យិន-ថាវ អាងខ្លួនជាប៉ូលីស និងស្គាល់អ្នកធំច្រើនរកស៊ីដឹកឈើដោយរលួន

ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 21 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 11:53 នាទី ចំនួនអានៈ 1616

លោក​ យិន-ថាវអតី​ត​ជា​ថៅ​កែ​សៃ​វេន​ប្រ​ជល់​មាន់​ខ្នាយ​ដែកដ៏ធំក្នុង​ខេត្តសៀមរាប​ បាន​ក្លាយ​ជា​ថៅ​កែ​រក​ស៊ី​ដឹក​ឈើ ពី​ស្រុក​អន្លង់​វែងខេត្ត​ឧត្តរ​មាន​ជ័យ និង​ពី​ស្រុកបនទ្ទាយ​ស្រី ស្រុក​វារិនខេត្ត​សៀមរាប ដោយ​កាត់​ច្បាប់​តិច​ទូចពី​រដ្ឋ​បាល​ព្រៃ​ឈើ ឬជូនកាល​អត់​ច្បាប់​សោះ តែ​ដឹក​រាប់​ពាន់​ម៉ែត្រគូប និង​ប្រ​មូល​ទិញ​ឈើ​ពី​សង្គម​ងងឹងរាប់​សិប​ម៉ែត្រគូប ស្តុកក្នុង​ដេប៉ូក្រៅ​ផ្លូវ​ការទុក​ចែក​ចាយ​ក្នុង​ខេត្តសៀមរាប។

កាល​ពី​ថ្ងៃ​ទី04 ​ខែសីហា​ឆ្នាំ2012​ វេលា​ម៉ោង9​ព្រឹកលោក សេន-លន ​ជា​នាយ​រង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កន្ទួត​ខ្នា​ក្រៅ​បាន​បញ្ជារ​ឲ្យកូន​ចៅ​ទៅ​ចាប់​រថយន្ន​កូរ៉េដឹ​ឈើមួយ​គ្រឿង​​របស់​លោក ​យិន-ថាវ ​ដែល​មាន​ផ្ទុក​​ឈើមុខ​កាត់​ធំៗ (ឈើតាប់) ​យក​មកកាន់​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​កន្តួត​ខ្នា​ក្រៅ​ តែប្រ​ហែល​២ថ្ងៃ​ក្រោយ​មក​បាត់​ឈើ និង​រថ​យន្ត​​នោះ​ពី​រដ្ឋ​បាល​ព្រៃ​ឈើ​​បាត់​ទៅ​ហើយ។

ប្រ​ជា​ពលរដ្ឋ​​នៅ​កន្ទួត​ខ្នារ​ក្រៅ ក្នុង​ស្រុក​បន្ទាយ​ស្រី​ ដែល​ជា​កន្លែង​លោក​យិន-ថាវ​ទិញ​ឈើ​នោះ​បាន​ប្រាប់​ថា ​ឈើ​ដែល​លក់​អោយ​លោក​យិន-ថាវ​នេះ មិន​មែន​ឈើ​ក្រញូង​អី​ទេ គឺ​ជា​ប្រ​ភេទ​ឈើសុក្រំ ធ្នង​តែប៉ុណ្ណោះ ហើយ​ឈើ​អស់​នេះ​ប្រ​ជា​ពលរដ្ឋ​ក្នុង​ស្រុក​នេះ ខំ​អារកាត់​បាន​ម្នាក់​១០ដុំ​ ២០ដុំប្រ​មូល​គ្នា៣០-៤០​នាក់​យក​មក​លក់​អោយ​គាត់ មិន​មាន​ម៉ាស៊ីន​រ៉ៃ​ធំៗអាច​កាត់​ឈើ​បាន​ច្រើន​ដូច​ក្រុម​ហ៊ុនឯណា។

នៅដើម​ខែ​សី​ហាឆ្នាំ​២០១២ លោក​យិន​ថាវ​បាន​ប្រ​កាស​ជា​សាធារ​ណថា លោក​ផ្អាក​កាត់​ច្បាប់​ដឹក​ឈើ មួយ​រយៈនៅ​រដូវ​ភ្លៀង​ធ្លាក់​ ទឹក​ឡើង​ពិ​បាក​ដឹក​ព្រោះ​ជាប់​ឡាន ពេល​ដាក់​ឈើ​ធ្ងន់។

ថ្ងៃទី​៧ខែ​កញ្ញាឆ្នាំ​២០១២វេលា​ម៉ោង​១០​ព្រឹក​ ប្រ​ភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រាយ​ការ​ថា រថ​យន្ត​ម៉ាក​កូរ៉េ​១តោន​កន្លះ​ ពណ៍ខៀវរបស់​លោក យិន-ថាវ បាន​ដឹក​ឈើមុខ​កាត់​ធំ​ៗ​ដែល​ជា​ប្រ​ភេទ​ឈើសុក្រំ​ ធ្នង់ គគី​បង្កប់​ក្រោម​អុះ ដឹក​ចូលដេប៉ូក្រៅ​ផ្លូវ​ការ​របស់​លោក​ថាវ ក្នុង​ភូមិអញ្ចាញ សង្កាត់​នគរធំ ក្រុង-ខេត្ត​សៀម​រាប។ ប្រ​ភព​រូប​នោះ​បាន​បន្ថែមថា រយះពេល​៤-៥​ថ្ងៃ​នេះ​លោក​ថាវ​ដឹង​៤-៥​ឡាន​ហើយ​តែ​គេ​មិន​បាន​ចាំ​ថ្ងៃណា​ពិត​ប្រា​កដ​នោះទេ។

ថ្ងៃទី៨ខែឆ្នំា​ដដែល វេលា​ម៉ោង១២​យប់ រថ​យន្ត​កូរ៉េ​ខាង​លើ​របស់ លោក​យិន-ថាវ បាន​ដឹក​ឈើ​លេខ​២​គ្រប​កៅ​​ស៊ូ​ប៉ា​តង់​ពណ៍​ខៀវ ឡើង​សំ​ពីង​សំ​ពោង ចុះ​ពី​ផ្លូវ​ស្រុក​បន្ទាយ​ស្រី កម​ក្រុង​សៀមរាប តាម​ផ្លូវ​ឃុំ​ព្រះ​ដាក់​។

ព្រឹក​ថ្ងៃទី៩ខែកញ្ញាដដែល អ្នក​យក​ព័ត៌មាន​យើង​បាន​ សាក​សួរទៅ លោក សេន-លន នាយរង​ស្តី​ទី​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើកន្ទួត​ខ្នារ​ក្រៅ ស្ថិត​ក្នុង​ស្រុក​បន្ទាយ​ស្រី លោក​បាន​បដិសេធថា មួយ​រយៈពេល​នេះ​មិន​ដែល​ឃើញ​លោក​ យិន-ថាវ ដឹក​ឈើឆ្លង​កាត់សង្កាត់លោកទេ។

ម៉ោង​៣​រសៀលថ្ងៃទី​៩ដដែល លោក​ ងួន អ្នក​កាន់​បញ្ជី​ទិញ​លក់​ឈើ របស់​លោក​យិនថាវ និង​ជា​អ្នកចំា​ចែក​លុយ​ដល់​ស្ថា​ប័ណ​ពាក់​ព័ន្ធចាក់​សាំង​ដាក់​កាតទូរ​ស័ព្ទ បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​យើង​ថា មេ​(ថាវ)​គាត់ផ្អាក​ដឹក​ហើយ​ខែ​ភ្លៀង រឿង​ដឹក​ឈើ​ចូល​ទៀត​គាត់​មិន​ដឹង​ទេ ព្រោះ​គាត់​មួយ​រយៈ​នេះនៅ​ផ្ទះអត់​បាន​ទៅ​ធ្វើ​ការ​អោយ​លោក​ថាវ​ទេ។

រសៀល​ដដែលនោះ លោក វ៉ា ហៅ​ ចាន់ថុន ដៃ​ស្តាំ​ខាង​រត​​ការ​ឈើ​របស់​លោក​ យិន-ថាវ ដំ​បូងបាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ទាំង​រដាក់​រដុបដោយ​មាន​បំ​ណង​លាក់​បាំង​​​ថា មាន​ដឹក​ឈើ​ឯណា​ ដល់​អ្នក​យក​ព៍ត៌មាន​យើង​បញ្ជាក់​ពី​ក្លែង ​និង​ដំ​ណើរ​ដែល​រថ​យន្ត​កូរ៉េ​នោះដឹក​ឈើ​មក ទើ​លោក​ថុន​ឆ្លើយថា ឈើ​របស់​មេថាវ មិន​មែន​របស់​​គាត់(ចាន់​ថុន) ទេ គាត់​មិន​ដែល​រក​ស៊ី​ទេ គឺគ្រាន់​តែ​ជូយ​មើល​អោយ​មេថាវ​​ហ្នឹង​ណា មាន​ឈើ​ឯណាច្រើន​ដឹក​តិច​ទូច​យក​មក​បង្គ្រប់​ធ្វើ​ទ្វា​របង្អួច។

ថ្ងៃទី៥​ខែ​តុលា​ឆ្នាំ​២០១២វេលា​ម៉ោង​១០​និង​៤០​នាទីព្រឹកនេះ រឺ​ម៉ក​ដឹក​ឈើ​មុខ​កាត់​ធំៗ របស់​លោក​ ថាវ បាន​ដឹក​ចេញ​ពីដេ​ប៉ូនៅ​ភូមិ​អញ្ចាញ​ខាង​លើ យក​មក​លក់​អោយ ដេប៉ូលក់​ឈើ​ដ៏​មហិ​មា​មួយដែល​មាន​យី​ហោ​ ” ដេ​ប៉ូ​ផេម​ផាត់“ ស្ថិត​ក្នុង​ភូមិ​ជន្លង់ សង្កាត់សាលាដំ​រើក ក្រុង-ខេត្ត​សៀមរាប ហើយ​លោក​ ភា​ ម្ចាស់​រឺម៉ក​ជា​អ្នក​ប្រាប់​ថាឈើ​របស់​លោកថាវ។

ភ្លាម​នោះអ្នក​យក​ព័ត៌​មាន​យើង​បាន​សាក​សួរ​ទៅ​លោក​ថាវ តាម​ទូរ​ស័ព្ទ តែ​ត្រូវ​បាន​លោក​ថាវ សំ​ឡុត​គំរាម​កំ​ហែង​តាម​ទូរ​ស័ព្ទថា​ ”ឈើ​របស់អញ ហើយអញ​​ធ្លាប់​ប្រ​កាស​ថា ផ្អាក​ដឹក​មួយ​រយៈ វាយ៉ាង​មេច ឯង​ចង់​យ៉ាង​មេច​ជាមួយអញ បើ​ឈើ​ហ្នឹង​ជា​របស់អញមែន​? “ រួចក៏បិត​ទូរស័ព្ទ​បាត់ទៅ។

ដើម្បី​ជៀស​វាង​ការ​ចោទ​ប្រ​កាន់​តាម​ផ្លូវ​ច្បាប់​ដោយ​ប្រ​ការ​ណា​មួយ​នោះ​ អ្នក​យក​ព័ត៌​មាន​យើង​បាន​រាយ​ការ​ជូន​លោក ទី​-សុវិនថាល់ ព្រះ​រាជ​អាជ្ញាសាលា​ដំ​បូង​ខេត្តសៀមរាប​អំ​ពី​សកម្ម​ភាព​ដឹក​ឈើ​របស់​លោក​យិន-ថាវ​ខាង​លើនេះភ្លាមៗ​ បន្ទាប់​ពី​ យិន-ថាវ បាន​សំ​ឡុត​តាម​ទូរស័ព្ទរួច។

លោក​ព្រះ​រាជ​អាជ្ញា​មាន​ប្រ​សាសន៍ថា អោយ​តែ​អត់​ច្បាប់ចាប់​​ទាំងអស់ គ្មាន​ទុក​យូទេ ហើយ​លោក​ស្គាល់​លោក​យិន​ថាវ​ដែរ​ ថា​លោកថាវជា​ប៉ូលីស​ខាង​ផ្នែក​សន្តិ​សុខ​​ប្រហែល​សត្តិ៍៤កន្លះ​ ឬ​អាច​សត្តិ៍៥ នៅ​ស្នង​ការ​ខេត្ត​សៀមរាប​ ហើយ​ថ្មី​ៗ​នេះ​បាន​គាត់ហ្នឹង(ថាវ)​​ហើយ​ជា​អ្នក​រាយ​ការ​អោយ​ចាប់​ក្រុម​រក​ស៊ី​គ្រឿង​ញៀន​នៅ​ឃុំ​ស្រែ​ណូយ។ លោក​ទី​សុវិន​ថាល់​បន្ថែម​ថា ត្រូវ​ប្រ​យ័ត​ចំ​ពោះ​ពួក​​ខ្មូត ​ប្អូន​ចុះ​ផ្សាយ​ថា ឈើ​គេ​អស់​ច្បាប់ស្រាប់​តែ​ក្រោយ​មកចុះ​ផ្សាយ​រួច ​គេ​យក​ច្បាប់​មក​បង្ហាញថា​មាន​ច្បាប់ បើ​ដឹង​ថាឈើ​អត់​ច្បាប់​ឈរ​ចាំ​កុំ​ទៅ​ណា​ចាំ​គាត់​អោយ​កំ​លាំ​ទៅ​បង្រ្កាប។​​

ថ្ងៃទី៥ដដែលនេះដែរ​ លោក សេន-លន បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា លោក​ខាន​​ឃើញ​លោក​ ថាវ ដឹក​ឈើ​តាម​ដង​ផ្លូវ​លេខ​៦៧​យូដែរ​ហើយ។ លោក​បន្ត​ថា ឈឺ​ក្បាល​ណាស់​ កាល​ប៉ុន្មាន​ថ្ងៃមុនធ្លាប់​មាន​អ្នក​កា​សែត​ផ្សេង​ៗ​ខល​ទៅ​សួរ​គាត់​អំ​ពី​ឡាន​កូរ៉េ​ដឹក​ឈើ​របស់​លោក​ យិន-ថាវ ដែរ តែ​លោក​ចាំ​ចាប់វាមិន​ឃើញមកសោះ។

លោក​ ទា-គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀមរាប មិន​អាច​សុំ​ការ​បំ​ភ្លឺ​បាន​ទេ​ព្រឹក​ដដែលនេះ ដោយ​អ្នក​យ​ក​ព័ត៌​មាន​យើង​សួរថា ”តើ​មួយ​រយៈ​នេះ​លោក​យិន-ថាវ​មាន​កាត់​ច្បាប់​ដឹក​ឈើ​ទេ?“ តែ​លោក​នាយ​ខណ្ឌ​បែរ​ជា​ឆ្លើយ​ថា ចង់​ដឹង​សួរ​ទៅ​ខាង​បរិស្ថាន​ ព្រោះលោក​ថាវ​​ទិញ​ឈើ​ពី​កន្លែង​ក្បែ​ស្នាក់​ការ​ប​រិ​ស្ថាន​ស្ថិត​ត្រង់​ចំ​ណុច​ត្រពាំង​ក្រសាំង ឃុំ​ស្រែ​ណូយ។

យើង​មិន​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ ម៉ម-ប៊ុន​ហៀង ប្រ​ធាន​ស្នាក់ការ​បរិស្ថាន​ក្រសួងស្ថិត​ក្នុង​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ស្រែ​ណូយ​ស្រុក​វារិន ខេត្ត​សៀមរាប​​ ជា​កូន​ចៅ​របស់​លោក ហុង-តារាវុធ (ប្រ​ធាន​នា​យក​ដ្ឋាន​អភិ​រក្ស​តំ​បន់​អង្គរ) បានទេ ព្រោះ​លេខ​ទូរ​ស័ព្ទ​ពីរ​ខ្សែ​ដែល​លោក​ធ្លាប់​ប្រើ​ខល​លែង​ចូល​ហើយ។

ប្រ​ភព​ព័ត៌មាន​ពី​ពល​រដ្ឋ​នៅ​ភូមិ​ត្រពាំ​ង​ក្រសាំ​បាន​រៀប​រាប់​ថា លោក​ថាវ​មិនដែល​ទិញ​ឈើ​ពី​ក្រុម​ហ៊ុន​ដី​សម្បទាន​សេដ្ឋ​កិច្ចអី​ទេ គឺ​ទិញ​ពី​ក្រុម​សង្គម​ងងឹត​ដែល​លួច​កាប់​អារ​នៅ​ត្រ​ពាំង​ក្រសាំ និង​អណ្តូង​បី​ជាប់​ព្រំ​ប្រ​ទល់​ខេត្ត​សៀម​រាប​ ឧត្តរ​មាន​ជ័យ ដែល​ជា​ទឹក​ដី​គូ​លេន​ព្រំ​ទេព ជា​តំ​បន់​ហាម​ឃាត់ ហើយ​កាត់​ច្បាប់​ពី​រដ្ឋ​បាល​ព្រៃ​ឈើ​មិន​បាន​១០​ភាគ​រយ​នៃ​ការ​ទិញ​ដឹក​ជញ្ជូនឈើ​ទាំង​នោះ​​ទេ​។

ប្រ​ភព​ពី​អ្នក​ដឹក​ឈើ​កំ​បិក​កំ​ប៉ុកតាម​ឡាន​ នីក​សាន់ សាំង​យ៉ុង បាន​អោយ​ដឹង​ថា លោក​ យិន-ថាវ បាន​កាង​​ផ្តេច​មុខ​អំ​ពី​ការ​ដឹក​ឈើក្នុង​​ខេត្ត​សៀម​រាប ដោយ​បញ្ជា​អោយ​អ្នក​ដឹក​ឈើ​ទាំង​អស់​ត្រូវ​យក​មក​លក់​អោយគាត់ ចាំ​គាត់​ចែក​ចាយ​បន្ត​ក្នុង​ខេត្ត​សៀម​រាប បើ​អ្នក​ណា​មិន​លក់​អោយ​គាត់​ទេ គាត់​និង​អោយ​គេ​ចាប់​អោយ​ខាន​តែ​បាន​ ពេល​ដឹក​ឈើ​មក​ក្រុង​សៀម​រាប។ ប្រ​ភពលួច​ខ្សឹមទៀត​ថា ឈើ​ដែល​ដឹក​លក់​រាល់​ថ្ងៃ​នេះ គឺ​លួច​ទិញ​ពី​អ្នក​ដឹក​អត់​ច្បាប់។

ប្រ​ភព​ព័ត៌​មាន​តាម​តុ​កាហ្វេ​មិន​ទាន់​ជា​ផ្លូវ​ការ​ បាន​អោយ​ដឹង​ថា បាន​ជា​លោក​ យិន-ថាវ រក​ស៊ី​ដឹក​ឈើ​បាន​ដោយ​រលូគ្មាន​សមត្ថកិច្ច ឬ​មន្រ្តី​ជំ​នាញ​ណា​ហ៊ាន​ក្អកនោះ ព្រោះ​ទី​១-លោក​ថាវ​ អា​ង​ក្លួន​ជា​ប៉ូ​លីស​ស្នង​​ការ​ដ្ឋាន​ខេត្ត​សៀមរាប មានបុណ្យ​សត្តិ៍ធំគ្រាន់​បើ​ដែរ​​ ដែល​ជា​កូន​ចៅ​ជំនិត​របស់​លោក​សត​-ណាឌីស្នង​ការខេត្ត ទី-២​គាត់​ជា​អ្នក​ជិត​ដិត​ជា​មួយ​លោក ស៊ូ-ភិរិន្ទ អភិបាល​ខេត្តសៀមរាប ទី-៣ ថាវ​ធ្លាប់​អួត​ថា ស្គាល់​ថ្នាក់ដឹក​នាំរង​ៗ​នៅ​អង្កភាព​ប្រ​ឆាំង​អំ​ពើពុក​រលួយដូច​បង​ប្អូន ទី-៤ លោក​ ហុង-តារាវុធ ប្រ​ធាន​នា​យក​ដ្ឋាន​អភិ​រក្ស​តំ​បន់​អង្គរ ​ជា​ខ្មួយ​របស់គាត់ទៀត ទី-៥ គាត់អួតថា គាត់មាន​លុយ​ច្រើនអាច​ចំ​ណាយ​អោយ​គ្រប់​សមត្ថកិច្ច​ពាក់​ព័ន្ធពេល​មាន​រឿង​រាវ​។ ប្រ​ភព​តាម​តុ​កាហ្វេដដែលនេះ​បាន​បន្តថា លោក​ថាវ​ធ្លាប់​ព្រមាន​អ្នក​កាសែត​ក្នុង​ខេត្ត​សៀមរាប​ថា អោយ​តែ​អាកាសែត​ណា​ ហ៊ាន​ចុះ​ផ្សាយ​លោក​ នោះ​លោក​នឹង​បុក​លុយ​អោយ​ចាង​ហ្វាង​ដក​ក្បាល​ចោល​​ភ្លាមៗ​។ មែន​វា​ពិត​ដូច​សម្តីរបស់​ យិន-ថាវ​ មែន ព្រោះ​កន្លង​មក​ធ្លាប់​មាន​អ្នក​កាសែត​ប៉ុន្មាន​នាក់​ហើយ ​ដែល​ត្រូវ​បាន​ ចាង​ហ្វាង​ ដកក្បាល​ចោល​ដោយគ្មាន​មូល​ហេតុ ហើយ​​​បើ​តាម​ការ​អង្កេតទៅ​ពួក​នោះ​ធ្លាប់​បាន​ប៉ះ​ពាល់​លោក​យិន​ថាវមែន​។

យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​ ឯក​ឧត្ត​ម​ សត-ណាឌី ស្នង​ការ​ខេត្តសៀម​រាបបានទេនៅ​រសៀល​ដដែល​នេះ ​ព្រោះ​​ទូរស័ព្ទ​ខល​ទៅ​ស្ងាត់​ឈឹង គ្មា​លឺ​ឆ្លើយ​សូម្បី​សំ​លេង​ក្រុម​ហ៊ុន តែ​យើង​សូម​ផ្ញើ​សារ​ទៅ​ ឯក​ឧត្ត​ម​ សត-ណាឌី ស្នង​ការ​ខេត្តសៀម​រាប និង​ជា​ពិសេស​ ឯក​ឧត្ត​ម នេត​-សារឿន អគ្គស្នង​ការ​​ដ្ឋាន​នគរ​បាល​ជាតិ មេត្តា​បញ្ជប់​សកម្ម​ភាព​ដឹក​ឈើ​ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់​របស់​លោក​ ប៉ូលីស​យិន​ថាវទៅទាន ព្រោះ​វា​អាច​ប៉ះ​ពាល់​ដល់​កិត្តិយកដ៏ស្អាត​ស្អំ​របស់​អង្កភាព​ប៉ូលីស នៅ​ក្នុង​ព្រះ​រាជាណា​ចក្រកម្ពុជា​ទាំងមូល ហើយ​វា​ផ្ទុយ​​ពី​ប្រ​សាសន៍ សម្តេច ហ៊ុន-សែន ដែល​តែង​លើក​ឡើង​ថា កុំ​អោយ​សមត្ថកិច្ច​ពាក់​ព័ន្ធទៅ​នឹង​ការ​រក​ស៊ី​ដឹក​ឈើ។

សូម​បញ្ជាក់​បន្ថែមថា លោក យិន-ថាវ មិន​មែន​មាន​តែ​ឡាន​កូ​រ៉េ​ដឹ​ឈើ​១ទេ គឺ​មាន​ឡាន​កូរ៉េ​ធំតូច​ចា​ច្រើន ហើយ​ដឹក​ឈើ​ចែក​ចាយ ស្ទើរ​គ្រប់​ស្រុក​ក្នុង​ខេត្ត​សៀម​រាប៕ 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន1871ដង លោកជំទាវ ឧកញ្ញ៉ា បណ្ឌិត លី អ៊ុំអេង អគ្គនាយិកាក្រុមហ៊ុនលីអ៊ុំអេង បានយកថវិការជាច្រើនដុល្ល?...    អាន1729ដង បទល្មើសឈើក្រញូង នៅស្រុកម៉ាឡៃដូចហែកឋិន គ្មានអ្នកបង្ក្រាប មានតែអ្នកទៅរាប់ក្បាលឡាន យកលុយព?...    អាន1739ដង ពិធី ឡើងអ្នកតា   អាន3688ដង រថយន្តដឹក ស្រាបៀរ ANCHOR បើកបុករបាំងថ្ម   អាន1715ដង សេង មង្គល ជីកដីគ្មានច្បាប់ពីរ៉ែថាមពល ហើយដឹកបំផ្លាញផ្លូវពលរដ្ឋក្នុងភូមិ   អាន10750ដង នាយក​រដ្ឋមន្រ្តីកម្ពុជាព្រមានថា មិនត្រូវលើកលែងឡើយចំពោះអ្នកបាញ់បោះ សេរីតាមទំនើងចិត្តនៅ...    អាន1640ដង តុលាការសំរេចឃុំខ្លួនយោធាផ្កាយពីរ មនុស្សបីនាក់ទៀត ករណីជួញដូរគ្រឿងញៀន    អាន1807ដង ព្រះរាជពិធិ ដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ   អាន1548ដង ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស?...    អាន2329ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38557នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80890នាក់
ខែនេះ    228163នាក់
ឆ្នាំនេះ   2972467នាក់
សរុប   56571363នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:40