ស្រះចិញ្ចឹមត្រីឆ្តោរបស់ជនជាតិវៀតណាម១កន្លែងត្រូវបានកំលាំងសមត្ថកិច្ចបង្កាប

ដោយៈ ផ្លុងរ៉េត សៀមរាប ថ្ងៃទី 27 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:57 នាទី ចំនួនអានៈ 1736

ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​ខុសច្បាប់​ចំនួន​៥ និង​ស្រះ​ចិញ្ចឹម​ត្រី​ប្រា​១ ក្នុង​​ភូមិ​តា​ជេ​ត ឃុំ​សំរោង​យា ស្រុក​ពួក ខេត្ត​សៀមរាប ត្រូវបានធ្វើ​ការបង្ក្រាបនៅ​ព្រឹក​ថ្ងៃ​ទី​២៦​ម្សិល​មិញ​ ដោយ​កម្លាំង​ចំរុះ​​​​ដែល​ចូល​រួម​ដោយ​លោក អ៊ុំអមរា ស្នង​ការ​រងខេត្ត​ លោក សឿន​សេន​ នាយការិយាល័យ​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច លោក​សំ​ផាន់ណា នាយ​រង​ផ្នែក​រដ្ឋ​បាល​ជល​ផល​ក្រឡាញ់ រួម​ជា​មួយ​អាជ្ញា​ធរ​ដែន​ដី​ ដែល​បញ្ជា​ផ្ទាល់​ពី​​លោក​ ទី​សុវិន​ថាល់ ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​សៀម​រាប និង​ដឹក​នាំ​កម្លាំង​ដោយ​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង។

ដើម​ហេតុ​ដែល​ឈាន​ទៅ​ដល់​ការ​ចុះ​បង្ក្រាប​ខាង​លើ​នេះ គឺ​ដោយ​សា​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​នៅ​ឃុំ​ខាង​លើ​បាន​រាយ​ការ​ណ៍​ប្រាប់​អ្នក​សា​រ​ព័ត៌​ថា រយៈ​ពេល​២​ឆ្នាំ​កន្លង​ទៅ​នេះ​ពួ​ក​គាត់​មាន​ទុក្ខ​លំ​បាក​២​ករណី​ដោយ​សារ​តែ​ស្រះចិញ្ចឹម​ត្រី​នេះគឺ​ ទី១-ម្ចាស់​ស្រះ​បិត​ទឹក​ដើម្បី​បង្ហូរ​ចូល​ស្រះ​របស់​ខ្លួន​ដែល​នាំ​អោយ​លេច​ស្រែ​អ្នក​នៅ​លើ​ទឹក ទី២-ម្ចាស់​ស្រះ​បាន​បង្ហូរ​ទឹក​ស្អុយ​ទំ​លាក់​ទៅ​អ្នក​នៅ​ខាង​ក្រោម​ ប៉ះ​ពាល់​ពល​រដ្ឋ​រាប់​រយ​គ្រួសារ។

តាំង​ពី​ព្រឹក​រហូត​ដល់​រសៀល​ម្សិល​មិញ​ប្រ​ជា​ពល​រដ្ឋបាន​នាំ​គ្នា​សា​ទរ​ និងនាំ​គ្នា​មក​រាយ​ការណ៍​បន្ថែម​ជូន​សមត្ថ​កិច្ច​ថា ទឹក​ស្អុយ​ដែល​ហូរ​ធ្លាក់​ចូល​តាម​អូរ​ តាម​ប្រឡាយ ហូរ​ចូល​ក្នុង​ស្រែ​ដែល​បណ្តាល​អោយ​ងាប់​ សំណាប​ សន្ទុង របស់​កសិករ​ក្នុង​ឃុំនេះរយះ​ពេល​២ឆ្នាំហើយ។ ពួក​គាត់​បន្ត​ថា ពេលគេ​បង្ហូរ​ទឹក​ស្អុយ​ដាក់​ស្រែ​ស្រូវ​របស់​ពួក​គាត់ គឺ​ផ្តល់​ផល​អាក្រក់​ដូច​ជា រមាស់​ជើងរមាស់​​ដៃពេល​ចុះ​ស្ទុង ជា​ពិ​សេស​នោះ​គឺ​ក្លិន​ស្អុយ​អាសោច​បក់​បោក​តាម​ខ្យល់​ធ្វើអោយ​​ពលរដ្ឋ​ប៉ះ​ពាល់​ដល់​សុខ​ភាព​អ្នក​រស់​នៅ​ជុំ​វិញ​នោះ​គ្រប់​ៗ​ក្រួសារ។ ពល​រដ្ឋ​បន្ថែម​ថា ជា​រៀង​រាល់​ថ្ងៃ​គាត់​ឃើញ​មាន​ឡាន​កូរ៉េ២-៣​គ្រឿង​ដឹក​ត្រី​នុយ​តូចៗ​រាប់​សិប​តោន​ យក​មក​អោយ​ត្រី​ឆ្តោ​ខាង​លើ​ស៊ី​ ដែល​ពួ​កគាត់​បារម្ភណ៍​ថា បើ​ចាប់​ត្រី​តាំង​ពី​តូច​បែប​នេះ​អស់​ហើយនោះ​ ​តើ​ត្រី​នៅ​បឹង​ទន្លេ​សាប​អាច​សល់​ទៀត​ទេ មាន​តែ​រលាយ​តែ​ប៉ុណ្ណោះ។

សមត្ថ​កិច្ច​ពុំ​ទាន់​អាច​វែក​មុខ​ថៅ​កែ​ចិញ្ចឹម​ត្រី​ឆ្តោ​នេះបាន​​ទេ តែ​មាន​មេ​ការ​ម្នាក់ ឈ្មោះ​ វ៉ាងវណ្ណ ភេទ​ប្រុស អាយុ២៣ឆ្នាំ ​​​បាន​ចេញ​មុខ​អះ​អាង​ថា គេ​ជា​មេការ​ស៊ី​ឈ្នួលទើប​តែ​បាន​ជាង​២​ខែ​ប៉ុណ្ណោះ ហើយ​គេ​មិន​ស្គាល់​ឈ្មោះ​ថៅកែ​ និង​មិន​ស្គាល់​លេខ​ទូរ​ស័ព្ទ​ទំ​នាក់​ទំ​នងទេ។

បើ​យោង​តាម​សម្តី​ប្រ​ជា​ពល​រដ្ឋ​ និង​អាជ្ញា​ធរ​ដែន​ដី បាន​អោយ​ដឹង​ថា ថៅ​កែ​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​ខាង​លើ គឺ​មាន​ម្ចាស់​ជា​ជន​ជាតិ​វៀត​ណាម ឈ្មោះ​ លោកដាង លោកវ៉ាង និង​លោកចាន់។ ពួក​គាត់​អោយ​ដឹង​ទៀត​ថា ម្ចាស់​ដី​ស្រះខាង​លើ​នេះ ឈ្មោះលោក ជាសុភឿត ដែល​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្កុក​ស្តម ហើយ​មាន​ខ្នង​ធំ​សុទ្ធ​តែ​ខ្សែ​ឧកញ្ញ៉ានៅ​ខេត្ត​សៀម​រាប​នេះ ទើប​ជា​ហេតុ​មិន​មាន​សមត្ថ​កិច្ច​ណា​ហ៊ាន​មក​ក្បែរ​ស្រះ​ចិញ្ចឹម​ត្រី​ខាង​លើ​នេះ។

នៅ​ពេល​អ្នក​យក​ព័ត៌​មាន​យើង​ទូរ​ស័ព្ទ​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ជា​សុភឿតនៅ​ព្រឹក​ម្សិល​មិញ លោក​បាន​ជេរ​អ្នក​កាសែតថា ”ពួក​អា​អ្នក​កាសែត​ឯង​កុំ​ប៉ិន​ រមាស់​ដៃ​រមាស់​ជើង​ពេក ឆ្នាំ​មុន​អញ់​ចិញ្ចឹម​១​ឆ្នាំ​គ្មា​ន​អាណា​វា​ថា ស្អុយ ពួក​អា​ឯងល្មម​ៗបាន​ហើយ“ រួច​បិត​ទូរ​ស័ព្ទ​បាត់​ទៅ។

លោក មៀលរ៉ា មេភូមិ​តាជេត បាន​អោយ​ដឹង​ថា លោក​ធ្លាប់​បាន​សរសេរ​របាយ​ការណ៍​ដាក់​ទៅ​ក្រុម​ប្រឹក្សា​ឃុំអំ​ពី​សំ​ណើរ​និង​ទុក្ខ​លំ​បាក​របស់​ប្រ​ជា​ពលរដ្ឋ​ខាង​លើ តែ​រហូត​មក​ដល់​ពេល​នេះ​ស្ងាត់​ឈឹង​ មិន​មាន​ការ​អន្ត​រាគម​សោះ​ ចំ​ពោះ​ការ​បង្ហូរ​ទឹក​ស្អុយ​នេះ។

នៅ​រសៀល​ដដែល​បន្ទាប់​ពី​សមត្ថ​កិច្ច​បញ្ចប់​ការ​ធ្វើ​កំ​ណត់​ហេតុ លោក​សឿន​សេន បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា លោក​និង​បញ្ជូន​សំ​ណុំ​រឿង​នេះ ទៅ​អោយ​ខាង​រដ្ឋ​បាល​ជល​ផល ជា​អ្នក​ចាត់​ការ​បន្ត និង​រង​ចាំ​បញ្ជា​របស់​លោក​ព្រះ​រាជ​អា​ជ្ញាថា​ត្រូវ​ធ្វើ​យ៉ាង​ណាបន្ត​ទៀត​។ លោ​បន្ត​ថា វត្ថុតាង​ លោក​បាន​ប្រគល់​អោយ​មេការ​ឈ្មោះ វ៉ាង​វណ្ណៈ ជា​អ្នក​ទទួល​ខុស​ត្រូវ​ មើល​ថែ​រក្សា​ទុក​មិន​អោយ​ប៉ះ​ពាល់ បើ​មាន​ការ​ចាប់​ត្រី​ចេញ ឬ​បាត់​បង់​ត្រី​ដោយ​ប្រការ​ណា​មួយ​នោះ​ ឈ្មោះ​ វ៉ាង​វណ្ណៈ ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំ​ពោះ​មុខ​​ផ្លូវ​ច្បាប់។  ​

ប្រ​ជា​ពល​រដ្ឋ​ក្នុង​ឃុំ​ខាង​លើ​សំ​នូម​ពរ​ទៅ​ សមត្ថកិច្ច​ពាក់​ពាន់ មន្រ្តី​ជំ​នាញ ជា​ពិសេស​លោក ទី​សុវិនថាល់ ព្រះ​រាជ​អាជ្ញាសាលា​ដំបូង​ខេត្ត​សៀមរាប មេត្តាឆាប់​ចាប់​កូន​ត្រី​ឆ្តោ​ក្នុង​ស្រះ​នេះ​ប្រ​លេង​ទៅ​ក្នុង​បឹង​ទន្លេ​សាប​ទៅ ព្រោះ​បើ​ទុក​យូរ​ខ្លាច​ម្ចាស់​ស្រះលួច​ចាប់​ដឹក​ចល័ត​ចេញ​អស់​ និង​ម្យ៉ាង​ទៀត​កុំ​អោយ​ពួក​គេ​បំ​ពុល​បរិស្ថាន​ប៉ះ​ពាល់​ប្រ​ជា​ពល​រដ្ឋ​បន្ត​ទៅ​ទៀត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ខារាអូខេពីរ៉ាមីតត្រូវភ្លើងឆេះមានអាថ៍កំបាំងហាមអ្នកកាសែតមិនអោយចូលថត (   អាន1545ដង ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ   អាន2142ដង ឆ្កែខាំ​ចៅ​ដេញ​បាញ់៤​គ្រាប់​ផ្អើលពេញភូមិ   អាន1740ដង ឈ្មួញសម្រុកដឹកជញ្ជូនធ្យូង និងឈើចេញពីស្រុកចិត្របុរី ខេត្តក្រចេះ ទៅលក់ប្រទេសវៀតណាមទាំងថ?...    អាន1500ដង រថយន្តយួយគ្រឿងក្រឡាប់ផ្ងាជើងខណៈរថយន្តមួយគ្រឿងទៀតបុកបញ្ច្រាសទិសគ្នា   អាន1586ដង ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ   អាន3599ដង មន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋស្វាយដង្គុំនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការជាមួយមន្ត្រី?...    អាន1802ដង កម្មវិធីកាត់ខ្សែបូ សម្ភោតផ្លូវមួយខ្សែនៅ វត្តឧត្តម សាមគ្គីត្រពាំងក្រសាំង   អាន1902ដង សាលាក្រុង​ភ្នំ​ពេញ​គួរ​តែ​បិតក្រុម​ហ៊ុនរថ​យន្ត​ក្រុងឡើង​ថ្លៃពេល​បុណ្យទាន   អាន1758ដង ក្បាច់ពិសេស ៤ក្បាច់ ជួយឱ្យបុរសប្រតិបត្តិការបានយូរ   អាន6287ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34959នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77292នាក់
ខែនេះ    224565នាក់
ឆ្នាំនេះ   2968869នាក់
សរុប   56567765នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:26