បុរសជាងឈើម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់នៅលើពិដានជាន់ទី៣ នៃ សណ្ឋាគារ PARK HYATT (អតីតសណ្ឋាគារឡាប៉េ)។ ប៉ុន្ដែ ខាងភាគីម្ចាស់សណ្ឋាគារមិនអនុញ្ញាតឱ្យអ្នកកាសែតចូលយកព័ត៌មាននោះ ទេ ហាក់់លាក់បាំងពីការស្លាប់របស់កម្មករនេះ កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១២ ។
ប្រភពពីក្រុមជាងនៅសណ្ឋាគារមួយ នេះបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ហេង ខុច ភេទប្រុស អាយុ៣១ឆ្នាំ (មុខរបរជាងឈើប្រចាំសណ្ឋាគារខាងលើ) ដែលមានទីលំនៅភូមិពង្រ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ។ ក្រុមសមត្ថកិច្ចដែលចុះទៅធ្វើ កោសល្យវិច្ច័យបានបង្ហើបប្រាប់ថា បុរសរូបនេះស្លាប់ដោយសាររខ្សែភ្លើងឆក់ពិតប្រាកដមែន ។
ទាក់ទិននិងករណីនេះម្ចាស់ សណ្ឋាគារមួយនេះគេមិនឱ្យក្រុមអ្នកកាសែត ចូលយកព័ត៌មាននោះទេ ដោយបញ្ជារឱ្យក្រុមសន្ដិសុខយាមកាមយ៉ាងតឹងរឹងទាំងទ្វារមុខ នឹងទ្វារក្រោយ ដោយការហាមឃាត់ អ្នកយកព័ត៌មាននេះធ្វើឱ្យមានការសង្ស័យកើតឡើងផ្សេងៗគ្នា ។
ចំណែកលោកស៊ុន សាន អធិការនគរក្រុងសៀមរាបបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី៨ ខែកញ្ញា ថា នៅម៉ោងសម្រាកមេជាងគេឱ្យក្រុមជាងនឹងកម្មករឈប់សម្រាក តែបុរសម្នាក់នេះគាត់មិនឈប់ ទេដោយគាត់ឡើងទៅលើពិដានហើយលួចកាត់ខ្សែភ្លើងដែលគេពង្រាយនៅលើ ពិដាន ទើបបណ្ដាលអោយ ឆក់ស្លាប់បែបនេះ ។ លោកអធិការបន្ដថា សពជនរងគ្រោះត្រូវបានប្រគល់ទៅអោយក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណីរួចរាល់ហើយ ។
មជ្ឈដ្ឋានប្រជាពលរដ្ឋសូមអោយសមត្ថកិច្ចពាក់ព័ន្ធ មេត្តបន្តតាមដានស៊ើបអង្កេត ព្រោះមូលហេតុអ្វីបានមិនអោយអ្នកកាសែតចូលថតរូបយកព័ត៌មាន ឬមួយមានរឿងដែលត្រូវលាក់បាំងមិនចង់អោយគេដឹង៕
ថ្ងៃនេះ | 35886 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 78219 | នាក់ |
ខែនេះ | 225492 | នាក់ |
ឆ្នាំនេះ | 2969796 | នាក់ |
សរុប | 56568692 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 19:03 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net