នាយក​រដ្ឋមន្រ្តីកម្ពុជាព្រមានថា មិនត្រូវលើកលែងឡើយចំពោះអ្នកបាញ់បោះ សេរីតាមទំនើងចិត្តនៅទីសាធារណៈនិងហាង

ដោយៈ ភ្នំពេញ ថ្ងៃទី 21 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 04:29 នាទី ចំនួនអានៈ 1641

លោក ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា បានអំពាវនាវដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវតែចាត់វិធានការឲ្យបានម៉ឺងម៉ាត់ចំពោះជនទំនើង ដែលតែងតែធ្វើការបាញ់បោះ និងកាប់ចាក់សេរី នៅតាមទីសាធារណៈ ជាពិសេសតំបន់ទេសចរណ៍ និងហាងផឹកស៊ីជាដើម ដែលជា កត្តាធ្វើឲ្យកម្ពុជាបាត់បង់នូវភ្ញៀវទេចរ។

សម្តេច បានមានប្រសាសន៍ក្នុងឱកាស ដែលសម្តេចបានអញ្ជើញ ជាអធិបតីក្នុងពិធីប្រគល់ និងប្រកាសជាផ្លូវការ នូវផែនការទេសចរណ៍ឆ្នាំ ២០១២-២០២០ នាវិមានសន្តិភាព នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១២នេះថា មិនត្រូវអត់អោនឲ្យទៀតឡើយ មិនថាអ្នកនោះ ជាកូនជាក្មួយរបស់លោកធំណាក៏ដោយ ត្រូវតែចាប់យក មកផ្តន្ទាទោសទាល់តែបាន មិនអាចលើកលែង ពេលដែលពួកគេបាញ់បោះ និងកាប់ចាក់គ្នាតាមទីសាធារណៈនោះ។

សម្តេចបានសង្កត់ធ្ងន់ថា" រឿងខ្លះវាមិនគួរកើតតែវាកើត យើងគួរឈានដល់ដំណាក់ការផ្តាច់ព្រ័តហើយ មិនគួរត្រូវបានលើកលែងបន្ថែមទេ។ ស្ទើរតែគ្រប់ភោជនីយ ដ្ឋាន ដែលមានជនបរទេស ទេសចរបរទេសចូលទទួលទាន ប្រជាពលរដ្ឋក្នុងស្រុក ក៏ចូលហាងពេញៗដែរ ប៉ុន្តែចង្រៃអីពួកអាមានកាំភ្លើងនេះ! វាទៅបាញ់ក្នុង ហ្នឹង… តើយើងគួរបន្ត ការអត់ឱនពួកហ្នឹងតទៅទេ? នោះហើយជាការបំផ្លាញទេសចរណ៍ មិនមែនធ្វើឲ្យអសន្តិសុខប៉ុណ្ណឹងទេ វាពាក់ព័ន្ធនឹងទេសចរណ៍ទៀតផង។ បើទោះបីជាឳវាប៉ុណ្ណា ក៏យើងត្រូវតែលេង (បង្រ្កាប)វាដែរ ហើយឳពុកម្តាយកុំកាន់ជើង ត្រូវប្រគល់កូនឲ្យនគរបាល ដើម្បីចាត់វិធានការតាមផ្លូវច្បាប់"។

ការអំពាវនាវរបស់សម្តេចបែបនេះ បន្ទាប់ពីមានការលេចឮព័ត៌មានជាច្រើន ទាក់ទងនឹងកូនលោកធំៗ មន្រ្តីមួយចំនួនបានយកកាំភ្លើង ទៅចូលក្នុងហាងផឹកស៊ីនានា ហើយបានបាញ់ លេង នឹងបាញ់គំរាមគេជាដើមនោះ។ សម្តេចបានមានប្រសាសន៍បន្តទៀតថា ត្រូវតែមានការរឹតបន្តឹង ហើយបានអំពាវនាវដល់អាជ្ញាធរ គ្រប់ខេត្ត ក្រុងទាំងអស់ ត្រូវតែរក្សាសន្តិសុខ និងសុវត្ថិភាពដល់ភ្ញៀវទេសចរ គ្រប់ទីកន្លែងទាំងអស់។

កាលពីពេលកន្លងទៅនេះ ជាពិសេសរាជធានីភ្នំពេញ គេតែងតែសង្កេតឃើញ តាមកន្លែងក្លឹបកំសាន្ត ភោជដ្ឋានផឹកស៊ី តាមទីសាធារណៈមួយចំនួន ត្រូវបានបាញ់ បោះសេរី ហើយការបាញ់បោះទាំងនោះ ត្រូវបានគេឲ្យដឹងទៀតថា ជាកូនលោកឧកញ៉ា អ្នកធំ មន្ត្រីនគរបាល ទាហាន កងរាជអាវុធហត្ថជាដើម ហើយការបាញ់របស់ ពួកគេទាំងនោះ មិនត្រូវបានទទូលទោសឡើយ ដោយសារតែអំណាចរបស់ឳពុកម្តាយ និងពួមីងរបស់ពួកគេ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សម្តេចបាន ប្រកាស ជាថ្មីម្តងទៀតហើយថា មិនត្រូវលើកលែងទៀតឡើយ ពីព្រោះ វាអាចធ្វើឲ្យប៉ះពាល់ ដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សេរីភាព​សារព័ត៌មាន​កម្ពុជា និងពិភពលោក ឆ្នាំ២០១២ធ្លាក់​ចុះ​បំផុត    អាន1916ដង លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស?...    អាន2202ដង ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុងកម្ពុជា បានត្រាស់បង្គាប់   អាន1566ដង គ្រាន់តែរឿងកម្មង់ម្ហូបយូរក៏អាចវាយ​គ្នាបែកក្បាលបានដែរ   អាន1683ដង រថយន្តដឹកឈើក្រញូងលោតឆ័ត្រ១គ្រឿងត្រូវបានជាប់ជុង   អាន2009ដង ព្យាករណ៍កម្ពស់​ទឹក​ជំ​នន់ថ្ងៃ​ទី​២៩​ខែតុលា​ឆ្នាំ២០១២   អាន1714ដង ប្រកាស តំណែងស្នងការភ្នំពេញ និងស្វាយរៀង   អាន1727ដង គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច   អាន4378ដង គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត និងបង្កើត​គណៈកម្មការ​ ចម្រុះ​ស៊ើបអង្កេត​   អាន1718ដង លោកម៉ូ-សឿមនាយការិយាល័យក២ភូមិភាគ៤ កំពុងរកស៊ីដឹកឈើខុស ច្បាប់ចិញ្ចឹមមេកើយ    អាន1880ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39366នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81699នាក់
ខែនេះ    228972នាក់
ឆ្នាំនេះ   2973276នាក់
សរុប   56572172នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:05