ភពផែនដីកើនកំដៅដោយសារតែ ឧស្ម័នផ្ទះកញ្ចក់

ដោយៈ ផ្លុង រ៉េត ខេត្តសៀមរាប ថ្ងៃទី 04 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 09:37 នាទី ចំនួនអានៈ 2171

ប្រជាពលរដ្ឋមួយចំនួនតែងយល់ថា ឧស្ម័នផ្ទះកញ្ចក់ តែងកើតឡើងពីផ្ទះ ធនាគារ សណ្ឋាគារ រឺអាគារផ្សេងៗដែលធ្វើអំពីកញ្ចក់ តែបើយោងតាមការបកស្រាយរបស់ វាគ្មិន មកពីអង្គការក្រៅរដ្ឋាភិបាល និងមន្រ្តីជំនាញរបស់ក្រសួងបរិស្ថាន នៅសណ្ឋាគារសាន់វេកាលពីថ្ងៃទី៣-៥ខែតុលា ឆ្នាំ២០១១ ក្នុងវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន៣៥នាក់ ពីការបំរែបំរួលអាកាសធាតុគឺខុសស្រឡះពីមតិទាំងនោះ។

ពាក់ព័ន្ធនិងករណីឧស្ម័នផ្ទះកញ្ចក់ធ្វើអោយភពផែនដីកើនកំដៅខាងលើនេះ ឯកឧត្តម អ៊ាប-បុណ្ណាប្រធាន វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃរាជបណ្ឌិតសភាកម្ពុជាបានអោយដឹងថាបរិយាកាសនៃ ផែនដីគឺជាស្រទាប់ឧស្ម័នព័ទ្ធជុំវិញភពផែនដី ដែលបានរក្សាទុកដោយកំលាំងទំនាញរបស់ផែនដី ហើយបរិយាកាសជួយការពារនិងទ្រទ្រង់ជីវិតនៅផែនដី ដោយសម្រូបកាំរស្មីព្រះអាទិត្យស្វាយអ៊ុលត្រាធ្វើអោយក្តៅផ្ទៃ ឆ្លងកាត់កំដៅឃាត់ទុក (ផលផ្ទះកញ្ចក់) និងបន្ថយសីតណ្ហភាពហួសប្រមាណរវៀងថ្ងៃនិងយប់។ ឯកឧត្តមបន្តថាបរិយាកាសចែកជា៥ស្រទាប់ដូចជាៈទី១-ស្រទាប់ បរិយាកាសរចល ជាស្រទាប់ទីមួយនៃឧស្ម័នដែលស្ថិតនៅជាប់ផែនដី មានរយៈកំពស់ប្រហែល ១៦គឺឡូមែត្រ ពីផែនដី ទី២-ស្រទាប់បរិយាកាសស្ងប់ មានកំពស់ពី១៥-៥០គម ពីផែនដី ទី៣-ស្រទាប់បរិយាកាសកណ្តាល មានកំពស់ពី ៥០-៩០គម ពីផែនដី ទី៤-ស្រទាប់បរិយាកាសក្តៅមានកំពស់ពី ៨០-៦៤០គម ពីផែនដី ទី៥-ស្រទាប់បរិយាកាសខ្ពស់បំផុត មានកំពស់ពី ៦៤០-៦៤០០០គម ពីផែនដី។ ឯកឧត្តមបន្តទៀតថា ឧស្ម័នផ្ទះកញ្ចក់គឺបកប្រែចេញមកពីពាក្យជាភាសាអង់គ្លេសថា ហ្រ្គីនហៅ(Green House) ហើយឧស្ម័ននេះកើតពីឧស្ម័ន១ចំនួនដូចជាៈទី១-ឧស្ម័នកាបូនិច (CO2) ដែកកើតឡើងពីចំហេះផ្សែងយានយន្ត ផ្សែងពីរោងចក្រឧស្សាហកម្ម ការដុតកាប់បំផ្លាញព្រៃឈើដែលជាអ្នកស្រូបយកឧកស្ម័ននេះ ទី២-ឧស្ម័ននីត្រូសែន (N2O) ដែលកើតពីការប្រើជីគីមី វត្ថុដែលមានក្លិនឆ្អេះដូចជាអាមូញាក់ទី៣-ឧស្ម័នមេតាន (CH4) ដែលកើតពីលាមកសត្វ ផោម សំរាមស្អុយរលួយ ទី៤-ឧស្ម័នក្លរ៉ូភ្លុយអកាបូន(CFC) ដែលកើតពីម៉ាស៊ីនត្រជាក់ ថ្នាំសំលាប់សត្វល្អិត ទូទឹកកកចាស់ៗ សំភារៈ ផលិតពីប្លាស្ទិច ឧបករណ៍អេឡិចត្រូនិច ចាស់ៗជាដើម ហើយឧស្ម័នខាងលើនេះបានភាយទៅកកលើស្រទាប់បរិយាកាសកាន់តែក្រាស ទៅៗ ដេលបណ្តាលអោយ កំដៅជះពីពន្លឺព្រះអាទិត្យ មកលើភពផែនដីពុំអាចត្រឡប់ទៅវិញបាន ជាហេតុដែលបណ្តាលអោយសីតណ្ហភាពនៅលើភពផែនដីកាន់តែក្តៅទៅៗពី មួយថ្ងៃទៅមួយថ្ងៃ នាំអោយទឹកកកនៅតំបន់អេក្វាទ័រ និងតំបន់ប៉ូល រលាយយ៉ាងឆាប់រហ័ស ធ្វើអោយកំណើនទឹកសមុទ្រឡើងខ្ពស់ មានព្យុះខ្យល់ខុសពីធម្មតាដែលជាសញ្ញានៃការប្រែប្រួលអាកាស ធាតុ។ ឯកឧត្តមបន្ថែមថា ដើម្បីប្រយុទ្ធប្រឆាំងនិងការបំរែបំរួលអាកាសធាតុ គឺត្រូវដាំដើមឈើឡើងវិញ ប្រើប្រាសថាមពលជីវម៉ាស ពន្លឺព្រះអាទិត្យទឹកនិងខ្យល់ ទុកដាក់សំរាមកាកសំណល់មិនអោយរលាយ ដូចជា ថ្មពិល គ្រឿងបរិក្ខាពេទ្យ អោយបានត្រឹមត្រូវ កាត់បន្ថយការប្រើជីគីមីកាត់បន្ថយការប្រើប្រាសមធ្យោបាយធ្វើ ដំណើរផ្ទាល់ខ្លួន ដោយរើសយកមធ្យោបាយធ្វើដំណើរជាសាធារណៈដូចជា ជិះរថយន្តក្រុងទៅកន្លែងធ្វើការតែមួយជាមួយគ្នា។ល។

ជាក់ស្តែងបើយោងតាមសម្តីរបស់ លោកគង់-គឹមស្រេង មន្រ្តីជាន់ខ្ពស់របស់អង្គការ IUCN បានអោយដឹងថា មានការប្រែប្រួលអាកាសធាតុធំមួយកាលពីឆ្នាំ២០០០ និងឆ្នាំ ២០០១-២០០២ ផងដែរនៅប្រទេសកម្ពុជា បើតាមការដកស្រង់ឯកសារពីក្រសួងបរិស្ថាន។

ការចុះទស្សនកិច្ចសិក្សាមួយរបស់អ្នកសារព័ត៌មាន ៣៥នាក់ នៅឃុំពាមក្រសោប និងឃុំកោះកាពិនៃខេត្តកោះកុងជាមួយប្រជាពលរដ្ឋ សហគម និងអាជ្ញាធរដែមដី កាលពីថ្ងៃទី ៦-៧ ខែតុលា ឆ្នាំ២០១១បានអោយដឹងថា រយៈពេលប៉ុន្មាឆ្នាំចុងក្រោយនេះ អាកាសធាតុប្រែប្រួលខុសពីធម្មតា មានខ្យល់ព្យុះ ភ្លៀងហើយទឹកសមុទ្រកើនឡើងលិចលំនៅដ្ឋានចាស់រស់នៅលែងកើត ខ្យល់បោកដាច់ឆ្នេរឃុំពាមក្រសោបដាច់ស្រែបង្គារជាដើម ដែលបណ្តាលអោយប៉ះពាល់ដល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ   អាន2124ដង អ្នកដឹកភ្ញៀវទេសចរណ៍សុំអោយលោក ឃឹម-ប៊ុនសុង បញ្ឈប់ការយកលុយថ្លែចតឡាន   អាន1701ដង លោករស់សេរី និងលោកស្រីឃ្លាំងយួនរងការចោទថា មិនអោយនិស្សិតវាស់ដីអោយពលរដ្ឋ   អាន1538ដង ​លេច​ធ្លាយ​រូប​អាក្រាតរបស់ ប៉ុបពី តារា​ភេទពីរបី   អាន1838ដង កម្លាំងនគរបាលខេត្តសៀមរាបចុះជួយពន្លត់ភ្លើងឆេះព្រៃ   អាន1599ដង សមត្ថកិច្ចបានដុតកំទេចគ្រឿងញៀនទ្រង់ទ្រាយធំដែលពុំធ្លាប់មាន   អាន1527ដង លោក ហាក់ ឈ្មួញដឹកឈើប្រណិតវ័យក្មេងល្បីពេញខេត្ត តែគ្មានអ្នកបង្ក្រាបមានតែអ្នកយកលុយ   អាន1679ដង ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន   អាន2131ដង រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ   អាន2530ដង ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេ?...    អាន2468ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      15510នាក់
ម្សិលមិញ    43933នាក់
សប្ដាហ៍នេះ    101785នាក់
ខែនេះ    249058នាក់
ឆ្នាំនេះ   2993362នាក់
សរុប   56592258នាក់
ថ្ងៃទី 07 ខែ 05 ឆ្នាំ 2025 ម៉ោង 04:25