នោះ​មាន​ចំនួន​ប៉ុន្មាន ហើយ​លោក​ក៏​គ្មាន​សិទ្ធិ​ក្នុង​ការ​ដក​លុយ​ទាំង​នោះ​ដែរ ។​ ប៉ុន្តែ​ឆ្លង​តាម​ការ​បកស្រាយ​របស់​អ្នកនាង​ យុគ ចិន្តា ដែល​ជា​ហេរញ្ញិក​របស់​សមាគម​ទើប​លោក​យល់​ច្បាស់​អំពី​បញ្ហា​នេះ​បន្ទាប់ពី​មាន​មន្ទិល​កន្លងមក៕ ប្រភពពី The Free Press Magazine

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សាលសម្តែងសៀកថ្មីដែលអាចស្វាគមន៍អ្នកទស្សនា រហូតដល់៤០០នាក់ចាប់បើកហើយ   អាន1711ដង iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ   អាន3337ដង រាស្ត្រ៖ មុនបោះឆ្នោតឃុំសង្កាត់ប្រើពាក្យបំផុសបំផុលអោយរាស្ត្រធ្វើផ្ទះយកសន្លឹកឆ្នោត តែបោ...    អាន1581ដង លោកផ្កាយ២ចាន់រិទ្ធឌីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធគ្រឿងញៀន    អាន1761ដង ពលរដ្ឋ និង​បុគ្គលិកសាលាខេត្ត​សាទរពេល​លឺថា សាលាខេត្តប្តូរមកក្នុងខេត្តវិញ   អាន1660ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន   អាន2348ដង បាឡុងហោះរបស់ក្រុមហ៊ុនចិនធ្លាក់នៅសៀមរាបបណ្តាល អោយភ្ញៀវបរទេសរងរបួសជាទម្ងន់   អាន1677ដង ឃាត់ខ្លួនមេខ្លោងប្លន់រថយន្តមិនបានសម្រេច   អាន1660ដង ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ4 ស្រុកអង្គស្នួលប្រែក្លាយពីជញ្ជីងថ្លឹងរថយន្...    អាន1166ដង សមយុទ្ធ​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ   អាន1742ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38531នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80864នាក់
ខែនេះ    228137នាក់
ឆ្នាំនេះ   2972441នាក់
សរុប   56571337នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:39