បរិយាយថ្ងៃនេះ៖ កម្ពុជាគួរតែបញ្ឈប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទៅ

ដោយៈ ផ្លុង-រ៉េត កម្ពុជា ថ្ងៃទី 08 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 07:28 នាទី ចំនួនអានៈ 1566

គេ​សង្កេត​ឃើញ​ថា ប្រ​ទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​ មាន​ប្រ​ភេទ​គ្រឿង​ស្រ​វឹង​ជា​ច្រើន​បាន​ហូរ​ចូល​ពី​ប្រ​ទេស​ក្រៅ មកស្ទើ​រាប់​មិន​អស់ ហើយ​ទន្ទឹម​និង​នេះ ក៏មាន​ប្រ​ភេទ​គ្រឿង​ស្រ​វឹង​ជា​ច្រើន​នៅ​ក្នុង​ស្រុក​ កំ​ពុង​បង្កើត​ប្រ​ដេញ​គ្នា​ និង​បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្មបំ​ភ្លើស​បំ​ភ្លៃ ថា​ហូប​ទៅ​មិន​ឈឺ​ក្បាល​ មិន​វិល​មុខ មាន​រង្វាន់​ជា​លុយ ជាឡាន ជា​ម៉ូតូ ច្រើន​ណាស់​រាប់​មិន​អស់។

គ្រឿង​ស្រវឹង​ឬ​ទឹក​ប្តូរ​និស្ស័យ ដែល​រដ្ឋា​ភិបាល​កម្ពុជា​ដាក់​ឈ្មោះ​អោយនោះ គឺ​វា​ពុំ​ដែល​មាន​ផល​ល្អ​សំ​រាប់​សុខ​ភាព​នោះ​ទេ។ អ្នក​ផឹក​ដំ​បូង​តាំង​ចិត្តថា ផឹក​តែ​តិច​ទួច​តែ​ប៉ុណ្ណោះ តែ​ដល់​រាង​ជ្រឹម​បន្តិច ក៏​នាំ​គ្នា​ថែម​បន្តិច​ទៀត រហូត​មាន​អ្នក​ខ្លះ​បាត់​បង់​ស្មារតី ធ្លាប់​តែ​ស្លូត​រុយ​ទំ​មិន​បក់​ តែ​ដល់​ធ្លាក់​ភ្នែក ចេះ​ជេរ​ ចេះ​កាប់​ ចេះចាក់​ ចេះ​លួច​ចេះ​ប្លន់ ចេះ​ចាប់​រំ​លោភ ចេះ​ប្រើ​អំ​ពើ​ហឹង្សាក្នុង​ក្រុម​គ្រួសារ ចេះ​បើក​បរ​​លឿន​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍រហូត​បាត់​បង់​ជីវិតដល់​ខ្លួន​ឯង និង​អ្នក​ដែល​គេ​គោរព​ចរាចរណ៍មិន​ដឹង​អី​សោះ​ក៏​មាន។ ក្រៅ​ពី​នេះ អ្នក​ស្រវឹង​ជា​ប្រ​ចាំ​ តែង​តែ​ធ្លាក់​ខ្លួន​ឈឺក្រពេះ ពោះ វៀន រោគ​ថ្លើម រីង​រៃ ស្លាប់​ចោល​ប្រ​ពន្ធ​កូន​ទាំង​ក្មេង​ក៏មាន ដោយ​សា​តែ​ជឿ​ការ​ឃោស​នា​អកុសល់​របស់​ ក្រុម​ហ៊ុន​លក់​ស្រា ដែល​ចង់​មាន​បាន​ខ្លួន​ឯង បែ​ជា​ប្រ​កាស​អោយ​​គេ​ស្លាប់​ទៅ​វិញ។

បើ​យោង​តាម​របាយ​ការ​ជា​រៀង​រាល់​ឆ្នាំ​របស់​រដ្ឋ បាន​អោយ​ដឹង​ថា អ្នក​ស្លាប់​ ពិការ ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ភាគ​ច្រើន​ គឺ​ជា​មនុស្សសេប​គ្រឿង​ស្រវឹង​ហើយ​ធ្វើ​ការ​បើក​បរ។ កត្តា​ទាំង​នេះ​ហើយ ដែល​ធ្វើ​អោយ​រដ្ឋ​បាត់​បង់ថវិការ​យ៉ាង​ច្រើន​សន្ធឹក​ សន្ធាប់ក្នុង​១ឆ្នាំៗ ដែល​ជា​ហេតុ​នាំ​អោយ​ប្រ​ទេស​ជាតិ​អភិវឌ្ឍន៍​យឿត​យាវ។

បើ​តាម​ការ​អង្កេត​តាម​បណ្តារ​ខេត្ត​ក្រុង​តំ​បន់​ទេស​ចរណ៍​មួយ​ចំនួនឃើញ​ថា បច្ចុប្បន្ន​មាន​ហាង​ផឹក​ស៊ី​បើក​រីក​ដុះ​ដាល​ដូច​ផ្សិត ដូច​ជា​ហាង​លក់​ស្រា​ព្រិល ស្រាថូ ដែល​មាន​តំ​លៃថោក​គុណ​ភាព​អន់សំ​រាប់​អ្នក​មិន​សូវ​សំ​បូរលុយ សិស្ស​សាលា យុវវ័យក្មេងៗជា​ដើម។ល។

ស្រា​ដបថោកៗ ក៏​ជា​សញ្ញាមួយងាយ​រង​គ្រោះ​សំ​រាប់​ប្រ​ជា​ពល​រដ្ឋ តាម​ជន​បទផង​ដែរ។ ពួក​អ្នក​ទទួល​ទាន​ស្រា​អស់​នោះ​ពុំ​បាន​គិត​គុណ​ភាព​របស់​វា​ទេ ដោយ​សារ​ទី១-វាមាន​តំ​លៃ​ថោក ទី-២អ្នក​ទិញ​មាន​ថវិ​ការ​តិច ទី-៣ចង់​បាន​រង្វាន់ ទី-៤លឺ​សូរ​ថា​ផឹក​ទៅ​ស្រួល​ខ្លួន មិនវិលមុខ មិន​ឈឺ​ក្បាល់​ដូច្នេះ​តើ​ចាំ​ដល់​ពេល​ណា​ទៀត។

ប្រ​សិន​បើ​ក្រុម​ហ៊ុន​ស្រា​ដែល​ផ្សាយ​ពាណិជ្ជ​កម្ម​ទាំង​អស់ មិន​បោក​ប្រាស​អតិ​ថិ​ជន​របស់​ខ្លួនទេ ពិត​ជា​ដាក់​អោយ​មាន​រង្វាន់​ ដូច​ការផ្សព្វ​ផ្សាយ​មែន​នោះ ប្រ​ជា​ពល​រដ្ឋ​អាច​ក្លាយ​ជា​អ្នក​មាន​គ្រប់​គ្នា​ ដោយ​គ្រាន់​តែ​ទទួល​ទាន​ស្រា។

តើ​រដ្ឋ​ទទួល​បាន​អ្វី​ខ្លះ​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​លក់​ស្រា​ទាំង​នោះ? បើ​គ្មាន​ប្រ​យោ​ជទេ​ មាន​​តែ​បំ​ផ្លាញ​លុយ​រដ្ឋ កាន់​តែ​អោយ​បនុស្ស​ស្លាប់​ ពិការ ដោយ​ស្រវឹងស្រា ចុះ​ទុក​ដល់​ពេល​ណា​ទៀត? ម្តេច​មិន​បញ្ឈប់​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​ទាំង​តូច​ទាំង​ធំ​នៅ​កម្ពុជា​ទៅ។

មនុស្ស​គ្រប់​រូប​បើ​មិន​បាន​ជួយ​ជាតិ​មាតុភូមិ​ទេ មេត្តា​កុំ​នាំ​គ្នា​ជាន់​ពន្លិច​បន្ថែម​ដោយ​ឆ្លៀត​ឱកាស​ កេង​ចំ​នេញ​ពី​ជាតិ​ដូច​គ្នាយក​ទៅ​ដាក់​ហោ​ប៉ៅ​ផ្ទាល់​ខ្លួនធ្វើ​មាន​ធ្វើ​បាន​ តែ​បំ​ផ្លាញ​លុយ​រួមរបស់​រាស្រ្ត​ និង​រដ្ឋ បំ​ផ្លាញ​ជីវិត​អ្នក​ដទៃ​ដោយ​ប្រ​យោលបែបនេះ​។

យើង​ដឹង​ថា ក្រុម​ហ៊ុន​ផ្សាយ​ពាណិជ្ជកម្ម​ស្រា មិន​បាន​បង្ខំ​អោយ​អតិថិជន​ ផឹក​អោយ​ស្រ​វឹង​នាំ​មក​នូវ​គ្រោះ​ថ្នាក់​នោះ​ទេ តែ​ពាណិជ្ជ​កម្ម​ទាំង​នោះ​វា​ធ្វើ​អោយ​មនុស្ស​ចង់​សាក​ ចង់​ភ្លគ់ ចង់​ក្រេប​រស​ជាតិ ធ្វើ​អោយ​ក្មេង​ៗដែល​មិន​ទាន់​ចេះ​ពិចារ​ណា ឈ្លគ់​វង្វេង ដោយ​សាតែ​ស្រា ទាំង​ស្រី​ទាំង​ប្រុស។

ចូរ​សង្កេត​មើល​តាម​ហាង​ផឹក​ស៊ីគ្រប់​ទី​កន្លែង តាម​បារ តាម​ក្លឹប​កំ​សាន្ត នានា​ នោះ​អ្នក​នឹង​ឃើញ​ថា មាន​ក្មេង​ៗសិស្ស​សាលា​ប៉ុន្មាន​នាក់​កំ​ពុង​ផឹក​ស៊ី​ជក់​បារី រាំ​ក្រវីក្បាលយោល​យោគ​តាម​ចង្វះ​ភ្លេង​រហូត​ដល់​យប់​ជ្រៅទាប​ភ្លឺ​ទៅវិញក៏មានដែរ។ តើ​អនាគត​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា? បើ​សប្បាយ​តាំង​ពី​ក្មេង​ទៅ​ហើយនោះ៕ សូម​ជួយ​ share អត្តបទនេះ​ទៅ​ក្នុង​បណ្តាញ​ Facebook របស់​អ្នក!

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ចងកសម្លាប់ខ្លួន គេសង្ស័យថាខូចចិត្តព្រោះរឿងស្នេហា   អាន1666ដង សមត្ថកិច្ចចម្រុះចុះចាប់គ្រឿងចក្រជីកដីជិតដល់ក្បាល់ប្រែតរបស់ស្ត្រីល្បីឈ្មោះម្នាក់   អាន1828ដង សកម្មជន​ដីធ្លី​បឹងកក់ ទៅ​ទទួល​រង្វាន់​នៅ​អាមេរិក​   អាន1726ដង លោក​សមរង្ស៊ី​ ពុំទាន់បាន​ទទួល​ព្រះរាជអន្តរាគមន៍ចូលគោរពព្រះវិញ្ញាណក្ខន្ធ   អាន1756ដង ប្រ​ជាព​​ល​រដ្ឋ ​រ​ស់​នៅ​ក្បែ​របុ​រី ប៉េ​ង ​ហួត ​បឹង​ស្នោ ​រង​ការលិ​ចល​ង់ ខួ​បប្រាំង ​ខួ?...    អាន1600ដង សង្ឃក្លែងក្លាយចំនួន២នាក់កំពុងដើរបិណ្ឌបាតក្នុងផ្សារត្រូវប៉ូលីសចាប់ឃាត់ខ្លួន   អាន1814ដង ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​   អាន3190ដង តើអ្នកត្រូវដឹងអ្វីខ្លះពីពិធីចូលឆ្នាំខ្មែរ?   អាន3333ដង ស្ត្រី​ខ្មែរ​នៅ​ថៃ​ ត្រូវ​គេ​​រំលោភ​រហូត​ដល់​មាន​ផ្ទៃពោះ​ និង​បាក់​ស្បាត   អាន1557ដង ឃ្លាំងលក់សម្ភារៈនាំចូលពីជប៉ុនឆេះ ស្លាប់និស្សិត សាលាច្បាប់ម្នាក់   អាន1661ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      36465នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    78798នាក់
ខែនេះ    226071នាក់
ឆ្នាំនេះ   2970375នាក់
សរុប   56569271នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 19:18