ញ្ញត្តិស្វែងរកអន្តរាគមន៍ មិនមែនមានតែប្រជាពលរដ្ឋ នៅក្នុងសហគមន៍ដីធ្លីទេ គឺក្រុមមេដឹកនាំអង្គការសង្គមស៊ីវិលជាច្រើន និងមេដឹកនាំសហជីព ក៏បានដាក់ញ្ញត្តិ ស្វែងរកអន្តរាគមន៍ពីមេដឹកនាំអាមេរិក និងចិន ឲ្យជួយធ្វើអន្តរាគមន៍ផងដែរ។
ញ្ញត្តិ ដែលបានសម្តែងពីក្តីកង្វល់របស់កម្មករ កម្មការិនី បម្រើការងារនៅតាមរោងចក្រ ត្រូវបានសហជីព ដាក់ជូនលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក ចិន តាមរយៈស្ថានទូតអាមេរិក ស្ថានទូតចិន ប្រចាំនៅកម្ពុជា។ ញ្ញត្តិនោះ ក៏ត្រូវបានដាក់ទៅកាន់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈទីស្តីការគណៈរដ្ឋមន្ត្រី និងសហគមន៍អឺរ៉ុប នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២។ ប៉ុន្តែការដាក់ញ្ញត្តិនោះ មិនមានការដើរហែក្បួន ជាទ្រង់ទ្រាយធំទេ ដោយគ្រាន់តែមានតំណាង៤-៥នាក់ ដើរយកញ្ញតិ្ត ទៅដាក់តែប៉ុណ្ណោះ។ លោក អាត់ ធន់
ប្រធានសហភាពការងារកម្ពុជា បានឲ្យដឹងនៅរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ បានឲ្យដឹងថា ញ្ញតិ្ត ដែលដាក់នោះ ទាក់ទងទៅនឹងវិស័យការងារ និងពាក់ព័ន្ធរឿងកម្មករ កម្មការិនី បម្រើការតាមរោងចក្រ។ នៅក្នុងចំណុចសំខាន់ នៃញ្ញត្តិដាក់ជូនលោកប្រធានាធិបតីអាមេរិក ចិន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន និងសហគមន៍អឺរ៉ុប មានដូចជាៈលក្ខខណ្ឌការងារ ផ្តល់ប្រាក់ឈ្នួលឲ្យកម្មករឲ្យបានសមរម្យផ្តល់សេរីភាពដល់សហជីព កុំឲ្យនិយោជកប្រើប្រាស់កិច្ចសន្យាខ្លី បង្កើតច្បាប់ការងារ បង្កើតគណៈកម្មការសហជីព ក្នុងអាស៊ាន ទទួលខុសត្រូវ ចំពោះកម្មករចំណាកស្រុក។
លោក អាត់ ធន់ បានលើកឡើងថា នៅប្រទេសកម្ពុជា បច្ចុប្បន្ន សេរីភាពសហជីព ជាពិសេសសហជីពកម្មករតែម្តង គឺសិទ្ធិរបស់កម្មករ មានការធ្លាក់ចុះនិយោជកប្រើប្រាស់ កិច្ចសន្យាខ្លីៗ ធ្វើកម្មករមិនអាចចូលសហជីពបាន ហើយនិយោជក អាចកេងប្រវ័ញ្ចពីច្បាប់បាន និងប្រាក់ចំណេញពីលើកម្មករបានទៀត។ កម្មករមួយចំនួន អត់ហ៊ានតវ៉ាទេ ភាគច្រើន ខ្លាចគេបញ្ឈប់ទាក់ទងបញ្ហាកិច្ចសន្យាខ្លី។
លោក អាត់ ធន់ បានបន្ថែមថា បើនិយាយពីសេរីភាពសហជីព មានការធ្លាក់ចុះ លោក អាត់ ធន់ បានបន្ថែមទៀតថា ពាក់ព័ន្ធបញ្ហាប្រាក់ឈ្នួល និងបញ្ហាសុខភាព គឺនៅជាបញ្ហាដែរ។ មានរោងចក្រមួយចំនួនធ្វើបាបកម្មករ។ យើងមើលជាទូទៅលោកគិតថា បើនិយាយថាប្រសើរមិនអាចទាន់និយាយបានទេ សម្រាប់កម្មករ៕
ថ្ងៃនេះ | 42726 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 85059 | នាក់ |
ខែនេះ | 232332 | នាក់ |
ឆ្នាំនេះ | 2976636 | នាក់ |
សរុប | 56575532 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:04 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net