បរិយាយថ្ងៃនេះ៖ គ្លីនីកឯកជនគ្មានគុណភាព នឹងល្បី​ថាថ្លៃដូច​ចាប់​ជំរិត

ដោយៈ ផ្លុង-រ៉េត ខេត្តសៀមរាប ថ្ងៃទី 25 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 05:55 នាទី ចំនួនអានៈ 1458

គេសង្កេតឃើញថា គ្លីនីកឯកជនរបស់ជនជាតិ វៀតណាម ចិត្ត ខ្មែរ បាន បើកដំណើរការជាបន្តបន្ទាប់ស្ទើតែរាប់មិនអស់ក្នុងរយះពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ តែពុំទាន់មានគ្លីនីកណាមួយដែលល្បីថាពូកែខាងព្យាបាលគួរអោយជឿ ទុកចិត្តបាន ហើយមានតំលៃធូថ្លៃសំរាប់អ្នកក្រីក្រនោះទេ គឺតែងតែលេចលឺពាក្យថា មានតំលៃកប់ពពក ឬព្យាបាលមនុស្សស្លាប់ជាហួរហែតែប៉ុណ្ណោះ។

កាលពី៦-១០ឆ្នាំមុនពេលដែលគ្លីនីកឯកជនទើបតែវាយលុកចូលខេត្ត សៀមរាបដំបូង ធ្វើអោយប្រជាពលរដ្ឋផ្អើលឆោឡោបែកទឹកបាក់ដីសំដៅទៅរកសេវា កម្មឯកជន ព្រោះពួកគេធុញទ្រាន់និងសេវាកម្មរដ្ឋដែលមានភាពយឿតយ៉ាវ នឹងគំរោះគំរើយមិនសូវយកចិត្តទុកដាក់ថែទាំអ្នកជំងឺ ហើយមានការយកលុយក្រោមតុជាថ្នូរនឹងការផ្តល់ថ្នាំល្អៗ ហើយរហ័សពិនិត្យព្យាបាល។

រយះពេល៤-៥ឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋអ្នកធ្លាប់ចូលព្យាបាលក្នុងគ្លីនីកឯកជនបានក្រវី ក្បាលដូចគោស្រាំងទិច ហើយបន្លឺវាចារអស់ជំនឿថា ពួកក្រុមគ្លីនីកឯកជនមួយចំនួនដែលពួកគាត់ធ្លាប់ចូលព្យាបាល គឺកាប់ឆៅ ហើយម្យ៉ាងទៀតគ្មានឃើញមានវេជ្ជបណ្ឌិតណាពិតប្រាកដនោះទេ។ ពលរដ្ឋធ្លាប់ប្រាប់ទៀតថា បើមានអ្នកណាឈឺធ្ងន់បន្តិចគឺក្រុមគ្រូពេទ្យទាំងនោះហាក់ភ័យស្លន់ ស្លោ រាងតែមិនស្រួលបញ្ជួនអោយទៅព្យាបាលនៅមន្ទីពេទ្យខេត្តដដែល។

បើតាមការបង្ហើបអោយដឹងពីបុគ្គលិកក្នុងមន្ទីពេទ្យឯកជនមួយចំនួន បានអោយដឹងថា គ្លីនីកភាគច្រើនទាំងនោះគឺគ្មានវេជ្ជបណ្ឌិតដែលមានជំនាញពិតប្រាគដ សំរាប់ប្រចាំការព្យាបាលអ្នកជំងឺទេ គឺក្រុមថៅកែដែលមានលុយបើកគ្លីនីកអស់នោះ បានជួលអោយវេជ្ជបណ្ឌិតខ្មែរដែលមានសញ្ញាប័ត្រត្រឹមត្រូវអោយឈរ ឈ្មោះជំនួស ដើម្បីធ្វើច្បាប់ពីក្រសួងសុខាភិបាល ហើយយកមកដាក់តាំងបង្អូតអ្នកជំងឺ។

ការលាក់លៀមព័ត៌មានអាស្រូវពីមន្ទីពេទ្យឯកជននៅតែមានរហូតមក ដល់ពេលបច្ចុប្បនេះ មិនតែប៉ុណ្ណោះ ភាពអសកម្មរបស់មន្ទីសុខាភិបាល និងក្រសួងសុខាភិបាលនៅតែបន្ត ដោយមិនរឹតបន្តឹងទៅលើគ្លីនីកទាំងនោះ ដែលជាហេតុធ្វើអោយគ្លីនីកដែលមិនស្របច្បាប់ត្រឹមត្រូវ មិនគោរពក្រមសីលធម៌ យកតំលៃដូចចាប់ជំរិត គ្មានសមត្ថភាពពិតប្រាកដក្នុងការព្យាបាលអ្នកជំងឺ ដែលបណ្តាលអោយមានមនុស្សស្លាប់ដោយខុសបច្ចេកទេស នៅតែបន្តបើកទ្ធារព្យាបាលជញ្ជគ់ឈាមរាស្រ្តខ្មែរយកលុយត្រឡប់ទៅ ស្រុកគេវិញដដែល។

ព័ត៌មានចចាមអារាមថា នៅពេលមានគ្លីនីកណាមួយព្យាបាលមនុស្សស្លាប់ដោយខុសបច្ចេកទេស ខាងក្រសួងសុខាភិបាលតែងអោយមន្រ្តីចុះមកត្រួតពិនិត្យ ស្រាវជ្រាវរកមូលហេតុពិត តែមន្រ្តីទាំងនោះមិនទាន់មកដល់ផងត្រូវបាន អស់លោកមន្រ្តីតាមខេត្តរៀបចំកម្មវិធីសប្បាយៗដូចជា ញាំបាយ ចូលខារ៉ាអូខេ អោបស្រីក្មេង ចូលហីបហប់ឡើយពុលអត់មានពេលចុះត្រួតពិនិត្យអីទេ ភ្ញាក់ដឹងខ្លួនឡើងមានស្រោមសំបុត្រសំរាប់ទិញប៊ិចនិងក្រដាស ដើម្បីសរសេររបាបការណ៍ល្អៗជូនថ្នាក់លើតាមសំណើរ។

ធម្មតាពលរដ្ឋភាគច្រើនលោកពុំបានដឹងថា គ្លីនីកណាល្អ គ្លីនីកណាមិនល្អនោះទេ បើគាត់មិនធ្លាប់ចូលព្យាបាលជំងងឺ ម្យ៉ាងវិញទៀតពេលឈឺគឺភ័យណាស់ ទៅដល់ពេទ្យណាគឺចូលពេទ្យហ្នឹងសិន ស្រាប់តែគិតលុយលក់គោ លក់ស្រែ ប្រចាំប្លង់ដី ព្រោះវាថ្លៃខ្វះលុយ ដល់ពេលដឹងហួសពេលអស់ ស្រួលមិនស្រួល ជំងឺត្រូវមើល២ថ្ងៃ ពន្យាឡើងកន្លះខែក៏មាន ដើម្បីបានប្រាក់ច្រើនគ្រាន់ទុកចែកមន្រ្តីជំនាញចាយខ្លះ និងសន្សំមួយចំនួនទុកនៅពេលមានរឿនគ្រាន់ប៉ាវអ្នកចុះស៊ើបអង្កេតផង បើមិនកាប់ឆៅពីអ្នកជំងឺមេចនឹងកើត។

រឿងសំខាន់ដែលមិនអាចស្រោចស្រង់បាននោះគឺ អ្នកកាសែតពិបាកក្នុងការស្នើសុំឯកសារទាក់ទងនឹងមន្ទីពេទ្យទាំង នោះពីមន្ទីសុខាភិបាល ដែលគ្រាន់តែអស់លោកមន្រ្តីជំនាញឆ្លើយថា ជាប់ប្រជុំ ឬជាប់រវល់នោះជាការស្រេច ដែលជាលេសគេចវេសមិនចង់អោយគេដឹងរៀងថា គ្លីនីកណាពិត គ្លីនីកណាក្លែងក្លាយមិនត្រូវតាមបច្ចេកទេស៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រៃលិចទឹកតំបន់ហាមឃាត់ត្រូវបានជនមិនស្គាល់មុខឈូសឆាយរលាយហិនហោច   អាន1655ដង ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​ក...    អាន2496ដង លោក​ មាស​ស៊ីណា ​ហៅ​ ឌីស៊ី​ណា​កំពង់​ធ្វើអា​ជីវក​ម្មរ៉ែមា​សខុសច្បាប់   អាន1677ដង សាក្សី​១២នាក់​​តុ​លា​ការ​​ហៅ​​ចូល​​បំ​ភ្លឺ​​​រឿង​​សម្លាប់​​លោក​សិរីឧត្ដម   អាន1817ដង មន្ត្រីរាជការត្រូវបានរាជរដ្ឋាភិបាលឲ្យឈប់សម្រាកនៅថ្ងៃប្រជុំអាស៊ានថ្ងៃទី១៩-២០វិច្ឆិកា   អាន1655ដង បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​   អាន3611ដង លោក សមរង្ស៊ី មកដល់ភ្នំពេញ អាមេរិកស្នើឲ្យចរចា   អាន1561ដង សម្ពន្ឋវាយសីខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មក?...    អាន2686ដង សមត្ថកិច្ចចាប់រថយន្តដឹកឈើក្រញូងទាប្រាក់បាន៨០០០ដុល្លារជាថ្នូរនិងការដោះលែង    អាន1545ដង សមយុទ្ធ​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ   អាន1743ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39686នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    82019នាក់
ខែនេះ    229292នាក់
ឆ្នាំនេះ   2973596នាក់
សរុប   56572492នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:14