ក្រុមហ៊ុនចំនួនពីររងការចោទថា រំលោភយកដីជនជាតិភាកតិចគួយ នៅព្រះវិហារ

ដោយៈ ព្រះវិហារ ថ្ងៃទី 07 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 09:00 នាទី ចំនួនអានៈ 1655

ប្រជាសហគមន៏ជនជាតិភាគតិចគួយ ប្រមាណ៧០គ្រួសារ នៅស្រុកត្បែងមានជ័យ ខេត្ដព្រះវិហារ ចោទក្រុមហ៊ុនចិនចំនួនពីរ ថាបានឈូសឆាយរំលោភយកដីស្រែចំការពួកគេ ដាំដើមអំពៅ និងដើមអាកាស្យា ។

លោក ផាន់ យ៉េន អះអាងថា ជាតំណាងអ្នកភូមិស្រែព្រាង ឃុំព្រះមេរ័ ស្រុកត្បែងមានជ័យ ប្រាប់អ្នកយកព័ត៌មានយើងថា ដីសហគម៏ជនជាតិភាគតិចគួយ ប្រមាណ៧០គ្រួសារ ដែលកំពុងគាស់កកាយធ្វើស្រែចំការ ត្រូវបានក្រុមហ៊ុនចិន ឈ្មោះរូយ ហ្វេង និងក្រុមហ៊ុន ឈ្មោះ ឡាន ហ្វេង បានឈូសឆាយរំលោភយកដាំដើមអាកាស្យា និងដើមអំពៅ ដោយមេការក្រុមហ៊ុនអះអាងថា មានច្បាប់អនុញ្ញាតិពីរដ្ឋាភិបាល។ តំណាងប្រជាពលរដ្ឋដ៏ដែលបន្ដថា  ដីពួកគាត់ ជាច្រើនហិតា នៅជាប់ព្រំប្រទល់ស្រុកត្បែងមានជ័យ និងស្រុកឆែប ខេត្ដព្រះវិហារ កំពុងប្រឈមនិងការបាត់បង់ បើសិនមិនមានការជួយទប់ស្កាត់ពីអាជ្ញាធរ ។

លោក ផាន់ សុខេន ជាជនជាតិភាគតិចគួយ នៅភូមិស្រែព្រាវ ឲ្យដឹងថា ក្រុមហ៊ុនហ៊ុនចិនទាំងពីរ កំពុងឈូសឆាយដីព្រៃពួកគេជារៀងរាល់ថ្ងៃ។ លោកបន្ដថា ពួកគេកំពុងព្រួយបារម្ភបាត់បង់ដីព្រៃដូនតា ពួកគេដែលធ្លាប់តែអាស្រ័យផល្លានុផលនៅតំបន់នោះ។ លោកថា កន្លងពួកគេមកធ្លាប់ប្ដឹងអភិបាលខេត្ដ និងអភិបាលស្រុកអោយជួយ រកដំណោះស្រាយដែរ ប៉ុន្ដែបានត្រឹមតែសន្យាប៉ុណ្ណោះ។

ទាក់ទងនិងបញ្ហានេះ អ្នកយកព័ត៌មានយើងមិនអាចទាក់ទងក្រុមហ៊ុនទាំងពីរ ដើម្បីបំភ្លឺពីការចោទប្រកាន់នេះបានទេ ។

អភិបាលស្រុកត្បែងមានជ័យលោកប៉ាង យាត មានប្រសាសន៏បដិសេធន៏ថា ក្រុមហ៊ុនមិនបានឈូសឆាយរំលោភយកដីប្រជាពលរដ្ឋទេ តែលោកបញ្ជាក់ថា ពលរដ្ឋធ្លាប់បានរារាំងក្រុមហ៊ុនដែរ ។

ដោយឡែកមេឃុំព្រះម័រ លោក ណែម ថាំង មានប្រសាសន៏ថា ពិតជាមានការឈូសឆាយដីពួកគាត់មែន ដោយសារ មេឃុំអាណាត់មុន បានចុះហត្ថលេខាឲ្យក្រុមហ៊ុនទាំងពីរនោះធ្វើចំការដាំអំពៅនិងដើមអាកាស្យ។ លោកអះអាងថា ក្រុមសហគមន៏ជនជាតិភាគតិចគួយទាំងនោះកំពុងសុំអន្ដរាគមន៏សុំដីសំរាប់ សហគមន៏របស់ពួកគេ មកអាជ្ញាធរឃុំ។

មន្ដ្រីពង្រឹងអំណាចសហគមន៏ នៃមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឈឹម សាវុធ មានប្រសាសន៏កត់សំគាល់ថា តាមច្បាប់ ដីកម្មសិទ្ធិជនជាតិដើមភាគតិចមុនរដ្ឋាភិបាលធ្វើវិសោធនកម្ម មិនអាចមានជនណាម្នាក់រំលោភបំពានបានទេ សូម្បីជនជាតិខ្លួនឯងក៏ពុំមានសិទ្ធិលក់ដូរដែរ ។

កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ដីព្រៃសប្បទានសេដ្ឋកិច្ច ដល់ក្រុមហ៊ុនឯកជនជាច្រើន ធ្វើការអភិវឌ្ឍន៏ ដើម្បីជួយកាត់បន្ថយភាពក្រីក្រ និងពលរដ្ឋចំណាកស្រុកទៅធ្វើការនៅប្រទេសក្រៅ។ ប៉ុន្ដែការផ្ដល់ដីសម្បទាននេះ ត្រូវបានសង្គមស៊ីវិល អះអាងថា ក្រុមហ៊ុនមួយចំនួននៅស្រុកខ្មែរ មិនបានធ្វើឲប្រជាពលរដ្ឋរីកចំរើននោះទេ មានតែធ្វើឲ្យពួកគេកាន់តែក្រីក្រ និងធ្វើជាកម្មករឲ្យជនបរទេសប៉ុណ្ណោះ។ មន្ដ្រីពង្រឹងអំណាចសហគមន៏នៃមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឈឹម សាវុធ មានប្រសាសន៏បន្ដថា  ការអភិវឌ្ឍន៏នៅតំបន់និមួយៗ ដ៏រាបណាមានការយល់ព្រមទាំងពីរភាគី មានន័យថា ទាំងប្រជាពលរដ្ឋនិងក្រុមហ៊ុនទើបឲ្យពលរដ្ឋមានការរីចំរើន៕ដោយ៖ ប៊ូសាវី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ   អាន2423ដង សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក?...    អាន2248ដង ស្រះចិញ្ចឹមត្រីឆ្តោរបស់ជនជាតិវៀតណាម១កន្លែងត្រូវបានកំលាំងសមត្ថកិច្ចបង្កាប   អាន1736ដង អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោល?...    អាន2561ដង ផ្កាយ៣អង្គរក្សនាយករដ្ឋមន្ត្រីសុំច្បាប់ដឹកឈើទៅធ្វើផ្ទះមិនចេះអស់   អាន1506ដង លិខិតថ្លែង​អំណរគុណ របស់បញ្ញត្តិករទូរគមនាគមន៍កម្ពុជា   អាន1581ដង បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ   អាន2547ដង លោកម៉ូ-សឿមនាយការិយាល័យក២ភូមិភាគ៤ កំពុងរកស៊ីដឹកឈើខុស ច្បាប់ចិញ្ចឹមមេកើយ    អាន1880ដង ប៉េអឹមខេត្តបញ្ជូនខ្លួនជនដៃដល់៧នាក់ជាកម្មកររោងម៉ាស៊ីនទឹកកកឈូករដ្ឋ ពីបទហឹង្សាដោយចេតនាទ?...    អាន1725ដង មេរោគ EV-71 សំលាប់កុម៉ានៅកម្ពុជា52នាក់ហើយ   អាន1724ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35161នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77494នាក់
ខែនេះ    224767នាក់
ឆ្នាំនេះ   2969071នាក់
សរុប   56567967នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:35