លោក សម រង្ស៊ី និង​គ្រួសារ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត

ដោយៈ សៀ វិចិត្រ កម្ពុជា ថ្ងៃទី 07 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:31 នាទី ចំនួនអានៈ 1761

ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ ​គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​បាន​សម្រេច​លប់​ឈ្មោះ​លោក​ សម រង្ស៊ី ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ហើយ​នៅ​ព្រលប់​ថ្ងៃ​នេះ​ ដោយ​សំអាង​លើ​សាល​ដីការ​​របស់​តុលាការ​កំពូល​ដែល​បាន​កាត់ទោស​លោក​ សម រង្ស៊ី​ កំបាំង​មុខ​ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១២ឆ្នាំ ពី​បទ​បំផ្លាញ​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម។ រី​ឯ​គ្រួសារ​របស់​លោក​ក៍​ត្រូវ​បាន​លុប​​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​ផង​ដែរ​ដោយសារ​បាន​ផ្លាស់ប្តូរ​ទី​លំនៅ​ទៅ​រស់​នៅ​ទី​កន្លែង​ថ្មី។

មិនត្រឹម​តែ​លុប​ឈ្មោះ​លោក​ សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​​ឯ​ក្រៅ​ប្រទេស​ដើម្បី​គេច​ពី​ការ​ជាប់​ពន្ធនាគារ ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ប៉ុណ្ណោះ​ទេ​ ​ក្រុម​គ្រួសារ​របស់​លោក​ សម រង្ស៊ី ​ក៍​ត្រូវ​បាន​លុប​​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ផង​ដែរ។

សេចក្តីសម្រេច​ របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ គ.ជ.ប. ដែល​មាន​សមាសភាព ៩ រូប​ដែល​ទើបតែ​ប្រកាស​​ចូល​កាន់​​​​តំណែងកាលពី​ព្រឹក​ថ្ងៃទី​៥​វិច្ឆិកា ឆ្នាំ​២០១២​ បាន​​សម្រេច​លុប​​ឈ្មោះ​​លោក​ សម រង្ស៊ី​ ចេញ​ពី​បញ្ជី​បោះ​ឆ្នោត។ ការលុប​ឈ្មោះ​នេះ​ ដោយ​សំអាង​លើ​សាលដីការ​របស់​​តុលាការ​កំពូល​ទាក់​ទិន​ទៅ​នឹង​រឿង​បំផ្លាញ​តម្រុយ​បង្គោល​​​​ព្រំដែន​កម្ពុជា-វៀតណាម។ ទណ្ឌិត​​ត្រូវ​​លុប​​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត។

រី​​ឯសមាជិក​គ្រួសារ​របស់​លោក សម រង្ស៊ីក៍​ត្រូវ​បាន​ចៅ​សង្កាត់​បឹង​រាំង​លុបឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ផង​ដែរ​ ដោយ​គ្រួសារ​របស់​លោក​បាន​​ផ្លាស់ប្តូរ​ទីលំនៅ​ពី​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ទៅ​រស់នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមាន​ជ័យ​ រាជធានី​ភ្នំពេញ ដែល​ជា​ទីស្នាក់ការ​គណ​បក្ស សម រង្ស៊ី​។

មេធាវី​ការពារ​ក្តី​ឲ្យ​លោក​សម​ រង្ស៊ី​គឺ​លោក​ជួង​ ជូងី​ បាន​ថ្លែង​នៅ​ក្នុង​អង្គសវនាការ​ថា​ ការ​សម្រេច​​លុប​ឈ្មោះ​កូន​ក្តី​របស់​លោក​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នោះ​ គឺ​ពុំ​បាន​អនុវត្ត​តាម​ច្បាប់​ជា​​គតិយុត្ត​នោះ​ទេ​ គឺ​អនុវត្ត​តាម​ការ​បង្គាប់​បញ្ជា​ពី​អ្នក​នយោបាយ​តែ​ប៉ុណ្ណោះ។

កាលពី​ល្ងាច​ថ្ងៃ​ទី​៥​ ខែ​វិច្ឆិកា​ ​ក្រុមប្រឹក្សា​ជំនុំជម្រះ គ.ជ.ប. ដែល​មាន​សមាសភាព ៩ រូប ក៍​បាន​សម្រេច​ ​លុប​ឈ្មោះ​អ្នកបោះឆ្នោត​ចំនួន​ ១១​នាក់​ក្នុង​ចំណោម​៣៥៧​នាក់​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ផង​ដែរ​ តាម​ពាក្យ​បណ្តឹង​របស់​តំណាង​គណបក្ស​សម រង្ស៊ី​ដែល​​បាន​ដាក់​ពាក្យ​បណ្តឹង​ស្នើ​ឲ្យ​លុប​​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត។ ការលុប​​ឈ្មោះ​អ្នក​ទាំង​១១​នាក់​នោះ​ ត្រូវ​បាន​គ.ជ.ប អះអាង​ថា​ ដោយសារ​ ២ នាក់​ស្លាប់ និង ៩នាក់ ​ផ្សេង​ទៀតបាន​ផ្លាស់ប្តូរ​ទីលំនៅ។ រីឯ​អ្នក​ផ្សេង​ទៀត​មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​​ត្រឹមត្រូវ ស្រប​តាម​ច្បាប់ មិន​អាច​លុប​ឈ្មោះ ចេញ​ពី​បញ្ជី​បោះឆ្នោត​បាន​ទេ។

ដើម​​បណ្តឹង​​នៃ​​គណបក្ស​​​សម​រង្ស៊ី ​លោក តុល​ ប្រាសាទ​ក៍​មាន​ប្រតិកម្ម​ជំទាស់​ថា​ លោក​​មិន​​អាច​​ទទួល​​យក​​ការសម្រេច​រប​ស់​ក្រុម​ប្រឹក្សា​ជំនុំ​​ជម្រះ​​​នៃ​គ​.ជ.ប បាន​​ឡើយ។ ​លោក​​នឹង​បន្ត​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បន្ត​ទៀត។ ដើម​បណ្តឹង​របស់​​គណបក្ស​សម​រង្ស៊ី ដែល​មាន​ លោក តុល ប្រាសាទ និង​លោក​ លី សុភ័ណ្ឌ បាន​ប្តឹង​ជំទាស់​​ទៅ​នឹង​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​ឃុំ​លើកដែក ឃុំ​ពោធិ៍​បាន ឃុំ​ព្រែកថ្មី និង​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្តាល​ទាមទារ​ឲ្យ​លុប​ ​ឈ្មោះ​ជនជាតិ​វៀតណាម​ចំនួន ៣៥៧ នាក់ នៅក្នុង​បញ្ជី​បោះឆ្នោត។ ​ពាក្យ​បណ្តឹង​នេះ​ដោយ​សម្អាង​ថា អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ​មាន​ឈ្មោះ​ជា​ជនជាតិ​វៀតណាម និយាយ​ភាសា​វៀតណាម ស្តាប់​វិទ្យុ​វៀតណាម មើល​​ទូរទស្សន៍​វៀតណាម រស់នៅ​ជា​ក្រុមនៅ​តាម​ទូក ដូច​អ្នកនេសាទ និង​សំលៀក​បំពាក់​វប្បធម៌​វៀតណាម៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក​ នុត​ លីឆូ​យឃុ​បឃិត​ឲ្យឈ្មួ​ញធំៗ​ នាំចូ​លទំនិ​ញប​ង់ពន្ធ​មិន​គ្រប់តាម​ច្រក​ផែ ​កែវផ?...    អាន1564ដង លោក ទីសុគន្ធ​ បើកឡាន​​បុក​បុរស​ម្នាក់​បាក់​ជើង​ម្ខាង   អាន1868ដង បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក...    អាន2501ដង ម្តាយក្មេងស្រីអាយុ៤ឆ្នាំរងគ្រោះបានប្តីងគ្រូពេទ្យ ពីបទសម្លាប់មនុស្សដោយអចេតនា   អាន1756ដង លោក ទូសាភឿត រៀបគម្រោងវាសដីធ្វើប្លង់បើទោះជាបង់លុយអោយម្ចាស់ដីមិនគ្រប់ក៏ដោយ   អាន1606ដង មេឈ្មួញឈ្មោះ ពន្លក ដឹកឈើក្រញូងឡើងកក្រើក ផ្លូវលេខ៦៧មេព្រៃរាប់ក្បាលឡានយកលុយ   អាន1712ដង សារជូនពរ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប   អាន2227ដង ខ្សឹបដាក់មេក្រូ៖ ក្រុមហ៊ុន ធីកាលឡឺរី និងសារមន្ទីរជាតិអង្គរ ចាត់ទុកអ្នករត់តាក់ស៊ី និងរឺម...    អាន2012ដង សកម្មភាពដឹកជញ្ជូនឈើក្រញូង នៅខេត្តសៀមរាប កម្រើកឡើងវិញ សមត្ថកិច្ចពាក់ព័ន្ទ នាំគ្នាររាប់ក?...    អាន1786ដង សមត្ថកិច្ចផ្ទុះអាវុធជាង១០គ្រាប់ពេលចុះបង្ក្រាបគ្រឿងញៀន   អាន2145ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34814នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77147នាក់
ខែនេះ    224420នាក់
ឆ្នាំនេះ   2968724នាក់
សរុប   56567620នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:20