រថយន្តធួរីសមួយគ្រឿងបានឆេះ នៅកណ្តាលទ្រូងផ្លូវ ជិតវត្តវិហារសួរ ស្ថិតនៅឃុំវិហារសួរ ស្រុកខ្សាច់ កណ្តាល ខេត្តកណ្តាល នាវេលាម៉ោងប្រមាណជា ៣រសៀល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១២ ដែលធ្វើឲ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅទីតាំងនោះ។
បើយោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតមានគេឃើញមាន រថយន្តមួយគ្រឿង ម៉ាកធួរីស ដែលជារថយន្តដឹកអ្នកដំណើរ ពីភ្នំពេញទៅកំពង់ចាម ពេលដែលកំពុងតែបើកនៅតាមដងផ្លូវ ស្ថិតនៅ ទីតាំងខាងលើនេះ បានឈប់មួយសន្ទុះ ដើម្បីសម្រាក ប៉ុន្តែក្នុងពេលសម្រាកនោះ ស្រាប់តែមានផ្សែងហុយចេញពី រថយន្ត ហើយក៏បង្កឲ្យជាភ្លើងឆេះចេញពីក្នុង រថយន្តតែម្តង ដែលធ្វើឲ្យអ្នកដំណើរទាំងអស់ មានការភ្ញាក់ផ្អើល ជាខ្លាំង ជាពិសេសអ្នកជិះនៅលើរថយន្តផ្ទាល់ មានការភិតភ័យ៕
ថ្ងៃនេះ | 36160 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 78493 | នាក់ |
ខែនេះ | 225766 | នាក់ |
ឆ្នាំនេះ | 2970070 | នាក់ |
សរុប | 56568966 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 19:10 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net