សង្ស័យលោកប្រាក់ចាន់ធឿនដឹកឈើធ្វើផ្ទះជិត១ឆ្នាំមិនគ្រប់ព្រោះលក់ចេញក្រៅ

ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 26 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 04:15 នាទី ចំនួនអានៈ 1772

លោក​ប្រាក់​ចាន់​ធឿន នាយ​រង​កង​រាជ​អាវុធ​ហត្ថ​មួយ​រូប​ក្នុង​ជួរកង​រាជ​អាវុធហត្ថ​ខេត្ត​សៀម​រាប បាន​ដឹក​ឈើយក​មក​ធ្វើ​ផ្ទះ​ ​ដោយ​ប្រើ​​រថ​យន្ត​ធំៗអស់​រយៈពេល​ជិត​១ឆ្នាំ​ហើយ​ នៅ​តែ​ធ្វើ​ផ្ទះ​មួយខ្នង​មិនគ្រប់​ ដែល​ធ្វើ​អោយ​សមត្ថ​កិច្ច​ពាក់​ព័ន្ធសង្ស័យ​ថា ប្រ​ហែល​ជា​លោក​អាច​ចល័ត​ឈើ​លក់​ចេញ​ក្រៅបន្ត ឬអាច​មាន​ឈ្មួញ​រក​ស៊ីដឹក​ឈើនៅ​ពី​ក្រោយ​ខ្នងសុំ​ខ្ចី​ឈ្មោះ​របស់​លោក​ប្រើ និង​ខ្ចី​ផ្ទះ​ដាក់​ឈើ​បណ្តោះ​អាសន្តសិន​ជៀស​វាង​សមត្ថ​កិច្ច​តាម​ប្រ​មាញ់។

បើ​តាម​ការ​អង្កេត​រយៈពេល​ជិត​១ឆ្នាំ​កន្លង​ទៅ​នេះ លោ​ក​ប្រាក់​ចាន់ធឿន​ បាន​ប្រើឈ្មោះ​ជា​ប៉េអឹម​ចូល​និ​វ​ត្សន៍ ហើយ​សុំ​សមត្ថកិច្ច​តាម​ដង​ផ្លូវ​ដឹក​ឈើ​យក​មក​ធ្វើ​ផ្ទះនៅ​ចំ​ណុច​ភូមិ​សណ្តាន់ សង្កាត់​ទឹក​វិល ក្រុង​សៀម​​រាប ខេត្តសៀម​រាប ជា​ហូរ​ហែមួយ​រថ​យន្ត​ហើយ​១រថយន្ត​ទៀត មិន​ចេះ​អស់​ មិន​ចេះ​គ្រប់​សោះ។

ជាក់​ស្តែង​កាល​ពី​យប់​ថ្ងៃទី​១៣​ខែ​តុលា​ឆ្នាំ​២០១២ មាន​រថ​យន្ត​ម៉ាក​កូរ៉េ​៥តោន​១គ្រឿង​ដឹក​ឈើ​ពី​ស្រុក​អន្លង់​​វែង ខេត្ត​ឧត្តរមាន​ជ័យ​សំ​ដៅមក​ក្រុង​សៀម​រាប ដែល​រថ​យន្ត​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា សំ​បក​រថ​យន្ត​ជា​របស់​លោក​ យិនថាវ ថៅ​កែ​រក​ស៊ី​ដឹក​ឈើ​ដ៏ធំ​ជាង​គេ​មួយ​ក្នុង​ខេត្ត​សៀម​រាប។

ពាក់​ព័ន្ធ​និង​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​នេះ លោក​ប៉េអឹម​សក្តិ៍៣​មួយ​រូប​ឈ្មោះ​ សៅ​សុខា ដែល​ជា​អ្នក​បើ​ក​រថ​យន្ត​សា​រ៉ែនបិត​ស្លាក​កង​រាជ​អា​វុធ​ហត្ថ​ខេត្ត​សៀម​រាប ដែល​ជា​អ្នក​តាម​ជូន​ដំ​ណើរ​រថ​យន្តដឹក​ឈើ​​ខាង​លើ បាន​អះអាង​ថា រថ​យន្ត​ដឹក​ឈើ​ខាង​លើ​នេះជា​របស់​ លោកប្រាក់​ចាន់ធឿន​ ដឹក​ឈើ​យក​ទៅ​ធ្វើ​ផ្ទះ។

លោក ​ប្រាក់​ចាន់ធឿន បាន​ប្រាប់​កម្ពុជា​សុវណ្ណភូមិ​ នៅ​រសៀល​ថ្ងៃទី១៤ខែតុលា​ថា ឈើ​ដែល​ដឹក​កាល​ពី​យប់​ថ្ងែទី១៣​ឈាន​ចូលទី១៤​នោះ ជា​ឈើ​ដែល​លោក​បាន​ដើរ​សុំ​គេ​តាម​ក្រុម​ហ៊ុន​ពី​ខេត្ត​ព្រះ​វិហារ យក​ទៅ​ធ្វើ​ផ្ទះ​ពិត​ប្រ​កដ​មែន។  

ឯកឧត្តម​ ម៉នសាម៉ុន មេប៉េអឹម​ខេត្ត​សៀម​រាប បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ដដែល​ថា លោក​ប្រាក់​ចាន់​ធឿនពិត​ជា​ដឹក​ឈើ​យក​ទៅ​ធ្វើ​ផ្ទះ​មែន ព្រោះ​គាត់​ចាស់​ហើយ ដល់អាយុចូល​និវត្សន៍ គ្មាន​លុយ​ឯ​ណា​​ទៅ​ទិញ​ឈើ​អី​ធំ​ដុំ​ទេ គឺ​គាត់​សុំ​ឈើ​គេយក​ទៅ​ធ្វើ​ផ្ទះ​​មែន។

នៅ​រសៀល​ថ្ងៃទី២៥​ខែ​តុលា​ម្សិល​មិញមាន​ប្រ​ភព​ព័ត៌​មាន​រាយការណ៍​ថា មាន​រថ​យន្ត​ម៉ាក​កូរ៉េ​៥​តោន​ពណ៍​ខៀវ បាន​កំ​ពុង​ប្រ​មូល​លើ​កឈើ​តាម​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​ជា​ច្រើន​កន្លែង ពី​ចំ​ណុច ភូមិ​ត្រពាំង​ក្រសាំង ស្រុក​វារិន​ ខេត្ត​សៀមរាប ដែល​ជា​តំ​បន់​គូលេន​ព្រហ្ម​ទេព តំ​បន់​ហាម​ឃាត់​។ ប្រ​ភព​បន្ត​ថា កន្លែង​ដែល​រថ​យន្ត​កំពុង​លើក​ឈើ​នេះ ជា​កន្លែង​ដែល​លោក យិនថាវ ធ្លាប់​បាន​ទៅ​ប្រ​មូល​ទិញ​ឈើ​អស់​រយៈពេល​ជា​យូ​ឆ្នាំ​ណាស់​មក​ហើយ តែ​រថ​យន្ត​ខាងលើ​នេះ​គេ​មិន​ច្បាស់​ថា​ជា​របស់​អ្នក​ណានោះ​ទេ។

លុះ​ម៉ោង​ប្រ​ហែល​១០​យប់​ថ្ងៃ​ទី​២៥​ដដែល​នេះ​ មាន​អ្នក​កា​សែត​១រូប​នៅ​ឃុំ​ស្រែ​ណូយ​បាន​អោយ​ដឹង​ថា លោក​ប៉េ​អឹម​សៅ​សុខា​ បាន​ប្រាប់​ពួក​គាត់​ថា យប់​នេះ​និង​មាន​រថ​យន្ត​ដឹក​ឈើ​របស់​លោក​ ប្រាក់​ចាន់​ធឿន ដឹក​ឈើ​យក​ទៅ​ធ្វើ​ផ្ទះ​១​រថ​យន្ត​ទៀត។

រថ​យន្ត​ដឹក​ឈើ​១​គ្រឿង​ក្រោយ​នេះ​បាន​ធ្វើ​ដំ​ណើរ​ដោយ​រលួន​ដោយ​មាន​រថ​យន្ត​ប៉េ​អឹម​តាម​ជូន​ផ្លូវ​តាំង​ពី​កន្លែង​លើក​ឈើ​រហូត​ដល់​ផ្ទះ​លោក​ប្រាក់​ចាន់ធឿន​នៅ​ម៉ោង​៧​ព្រឹកថ្ងៃ​ទី​២៦​ ហើយ​​រថ​យន្តនេះ​ដឹក​ឈើ​វែង​ ច្រងេង​ច្រងាង​ ស្ទះ​ចរាចរណ៍​ពេញ​ផ្លូវជា​តិ​លេខ​៦​ទាំង​ព្រឹក​​។

កម្ពុជា​សុវណ្ណ​ភូមិ បាន​ព្យាយាម​រាយ​ការណ៍​ និង​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ ទាគឹម​សុទ្ធ​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​​ខេត្ត​សៀមរាប​នៅ​ព្រឹក​ដដែល​នេះ តែ​លោក​មិន​លើ​ក​ទូរ​ស័ព្ទពេល​ទូរ​ស័ព្ទ​ខល​ចូល។ ​

ប្រ​ភព​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​ភូមិ​សណ្តាន់ បាន​លូច​ខ្សឹម​ប្រាប់​ថា ពួក​គាត់​តែង​តែ​ឃើញ​មាន​រថ​យន្ត​ធំៗ​មក​ដឹក​ឈើ​ចេញ​ពី​ផ្ទះ​របស់​លោក​ ប្រាក់ចាន់ធឿន រូច​បើក​ទៅ​ទិស​ខាង​លិច តែរហូត​បន្ទាប់​ពី​រថ​យន្ត​ដឹក​ឈើ​ដឹក​ដាក់​ផ្ទះ​គាត់​បាន​២-៣​ថ្ងៃ ដែល​ធ្វើ​អោយ​ពួក​គាត់​សង្ស័យ​ថា យក​លេស​ដឹក​ឈើ​មក​ធ្វើ​ផ្ទះ​ខ្លះ​ លួច​ដឹក​ចេញ​ទៅ​លក់​ខ្លះ។

ពាក់​ព័ន្ធ​ទៅ​និង​ការ​សង្ស័យរបស់​ពល​រដ្ឋ​ថា លោក​ប្រាក់​ចាន់ធឿន​ ដឹក​ឈើ​ដែល​យក​មក​ធ្វើ​ផ្ទះ​យក​ទៅ​លក់​ចែក​ចាយ​បន្ត​នោះ លោក​ប្រាក់ចាន់​ធឿន បាន​អះ​អាង​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ នាព្រឹក​ថ្ងៃទី២៦ដដែល​នេះថា លោក​បាន​ដឹក​ចេញ​មែន ព្រោះ​លោក​ជំពាក់​ឈើ​គេ​កាល​ពី​រដូវ​វស្សា ឥឡូវ​ត្រូវ​ដឹក​យក​ទៅ​សង​គេ​ខ្លះៗជា​បន្ត​បន្ទាប់ មិន​មែន​ដឹក​យក​ទៅ​លក់​ទេ។

បើ​ទោះ​បី​ជា​លោក​ប្រាក់​ចាន់​ធឿន​បាន​បដិសេធ​ពី​ការ​ពាក់ព័ន្ធ​ជា​មួយ​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ ឬបដិសេធ​ថា មិន​បាន​ដឹក​ឈើ​យក​ទៅ​លក់​បន្ត​យ៉ាង​ណា​ក៏ដោយ ក៏​មជ្ឈ​ដ្ឋាន​ប្រ​ជា​ពល​រដ្ឋ​ និង​ស្ថា​ប័ណ​ពាក់​ព័ន្ធ​មួយ​ចំ​នួន​បានរិះ​គន់​ថា ពូក​គាត់មិន​ជឿ​សម្តី​ដោះសា​របស់​លោក​ ចាន់ធឿន​ទេ។ ពលរដ្ឋ​រិះ​គន់ទៀត​​ថា បើ​អ្នក​ក្រ​គ្មាន​អំណាច​ដឹក​ អុស ដឹក​ធ្យូង ដឹក​ឈើ​តិច​ទូច​ យក​មក​ធ្វើ​លំ​នៅ​ដ្ឋាន សមត្ថ​កិច្ចតាម​ដង​ផ្លូវ ចោម​រោម​ចាប់​រឹប​អូស​ទាំង​មធ្យោ​បាន​ដឹង​ជញ្ជូនយក​ទៅ​ទុក​នៅ​ខណ្ឌរដ្ឋ​បាល​ព្រៃ​ឈើ​រហូត​ពុក​រលួយ​អស់​ តែ​អ្នក​ធំ​មាន​អំណាច មាន​បក្ស​ មាន​ពួក​ចង់​ដឹក​១លាន​ឡាន​ក៏គ្មាន​អ្នក​ណា​គេ​អើ​ពើអីដែរ។ ពូកគាត់​បន្ថែមថា បើ​អ្នកធ្វើ​ការ​មន្រ្តី​រាជ​ការជា​អ្នក​កាន់​ច្បាប់​មិន​ដែល​គោរព​ច្បាប់​ផង តើ​អោយ​រាស្រ្តណា​គេ​គោរព​ច្បាប់​ទៅ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ​សូ ចាន់​ណារី​ ​លួ​ច​បង្កើត​​ច្រក ​ដើ​ម្បីនាំ​ទំនិញ​គេច​ពន្ធ​និង​ពល​ករចំ​ណា​កស្រុក?...    អាន1752ដង មនុស្ស​ម្នាក់​ទៀត​ហើយ​ស្លាប់ក្នុង​ គ្លីនិកផ្សារ​អគ្គ​   អាន1615ដង គយចល័តខេត្ដមណ្ឌលគិរី គាបសង្កត់ឈ្មួញរកស៊ី តូចតាចបង្ខំឱ្យបង់ប្រាក់   អាន1535ដង លោក ស្វាងសីហា និងម្តាយបង្កើត សង្ឃឹមថាតុលាការនឹងផ្តល់ភាពយុត្តិធម៌រឿងជម្លោះដីធ្លីក្នុងគ?...    អាន1654ដង ដក កឹមវិក្រា និងឡៅសារឿន ដាក់ឡាយម៉ារីវ៉ូ ឡើងជាអគ្គនាយកទូរគមនាគមន៏កម្ពុជំនួសជាប្រព្រឹត្ត?...    អាន1828ដង ឃ្លាំងលក់សម្ភារៈនាំចូលពីជប៉ុនឆេះ ស្លាប់និស្សិត សាលាច្បាប់ម្នាក់   អាន1661ដង គ្រាន់តែភ្លៀងធ្លាក់ប៉ុន្មានមេធ្វើអោយផ្លូវថ្នល់១ចំនួនធ្វើដំណើរលែងរួច    អាន1712ដង គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន1653ដង ពលរដ្ឋជាង៤០គ្រួសារ ចោទថា អាជ្ញាធរអប្សរា ព័ទរបងយកដីរបស់គាត់   អាន1750ដង បុរស់ម្នាក់ជិះរថយន្តធុនត្រាប្រើកាំភ្លើងជ័រ និងអាវប៉េអឹមសក្តិ៤កន្លះកៀរថយន្តព្រះរាជអាជ?...    អាន1791ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38652នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80985នាក់
ខែនេះ    228258នាក់
ឆ្នាំនេះ   2972562នាក់
សរុប   56571458នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:44