ប៊ុនសុខាយកឈ្មោះក្រុមហ៊ុននៅព្រះវិហារមកលួចដឹកឈើក្រញូងនៅឧត្តរមានជ័យ

ដោយៈ ផ្លុង-រ៉េត ខេត្តឧត្តរ​មាន​ជ័យ ថ្ងៃទី 12 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 05:24 នាទី ចំនួនអានៈ 1676

មាន​មនុស្ស​មួយ​ក្រុម​ដែល​ជិះ​រថ​យន្ត​ទំ​នើប​ជា​ច្រើន​គ្រឿង​អួត​ខ្លួន​ថា ជាមនុស្ស​របស់​ក្រុម​ហ៊ុន​ដី​សម្ប​ទាន​សេដ្ឋ​​កិច្ច​​ឈ្មោះ​​​ប៊ុន​​សុខា​ ទៅ​​ប្រ​​មូល​​ទិញ​​ឈើ​​គ្រ​​ញូង​ធំ​​ជាង​​គេ​ដឹក​ដោយ​រថ​យន្ត​យី​ឌុបដែល​​បោះ​​ទី​​តាំង​​ប្រ​​មូល​​ទិញ​​និង​​ស្តុក​​ឈើ​​គ្រ​ញូង​ ស្ថិត​នៅ​ច្រក​​ចំ​​បក់​​កោង តាម​​ខ្សែ​​បន្ទាត់​​ព្រំ​​ដែន​​កម្ពុជា-ថៃ​​ ក្នុង​​ឃុំ​​អូ​​ស្វាយ​​  ស្រុក​​ត្រ​​ពាំង​​ប្រា​​សាទ​​ ​​ខេត្ត​​ឧត្តរ​មាន​​ជ័យ​  ។​

ប្រ​តាម​ប្រ​ភព​ព័ត៌​មាន​ច្បាស់​ការ​បាន​ប្រាប់​ថា លោក​លុច​ដែល​ជា​មេ​ការ​ប្រ​មូល​ទិញ​ឈើ​ក្រ​ញូង​អោយ​ក្រុម​ហ៊ុន​ខាង​លើ​នេះ​ធ្លាប់​​បាន​ដើរ​អះ​អាងថា ការ​ទិញ​ឈើ​ក្រ​ញូង​នេះ​គឺ​គេ​មាន​ច្បាប់​ត្រឹម​ត្រូវ​ ដែល​មាន​អាជ្ញា​ប័ណពី​រដ្ឋាភិបាល​​កម្ពុជា ហើយ​ក្រុម​ហ៊ុន​របស់​គេ​ឈ្មោះ​ប៊ុន​សុខា។

ប្រ​ជា​ពល​រដ្ឋ​ខ្លះ​លួច​ខ្សឹប​ទាំង​ភ័យ​ខ្លាច​ថា ការ​មូល​ទិញ​ឈើ​គ្រ​ញូង​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​កម្ពុជា-ថៃ​ យ៉ាង​អនាធិប​តេយ្យនេះ​ បើ​ទោះ​​បី​ជា​មាន​ប្រ​ជា​ពល​រដ្ឋ​ជា​ច្រើន​នាក់​ត្រូវ​​បាន​ស្លាប់ ​ដោយ​សារ​​ទា​ហាន​ថៃ​បាញ់​សម្លាប់​នៅ​ពេល​រុក​ទៅ​កាត់​ឈើ​គ្រ​ញូង​យ៉ាង​ណា​ក៏​ដោយ​ ក៏​អា​ជីវ​កម្ម​ប្រ​មូល​ទិញ​ឈើ​គ្រញូ​ងមុខ​ធំ​ៗ​​របស់ ​ប៊ុន​សុ​ខា នៅ​តែ​ដំ​ណើរ​ការ​យ៉ាង​រលូន​ដដែល​។ ពល​រដ្ឋ​បន្ត​ថា នេះ​ជា​រឿង​មួយ​ដែល​រាជ​រដ្ឋាភិ​បាល​​មិន​គួរ​ណា​មើល​រំ​លង​​អំ​ពី​​បទ​ល្មើស​​ឈើ​គ្រ​ញូង​របស់​ ប៊ុន​សុខា ទេ​​ពី​ព្រោះ​ក្នុង​មួយ​ឆ្នាំ​ៗ​មាន​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​ស្រុក​ និង​ប្រ​ជា​ពល​រដ្ឋ​ចំ​ណាក​ស្រុក​បាន​ស្លាប់​រាប់​រយ​នាក់​ ហើយ​ការ​ស្លាប់​ ស្ទើរ​រៀង​រាល់​ថ្ងៃ​ ដោយ​សារ​ឆ្លង​ដែន​ឥត​ច្បាប់​ទៅ​លួច​កាប់​ និង​លំ​លាក់​ឈើ​គ្រ​ញូង​នៅ​​ដី​​ថៃមក​អោយ​ក្រុម​ហ៊ុន​នេះ។ ពលរដ្ឋ​បន្ត​ថា ក្រុម​ហ៊ុន​ប៊ុន​សុខា​នេះ​ទៅ​ទិញ​ឈើ​ក្រញូង​នៅ​អា​ស័យ​ដ្ឋាន​ខាង​លើ ជិត​មួយ​ឆ្នាំ​ហើយ ដែល​មាន​ការ​សហ​ការ​ជា​មួយ​ប៉ូលីស​ព្រំ​ដែន សមត្ថ​កិច្ច​ជំ​នាញ​ និង​នាយ​ទាហ៊ាន​ធំៗ ដូច​ជា​មេ​សឹក​រង​ស្រុក​ត្រ​ពាំង​ប្រា​សាទ ប្រ​ធាន​ក្រុម​ចំ​រុះ​បង្ក្រាប​បទ​ល្មើស និង​ជា​ពិសេស​មាន​ការ​បើ​ភ្លើង​ខៀវ​ពី​លោក ជា​ម៉ន​ មេភូមិ​ភាគ​បួន​ និង​លោក​ ប៉ិចសុខិន អភិបាល​ខេត្ត​ឧត្តរ​មាន​ជ័យ ទៀត​ផង ទើ​ប​ការ​រក​ស៊ី​នេះដំ​ណើរ​ការ​បាន​ដោយរលួន។

ប្រ​ភព​ពី​ពល​ទា​ហ៊ាន​តូច​តាច​មួយ​ចំ​នួន​បាន​លួ​ច​ប្រាប់​ថា ពេល​ក្រុម​ហ៊ុន​ខាង​លើនេះ​ ចូល​ទំ​លាក់​ឈើ​ក្រ​ញូង​ដាក់​រថ​យន្ត​យី​ឌុប​ម្តង​ៗ គឺ​គេ​ជួល​ប៉ូលីស​ ទាហ៊ាន អោយ​កាន់​កាំ​ភ្លើង​គ្រប់​ដៃ​ជា​ច្រើន​នាក់​ដើម្បី​ការ​ពារ​មិន​អោយ​អ្នក​ណា​ចូល​ទៅ​ជិត​បាន​ទេ។ ប្រ​ភព​បន្ត​ថា ពួក​ក្រុម​មេ​ការ​៤-៥​នាក់​ប្រើ​សុទ្ធ​តែ​កាំ​ភ្លើង​ខ្លី បាញ់​លេង​លាន់​លឺ​ពេញ​ព្រៃ​យ៉ាង​អាណា​ធិប្ប​តេយ្យ​ដោយ​គ្មាន​អ្នក​ណា​គេ​អើអីសោះ​។

នៅ​រសៀល​ថ្ងៃ​ទី​១១​ខែ​វិច្ឆិការឆ្នាំ​២០១២ យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក វណ្ណ​កុសល់ អភិបាល​ស្រុក​ត្រ​ពាំង​ប្រា​សាទ​បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​ក្រៅ​សេ​វា តែលោក​ អែមសារិន ប្រ​ធាន​ក្រុម​ប្រឹក្សាស្រុក បាន​បដិសេធ​ថា លោក​មិន​ដែល​លឺ​ថាមាន​ឈ្មោះ​ក្រុម​ហ៊ុន​ដី​សប្ប​ទាន​ ប៊ុន​សុខា​ នៅ​ស្រុក​ត្រ​ពាំង​ប្រ​សាទ​ទេ។

លោក​ដាវីតនាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ត្រ​ពាំង​ប្រា​សាទ បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ថ្ងៃ​ដដែល​ថា លោក​ធ្លាប់​លឺ​ថា​មាន​ឈ្មោះ​ក្រុម​ហ៊ុន​ប៊ុន​សុខា​ តែ​ក្រុម​ហ៊ុន​នេះ​មិន​មាន​នៅ​ឃុំ​អូស្វាយ ​ស្រុកត្រ​ពាំង​ប្រា​​សាទ​​ទេ។

យើង​ពុំ​ទាន់អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ជា​ម៉ន មេភូមិ​ភាគ​៤ និង​ លោក​ ប៉ិចសុខិន អភិបាល​ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​មិន​អាច​ទំ​នាក់​ទំ​នង​បាន​នៅ​ព្រឹក​ថ្ងៃ​ទី១២​នេះ។

ពលរ​ដ្ឋ​ខេត្ត​ឧត្តរ​មាន​ជ័យ​ភាគ​ច្រើន​សំ​នូម​ពរ​ទៅ​ សម្តេច​ហ៊ុន​សែនថា មេត្តា​ត្រួត​ពិនិត្យ​ក្រុម​ហ៊ុន​ ប៊ុន​សុខា​ផង ព្រោះ​គេ​កំ​ពុង​ប្រើ​ប្រ​ជា​ពលរដ្ឋ​ក្រី​ក្រ​អោយ​ទៅ​ស្លាប់​នៅ​ដី​ថៃស្ទើរ​ជា​រៀង​រាល់​ថ្ងៃ​ ដោយ​សា​តែ​ការ​កាប់​ និង​ទំ​លាក់​ឈើ​ក្រញូង​ពី​លើ​ខ្នង​ភ្នំ​ស្រុក​ត្រពាំង​ប្រា​សាទ​នេះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សហជីព យល់ព្រមកំណត់ប្រាក់ខែកម្មករ១២០ដុល្លារ   អាន1564ដង លោក សមរង្ស៊ី និងលោក ម៉មសូណង់ដូ គ្មានឈ្មោះក្នុងបញ្ជីដោះលែងទេ   អាន1572ដង លោ​ក ​សា​រ៉ាក់ ​ខាន់ ​ប​ង្កើត​ឲ្យ​មាន​អំ​ពើ​ពុ​ករ​លួយ​និង​បក្ខ​ពួក​និ​មយ   អាន1746ដង អត្រាគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១២ កើតមាន១១៦លើកថយចុះ៨៨លើក    អាន1610ដង ធំក្លិនស្អុយរលួយចេញពីមេបញ្ជាការប៉េអឹមស្រុកបសេដ្ឋ   អាន1695ដង ភូមិគ្រឹះមួនប៊ីមអង្គរ ទើបបើក​ថ្មីនៅកណ្តាល​ទីក្រុង​សៀមរាប ទទួល​ទាំង​ភ្ញៀវជាតិ និង​ភ្ញៀ?...    អាន2615ដង ប្តីប្រធានមន្ទីព័ត៌មានខេត្តកំពង់ស្ពឺស្រវឹងប្រចណ្ឌប្រពន្ធវាយគេឯងពេញវង់ពិធី   អាន1719ដង ប៉ូលីសចរាចរណ៍ស្រុកពួកពេលមានគ្រោះថ្នាក់ចរាចរណ៍​ ចាប់បានតែរថយន្តមិនដឹងខ្យល់ឯរថយន្តបង្ក?...    អាន1730ដង លោក​ នុត​ លីឆូ​យឃុ​បឃិត​ឲ្យឈ្មួ​ញធំៗ​ នាំចូ​លទំនិ​ញប​ង់ពន្ធ​មិន​គ្រប់តាម​ច្រក​ផែ ​កែវផ?...    អាន1564ដង លោក ហ៊ុន សែន៖ កម្ពុជា​មិន​មែន​ទទួល​បាន​សន្តិភាព​ដោយសារ​វត្តមាន​​អ៊ុនតាក់   អាន1813ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34959នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77292នាក់
ខែនេះ    224565នាក់
ឆ្នាំនេះ   2968869នាក់
សរុប   56567765នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:26