បរិយាយថ្ងៃនេះ៖ រដ្ឋាភិបាលគួរតែបិតក្រុមហ៊ុនរថយន្តក្រុងដែលយកថ្លៃហួសហែតពេលបុណ្យទាន

ដោយៈ ផ្លុង-រ៉េត កម្ពុជា ថ្ងៃទី 13 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 04:00 នាទី ចំនួនអានៈ 1735

ជា​រៀង​រាល់​រដូវ​បុណ្យ​ទាន​​ធំ​​តូច​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា គេ​សង្កេត​ឃើញថា ក្រុម​ហ៊ុន​រថ​យន្ត​ក្រុង​ និង​​រថ​យន្ត​តាក់​ស៊ីទាំង​តូច​ ទាំង​ធំ​តែង​តែ​ធ្វើ​ការ​តំឡើង​ថ្លៃទ្វេរ​គុណ បើ​ទោះ​ជា​សាលា​​ក្រុង​រាជ​ធានី​ភ្នំ​ពេញ ខំ​ចេញ​សេចក្តី​ប្រ​កាស​ក្តែង​ៗ​មិន​អោយ​ឡើង​ថ្លៃ​ក៏ដោយ ក៏​ក្រុម​ហ៊ុន​អស់​ទាំង​នេះ​ហាក់​ធ្វើ​មិនដឹង​មិន​​លឺ ហើយ​ថែម​ទាំង​ផ្គើន​ឌឺ​ទៀត​ផង។

បើ​តាម​ការ​សាក​សួរ​ទៅ​អ្នក​ធ្វើ​ដំ​ណើរ​យៈ​ពេល​មុន​​ថ្ងៃ​បុណ្យ​ភ្ជុ​បិណ្ឌ​ធំ​នេះ បាន​អោយ​ដឹង​ថា ក្រុម​ហ៊ុន​រថ​យន្ត​ក្រុង​មួយ​ចំ​នួន​កំ​ពុង​តែ​តំ​ឡើង​ថ្លៃ​លើស​ពី​តំ​លៃ​ធម្មតា​ពីរ​ទៅបីដង ដែល​ជា​ហេតុ​ធ្វើ​អោយ​ប្រ​ជា​ពល​រដ្ឋ​អ្នក​ធ្វើ​ដំ​ណើរ​ទៅ​លេង​ស្រុក​កំណើត​មាន​ការ​លំ​បាន ជួប​ប្រ​ទះការ​ខ្វះ​ខាត​ថវិការ​ក្នុង​ការ​ធ្វើ​ដំ​ណើរ។

នេះ​វា​ជា​ប្រ​ពៃណីយ៍ទំ​នៀម​ទំ​លាប់​ដ៏អាក្រក់​របស់​ក្រុម​ហ៊ុន​ទាំង​នេះ ដែល​តែង​តែ​​ឆ្លៀត​ឱកាស​កេង​ចំ​ណេញ​លើ​អតិថិ​ជន​របស់​ខ្លួន ពេល​មាន​រវល់​ ព្រោះ​គេ​ដឹង​ថា អ្នក​ធ្វើ​ដំ​ណើរ​ត្រូវ​តែ​ជិះ​រថ​យន្ត​របស់​គេ​ដោយ​ខាន​មិន​បាន។ បើ​អ្នក​ធ្វើ​ដំ​ណើរ​ណា​តវា​ចង់​បាន​តំ​លៃ​ថោក នោះ​ពិត​ជា​គ្មាន​សំ​ណាង​បាន​ជិះ​រថ​យន្ត​ទេ មាន​តែ​អង្កុយ​រង​ចាំ​ដល់​រួច​បុណ្យ​កន្លះ​ខែ​ក្រោយ​តែ​ប៉ុណ្ណោះ។​

អ្នក​ថាចេះ​តែ​ថា អ្នក​ធ្វើ​ចេះ​តែ​ធ្វើ អ្នក​កោ​កាប់​តំ​លៃកប់​ពពក នៅ​តែ​ទទួល​បាន​លុយ​ច្រើន​តែ​រហូត​ គ្មាន​ឃើញ ថ្នាក់​ដឹក​នាំ​ ឬ​ស្ថាប័ន​ពាក់​ព័ន្ធ​ណាមួយ ចេញ​មុខ​ទប់​ស្កាត់ ឬបង្ក្រាប បញ្ឈប់​ ក្រុម​ហ៊ុន​ទាំង​នោះ​ដើ​ម្បី​​ជា​គំ​រូ​ដល់​អ្នក​ដទៃ​កុំ​អោយ​យក​តំ​រាប់​តាម​នោះ​ទេ។ ​

ករណី​ក្រុម​ហ៊ុន​រថ​យន្ត​តំ​ឡើង​ថ្លៃ​កប់​ពពក​ជា​រៀង​រាល់​ឆ្នាំ​នេះ បាន​ធ្វើ​អោយពលរដ្ឋ​អ្នក​ធ្វើ​ដំ​ណើរ​មាន​ការ​សង្ស័យ​ថា​ សមត្ថកិច្ច ស្ថាប័ន​ពាក់​ព័ន្ធ ឬ​ថ្នាក់​ដឹង​នាំ​មួយ​ចំ​នួន​ អាច​ទទួបាន​លាភ​សក្ការៈពី​ក្រោយ​ខ្នង​ ទើ​ប​បានជា​ការ​ប្រ​កាស​ផ្សព្វ​ផ្សាយ​របស់​សាលាក្រុង​រាជ​ធានី​ភ្នំ​ពេញ ហាក់​គ្មាន​ប្រសិទ្ធិ​ភាព​អី​បន្តិច​ទាល់​តែ​សោះ។​

បើ​ថ្នាក់​ដឹង​នាំ​ និង​ស្ថាប័ន​ពាក់​ព័ន្ធផ្សេងៗ មិន​បញ្ឈប់​ក្រុម​ហ៊ុន​ណា​មួយ​ជា​គំ​រូ​ដល់​ក្រុម​ហ៊ុន​ដទៃ​ដូច​ពាក្យ​ស្លោ​ក​មួយ​ពោល​ថា ”អា ក​មាន់​បំ​ភ័យស្វា“ ទេ​នោះ​ វប្បធម៌គាប​សង្កត់​​អ្នក​ធ្វើ​ដំ​ណើរ​ នូវ​រដូវ​បុណ្យ​ទាន​ច្បាស់​ជា​នៅ​តែ​បន្ត​តែ​រហូត គ្មាន​ទី​បញ្ចប់​នោះ​ទេ ហើយសាលា​ក្រុង​បាន​តែ​ហៃ​អើ​ហៃ​អើដូច​អាជ័យ​ធ្លាក់​ទឹក​តែ​ប៉ុណ្ណោះ។

ពល​រដ្ឋ​អ្នកធ្វើ​ដំ​ណើរ​តាម​រថ​យន្ត​ក្រុង​ រថ​យន្ត​តាក់​ស៊ី​ពួកគាត់​គ្រាន់​តែ​សង្ឃឹមថា ថ្នាក់​ដឹក​នាំ​និង​ធ្វើ​ការ​ទប់​ស្កាត់​ រាល់​ការ​ឡើង​ថ្លៃ​របស់​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​អ្នក​ធ្វើ​ដំ​ណើរ​ពេល​​រដូវ​បុណ្យ​ទាន​អោយ​មាន​ប្រ​សិទ្ធិភាព៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អគ្គីភ័យឆាបឆេះផ្សារាត្រីបណ្តាលអោយមានមនុស្សស្លាប់ជាច្រើននាក់   អាន1750ដង គ្រាន់តែរឿងកម្មង់ម្ហូបយូរក៏អាចវាយ​គ្នាបែកក្បាលបានដែរ   អាន1682ដង លោក ណុប សារ៉ាក់ ឡើងជាអធិការនគរបាលក្រុងសៀមរាប   អាន1892ដង អាជ្ញាធរ​ខេត្ត​សៀមរាប​ស៊ើប​អង្កេត​ករណី​ទាហាន​បាញ់​បោះ​អនាធិបតេយ្យ    អាន1483ដង លោក ទិត្យ គឹមហ៊ីំម អនុប្រធានសូរិយោដីខេត្តឧត្តរមានជ័យ ត្រូវពលរដ្ឋចោទថាប្រព្រឹត្តិអំពើពុ?...    អាន1579ដង សមត្ថកិច្ចបានដុតកំទេចគ្រឿងញៀនទ្រង់ទ្រាយធំដែលពុំធ្លាប់មាន   អាន1527ដង ថៅកែជនជាតិកូរ៉េដោះស្បែកជើងគប់ក្បាលបុគ្គលិកហាងម៉ាស្សា   អាន1689ដង ព្រៃលិចទឹកតំបន់ហាមឃាត់ត្រូវបានជនមិនស្គាល់មុខឈូសឆាយរលាយហិនហោច   អាន1655ដង មានសត្វតិរច្ឆានលួចគាស់ផ្នូរសពគ្រីស្ទានយកធាតុបោះចោលក្នុងព្រៃ   អាន1478ដង លោក ហេ យ៉ែម ហៅដូ មេប៉េអឹមស្នាក់ការសន្តិសុខលេខ ៦៧២ បើកដៃអោយកូនប្រុសវាយពលរដ្ឋម្នាក់ជិតស្ល?...    អាន1806ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      36527នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    78860នាក់
ខែនេះ    226133នាក់
ឆ្នាំនេះ   2970437នាក់
សរុប   56569333នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 19:20