ព្រះតេជគុណព្រះនាម ទូចយ៉ាង ជាព្រះចៅអធិការវត្តតាស្អាងស្ថិតនៅ ភូមិតាស្អាង ឃុំកំពង់ចំលង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ព្រមទំាងព្រះគ្រូអាចារ្យគណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្ត សូមអំពាវនាវរកសប្បុរសជនទាំងក្នុង និងក្រៅប្រទេសមេត្តាជួយកសានសាលាឆាន់មួយខ្នងដែលមានសភាពចាស់ទ្រុឌទ្រោម ជិតរលំទៅហើយ។
ដោយមានការយកចិត្តទុកដាក់ខិតខំកសាងសមិទ្ធផលនានាអំពីព្រះចៅអធិការ ព្រះគ្រូអាចារ្យគណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្តនៅក្នុងវត្ត តាស្អាងនេះ ព្រះចៅអធិការបានសំដែងនូវទឹកចិត្តជ្រះថ្លាសូមអំពាវនាវរកសប្បុរសជនញាតិមិត្តជិតឆ្ងាយ ក្នុងនិងក្រៅប្រទេសអោយ ជួយចាប់មផលកុសល្យផលបុណ្យទៅតាមសទ្ធារៀងៗខ្លួន ដើម្បីប្រមែប្រមូលបច្ច័យយកមកកសាងនូវឧបដ្ឋានសាលាឆាន់ មួយខ្នងដែលសព្វថ្ងៃនេះកំពុងមានសភាពចាស់ទ្រុឌទ្រោមពុកផុយឈើ អស់ទៅហើយ។
ព្រះតេជគុណ ទូចយ៉ាង បានមានសង្ឃដីការថា សាលាឆាន់មួយខ្នងធ្វើអំពីឈើនោះមានរយៈ កាលជាយូរឆ្នាំណាស់មកហើយឥទ្បូវបានពុកផុយទ្រុឌទ្រោមមានលក្ខណៈតូចចង្អៀតដែលជាការពិបាកដល់ពុទ្ធបរិស័ទមកចូលរួមគោរពបូជា ធ្វើបុណ្យទានទើបព្រះតេជគុណ និងគណៈកម្មការវត្តព្រមទាំងពុទ្ធបរិស័ទ្ធ ចំណុះជើងវត្តបានឯកភាពគ្នាសំរេចរុះរើចេញរួចកសាងនូវឧបដ្ឋានសាលាឆាន់ថ្មីមួយខ្នងវិញដែលមានការខ្វះខាតថវិកាជាច្រើនទៀតក្នុងការ សាងសង់ដោយសូមធ្វើសេចក្តីអំពាវនាវនេះដល់សប្បុរសជននានា គ្រប់មជ្ឈដ្ឋានប្រកបដោយទឹកចិត្តជ្រះថ្លាចូលរួមចំណែកគាំទ្រជួយឧបត្ថម្ភ ដល់ការកសាងនូវសមិទ្ធផលឧបដ្ឋានសាលានេះឡើង។
ដោយមានសេចក្តីសង្ឃឹមជឿជាក់ចំពោះសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រីជាសប្បុរសជនជិតឆ្ងាយក្នុងនិងក្រៅប្រទេសទំាងអស់ជួយ ទំនុកបំរុងធ្វើអំណោយទានជាថវិកានិងសំភារៈសំរាប់កសាងឧបដ្ឋាន សាលាឆាន់នេះទុកជាទីកន្លែងសក្ការៈរបស់ប្រជាពុទ្ធបរិស័ទដែលមាន ជំនឿលើប្រពៃណីព្រះពុទ្ធសាសនាឲ្យកាន់តែមានការអភិវឌ្ឍន៏រីកចំរើន រុងរឿងជាពិសេសការកកើតសមិទ្ធផលបានថ្កុំថ្កើងឡើងដោយសារតែ វប្បធម៍នៃការចែករំលែកដែលជាអនុសាសន៏ដ៏ថៃ្លថ្លារបស់សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
សូមគោរពជូនពរសព្វសាធុកាដល់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រីសប្បុរសជននិងពុទ្ធបរិស័ទជួបប្រទះនូវពុទ្ធពរទំាងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមទំនាក់ទំនងជាមួយព្រះតេជគុណ ទូចយ៉ាង តាមរយៈទូរស័ព្ទ ០១១ ៨៨ ៨៤ ០៨ ។ សូមអរគុណ!
ថ្ងៃនេះ | 38865 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 81198 | នាក់ |
ខែនេះ | 228471 | នាក់ |
ឆ្នាំនេះ | 2972775 | នាក់ |
សរុប | 56571671 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:50 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net