លោក ហាក់ ឈ្មួញដឹកឈើប្រណិតវ័យក្មេងល្បីពេញខេត្ត តែគ្មានអ្នកបង្ក្រាបមានតែអ្នកយកលុយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 25 ខែ 05 ឆ្នាំ 2016 វេលាម៉ោង 11:12 នាទី ចំនួនអានៈ 1484

ឈ្មួញរកស៊ីដឹក​ឈើ​ប្រណិត​​វ័យ​ក្មេង​ម្នាក់​ឈ្មោះ ហាក់ កំពុង​រក​ស៊ី​ដឹក​ឈើ​ពី​គ្រប់​ច្រក​ល្ហក​ចូល​មក​លក់​ចែក​ចាយ​នៅ​ក្នុង​ក្រុង​សៀមរាប​គ្មាន​សមត្ថ​កិច្ច​ណា​ចេញ​មុខ​បង្ក្រាប មាន​តែ​សមត្ថ​កិច្ច​​បើក​ដៃ​ អោយ​រក​ស៊ី​ ដើម្បី​យក​លុយ​​ដាក់​ហោប៉ៅតែប៉ុណ្ណោះ។

ប្រភព​ព័ត៌មាន​បានអោយ​ដឹងថាឈ្មោះ ហាក់ មានវ័យប្រហែល​ជាង​៣០​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ស្រុក​សូត្រនិគម ខេត្តសៀមរាប បច្ចុប្បន្នស្នាក់​នៅភូមិ​ជន្លង់ សង្កាត់​សាលាកំរើក ក្រុង​សៀមរាប​។

ប្រភព​បាន​បន្តទៀត​ថា​ឈ្មោះ​ ហាក់ នេះ​ធ្លាប់​បាន​ប៉ុនប៉ងសំ​ស្លាប់​អ្នក​កាសែត​ម្នាក់​ឈ្មោះ ទុំម៉ោង កាល​ពី​បីបួន​ឆ្នាំមុននៅ​ឯស្រុក​សូត្រ​និគម ដោយ​យក​ពូថៅ​​ទៅ​លួច​កាប់​ក្បាល​អ្នក​កាសែត​ខណៈអ្នក​កាសែត​រូប​នោះ​កំពុង​ដេក​នៅ​ក្នុង​អង្រឹងដោយ​ការ​គុំគួនព្រោះ​អ្នក​កាសែត​ធ្លាប់​បាន​ចុះ​ផ្សាយ​ការ​រក​ស៊ី​ដឹក​ឈើ​របស់​ខ្លួន​ ហើយ​លោក​ ទុំ​ម៉ោង អ្នក​កាសែត​រង​គ្រោះ​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​​តុលាការ​ខេត្តសៀមរាប​ ប៉ុន្តែមិន​ទទួល​បាន​ភាពយុត្តិធម៌ទេ រហូត​មក​ដល់​ខែមេសាឆ្នាំ២០១៦នេះលោក ទុំ​ម៉ោង​ បានស្លាប់​បាត់​បង់​ជីវិតដោយ​ភាព​អយុត្តិធម៌បាត់ទៅ។​

ជាក់​ស្តែងនៅ​ល្ងាច​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ម្សិល​មិញ​នេះ រថ​យន្ត​ម៉ាកកាមរី​ហើម​ពណ៍​ស​មួយ​គ្រឿង​របស់​លោក ហាក់ បាន​ដឹក​ឈើ​ប្រណិត​ពេញ​ព្រៀពបើក​បរ​ពី​ស្រុក​ស្វាយ​លើ មក​ក្រុង​សៀមរាប​លុះ​ដល់​ចំ​ណុចភូមិ​ស្វាយ​ធំ​ ឃុំ​កណ្តែក ស្រុក​ប្រាសាទបាគង​ ក៏បុករថ​យន្ត​​ប្រ​ជា​ពល​រដ្ឋ​អ្នក​ធ្វើ​ដំ​ណើរ២គ្រឿ​ង​ផ្សេង​ទៀត ហើយ​តៃកុង​ឡាន​របស់​លោក​ហាក់​បាន​រត​ចោល​ឡាន​បាត់​ទៅ។

អ្នក​យក​ព័ត៌មាន​យើង​បាន​អោយ​ដឹងថា នៅ​ពេល​ប៉ូលីសចរាចរណ៍ស្រុក​ប្រាសាទបាគង​ទៅ​​ដល់កន្លែង​កើត​ហេតុ​ លោក​ហាក់​ជា​ម្ចាស់​រថ​យន្ត​ដឹក​ឈើ​ក៏ទៅ​​ដល់ព្រម​គ្នា​​ដែរ ដើម្បី​​ធ្វើ​ការ​ចចារជា​​​មួយភាគី​ខាង​​រថ​យន្ត​រង​គ្រោះ​២គ្រឿង​ទៀត​ដើម្បី​បញ្ចប់​រឿង​ តែ​ដោយ​ចចារ​តំ​លៃ​គ្នាមិន​ត្រូវ​ទើប​សមត្ថ​កិច្ច​នាំ​យក​រថ​យន្ត​ទាំង​នោះ​ទៅ​អធិការ​ស្រុក​ប្រាសាទបាគង រួម​ទាំង​រថ​យន្ត​ដឹក​ឈើ​ខាងលើរបស់​លោក​ហាក់​ផង។ អ្នក​យក​ព័ត៌មាន​យើង​បាន​បន្ថែម​ថា គាត់​បាន​រាយ​ការ​ណ៍​ទៅ​លោក យឹម​ស៊ីវន នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើដែរ ហើយ​លោក​យឹមស៊ីវនបាន​ប្រាប់​ថា ចាំ​អោយ​កូន​ចៅ​ទៅ​មើល តែ​បាត់​ស្រម៉ោល​ឈឹង​មិន​ឃើញ​មេព្រៃណាទៅ​មើលទេ មាន​តែ​ប៉ូលីសចរាចរណ៍និង​អ្នក​កាសែត​២រូប​តែប៉ុណ្ណោះ។

សូម​រំលឹក​ផង​ដែរថា កាលពី​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ថ្មីៗនេះ រថ​យន្ត​ម៉ាក​កាមរី​ហើម​១គ្រឿង​របស់​លោក​ហាក់​ដឹក​ឈើ​ប្រណិត​ពេញ​ព្រៀពដូច​គ្នាបាន​បែក​កង់​នៅ​ចំ​ណុច​ភូមិ​ស្វាយ​ធំខាង​លើ​ដូច​គ្នាដែរ ហើយ​ខណៈនោះ​មាន​សមត្ថ​កិច្ច​៣ស្ថាប័ណទៅ​អូស​យក​រថ​យន្ត​ដឹក​ឈើ​នោះ​មក​កន្លែង​ស្ងាត់​ ហើយ​ចចារ​យក​លុយ​អស់​៣រយ​ដុល្លារ​ជា​ថ្នូរ​និង​ការ​ដោះ​លែង​រថ​យន្ត​ដឹក​ឈើ​នោះ​ទៅវិញ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​សូម​មិន​បញ្ចេញ​ឈ្មោះ។ អ្នក​យក​ព័ត៌មាន​យើង​បាន​ព្យាយាម​សាក​សួរសមត្ថ​កិច្ច​៣ស្ថាប័ណនោះ​ដែរនៅ​ថ្ងៃកើត​ហេតុ តែ​អ្នក​ខ្លះ​មិន​លើក​ទូរស័ព្ទ ឯអ្នក​ខ្លះ​ទៀត​ឆ្លើយ​ថា មិន​បាន​យក​លុយទេ ដែល​ជា​ហេតុ​ធ្វើ​អោយ​ពល​រដ្ឋ​ឆ្ងល់​ថា បើ​មិន​បាន​យក​លុយ​មេច​មិន​ចាប់​ឡាន​ដឹក​ឈើក្នុង​នាម​ខ្លួន​ជា​អ្នក​ធ្វើ​ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ?

នៅ​ព្រឹក​ម៉ោង​១១ថ្ងៃទី២៥នេះ លោក យឹមស៊ីវន នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃឈើ​ក្រុង​សៀមរាប​បាន​ប្រាប់​តាម​ទូរស័ព្ទថា រថ​យន្ត​ដឹក​ឈើ​របស់​លោក ហាក់ ទុក​នៅ​អធិការ​ស្រុក​បា្រសាទ​បាគងព្រោះ​ពាក់​ព័ន្ធនិង​បង្ករ​គ្រោះ​ថ្នាក់​ចរាចរណ៍ ឯឈើប្រ​ភេទ​ផ្ចឹកដែល​មាន​មុខ​កាត់ធំ (ជាឈើ​ប្រភេទលេខ១) ដែល​ជា​វត្ថុតាង​​បាន​យក​ទៅរក្សា​​ទុក​នៅ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​បន្ទាយ​ស្រី ហើយខាង​មន្ត្រី​រដ្ឋ​បាល​ព្រៃឈើ​​កំពុង​តែវ៉ាស់​វែង​ពុំ​ទាន់​ដឹង​ថា មាន​ចំ​នួន​ប៉ុន្មាន​នៅ​ឡើយ​ទេ។​

ពល​រដ្ឋ​ខេត្ត​សៀមរាប​បាន​រិះ​គន់ថា លោក ទាគឹមសុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្តសៀមរាប​ និង​មន្ត្រីរដ្ឋ​បាល​ព្រៃ​ឈើ​​ក្រោម​ឱវាទរបស់លោក គួរតែ​រឹត​បន្តឹង​បន្ថែម​នូវ​រាល់​បទ​ល្មើស​ព្រៃ​ឈើ​ដែល​ដឹក​ចូល​ ឬឆ្លង​កាត់​ខេត្តសៀមរាប ព្រោះ​នេះ​ជាតួនាទីរបស់​ខ្លួន​ដែល​ត្រូវ​ធ្វើ៕ ដោយ​៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ   អាន2832ដង ក្រុម​សមត្ថ​កិច្ច​បាន​កំណត់​មុខ​សញ្ញា​ក្រុម​ចាប់​ជំ​រិត​កូន​ថៅ​កែ​នុំ​ប័ុង​បាន​ហើយ   អាន1653ដង អ្នកកាសែតម្នាក់ត្រូវបានអធិការស្រុកអន្លង់វែងចាប់ខ្លួនបញ្ជួនទៅតុលាការ   អាន1371ដង ចំណងដៃថ្ងៃអាទិទ្យ៖ ចុច អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក?...    អាន3097ដង ពិធី ឡើងអ្នកតា   អាន3166ដង ពលរដ្ឋចោទ ក្រុមហ៊ុនទុមរីងរ៉ាប់ប័រ និងក្រុមហ៊ុនដាតាថា បានរំលោភយកដីរបស់ពួកគាត់   អាន1628ដង អ្នកបឹងកក់​​បន្តដាក់​បណ្ដា​សារ​តុលាការ   អាន1688ដង លោក​ នុត​ លីឆូ​យឃុ​បឃិត​ឲ្យឈ្មួ​ញធំៗ​ នាំចូ​លទំនិ​ញប​ង់ពន្ធ​មិន​គ្រប់តាម​ច្រក​ផែ ​កែវផ?...    អាន1386ដង ទំនៀមសែនក្រុងពាលី   អាន2589ដង លោក គួក ទាហានភូមិភាគ៥ គ្រប់គ្រងច្រករបៀងព្រំដែនសេះងាប់ បើកដៃឲ្យឈ្មួញថៃនិងឈ្មួញខ្មែរនាំទ?...    អាន916ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3569នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    20607នាក់
ខែនេះ    127685នាក់
ឆ្នាំនេះ   2585588នាក់
សរុប   51945514នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 13:48